ព័ត៌មានជាតិ

ក្រុមគ្រួសារជនរងគ្រោះដោយការបា-ញ់ប្រហារ ពីឧក្រិដ្ឋជន ស្រី ស៊ីណា ចូលបំភ្លឺជូនតុលាការ អមដោយមេធាវីសម្តេចតេជោ ខណៈទ្រព្យសម្បត្តិមួយចំនួនរបស់ជនល្មើស ត្រូវបានរឹបអូស

Liny Chan July 17, 2024 17/07/2024

(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដោយការបាញ់ប្រហារពីឧក្រិដ្ឋជនស្រី ស៊ីណា នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលបំភ្លឺបន្ថែមទៀត ជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានអមការពារពី មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប។ ក្រុម​មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយគ្នានេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរផងដែរ។ ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាស​ន្ន ដោយក្នុងនោះ មានដូចជា៖ * រថយន្តម៉ាក SSAMYONG REXTON ផ្លាកលេខ ភ្នំពេញ 2BL-9923 * ដីក្បាលដីលេខ ១២០៧១២០៣-១០០៩ មានទីតាំងស្ថិតនៅភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ * ដីក្បាលដីលេខ ០៨០៨០៩២៤-១០២ មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល * ដីចំការស្ថិតនៅភូមិបាសិត […]

អភិបាលខេត្តកណ្តាល បញ្ជាឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញ បង្ក្រាបកន្លែងផលិតឧបករណ៍នេសាទខុសច្បាប់ឲ្យខ្លាំង ជាពិសេសអ្នកបង្ហោះលក់នៅលើបណ្តាញសង្គម

Liny Chan July 16, 2024 16/07/2024

(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយមន្រ្តីជំនាញ ចុះបង្ក្រាបកន្លែងផលិតឧបករណ៍នេសាទខុសច្បាប់តាមមូលដ្ឋាន ជាពិសេសអ្នកដែលបង្ហោះលក់លើបណ្តាញសង្គម ដែលនាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងត្រីយ៉ាងខ្លាំង ព្រមទាំងមានគ្រោះថ្នាក់ដល់មនុស្សទៀតផង។ សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយលួចផលិតឧបករណ៍ឆក់ត្រីផ្សាយលើបណ្ដាញសង្គម។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានចុះទៅដល់ទីតាំងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និងចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ  គឺបានធ្វើឡើងបន្ទាប់ពីមានបទ បញ្ជារបស់លោក គួច ចំរើន ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ លោក ហេង សុភារិទ្ធ បានឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។ ជាមួយគ្នានេះ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ […]

កម្ពុជា-ចិន នឹងប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា «មហាវិថីស៊ី ជីនពីង» នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាលកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា «មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។ ការប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីងនេះ ត្រូវបានសម្តេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំ នៅកម្ពុជាសម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នៅវិមានសន្តិភាពរាជធានីភ្នំពេញ។ ឯកឧត្តម ផន រឹមអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។ ឯកឧត្តមបញ្ជាក់ថា មហាវិថី ស៊ី ជីនពីង មានតំណភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឱ្យការដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មី […]

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

Liny Chan July 16, 2024 16/07/2024

(សៀមរាប)៖ ទេសចរជាតិនិងអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មានជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងប្រវែង ២៤.៥០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។ ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។ មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាទូទាត់បំណុលជិត ២០០លានដុល្លារដល់​ភាគីម្ចាស់កម្ចី​នៅត្រីមាសទី១ ឆ្នាំនេះ

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុលដល់​ភាគីម្ចាស់កម្ចីសរុបចំនួន ១៨១.៥៥ លានដុល្លារអាមេរិក កើនឡើង ០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងចំណោមការទូទាត់បំណុលជិត២០០លានដុល្លារនេះ បានទូទាត់បំណុលសាធារណៈក្រៅប្រទេសមានចំនួន ១៨១ លានដុល្លារអាមេរិក ដែលក្នុងនោះប្រាក់ដើមមានចំនួន ១៤២.៤០ លានដុល្លារអាមេរិក និងការប្រាក់រួមទាំងប្រាក់កម្រៃផ្សេងៗចំនួន៣៨.៦០ លានដុល្លារអាមេរិក។ ចំណែកការទូទាត់បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០.៥៥លានដុល្លារអាមេរិក ​ដែលទឹកប្រាក់ទាំងនេះ គឺជាការប្រាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង០.៨៨% ត្រូវនឹងប្រមាណ ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ ​ចិនជាប្រទេសដែលផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលមានចំណែក ៣៦% ​មានទឹកប្រាក់ប្រមាណ ៣.៩៩ពាន់លានដុល្លារ, ចំណែកជប៉ុន មានចំណែកប្រមាណ ១១% មានទឹកប្រមាណជាង ១.២១ពាន់ដុល្លារ​, កូរ៉េ ៥% ប្រមាណ ៥៥០លានដុល្លារ, បារាំង ៥% មានទឹកប្រាក់ […]

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ស្នើដល់បណ្ដាក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំសំណើដំឡើងស័ក្ដិមន្ដ្រីប្រចាំឆ្នាំ តាមកម្រិតសញ្ញាបត្រ

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យរៀបចំសំណើដំឡើងឋានន្ដរស័ក្ដិមន្ដ្រីប្រចាំឆ្នាំ ទៅតាមកម្រិតសញ្ញាបត្រ រួចបញ្ជូនមកក្រសួងមុខងារសាធារណៈ ឲ្យត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ដ្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កន្លងទៅក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្ដិ តាមកម្រិតសញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។ លោកបន្ដថា ដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រឲ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន៍ ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំ និងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖ *ទី១៖ លិខិតស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់ក្រសួង ស្ថាប័នសាមី*ទី២៖ បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ*ទី៣៖ ភ្ជាប់ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ […]

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន មុនដាក់ជូនរាជរដ្ឋាភិបាលសម្រេច

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា​រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈ​ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។ តាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ […]

កម្ពុជាចាយលុយជិត ៥០០លានដុល្លារ នាំចូលយានយន្ដពីក្រៅប្រទេសនៅ ៥ខែឆ្នាំនេះ

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានចំណាយជិត ៥០០លានដុល្លារ ពីការនាំចូលយានយន្ដពីក្រៅប្រទេស មានការកើនឡើងចំនួន ៤.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្ដសរុបចំនួន ១៦,២០៤គ្រឿង បានប្រាក់ពន្ធ និងអាករ ចំនួន៩៨៩.៨៩៥លានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) បានឲ្យដឹងថា ទំហំនៃការនាំចូលរថយន្ត ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានទំនោរថយចុះជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច។ លោក សឿន ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងពិនិត្យមើលនិន្នាការ នៃការនាំចូលរថយន្តពីក្រៅប្រទេស នាប៉ុន្មានឆ្នាំចុងក្រោយ ទំហំនៃការនាំចូលរថយន្តមកកាន់ប្រទេសកម្ពុជា មានទំនោរថយចុះ ជារៀងរាល់ឆ្នាំ […]