ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបជាង៦០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន ទើបនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន ដោយរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងឥណទានសម្បទានដែលមានទឹកប្រាក់ប្រមាណជាង៦០លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តលើគម្រោង២។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១)៖ ការផ្តល់ហិរញ្ញប្បទានឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២)៖ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ឆ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។ ក្រៅពីឯកសារ២ខាងលើ រដ្ឋាភិបាលជប៉ុន បានប្រកាសថា នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន […]

ប្រជាពលរដ្ឋដំឡើងសូឡាលើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញរដ្ឋកុំបារម្ភ សូមរួសរាន់មកប្រកាសឱ្យទាន់ពេល ដើម្បីទទួលបានអត្ថប្រយោជន៍ ពីភាពស្របច្បាប់ និងមិនតម្រូវឱ្យបង់ថ្លៃនោះទេ

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋអ្នកដំឡើង-ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) លើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិ សូមកុំរួសរាន់មកធ្វើស្វ័យប្រកាសឱ្យបានទាន់ពេលក្នុងឆ្នាំដំបូងនេះ ដើម្បីទទួលបានភាពស្របច្បាប់ ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត មកដាក់ពាក្យស្វ័យប្រកាស នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មកធ្វើស្វ័យប្រកាស នៅអាជ្ញាអគ្គិសនីកម្ពុជា ដើម្បីដឹងពីចំនួនអ្នកប្រើប្រាស់ ពីទីតាំងដែលដាក់ឱ្យប្រើប្រាស់ ហើយងាយស្រួលក្នុងការគ្រប់គ្រងថាមពលជាបណ្ដាញ និងគ្រប់គ្រងសុវត្ថិភាពនៅពេលចាំបាច់។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា មកដល់ពេលនេះ មានអ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះទេ ខណៈចំនួនទីតាំងប្រើប្រាស់គឺនៅមានច្រើនទៀតណាស់។ អ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះ ទទួលបានការអនុញ្ញាតក្លាយជាអ្នកប្រើប្រាស់ផ្ទាំងសូឡាដោយស្របច្បាប់។ ចំពោះអ្នកមិនទាន់មកធ្វើស្វ័យប្រកាស និងដែលមិនទាន់ទទួលបានការអនុញ្ញាត នឹងប្រឈមនឹងផ្នែកច្បាប់នានា។ លោក យឹម វិសិដ្ឋ បានបន្តទៀតថា ដោយមើលឃើញពីចំនួនតិចតួចនេះហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ […]

មន្ដ្រីជាន់ខ្ពស់៖ ភាពចាំបាច់ត្រូវប្រកាសពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីងាយគ្រប់គ្រងទិន្នន័យ រក្សាស្ថិរភាពចរន្ត និងបង្ការគ្រោះថ្នាក់ចំពោះបុគ្គលិកអគ្គិសនី

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី និងសុវត្ថិភាព។ ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ទី នរិន្ទ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានបំភ្លឺជុំវិញ ការតម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស ដែលរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ លោកបណ្ឌិត ទី នរិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលព័ត៌មានស្វ័យប្រកាស មានប្រយោជន៍យ៉ាងម៉េច ខ្ញុំចង់ជម្រាបថា មានប្រយោជន៍ពីរធំៗ ទីមួយ៖ គឺការគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី ដែលមាននៅក្នុងប្រទេសកម្ពុជា និងទី២៖ សុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ ដល់អ្នកជួសជុល»។ លោកបណ្ឌិត ទី នរិន្ទ បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល គ្រប់គ្រងប្រព័ន្ធទិន្នន័យទាំងអស់ នៃប្រភពអគ្គិសនី ដែលមាននៅប្រទេសកម្ពុជា។ […]

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ ផ្ទះប្រជាពលរដ្ឋដែលដំឡើងសូឡាលើដំបូល ក្នុងកម្រិតថាមពល ១០គីឡូវ៉ាត់ចុះក្រោម ឬក្រោម ៥០អំពែ មិនតម្រូវឱ្យការបង់ថ្លៃអ្វីទាំងអស់

Nisaiy KP July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឲ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឲ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ លោកបានបញ្ជាក់ថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥ភាគរយ ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ បានថ្លែងថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្រ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថា យោងតាមការប្រកាសលើទី១នេះ ឃើញថាមានតែ៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស។ លោកបានបន្ដថា ដូច្នេះនៅពេលពិនិត្យតាមស្ថានភាពជាក់ស្ដែងឃើញថា នៅមានអ្នកប្រើប្រាស់ជាច្រើនទៀត ដែលមិនទាន់បានមកធ្វើស្វ័យប្រកាស ប្រសិនបើអាជ្ញាធរអគ្គិសនី បិទបញ្ចប់ការជូនដំណឹងត្រឹមនោះ ហើយធ្វើបែបបទមានន័យថា អ្នកធ្វើស្របច្បាប់មានត្រឹមតែ ៩៤នាក់ប៉ុណ្ណោះ ដោយឡែកអ្នកផ្សេងទៀតនឹងនៅក្រៅច្បាប់។ដូច្នេះហើយបានជាអាជ្ញាធរ សម្រេចប្រកាសរំលឹកម្ដងទៀត ដើម្បីមកធ្វើស្វ័យប្រកាស ដោយបានជូនដំណឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ជាលើកទី២។ លោកបានបញ្ជាក់ថា […]

ឯកអគ្គរដ្ឋទូតថ្មីចិន តាំងចិត្តយ៉ាងមុតមាំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចាត់ទុកកម្ពុជា ជាប្រទេសដែលពោរពេញដោយសក្ដានុពល

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឲ្យស័ក្តិសមទៅនឹងអ្វីដែលហៅថា ទំនាក់ទំនងមិត្តដែកថែប។ ថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម លោក Wang Wenbin បានសម្ដែងនូវក្ដីសប្បាយរីករាយ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅកម្ពុជា ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតមានសំណាងយ៉ាងល្អ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាច្រើនដងច្រើនសារ រាល់ពេលខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញដោយសក្ដានុពលនៃការអភិវឌ្ឍសម្រាប់អនាគតដ៏ត្រចះត្រចង់»។ មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតថ្មីរូបនេះបានបន្ថែមថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្រ្តយ៉ាងយូរអង្វែង ដោយលោក សុីន ជីនពីង ប្រធានាធិបតីនៃសាធាណរដ្ឋប្រជាមានិតចិន តែងតែយកសុភាសិតកម្ពុជា ប្រៀបដូចជា ដើមឈើដើម្បីពណ៌នាអំពី ទំនាក់ទំនងរវាង ចិន និងកម្ពុជា។ លោកបានរំលឹកថា សម្ដេចព្រះបរមរតនកោដ នរោត្ដម សីហនុ បានចាត់ទុកចំណងមិត្តភាពរវាងចិន និងកម្ពុជាថាជា បុប្ផាដែលមិនចេះរុះរោយ ហើយអ្វីដែលលោកចាំជាងគេនោះគឺ […]

អាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំសន្និសីទសារព័ត៌មានបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នឹងរៀបចំសន្និសីទសារព័ត៌មានបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស។ សូមរង់ចាំតាមដានការផ្សាយផ្ទាល់របស់ទូរទស្សន៍ព័ត៌មាន Fresh News៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលព័ត៌មានក្លែងក្លាយ ដែលបង្ហោះលើគណនី TikTok ឈ្មោះ Chean Dron

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺចំពោះការផ្សាយព័ត៌មានក្លែងក្លាយរបស់គណនី TikTok Chean Dron ដែលមានចរិតបង្ខូចកេរ្តិ៍ឈ្មោះ លើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់រគ្រឿងញៀនត្រូវគេ ចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ហើយលែង និងថ្នូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើល លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់អស់ហើយ ខ្មែរ»។ មន្ទីរប្រឆាំងគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់ ហើយមន្ទីរក៏ធ្លាប់បានបំភ្លឺជូនសារធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីក្លែងក្លាយនេះ នៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀត។ ជាថ្មីម្តងទៀត មន្ទីរប្រឆាំងគ្រឿងញៀន សូមបដិសេធទាំងស្រុង នូវព័ត៌មានក្លែងក្លាយរបស់គណីនហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ […]

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសអំពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសថា នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមាន ជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ បើតាមក្រសួងសុខាភិបាល, នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល (មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនខាងក្រោម) រួមមាន៖ ១៖ ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម ២៖ ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot […]

អគ្គលេខាធិការរង UN កោតសរសើរភាពជោគជ័យរបស់កម្ពុជា ដែលប្រែក្លាយពីប្រទេសទទួលកម្លាំងពីអង្គការ UN មកជាប្រទេសបញ្ជូនកម្លាំង ចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាព

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) បានកោតសរសើរ ចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្ម នៅក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ ការកើតសរសើរបែបនេះ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់លោក Jean-Pierre Lacroix។ នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់ លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង១២បេសកកម្ម។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី […]

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៣ឆ្នាំ ដែលរស់នៅស្រុកគិរីវង្ស ខេត្តតាកែវ

Liny Chan July 6, 2024 06/07/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៣ឆ្នាំ ដែលរស់នៅស្រុកគិរីវង្ស ខេត្តតាកែវ។ ក្រសួងសុខាភិបាល ​បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណី កើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺនៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់មាន់ងាប់។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស […]