ព័ត៌មានជាតិ

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ការអប់រំកុមារជនជាតិដើមភាគតិច រស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំង

Liny Chan August 15, 2024 15/08/2024

(រតនគិរី)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារ​ជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។ នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការ កំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ដូចពេលនេះ ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំយុវជន […]

រដ្ឋបាលរាជធានីភ្នំពេញ ផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានថ្មី, លោក កើត ឆែ ជាប្រធាន

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា «អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ» ក្រោយពីលោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ​ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។ យោងតាមដីកាស្តីពីការបង្កើត មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ដីកាស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖ ប្រការ១៖ ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖ * ១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។* ២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។* ៣៖ លោកស្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះទេ

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយហើយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀត។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំដាក់ចេញវិធានការក្ដៅ ថ្ងៃមុនខ្ញុំឲ្យបិទអាជ្ញាប័ណ្ណល្បែងស៊ីសង ហើយបានចេញមកទៀត សុំអាជ្ញាប័ណ្ណ ខ្ញុំបានឲ្យបិទ ប្រមាណពាន់កន្លែង […] គោលនយោបាយរបស់យើង យើងបានបិទឈប់ចេញអាជ្ញាប័ណ្ណ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជាទៀតនោះទេ ព្រោះថា ល្បែងផ្សងសំណាងទាំងអស់នេះ វាបង្កការបញ្ហាដល់ជីវភាព របស់ប្រជាពលរដ្ឋ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យការរៀបចំពិធីសាសនាផ្សេងៗ ត្រូវមានស្ដង់ដារតែមួយ, អាចារ្យត្រូវប្រកាន់ខ្ជាប់សីលធម៌ដូចគ្នា ចៀសវាងជម្លោះកើតឡើង

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់អាចារ្យ អាចារិនី ដែលជាអ្នកដឹកនាំក្នុងកម្មវិធីសាសនាផ្សេងៗ ត្រូវតែប្រតិបត្តិទៅតាមស្ដង់ដាររួមតែមួយ ដោយប្រកាន់ខ្ជាប់តាមធម្មវិន័យព្រះពុទ្ធសាសនា និងរក្សានូវក្រមសីលធម៌សង្គម ដើម្បីចៀសវាងជម្លោះកើតឡើង។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ពោលមិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឲ្យ​អនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និងពិធីកម្មផ្សេងៗច្បាស់លាស់ទៅតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឲ្យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រពៃណីវប្បធម៌ និងការប្រតិបត្តិ ក្រមសីលធម៌របស់អាចារ្យត្រូវដូចគ្នា នោះនៅពេលដាក់អាចារ្យពីរនាក់ទន្ទឹមគ្នាអត់មានបញ្ហា ហើយមានការវិវឌ្ឍទៅថ្ងៃក្រោយ សូមមានការឯកភាពមូលដ្ឋាន […] អ្នកដឹកនាំកម្មវិធី ឬនាយកជន គឺសំខាន់ណាស់ដូច្នេះការឯកភាពគ្នានូវទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ ត្រូវតែមានការឯកភាពគ្នា។ វគ្គបណ្ដុះបណ្ដាល គឺជារឿងសំខាន់»។ ក្នុងន័យនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា […]

សម្តេចនាយករដ្ឋមន្ត្រី៖ «មូលហេតុចម្បងដែលយើងបាត់បង់ទឹកដី ដោយសារយើងចេះតែឈ្លោះគ្នា បើយើងរួមគ្នា ឯកភាពគ្នា ទើបជាតិយើងខ្លាំង» 

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងជាថ្មីអំពីតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដោយបានកត់សម្គាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមឃើញថា រយៈពេលចុងក្រោយនេះ ចរន្តពីរផ្សេងគ្នារបស់ប្រជាពលរដ្ឋ មានការគាំទ្រ និងមានខ្លះសុំឱ្យដកខ្លួនចេញ ដែលនាំឱ្យមានមន្ទឹលសង្ស័យគ្នា​រវាងខ្មែរ និងខ្មែរ កើតមានការព្រួយបារម្ភខ្លាចថានឹងនាំមកនូវការបែកបាក់ ឬ អំពើហិង្សាណាមួយកើតឡើង។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រឈមគ្នាមិនមែនជាដំណោះស្រាយនោះទេ ការចេះនិយាយគ្នា ស្វែងរកការឯកភាពគ្នា ទើបជាដំណោះស្រាយល្អ។ សម្តេចសង្កត់ធ្ងន់ថា ជាស្តែងប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញហើយថា ការឈ្លោះទាស់ទែងគ្នារវាងខ្មែរ និងខ្មែរ ជាមូលហេតុចំបង ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងអធិបតេយ្យជាតិ។ មានតែការរួបរួមគ្នា ឯកភាពគ្នាទេ ទើបជាតិយើងខ្លាំង ការពារបាននូវការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ការកង្វល់អំពីទឹកដី គឺជាកាតព្វកិច្ច និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់ ធ្វើអីក៏កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ការបញ្ចេញទស្សនៈត្រូវមានក្របខ័ណ្ឌមួយ កុំឈានដល់ការប្រើហិង្សាកាប់ចាក់គ្នា […]

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា”

Liny Chan August 15, 2024 15/08/2024

សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ក្រុម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ របស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន។ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤នេះ  សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អម ដំណើរ ដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដមលោកជំទាវ សិល្បករ សិល្បការិនីរៀមច្បង […]

៧ខែឆ្នាំនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជិត ៤៤លានដុល្លារ

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារ​បានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជន ដែលបានចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥.១០ ប៊ីលានរៀល ស្មើនឹង ១៣.៦១ លានដុល្លារ និងចំណូលប្រមូល បានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse […]

រដ្ឋមន្ត្រី សុខ សូកេន បង្ហាញឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី និងសក្ដានុពលវិស័យទេសចរណ៍កម្ពុជា

Liny Chan August 15, 2024 15/08/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយលោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាន និងស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រយៈពេល ១១ខែនៃរាជរដ្ឋាបាលអាណត្តិថ្មី កម្ពុជាទទួលបានគម្រោងវិនិយោគ​ ៣៣៨ ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង ២២០%

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង២២០% ដែលបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ​គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ​​ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល​ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ស៊ុន​ ចាន់ថុល បញ្ជាក់ទៀតថា បើធៀបនឹងរយៈពេល១១ខែដូចគ្នា ក្នុងអាណត្តិមុន គម្រោងវិនិយោគក្នុងអាណត្តិថ្មីនេះ បានកើនឡើងចំនួន ១៥១ គម្រោង ដោយមានតែ១៨៧គម្រោង ​ខណៈទុនវិនិយោគបានកើនឡើងពី ២ពាន់លានដុល្លារដល់ ៦ពាន់លានដុល្លារ ពោលកើនឡើង២២០%។ ​លោកមានប្រសាសន៍ថា លទ្ធផលនេះបានបង្ហាញថា អ្នកវិនិយោគនៅតែមានការទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

កីឡាករកាយវប្បកម្ម ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសជើងឯកអាស៊ីជូនជាតិលើកដំបូង ប្ដេជ្ញាពង្រឹងចំណុចខ្វះខាតត្រៀមការប្រកួតពិភពលោកពេលខាងមុខ

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាបំពេញនូវរាល់ចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកាខាងមុខ បន្ទាប់ពីដណ្ដើមបានមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការតាំងចិត្ដនេះ បន្ទាប់ពីប្រតិភូកីឡាកាយវប្បកម្មកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍ពីលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា ។ ចំពោះការប្រកួតនេះ ធ្វើឡើងពីថ្ងៃទី០៦-១២ ខែសីហាកន្លងទៅ ដោយកម្ពុជា បានបញ្ជូនកីឡាករម្នាក់គត់ចូលរួម និងដណ្ដើមបានមេដាយមាសជូនជាតិតែម្ដង ។ ឃូ ឃាងហ៊ុយ បានបង្ហាញក្តីរំភើបរីករាយ រហូតស្រក់ទឹកភ្នែក ក្រោយដណ្ដើមបានមេដាយមាស ពិសេសបន្ទាប់ពីលឺភ្លេងជាតិកម្ពុជា ត្រូវបានបន្លឺឡើងក្នុងពិធីបំពាក់មេដាយ នៃព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ ។ ការណ៍នេះ បានធ្វើឲ្យរូបគេ តាំងចិត្តយ៉ាងមុតមាំ បន្ទាប់ពីត្រឡប់មកដល់មាតុភូមិវិញ […]