ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលទាំងអស់បន្ដបង្ក្រាបក្មេងទំនើង កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ត្រូវម្ចាស់ការក្នុងនាមជាសមត្ថកិច្ច

Liny Chan July 30, 2024 30/07/2024

(កំពង់ធំ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ច។ ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តតាកែវ។ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់ ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ បានកត់សម្គាល់ថា ករណីក្មេងទំនើងនេះ ប្រសិនបើបណ្ដែតបណ្ដោយច្បាស់ណាស់នឹងជះឥទ្ធិពលមិនល្អនៅថ្ងៃក្រោយ ហើយនឹងឈានដល់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដូចជា ឃាតកម្ម ជួញដូរគ្រឿងញៀន និងប្លន់ប្រដាប់អាវុធជាដើម។ ក្រៅពីវិធានការច្បាប់ម៉ឺងម៉ាត់ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យនគរបាលទាំងអស់ ត្រូវអនុវត្តនូវវិធានការបង្ការ អប់រំ និងធ្វើរដ្ឋបាល ដើម្បីពន្យល់ណែនាំអំពីផលប៉ះពាល់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សី ឲ្យប្រែក្លាយជាទំពាំងមួយដ៏ល្អសម្រាប់ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ […]

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ពីស្ថានភាពស-ពអាកាសយានិក ខេង ឆៃយុទ្ធ និងអាកាសយានិក ស៊ុន ផល្លា ដែលបានពលីក្នុងហេតុការណ៍ធ្លាក់យន្តនោះនៅភ្នំយ៉ាវយ៉ៃ

Liny Chan July 30, 2024 30/07/2024

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះមៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីស្ថានភាពសពអាកាសយានិក ខេង ឆៃយុទ្ធ គឺបានពលីនៅជាប់នឹងកៅអីឧត្ថម្ភាគចក្រដែលធ្លាក់នៅភ្នំយ៉ាវយ៉ៃនោះ ហើយនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ដោយសារអាកាសធាតុអំណោយផលល្អ កងប្រតិបត្តិការនៅលើឧត្ថម្ភាគចក្ររុករកក៏បានបើកចូលទៅភូមិសាស្ត្រភ្នំយ៉ាវយ៉ៃ ក៏បានមើលឃើញឧត្ថម្ភាគចក្រធ្លាក់ក្នុងព្រៃទីនោះ។ ទទួលបានព័ត៌មានដូច្នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលនៅប្រចាំការនៅទីគណៈបញ្ជាការរុករក ក៏បានបញ្ជាទៅកងកម្លាំងថ្មើរជើងឱ្យចូលទៅកាន់ទីតាំងធ្លាក់ឧត្ថម្ភាគចក្រនោះ ហើយបានចូលទៅដល់នៅវេលាម៉ោង ៤៖១០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក៏ឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ បានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវិភាគប្រាប់ថា «យន្តហោះបោកធ្លាក់ទៅខាងស្ដាំដែលនៅខាងអ្នកបើកបរ (Pilot) ទើបធ្វើឱ្យអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវពលី»។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា «នៅថ្ងៃនេះ […]

សាកសពអាកាសយានិកទាំងពីររូបនឹងយកធ្វើបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស

Liny Chan July 30, 2024 30/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីបំផុតអាកាសយានិកទាំងពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលជួបឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេល​ហ្វឹកហាត់​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​​ ត្រូវបានក្រុមរុករកស្វែងរក​ឃើញ​កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា(លោក ខេង ឆៃយុទ្ធ)និងព្រឹកថ្ងៃទី៣០ ខែកក្កដា (លោក ស៊ុន ផល្លា) តែជាអកុសលលោកទាំងពីរពលី​បាត់​ទៅហើយ។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា​ធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិក​ទាំងពីររូបនឹងត្រូវយកមករៀបចំពិធីបុណ្យនៅ អគ្គបញ្ជាការដ្ឋានកងទ័ព​អាកាសនារាជធានីភ្នំពេញឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ។នាយឧត្តមសេនីយ៍បន្ត​ថា កាលពី​យប់ថ្ងៃទី២៩ ខែកក្កដា ពោលគឺ​បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ, លោក​បានសុំ​គោល​ការណ៍ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីនាំយក​សាកសពទៅ​រៀបចំពិធីបុណ្យនៅអគ្គមេបញ្ជាការ​ដ្ឋាន​កងទ័ពអាកាស ។ មកដល់រសៀលថ្ងៃទី៣០ ខែកក្កដា នេះបើទោះបីសាកសពអាកាស​យានិកទាំងពីរត្រូវបានរកឃើញនិងធ្វើការវេចខ្ចប់យ៉ាងសមរម្យបំផុត​យ៉ាងណាក៏ដោយ […]

ក្រសួងការពារជាតិ៖ ក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនអាកាសយានិកដែលបាត់បង់ជីវិតទាំង ២ តាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ

Liny Chan July 30, 2024 30/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ ក្រសួងការពារជាតិ សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។ ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕ ប្រភព៖ ក្រសួងព័ត៌មាន

សមត្ថកិច្ចបំបែកសម្បុកចោរលួចកាច់កម៉ូតូ ទីតាំងទទួលផលចោរកម្ម និងទីតាំងពាក់ព័ន្ធសារធាតុខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

Liny Chan July 30, 2024 30/07/2024

(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាបំបែកសម្បុកក្រុមចោរលួចកាច់កម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងទីតាំងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើតាមលោក សរ សុពុត្រា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក សរ សុពុត្រា បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង ស្របតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នៅពេលនេះក្រុមកងទ័ពស្វែងរក កំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញលោក ខេង ឆៃយុទ្ធ ដែលបាត់បង់ជីវិតនៅលើកៅអីយន្តហោះ

Liny Chan July 30, 2024 30/07/2024

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៣០​ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។ នេះបើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ។ ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ។ ក្រុមការងាររបស់បណ្តាញព័ត៌មាន Fresh News បាននឹងកំពុងស្ថិតនៅទីបញ្ជាការដ្ឋានរុករក ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ […]

តុលាការចេញដីកាឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ក្រោយ ACU ចាប់ខ្លួន

Liny Chan July 30, 2024 30/07/2024

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ក្រោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ នេះបើតាមលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។ លោក អ៊ី រិន បានបញ្ជាក់ថា «ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»។ បើតាមអ្នកនាំពាក្យ, ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១ នៅថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិស្សកម្ពុជា ដណ្តើមបានពាន ៦ និងមេដាយជាង ៥០គ្រឿង ក្នុងចំណោមសិស្សមកពី ២៦ប្រទេស ចូលរួមប្រកួតប្រជែងកំរិតភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក

Liny Chan July 30, 2024 30/07/2024

(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជាកំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ជាក់ស្តែងកម្មវិធី Teeneagle Competition ដែលជាការ​ប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំ ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Montclair State នៅសហរដ្ឋអាមេរិក ដែលមានកូនសិស្សកម្ពុជា ៣៩នាក់ បានទៅធ្វើការប្រកួតប្រជែង ក្នុងនោះកូនសិស្សពីកម្ពុជា អាចដណ្តើមបានពាន ៦ មេដាយជាង ៥០គ្រឿង លើការប្រកួតប្រជែងមួយនេះក្នុងចំណោមសិស្ស ២៧១រូប មកពី ២៦ប្រទេសទូទាំងសកលលោក។ កម្មវិធីប្រកួតប្រជែងនេះជុំទី១ បានធ្វើក្នុងតំបន់ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online ជាច្រើននាក់មកពីសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel និងបានសម្របសម្រួល និងបញ្ជូនកូនខ្មែរជាច្រើន ៣៩រូប ទៅចូលរួមប្រកួតប្រជែងភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៧ថ្ងៃ។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងជាមួយនឹងការទទួលបានពាន១ មេដាយមាស១ និងមេដាយសំរឹទ្ធ១ យុវតី គា បញ្ញាលីន បានបញ្ជាក់ឱ្យដឹងថា […]

ទេសរដ្ឋមន្ត្រី គន់ គីម និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កំពុងដឹកនាំបញ្ជាការអន្តរាគមន៍ ក្រោយរកឃើញឧទ្ធម្ភាគចក្រនៅលើខ្នងភ្នំយ៉ាវយ៉ៃ

Liny Chan July 29, 2024 29/07/2024

(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការកង យោធពលខេមភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងកងទ័ពជាច្រើននាក់នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កំពុងដឹកនាំបញ្ជាការអន្តរាគមន៍ ក្រោយរកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅ លើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមជម្រាបថា រហូតដល់ម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមអ្នករុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។ ក្រុមយោធាស្វែងរក បានទៅដល់កន្លែងកើតហេតុហើយ។ ឧទ្ធម្ភាគចក្រយោធាZ9 និងសពអាកាយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ចំនួន១៧ថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News