ព័ត៌មានជាតិ

គ្រួសារសពជនរងគ្រោះដោយផ្ទុះមីនតោននៅឃុំត្រែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាលក្រហមកម្ពុជា

Nisaiy KP August 18, 2024 18/08/2024

(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីន នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៤ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល ដឹកនាំដោយលោក គុយ វណ្ណូ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងសហការីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក វ៉ាត សាវ៉ុន អាយុ២៣ឆ្នាំ បានទទួលមរណភាពដោយផ្ទុះមីនតោនខណៈកំពុងស៉ីឈ្នូលភ្ជរដីស្រែឲ្យគេ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក គុយ វណ្ណូ បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះឧបទ្ទវហេតុផ្ទុះមីនតោនបណ្តាលលោក វ៉ាត សាវ៉ុន បាត់បងជីវិតនៅនឹងកន្លែងកើតហេតុដែលស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ សម្ភារៈចូលរួមរំលែកទុក្ខរួមមាន៖អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១យួរ ស្កសរ១គ.ក្រ អំបិល១គ.ក្រ ប៊ិចេង១កញ្ចប់ និងថវិកាចំនួន៤៥០,០០០រៀល ក្នុងនោះថវិកាអនុសាខាកាកបាទក្រហមស្រុកចំនួន ២៥ម៉ឺនរៀល និងថវិកា ស.ស.យ.ក ស្រុកចំនួន២០ម៉ឺនរៀលដែរ៕ ផ្ដល់សិទ្ធិដោយ៖ […]

រដ្ឋមន្ដ្រីសុខាភិបាល បន្ដបេសកកម្មថ្ងៃទី៣ ចុះពិនិត្យតាមមូលដ្ឋានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងខេត្ដចំនួន ៤

Nisaiy KP August 18, 2024 18/08/2024

(កោះកុង)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៅខេត្ដកោះកុង បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ​ អស់រយៈពេល២ថ្ងៃមកនេះ។ បេសកកម្មចុះមកស្វែងយល់ដោយផ្ទាល់ពីការអនុវត្ដការងាររបស់មន្ដ្រីក្រោមឱវាទ នៅតាមមូលដ្ឋានសុខាភិបាលនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្ដចំនួន ៤ រួមមានខេត្ដកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្ដបៃលិន, ហើយខេត្ដទាំង៤នេះ ជាខេត្ដចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលបានចាប់ផ្ដើមកាលពីដើមអាណត្ដិទី៧ នៃរដ្ឋសភា។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការការងារនៅមូលដ្ឋានសុខាភិបាលខេត្ដកោះកុងនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺផងដែរ ជាពិសេសបានសួរនាំពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ដ ថាមានការពេញចិត្ដ ឬកង្វះខាតអ្វីខ្លះ។ ទន្ទឹមនឹងនោះអ្នកជំងឺ និងគ្រួសារអ្នកជំងឺបានសម្ដែងនូវការសប្បាយចិត្ដខ្លាំងចំពោះថ្នាក់ដឹកនាំ ដែលបានចុះសួរសុខទុក្ខដោយផ្ទាល់ហើយ ឱ្យអ្នកជំងឺអាចបញ្ចេញមតិពិត ក្នុងការទទួលសេវា។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលមកទទួលសេវាទាំងអស់ បានបង្ហាញនូវការពេញចិត្ដ និងកក់ក្ដៅជាខ្លាំង ចំពោះការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្ដកោះកុង។ សូមជម្រាបថា បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះពិនិត្យមើលការងារដឹកនាំ គ្រប់គ្រង និងថែទាំ ព្យាបាលអ្នកជំងឺហើយ លោកសាស្ដ្រាចារ្យបានបន្ដសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលរដ្ឋបាលខេត្ដកោះកុង […]

ប្រធានសមាគមទេសចរណ៍កម្ពុជា៖ កម្ពុជាត្រៀមស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា ដែលនឹងមកទស្សនាកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ

Liny Chan August 17, 2024 17/08/2024

(សៀមរាប)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លើកឡើងថា កម្ពុជាត្រៀមស្វាគម៍ភ្ញៀវទេសចរឥណ្ឌា ដែលនឹងមកទស្សនាកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់សមាគមទីភ្នាក់ងារទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌា ហៅកាត់ថា (TAFI) មកកាន់កម្ពុជា ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេស តំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាប ទៅដល់ប្រជាពលរដ្ឋឥណ្ឌាឲ្យបានទូលំទូលាយ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី ឆាយ ស៊ីវលីន ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងរាត្រីវប្បធម៌ អាហារពេលល្ងាចជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា «Gala Dinner» ដើម្បីស្វាគមន៍គណៈប្រតិភូ TAFI-NI និងប្រារព្ធពិធីសម្ពោធឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ នៅរាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក Khushvinder Sarna ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី ជាទីភ្នាក់ងារទេសចរណ៍ចូលរួមផងដែរ។ លោកស្រី ឆាយ ស៊ីវលីន បានបន្តថា សមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា (TAFI)និងភាគច្រើនពួកគាត់មកពីញ៉ូដេលី ដោយសារយើងមានជើងហោះត្រង់ទៅកាន់ញ៉ូដេលី ដូច្នេះហើយទើបយើងអញ្ជើញពួកគាត់មកទស្សនកិច្ចនៅកម្ពុជាចំនួន៤០នាក់ និងស្នាក់នៅកម្ពុជារយៈ០៥ថ្ងៃ មកទស្សនកិច្ចសិក្សាដើម្បីបង្ហាញអំពីសក្តានុពលនៃតំបន់ទេសចរនៅកម្ពុជា រួមមាន៖ តំបន់វប្បធម៍ តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរផងដែរ។ […]

សោកស្ដាយណាស់! កម្ពុជាបាត់បង់សត្វផ្សោតជំទង់ ១ក្បាល នៅក្បែរអន្លង់កាំពី នៃខេត្តក្រចេះ

Liny Chan August 17, 2024 17/08/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជានិងពិភពលោក។ ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅនិងឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕ ប្រភព៖ ក្រសួងព័ត៌មាន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មី ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន!

Liny Chan August 17, 2024 17/08/2024

(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីយ៉ាងដូច្នេះថា៖ – អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ ទី១គឺការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្កាការឆេះខូចឬបាត់បង់។ ទី៣ ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អរឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ – អំពីរបៀបរបបធ្វើការងារ ទី១ ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២ត្រូវមានផែនការការងារ ទី៣មានផែនការត្រូវចាត់តាំងអនុវត្ត […]

ប្រធានសហព័ន្ធ ចង់ឃើញទង់ជាតិ និងភ្លេងជាតិខ្មែរបន្លឺឡើងជាថ្មី ក្នុងការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី ដ្បិតមានក្រុមខ្លាំងៗចូលរួមក្ដី

Liny Chan August 17, 2024 17/08/2024

(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ ITF កម្ពុជា បង្ហាញថា លោកចង់ឃើញទង់ជាតិខ្មែរបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្ដងទៀត នៅក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌានាសប្ដាហ៍ក្រោយ ទោះបីលោកដឹងថា ការប្រកួតឆ្នាំនេះ មានក្រុមខ្លាំងៗមួយចំនួនចូលរួមប្រកួតប្រជែងក៏ដោយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-២៥ ខែសីហាខាងមុខ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្ដរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក កែវ រ៉េមី បន្ដថា ការប្រកួតឆ្នាំនេះមានអត្តពលិកប្រមាណ ៣៥ប្រទេសចូលរួម ហើយមានកីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួម ពិសេសម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង ក៏ដូចជាប្រទេសកាហ្សាក់ស្ថានជាដើម។ បែបនេះក្ដី លោកនៅតែជឿជាក់ និងបានជំរុញឲ្យកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំងបំផុត ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិ ដើម្បីមានឱកាសបង្ហូតទង់ជាតិខ្មែរ និងបន្លឺភ្លេងជាតិខ្មែរឡើង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។ ឆ្លៀតឱកាសនោះ លោកក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការខកខានរបស់កីឡាករល្អៗមួយចំនួន ជាក់ស្ដែងលោក […]

រយៈពេល៧ខែឆ្នាំ២០២៤នេះ សហគ្រាសជាង៧ពាន់ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារអនុម័តការស្នើសុំចុះបញ្ជីអាជីកម្ម

Liny Chan August 17, 2024 17/08/2024

​(ភ្នំពេញ)៖ រយៈពេល ៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ សហគ្រាសចំនួន ៧ ៣៤២ ​បានមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៥ ៧៤៧ សហគ្រាស​។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាន​។ ចំណែកនៅក្នុងកក្កដា​ ​អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យនិងអនុម័តការស្នើសុំចុះបញ្ជីពន្ធដារ ​បានចំនួន ១ ១៩៩ សហគ្រាស ​ ក្នុងនោះតាមថ្នាល CamDX ចំនួន ៩៦៣ សហគ្រាស។ ​អគ្គនាយកដ្ឋានពន្ធដារ នឹង​បន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អនិងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យនិងស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈមនានា​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៤១៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤

Liny Chan August 17, 2024 17/08/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤១៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៥១គ្រឿង និងរថយន្ត ១៦៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦,០៩៤គ្រឿង ក្នុងនោះមានម៉ូតូ ៤,០៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,០៥៦គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ប័ណ្ណបើកបរ ស្លាកលេខ កែច្នៃ ភ្លើង/ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ដឹកសំពីងសំពោង ស្រវឹង ល្មើសល្បឿន ដឹកសំពីងសំពោង ស្រវឹង កែច្នៃ អត់បណ្ណបើកបរ និងភ្លើង-ផ្លាកជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ […]

មន្ត្រីជលផលសង្កាត់បរិបូណ៌ ចុះរុះរើរបាំងលបលូខុសច្បាប់ដែលឈ្មួញដាក់ចាប់ត្រីក្នុងរដូវបិទនេសាទ, លទ្ធផលរុះរើរបាំងសាច់អួនបាន២០០ម៉ែត្រ

Liny Chan August 17, 2024 17/08/2024

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះមកពិនិត្យការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ និងបានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទមួយចំនួន។ លោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញា ក៏បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះជាបន្ទាន់ ដោយធ្វើយ៉ាងណាត្រូវរុះរើ និងដុតបំផ្លាញចោលឲ្យអស់ចំពោះឧបករណ៍នេសាទល្មើសច្បាប់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។ ដោយឡែកខណៈដែលកំពុងធ្វើសកម្មភាពដុតបំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ ទៅថតរូបភាពផ្ញើជូនលោកកុំខានឲ្យសោះ។ លុះនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរតាមទូកបាឡាស្មាច់១ គ្រឿងទៅកាន់ទីតាំងបទល្មើសខាងលើនេះ ដើម្បីថតផ្ដិតយករូបភាពអំពីសកម្មភាពការរុះរើ និងការដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជន ពិសេសជូនដល់ជនមួយចំនួនតូច ដែលនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់ក្នុងរដូវបិទនេសាទនេះដើម្បីឲ្យមានការរាងចាល។ ក្រោយមកទើបឃើញមានមន្ត្រីសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ចំនួន៣នាក់ មធ្យោបាយបាឡាស្មាច់១គ្រឿង ចុះមកដល់ទីតាំងបទល្មើសខាងលើ និងបានធ្វើសកម្មភាពរុះរើរបាំងសាច់អូនក្រឡាញឹក (សាច់សារ៉ូ) ដែលមានទំហំក្រឡាត្រឹមតែ៥លី និងសាច់អូនក្រឡា ១ហ៊ុន និងបង្កុលរបាំងបានមួយចំនួន។ លោក កែវ ធូ នាយសង្កាត់នេសាទស្រុកបរិបូរណ៌ […]