ព័ត៌មានជាតិ

កម្ពុជានាំចេញមៀនស្រស់ជាង ១.៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាង ១២០% ក្នុងឆមាសទី១

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ​​ចំនួន ១៤ ៨១៧ តោនកើនឡើង ១២០.៣៣% ដែលជំរុញឱ្យដំណាំនេះ កាន់តែមានសក្តានុពលក្នុងការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា ទីផ្សារដែលបានស្រូបយកការ​នាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីចិនអនុញ្ញាតឱ្យកម្ពុជា បាននាំចេញមៀនស្រស់ ទៅ​ដោយផ្ទាល់កាលពីឆ្នាំ២០២២។ កញ្ញាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «​យើងឃើញថា ចាប់តាំងពីយើងចរចាបើកទីផ្សារ ហើយបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ យើងឃើញថាផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ហើយការកុម្ម៉ង់បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ដែលធ្វើការជាមួយកសិករ ដើម្បីដាំដុះមៀនដែលស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ទីផ្សារប្រទេសចិន​ ជារឿងមួយដែលធានានូវស្ថេរភាពនៃការផ្គត់ផ្គង់មៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ហើយប្រជាកសិករដែលដាំដុះមៀនស្រស់ ដោយអនុលោមទៅតាមស្តង់ដាររបស់អាជ្ញាធរគយចិននេះ គឺគាត់លក់ចេញបាននៅក្នុងតម្លៃខ្ពស់ បើធៀបនឹងកសិករដែលគាត់ដាំដុះតាមលក្ខណៈប្រពៃណី»។ សន្ទុះនៃការនាំចេញមៀនរបស់កម្ពុជា ទៅកាន់​ប្រទេសចិនកើនឡើងជាបន្តបន្ទាប់នេះ ​ស្របពេលដែលផលិតផលមៀន​កម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់នៅលើទីផ្សារអាលីបាបា កាលពីចុងឆ្នាំ២០២២ផងដែរ។ កញ្ញា អ៊ឹម រចនា បានឱ្យដឹងផងដែរ […]

ម្ចាស់ផេកបង្ហោះវីដេអូ ពាក់ព័ន្ធការប្រើប្រាស់សូឡានៅខេត្តរតនគិរី ដែលនាំឲ្យមហាជនយល់ច្រឡំ ចេញមុខសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន 

Liny Chan July 10, 2024 10/07/2024

(រតនគិរី)៖ ម្ចាស់ផេកឈ្មោះ ឆេង ងួន (NGNO-Vloger) កន្លងមកថ្មីៗនេះ បានបង្ហោះលើបណ្តាញសង្គមរឿងដោះផ្ទាំងសូឡាឈប់ប្រើប្រាស់ ចេញមុខសុំទោសរាជរដ្ឋាភិបាល និងខាងអគ្គីសនី ដោយសារកំហុសឆ្គងឃើញគេបង្ហោះក៏ផុស Video បែបលេងសើចធ្វើឲ្យមហាជនមានការយល់ច្រឡំ។ តាមរយៈវីដេអូសុំទោសជាសាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផេកខាងលើបន្តថា រីសត រតនៈ ស្ថិតក្នុងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី សាងសង់រួចកាលពីឆ្នាំ២០១៧ ប្រើថាមពលពន្លឺព្រះអាទិត្យ ឧស្សាហ៍ខូចពេលមានខ្យល់ ភ្លៀង លុះបន្តមកទៀតប្រើម៉ាស៊ីនភ្លើង។ រហូតដល់ឆ្នាំ២០២០ ខាងអគ្គីសនីតភ្លើងរដ្ឋចូលដល់ទីប្រជុំជនបីស្រុក ខាងរីសត រតនៈ ក៏អូសបណ្តាញភ្លើងចូលសម្រាប់ប្រើប្រាស់មានភាពងាយស្រួល គឺគ្រាន់តែយកវិក័យប័ត្រទៅបង់លុយតែប៉ុណ្ណោះ។ ម្ចាស់ផេក NGON-Vloger លើកម្រាមដៃ១០សុំទោសរាជរដ្ឋាភិបាល និងខាងអគ្គីសនី ក៏ដូចជាសំណូមពរម្ចាស់ផេកមួយចំនួន (MMO) កុំឲ្យមានការចែកចាយបន្តទៀត នាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីទម្លាក់យោងឆបោកពលរដ្ឋ នៅខណ្ឌកំបូល

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖  លោក យ៉ាន សុភាព ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ យកទៅដាក់ពន្ធនាគារ ដើម្បីរងចាំទទួលការទោសទណ្ឌនៅពេលក្រោយតាមនីតិវិធី។ ការសម្រេចឃុំខ្លួននេះ គឺបន្ទាប់ពីលោក សាន សុភ: ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៣នាក់ពីបទ ឆបោក (ជម្រុះមាសក្លែងក្លាយ)។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ជនសង្ស័យទី១៖ ឈ្មោះ ប៉ញ សុីថៅ ភេទប្រុស មុខរបររត់ម៉ូតូឌុប, ទី២៖ ឈ្មោះ នឿន សុខគា ភេទប្រុស មុខរបរ កសិករ និងទី៣៖ ឈ្មោះ ឌុក ពិសិដ្ឋ ភេទប្រុស មុខរបរ ម៉ូតូឌុប។ ជនរងគ្រោះសម្ភារៈបាត់បង់មាន ខ្សែកមាស៤ជី, ខ្សែដៃមាស៣ជី, ជញ្ចៀនមាស២ជី, លុយ៣៣០ដុល្លារ, លុយខ្មែរ៨០,០០០រៀល […]

កូនប្រុសតែម្នាក់ ក្នុងចំណោម ១០នាក់ ដែលបន្តវេនចាប៉ីលោកតា គង់ ណៃ ស្នើប្រមុខរាជរដ្ឋាភិបាល បញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុក

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖ លោក គង់ បុរាណ កូនប្រុសតែម្នាក់ ក្នុងចំណោមបងប្អូនចំនួន ១០នាក់ ដែលបន្តវេនចាប៉ីពីលោកតា គង់ ណៃ បានស្នើប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី​ ហ៊ុន ម៉ាណែត ជួយបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុកដែរ។ ជាមួយនឹងសារលើ Facebook លោក គង់ បុរាណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា បើសិនជាត្រូវបានបញ្ចូលក្នុងក្របខណ្ឌរដ្ឋ លោកក៏នឹងអាចលើកស្ទួយជីវភាពគ្រួសារបានមួយចំណែកដែរ ហើយលោកសង្ឃឹមថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល នឹងផ្តល់ក្តីមេត្តាចំពោះអ្នកបន្តវេនផ្នែកចាប៉ី ដែលជាតន្ត្រីករបុរាណ ដូចរូបលោក។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោម បងប្អូន ១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ។ ខ្ញុំចង់បាន ក្របខណ្ឌរដ្ឋមួយកន្លែង ដើម្បីជួយបម្រើរដ្ឋដូចពុកខ្ញុំ និងជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែ បងប្អូន អ៊ុំ យាយតា ជួយចែកចាយសារ (សៀរ) ផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំ […]

៦ខែឆ្នាំនេះ កម្ពុជាសម្រេចការនាំចេញ បានជាង១២ពាន់លានដុល្លារ កើនជាង១២%

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារ កើនឡើង១២.៦% ខណៈការនាំចូលមានជាង ១៣ពាន់លានដុល្លារ កើនឡើង១២.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តាមរបាយការណ៍​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ បើតាមការបញ្ជាក់ […]

ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៦០% គិតត្រឹម១ឆមាសឆ្នាំ២០២៤

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖ គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិផលកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា​ ក្នុងនោះទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩​តោន, ប្រទេសចិន ៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។ ជាមួយគ្នានេះ កញ្ញា […]

ក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធ-គ្នានៅស្រុកជាំក្សាន្ត ដោយប្រើដា.វ កាំ.បិត ដំបង និងជំពាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន

Liny Chan July 10, 2024 10/07/2024

(ព្រះវិហារ)៖ ក្មេងទំនើង២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយបើកឆាកប្រយុទ្ធគ្នានៅឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយដកហូតវត្ថុតាងដាវ កាំបិតផ្កាក់ កាំបិតបុ័ងតោ ដំបង និងជំពាមកៅស៊ូ។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តបញ្ជា និងការណែនាំដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ធ្វើការសើបអង្កេតស្រាវជ្រាវទៅលើក្រុមក្មេងទំនើង ចំនួន២ក្រុម ដែលធ្វើសកម្មភាពបង្កជម្លោះដោយប្រើប្រាស់ ដាវ កាំបិតផ្គាក់ ប៉័ងតោ ដំបង ចំពាម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយពីធ្វើការស្រាវជ្រាវស៊ើបអង្កេតកម្លាំងជំនាញ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង០២ក្រុមនេះចំនួន០៨នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។ ក្រោយពីធ្វើការសាកសួរ ក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ ប៉័ងតោ ដាវ ចំពាម ដំបង បង្កជម្លោះជាមួយគ្មាពិតប្រាកដមែន នឹងបានធ្វើការនាំខ្លួនក្រុមក្មេងទាំង០៨នាក់ ទៅដកហូតសម្ភារវត្ថុតាងរួមមានម៉ូតូចំនួន […]

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព នៅវត្វស្វាយពពែ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»

Liny Chan July 10, 2024 10/07/2024

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព នៅវត្វស្វាយពពែ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»។ (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព ស្ថិតនៅបរិវេណវត្វស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»។ នេះបើយោងតាមលិខិតព្រះបរមរាជវាំង ដែលបណ្តាញព័ត៌មាន​Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានលិខិតមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អភិសន្តិបណ្ឌិត ស សុខា ផ្ដាំនិស្សិតនគរបាលជ័យលាភីទាំងអស់ កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ

Liny Chan July 10, 2024 10/07/2024

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនគរបាលជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន នៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។ អភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺត្រូវតែផ្ដល់ភាពកក់ក្ដៅជូន ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាព នៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ពីវេទិកាអធិបតីនោះដែរ អភិសន្តិបណ្ឌិត ស សុខា ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរពចំពោះការលះបង់របស់អ្នកមានគុណ គឺមាតាបិតា និងក្រុមគ្រួសារ ដែលតែងតែខិតខំគ្រប់បែបយ៉ាងដើម្បីឱ្យកូន ទទួលបានការសិក្សាតាំងពីតូចមក ទម្រាំមានឱកាសបានមកចូលរួមក្នុងពិធី […]

ភ្ញៀវទេសចរជាង១,៧០០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងថ្ងៃទី៩ ខែកក្កដានេះ

Liny Chan July 10, 2024 10/07/2024

(សៀមរាប)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ ចំនួន១,៧០៤នាក់ បានទិញសំបុត្រទស្សនា រមណីយដ្ឋានអង្គរ។ នេះបានបញ្ជាក់ពីការចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗរបស់ភ្ញៀវទេសចរ នៅខេត្តសៀមរាប ដែលជាសញ្ញាកាន់តែល្អប្រសើរសម្រាប់វិស័យឧស្សាហកម្មគ្មានផ្សែងនៅកម្ពុជា។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពល៦ខែនេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កើនឡើងជិត ៣៦ភាគរយ និងរកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនានៅរមណីយដ្ឋានអង្គរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News