ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ​ពិនិត្យមើលអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ​ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដកអាជ្ញាប័ណ្ណចោល​ និង​​ដាក់ចូលទៅក្នុងបញ្ជីខ្មៅ​

Liny Chan July 18, 2024 18/07/2024

(សៀមរាប)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ​ឱ្យលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើល​បញ្ហាដែលអ្នកសារព័ត៌មានមួយចំនួនតូច ​កំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបានធ្វើប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មាន​ត្រឹមត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន​ ហើយបើរកឃើញ​មានកំហុស ត្រូវ​ឈាន​ទៅលុបអាជ្ញាបណ្ណចោល ​និង​​ដាក់ចូលទៅក្នុងបញ្ជីខ្មៅ​។ ការណែនាំនេះរបស់សម្តេចធិបតី ក្រោយគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនតែងតែប្រើប្រាស់អាជីពជាអ្នកកាសែត ដើម្បីទៅជំរិត ឬគម្រោមកំហែងទារប្រាក់ពីគេ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានអ្វីមួយ ដែលករណីនេះ គឺជាប្រពឹត្តិខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់​ ពីរនាក់​ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ […]

សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះយុវតី សាយ ស៉ីណា ដែលច្រៀងចម្រៀង២បទយ៉ាងពីរោះ និងយល់ព្រមតាមសំណើដែលស្នើសាងសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញការពេញចិត្តចំពោះយុវតី សាយ ស៉ីណា ជាសិស្សនៅវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលច្រៀបទងចម្រៀង២បទយ៉ាងពីរោះ និងយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ។ ក្នុងសាររដ៏រំភើបនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីម្សិលមិញ ខ្ញុំបានបង្ហោះពីចៅស្រី សាយ ស៉ីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម Telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ថ្ងៃនេះ លោក អ៊ួន សារ៉ាត់ បានទៅដល់ផ្ទះដើម្បីសួរនាំឪពុកម្តាយនិងចៅស្រី ព្រមទាំងឱ្យចៅស្រីច្រៀងចម្រៀង២បទ ដោយគ្មានភ្លេង (ច្រៀងគោក) ដែលបទទីមួយ ស្ពានសាងស្នេហ៍ ឯបទទីពីរ វណ្ណៈសង្គម។ ទោះអត់ភ្លេងក៏ចៅនៅតែច្រៀងបានពីរោះ។ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឱ្យតាជួយកសាងអគារសិក្សា១ខ្នង កម្ពស់៣ជាន់​ ៣០បន្ទប់ ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមក Like ជិតកន្លះលាននាក់ […]

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ប្រើប្រាស់កាំ-ភ្លើង AK47 គំរាមកំហែងអ្នកដទៃ នៅខណ្ឌព្រែកព្នៅ

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងដោយប្រើប្រាស់អាវុធវែង AK47 នៅចំណុចយឿត្រីថ្មី គល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ​ សុខ​ មនោរម្យ​ មានមុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះ ឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី។ យោងតាមការស្ដាប់ចម្លើយ ជនសង្ស័យ បានសារភាពថា នៅវេលាម៉ោង៧៖៣២នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ បានជិះរថយន្ត១គ្រឿង ម៉ាកលុចស៊ីស 350 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែង AK47 មួយដើម ក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុ បានដកអាវុធវែង AK47 ចេញពីក្នុងរថយន្ត យកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស […]

សម្បុកក្រពើភ្នំសរុបចំនួន៥ បានប្រទះឃើញនៅឧទ្យានជាតិជួរភ្នំក្រវាញ

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំសរុបចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ។ តាមរយៈសេចក្តីប្រកាសនោះបានឱ្យដឹងថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុក ក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។ គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប

Liny Chan July 18, 2024 18/07/2024

(សៀមរាប)៖ ថ្លែងចេញពីខេត្ដសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប (Low season) ហើយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កាត់បន្ថយ​ចំណាយរបស់ព្រលានដល់យន្តហោះ កាលមុនហោះមកយើងមានសួយសារ ចឹងខ្ញុំឲ្យកាត់ពាក់កណ្ដាល ហើយនៅសល់ប៉ុន្មាន យើងគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០ភាគរយ ទម្លាក់យ៉ាងម្ដេចឲ្យកាន់តែទាប»។ លើសពីនោះទៀតសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជានៅរដូវកាលទេសចរណ៍ទាប (Low season) ឬក៏យន្ដហោះថ្មីមក ត្រូវគិតគូរពិចារណាជួយរប្រៀបម្ដេច ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យតម្លៃចុះចតទាប និងតម្លៃសំបុត្រទាប ហើយរដ្ឋាភិបាល ចុះចិត្ដខាតចំណូលមួយចំនួន។ សម្ដេចធិបតី […]

នាយករដ្ឋមន្រ្តី ណែនាំឱ្យលុបអនុក្រឹត្យដែលតម្រូវឱ្យទេសចរមកកម្ពុជាត្រូវសម្រាក១យប់, អនុក្រឹត្យនេះចេញឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលលុបអនុក្រឹត្យមួយដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨។ ការសម្រេចនិរាករណ៍អនុក្រឹត្យចាស់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ការថ្លែងបែបនេះក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សម្ដេចបានចេញគោលការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់។ ភ្ញៀវទសចរខ្លះ នៅពេលឃើញការតម្រូវនេះហើយ បែរជាប្ដូរចិត្តមិនមកកម្ពុជាវិញ ហើយពេលខ្លះក៏មានបញ្ហាទៀត ដូច្នេះសម្ដេចក៏បានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨នោះចេញវិញ។ សម្ដេចបន្តថា ការដាក់ចេញអនុក្រឹត្យកាលពីឆ្នាំ១៩៩៨នោះ គឺមានហេតុផលត្រឹមត្រូវ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការធ្វើដំណើរទៅមកកម្ពុជានិងបរទេស គឺស្រួលជាង៣០ឆ្នាំមុន។ ភ្ញៀវទេសចរខ្លះគាត់គ្រាន់តែចង់ឆៀងចូលមកកម្ពុជា១ថ្ងៃ ឬតិចជាង១ថ្ងៃ ហើយមានកិច្ចការប្រញាប់ត្រឡប់ទៅវិញ ដូច្នេះមិនអាចឃាត់គាត់បាននោះទេ។ សម្ដេចធិបតីថ្លែងយ៉ាងដូច្នេះថា «ភ្ញៀវខ្លះគាត់ចង់មកកម្ពុជាពេលព្រឹក ល្ងាចត្រឡប់ទៅវិញ ដូច្នេះចាំបាច់អីត្រូវឃាត់គាត់ អីចឹងបានបានខ្ញុំឱ្យនិរាករណ៍អនុក្រឹត្យនោះចេញវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ»។ សម្ដេចធិបតីបានបន្តទៀតថា កាលពីថ្ងៃទី១០ ខែកក្កដា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកខេត្តសៀមរាប 

Liny Chan July 18, 2024 18/07/2024

(សៀមរាប)៖ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកលេងនៅប្រទេសកម្ពុជា ជាពិសេសគោលដៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូនេះថា «យើងបានចរចាបើកច្រកជាមួយឥណ្ឌា ហោះទៅ ហោះមក តែយើងក៏ត្រូវយកច្រកពីតំបន់ផ្សេងៗផងដែរ ចឹងបានខ្ញុំទៅម្សិលម្ង៉ៃបានជួបទូតហ្វីលីពីន បានស្នើឱ្យបើកច្រកកោះទេសចរណ៍សេប៊ូ ភ្ជាប់មកខេត្តសៀមរាប បើកពីឡាំងហ្គ្រាវី នៅម៉ាឡេស៉ី មកសៀមរាប ភ្ជាប់ពីកោះចេជូ របស់កូរ៉េ មកសៀមរាប […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការបន្ទាន់ជាមួយធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច កុំឱ្យប៉ះអារម្មណ៍ភ្ញៀវទេសចរ

Liny Chan July 18, 2024 18/07/2024

(សៀមរាប)៖ ថ្លែងចេញពីវេទិកាសាធារណៈនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសម្តេចបានចុះជួបបងប្អូនអាជីវករដោយផ្ទាល់ នៅផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយបងប្អូនអាជីវកររអ៊ូពីបញ្ហាលុយដុល្លារនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យប់មិញខ្ញុំបានទូរស័ព្ទទៅលោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារពាណិជ្ជ ធនាគារឯកជនចូលរួមផង រឿងលុយដុល្លារពិបាកយក បើលុយក្លែងក្លាយ និងលុយខ្ទេចខ្លាំងរឿងមួយ ពេលខ្លះគ្រាន់តែ ដាច់បន្តិចក៏មិនយក បើយកត្រូវកាត់ទឹក ដល់អីចឹងពិបាកកន្លែងលក់ដូរ គាត់យកអត់បាន ព្រោះធនាគារកាត់ទឹក អីចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវដែរ […]

អ្នកនាំពាក្យក្រសួងការពារជាតិថាអាកាសធាតុមិនល្អបានប៉ះពាល់ដល់ការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង

Liny Chan July 18, 2024 18/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាមបណ្តាញសង្គមនាព្រឹក ថ្ងៃទី១៨ ខែកក្កដានេះថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែកក្កដា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

Liny Chan July 18, 2024 18/07/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News