ព័ត៌មានជាតិ

ប្រទេសសិង្ហបុរីមានសេដ្ឋីជាង ៣៣ម៉ឺននាក់ មានទ្រព្យសម្បត្តិសរុប ១,២ពាន់ពាន់លានដុល្លារ

Liny Chan July 13, 2024 13/07/2024

(សិង្ហបុរី)៖ របាយការណ៍ស្តីពីទ្រព្យសម្បត្តិពិភពលោកដែលចេញផ្សាយដោយធនាគារស្វីស UBS បានបង្ហាញថា ចំនួនសេដ្ឋីនៅប្រទេសសិង្ហបុរីបានកើនឡើង ០,៤% ដល់ ៣៣៣ ២០៤នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២២ ក្នុងចំណោមប្រទេសចំនួន ៥៦ ដែលបានសិក្សានៅក្នុងរបាយការណ៍នេះ។ ចំនួនសេដ្ឋីរបស់ប្រទេសសិង្ហបុរីត្រូវបានរំពឹងថានឹងកើនឡើង ១៣% ដល់ ៣៧៣ ៧២៥ ក្នុងឆ្នាំ២០២៨។ សេដ្ឋីនៅប្រទេសសិង្ហបុរីមានទ្រព្យសម្បត្តិសរុបរួមគ្នាចំនួន ១,២ពាន់ពាន់លានដុល្លារ ហើយចំនួនសេដ្ឋីនេះស្មើនឹង ៦,៦% នៃប្រជាជនសរុបរបស់សិង្ហបុរី។ កាសែត VN Express បានរាយការណ៍ទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់កំពូលក្នុងការសិក្សានេះដែលមានសេដ្ឋីចំនួន ២១,៩៥លាននាក់កាលពីឆ្នាំមុន បន្ទាប់មកគឺប្រទេសចិនដីគោក ចក្រភពអង់គ្លេស និងបារាំង។ ប្រទេសដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅអាស៊ីរួមមានប្រទេសជប៉ុនដែលមានសេដ្ឋីចំនួន ២,៨៣លាននាក់ ឥណ្ឌា (៨៦៨ ៧០០នាក់) និងទីក្រុងហុងកុង (៦២៩ ២០០នាក់)។ បើនិយាយពីទ្រព្យសម្បត្តិក្នុងមនុស្សពេញវ័យម្នាក់វិញ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងពិភពលោកដែលមានចំនួន ៣៩៧ ៧០០ដុល្លារក្នុងមនុស្សម្នាក់។ របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា៖ «នៅក្នុងប្រទេសជាទីដែលកំណើនទ្រព្យសម្បត្តិជាមធ្យមខ្ពស់ជាងកំណើនមធ្យមដូចជាប្រទេសសិង្ហបុរី វាហាក់ដូចជាថាការកើនឡើងទ្រព្យសម្បត្តិភាគច្រើនបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្សដែលមានប្រាក់ចំណូលខ្ពស់»។ […]

AMMA៖ ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយ ១០គ្រឿង ខណៈកីឡាករ ៥រូប ត្រូវប្រជែងមេដាយមាសថ្ងៃនេះ

Liny Chan July 13, 2024 13/07/2024

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ៨) ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championships) ឆ្នាំ២០២៤ ខណៈកីឡាករ ៥រូប ត្រូវប្រជែងមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះចាប់ពីវេលាម៉ោង ២:០០នាទីរសៀលតទៅ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ។ ចំពោះបេក្ខភាពត្រៀមប្រជែងមេដាយមាសថ្ងៃនេះ រួមមានកីឡាករ ឡុង ឡា ត្រូវជួបកីឡាករកាហ្សាក់ Nurtayev Dias (-60KG) , កីឡាករ ហ៊ុន ចាន់រាជ ត្រូវជួបកីឡាករកៀហ្ស៊ីស៊ីស្ថាន Nurali Uulu Almanbet (-120KG) , កីឡាករ អេ វីរៈខាំឈិតភូថង ត្រូវជួបកីឡាករកៀហ្ស៊ីស៊ីស្ថាន Erkebai_uulu Aizhigit (-71KG), កីឡាករ ហ៊ុន […]

កូនឈើចម្រុះជិត១លានដើម ត្រូវបានចែកជូនពលរដ្ឋ រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»

Liny Chan July 13, 2024 13/07/2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិការកេសរកូលជាតិលើកទី៤ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការសួងបរិស្ថាន បានទាញចិត្តប្រជាពលរដ្ឋ មកយកកូនឈើចម្រុះទៅដាំជាង៩២ម៉ឺនដើម។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទពិព័រណ៍ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ បញ្ចប់ទៅដោយជោគជ័យ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឱ្យធ្វើនៅតាមបណ្តារាជធានី ខេត្តជាអ្នករៀបចំ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឱ្យធ្វើនៅតាមរាជធានី ខេត្ត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើយ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀតនឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា ក្រសួងបរិស្ថាន មានគោលការណ៍ចែកដើមឈើជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពដីនៅតាមតំបន់ទីរួមខេត្តនីមួយៗ ពីព្រោះថា ស្ថានភាពដីខ្លះសមស្របទៅស្ថានភាពដើមឈើខ្លះ ចំណែកស្ថានភាពដីខ្លះទៀត […]

សាស្ត្រាចារ្យជំនាញហិរញ្ញវត្ថុ ណែនាំឱ្យសិស្សនិស្សិត ចាប់អារម្មណ៍រៀនជំនាញ Fintech សម្រាប់បំពេញតម្រូវការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

Liny Chan July 13, 2024 13/07/2024

(ភ្នំពេញ)៖ សាស្ត្រាចារ្យបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យពាណិជ្ជកម្ម អេស៊ីលីដា បានលើកឡើងថា ជំនាញ Fintech ( Financial Technology) ដែលកំពុងមានតម្រូវក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រោះជំនាញនេះវិស័យធនាគារពិតជាត្រូវការចាំបាច់។ ការលើកឡើងរបស់សាស្ត្រាចារ្យបណ្ឌិត ផុន ណារិន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​នៃ​កា​របណ្ដុះបណ្ដាល​ជំនាញ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា»។ លោកបានបន្ដថា «ក្នុងនោះវិស័យដែលមានតម្រូវការខ្ពស់ ក្នុងទីផ្សារកម្ពុជា​គឺជំនាញ Fintech ព្រោះគ្រប់កម្មវិធីត្រូវការ​ធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ដើម្បីឲ្យត្រូវនឹងរបត់ការងារ ដែលត្រូវធ្វើជាបន្ដបន្ទាប់។ ជាក់ស្ដែងដូចធនាគារអេស៊ីលីដា ពេលប្រកាសជ្រើសរើបុគ្គលិក គឺជ្រើសរើសធនធានដែលចេះបច្ចេកវិទ្យា Fintech នេះ ចេះឌីហ្សាញ ចេះដេគ័រផ្សេង ចេះបង្កើត App នានា តាមរបត់នៃបច្ចុប្បន្នកាលឌីជីថល និងបដិវត្តឧស្សាហកម្មទី៤»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងសាធារណការ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន រាល់ការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា

Liny Chan July 13, 2024 13/07/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេក្តីជូនដំណឹងដល់ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរនាវា ដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលឆ្លងកាត់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍រួមតូចដែលអាចរំខានដល់ការធ្វើនាវាចរណ៍។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋាន សាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ ២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីជៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។ ៣៖ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិកការដ្ឋានសាងសង់ស្ពាន។ ៤៖ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់មិនអនុញ្ញាតឱ្យនាវាបោះយុថ្កាឈប់សំចត ឬស្នាក់នៅ។ ៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។ ៦៖ ហាមបើកបរវ៉ាជែងគ្នា […]

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជូនដំណឹងដល់ពលរដ្ឋប្រុងប្រយ័ត្ន ផេកលក់ទូរស័ព្ទបោកប្រាស់មួយ ដែលប្រឌិតថានៅរង្វង់មូលនាគព័ន្ធ ក្រុងស្វាយរៀង

Liny Chan July 13, 2024 13/07/2024

(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំបាញ់បោកផេកមួយឈ្មោះ «Sok Ny លក់ ipad និង JBL» ទីតាំងនៅជិតរង្វង់មូលនាគព័ន្ធ ខេត្តស្វាយរៀង ជាផេកក្លែងក្លាយ ហើយក៏ពុំមានទីតាំងនៅក្នុងមូលដ្ឋានខេត្តស្វាយរៀងនោះទេ។ ស្នងការនគរបាលខេត្តស្វាយរៀង សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកថា សូមប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានហ្មត់ចត់ ច្បាស់លាស់ មុននឹងសម្រេចទិញសម្ភារៈផ្សេងៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ សូមបញ្ជាក់ថា តាមរយៈផេកក្លែងក្លាយ គណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ Sok Ny លក់ ipad និង JBL ធ្លាប់មានអតិថិជនបានចាញ់បោកអស់ជាច្រើននាក់មកហើយ ដោយទិញទូរស័ព្ទក៏ដូចជា ipad ផ្ញើលុយឲ្យហើយពុំទទួលបានរបស់នោះទេ។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ហើយទទួលផលចំណេញច្រើនត្រឡប់មកវិញ

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញត្រលប់មកវិញ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ជនសង្ស័យឈ្មោះ ម.ន.រ.ដ អាយុ២៥ឆ្នាំ បានទទួលបញ្ជាពីជនល្មើសជាមេក្លោង ឲ្យបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ ដែលប្រើទិដ្ឋាការទេសចរណ៍ តែលួចធ្វើការនៅតំបន់កន្ទុយនាគខេត្តរតនគិរី

Liny Chan July 12, 2024 12/07/2024

(រតនគិរី)៖ កងអនុសេនាធំទី៣ ចំណុះឲ្យវរសេនាតូចការពារព្រំដែនលេខ២ ប្រចាំការតំបន់កន្ទុយនាគបានឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ នៅចំណុចអូរតាយ៉ាក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) កាលពីពេលថ្មីកន្លងមកនេះ។ លុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ពួកគេត្រូវបានប្រគល់ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរីបន្តនីតិវិធី។ មន្ត្រីអន្តោប្រវេសន៍ចុះទៅទទួលជនជាតិវៀតណាមខាងលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន ចាន់វាសនា ស្នងការរងជំនួយការដឹកនាំការិយាល័យអនុវត្តនីតិវិធី។ ទាក់ទិនទៅនឹងករណីខាងលើនេះដែរ ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទូរសព្ទសុំការបំភ្លឺពីលោកវរសេនីយ៍ទោ ម៉ែន ចាន់វាសនា ដែរ តែទូរសព្ទតេចូលជាច្រើនដង គ្មានអ្នកទទួល។ លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ពិតជាមានជនជាតិវៀតណាមចំនួនតែ ៣នាក់ទេ ចូលទៅតំបន់ខាងលើដែលត្រូវឃាត់ខ្លួនដោយសមត្ថកិច្ច ប្រចាំការនៅទីនោះ។ ជនជាតិវៀតណាមទាំង ៣នាក់នេះ ខុសត្រង់ទិដ្ឋាការទេសចរណ៍ បែរមកធ្វើការងារវិញ។ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចចម្រុះរបស់ខេត្តរតនគិរី ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត ចុះឃាត់ខ្លួនជនជាតិចំនួន ២៦នាក់ម្តងរួចហើយ ករណីរុករកធនធានធម្មជាតិខុសច្បាប់ (រ៉ែមាស) […]

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីឈ្មោះ និងលេខទំនាក់ទំនងស្នងការរងនគរបាលរាជធានីខេត្ត ទទួលការងារអត្តសញ្ញាណប័ណ្ណ ដើម្បីពលរដ្ឋមានចម្ងល់ និងចង់សួរព័ត៌មាន

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបង្ហាញបញ្ជីឈ្មោះ និងលេខទំនាក់ទំនងស្នងការរងនគរបាលទទួលផែនអត្តសញ្ញាណកម្ម នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង។ នេះបើតាមបញ្ជីឈ្មោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះ និងលេខទំនាក់ទំនង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសថា គម្រោងខុនដូមួយ ធ្វើការអភិវឌ្ឍដោយគ្មានអាជ្ញាបណ្ណនោះទេ សូមប្រុងប្រយ័ត្ន !

Liny Chan July 12, 2024 12/07/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍអគារសហកម្មសិទ្ធិ (ខុនដូ) ឈ្មោះថា City Gem Condo របស់ក្រុមហ៊ុន សាំស៍ អាប់ អ៉ិនធើណេសិនណល ដែលមានទីតាំងនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រកបអាជីវកម្ម មិនមានអជ្ញាបណ្ឌពីនិយ័តករនោះទេ។ និយ័តករបញ្ជាក់ថា «សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនខាងលើ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ»៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖