ព័ត៌មានជាតិ

កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០

Naren July 11, 2024 11/07/2024

(ភ្នំពេញ)៖ កម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាជនលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។ ការដាក់ចេញនូវគោលដៅនេះ ស្របពេលដែលកម្ពុជា បានដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង។ តាមរយៈគោលនយោបាយជាតិនេះ បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ខ្ពស់ជាងថាមពលម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ទៅ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យចំណាយទាបក្នុងការផ្លាស់ទី។ ជាក់ស្តែងនៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកា ប្រមាណ ៩ ៦៣៣រៀល ចំណែកការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈត្រូវចំណាយថវិការហូតដល់ ៣៥ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា

Naren July 11, 2024 11/07/2024

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានមានប្រសាសន៍ថា ដើម្បីជាការគោរពដឹងគុណចំពោះម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចបាននូវបេសកកម្មរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង នឹងបន្តផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដូចដែលក្រុមហ៊ុន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបណ្តាស្ថាប័ននានា លើគ្រប់វិស័យ នាពេលកន្លងមក។ ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម […]

រដ្ឋបាលខេត្តសៀមរាប នឹងពង្រឹងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប

Naren July 11, 2024 11/07/2024

(សៀមរាប)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួមពី អភិបាលរងក្រុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានគួសបញ្ជាក់ថា ក្រុងសៀមរាប គឺជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដោយមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ ក្នុង ឆ្នាំ១៩៩២។ ក្រៅពីនេះ ក្រុងសៀមរាបក៏មានកន្លែងកម្សាន្តដ៏សម្បូរបែប រមណីយដ្ឋាន ភោជនីយដ្ឋាន ក្លឹបកំសាន្ត មណ្ឌលកំសាន្ត ខារ៉ាអូខេ សណ្ឋាគារ ផ្ទះសំណាក់ ផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប ទីតាំងសម្រាប់លេងកីឡា មន្ទីរ ពេទ្យបង្អែក […]

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. នៃក្រសួងការងារ កើនឡើងដល់ជាង​​ ២,២លាននាក់

Naren July 11, 2024 11/07/2024

(ភ្នំពេញ)៖ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២លាននាក់ (២,២២៩,៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោករដ្ឋលេខាធិការ កត្តា អ៊ន បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ​ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោក កត្តា អ៊ន ក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) រួមមាន៖ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង ២,២ លាននាក់ ក្នុងនោះមាន៖ កម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់, […]

សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនាំចូលជាង ១៧តោន ត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតដុតកម្ទេចចោល

Naren July 11, 2024 11/07/2024

(កណ្តាល)៖ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនដល់កូនប្រុសបង្កើតរបស់ លោកតា គង់ ណៃ

Liny Chan July 11, 2024 11/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនដល់ លោក គង់ បុរាណ ដែលជាកូនប្រុសបង្កើតតែមួយគត់របស់ លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា បន្ទាប់ពីសម្តេចបានឃើញសំណើតាមហ្វេសប៊ុក។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។ សម្តេចបានបន្តថា៖ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ»។ សម្តេចក៏បានជូនពរ លោក គង់ បុរាណ ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ ផងដែរ។ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ […]

សួនរុក្ខជាតិអង្គរ ខេត្តសៀមរាប ទទួលបានពាន Travellers’ Choice Awards 2024 ពីស្ថាប័នលំដាប់ពិភពលោក TripAdvisor

Liny Chan July 10, 2024 10/07/2024

(សៀមរាប)៖ សួនរុក្ខជាតិអង្គរ នៅខេត្តសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានពាន Travellers’ Choice Awards 2024 ជាលើកដំបូងពី TripAdvisor ដែលជាគេហទំព័រទេសចរណ៍លំដាប់ពិភពលោក។ សូមជម្រាបថា សួនរុក្ខជាតិអង្គរ ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អនិ ងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ឱ្យប្រជាជន និងទេសចរចូលកម្សាន្ត។ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា ក៏ត្រូវបានបើកសម្ពោធជាផ្លូវការ។ តាំងពីពេលនោះមក សួនរុក្ខជាតិអង្គរនេះ បានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែម នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ […]

ប្រយ័ត្នឱ្យមែនទែន! ធនាគារ អេស៊ីលីដា បង្ហាញល្បិចឆបោកថ្មី តាមរយៈការប្រេីប្រាស់រន្ធសាកថ្មនៅតាមសាធារណៈ

Liny Chan July 10, 2024 10/07/2024

ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៤ នេះ បានណែនាំឱ្យអតិថិជន និងសាធារណជនមានការប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយ តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្មនោះ។ បើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ធនាគារ អេស៊ីលីដា អំពីចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួនស្តីពីការឆបោកតាមរយៈ USB PORT CHARGER (JUICE JACKING) បានបញ្ជាក់ថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។ ក្នុងនោះផងដែរ ធនាគារ អេស៊ីលីដា ក៏បានបង្ហាញគន្លឹះការពារខ្លួនពី JUICE JACKING៖ ១. សាកថ្មពីព្រីភ្លើងផ្ទាល់ (Power Outlet)៖ តាមដែលអាចធ្វើទៅបាន សូមប្រើប្រាស់ព្រីភ្លើង (Power Outlet) ដើម្បីសាកថ្មឧបករណ៍ជំនួសឱ្យការប្រើប្រាស់ USB Port Charger តាមទីសាធារណៈ។ ២.សាកថ្មដោយប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួន៖ […]

អគ្គនាយកពន្ធដារ ជំរុញភ្នាក់ងារសេវាកម្មពន្ធដារត្រូវពង្រឹងការផ្ដល់សេវា និងជៀសវាងការប្រកាសបង់ពន្ធខុស

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)​៖ លោក គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងប្រកាសពន្ធជូនអ្នកជាប់ពន្ធខុស និងដាច់ខាតចៀសឲ្យផុតពីការគេចវេះពន្ធ។ ការជំរុញដូចនេះ បានធ្វើឡើងក្នុងឧកាស លោក គង់ វិបុល អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្ទេរថ្លៃ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគា សូហ្វីតែល ភ្នំពេញ។ លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះថា «សូមជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានចន្លោះប្រហោងណាមួយជាយថាហេតុ និងដាច់ខាត ត្រូវចៀសឲ្យផុតពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ»។ ពាក់ព័ន្ធទៅនឹងការគេចវេះពន្ធនេះ លោកបានបញ្ចាក់ឲ្យដឹងថា ការចុះបញ្ជីតាមអនឡាញ នៅតែមានការចុះបញ្ជីក្លែងក្លាយ និងមិនត្រឹមត្រូវ ប្រហែល១៥ ទៅ២៥ភាគរយ ដែលធ្វើឲ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នា។ ជារូបភាពខ្លះៗនៃការផ្ទេរថ្លៃ កន្លងមកពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារ មានបុគ្គលដែលជួលឲ្យគេឈរឈ្មោះជំនួស (ក្លែងបន្លំអត្តសញ្ញាណម្ចាស់ពិតប្រាកដ និងមិនមែនជាអ្នកទទួលផលពិតប្រាកដ ពីអាជីវកម្ម) ដែលអាចជាគោលដៅ នៃការបង្កើតសហគ្រាសក្លែងក្លាយ ដើម្បីបំប៉ោងចំណាយ ក្លែងវិក្កយបត្រ គេចវេះពន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News