ព័ត៌មានជាតិ

ចៅប្រុសសម្តេចតេជោ ហ៊ុន សែន ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចធិបតី កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។ តាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន​ សែន បង្ហោះរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖ «តាមិនខ្វល់ថា ចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថា ចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។ តាយាយញញឹមពេលចៅចេញដំណើរទៅរីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃ ក្នុងថ្នាក់និង កំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ដីសហគមន៍ព្រៃឈើភ្នំត្នោត នៅស្រុកឈូក ត្រូវបានគេទន្ទ្រានយកខុសច្បាប់, ជំនាញឃាត់បានអាត្រាក់អេស្កាវ៉ាទ័រ៣គ្រឿង

Naren June 25, 2024 25/06/2024

(កំពត)៖ ថ្មីៗនេះមានជនឆ្លៀតឱកាសនិយម បាននាំគ្រឿងចក្រចំនួន៣គ្រឿង យកទៅកាយដី និងជីកព្រំរំលោភយកដីសហគមន៍ព្រៃឈើភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត ប៉ុន្តែការបំពានទាំងនេះ ត្រូវបានអាជ្ញាធរ និងស្ថាប័នជំនាញ ពាក់ព័ន្ធ បង្ក្រាបបានទាន់ពេលវេលា ដោយដកហូតវត្ថុតាង និងមនុស្ស ជាតៃកុងអាត្រាក់ចំនួន៣នាក់ នាំយកមកសាកសួរ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែមិថុនាថា ការចុះបង្ក្រាបកាលពីថ្ងៃទី២៤ ខែមិថុនា យោងទៅតាមការណែនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត គឺកម្លាំងរដ្ឋបាល ព្រៃឈើ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឈូក មានកម្លាំងនគរបាលអធិការដ្ឋានស្រុកឈូក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក ចុះពិនិត្យជាក់ស្ដែងឃើញបទល្មើសកំពុងប្រព្រឹត្តសកម្មភាព មានអាត្រាក់ទ័រចំនួន៣គ្រឿង កំពុងភ្ជួរឈូស ឆាយ រំលោភយកដី លើដីសហគមន៍ភ្នំត្នោត ខណៈនោះកម្លាំងសហការ ក៏បានធ្វើការឃាត់ ដកហួតវត្ថុតាងរួមមានអាប្រាក់ទ័រ ៣គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់។ កិច្ចការងារបង្ក្រាបខាងលើ បន្ទាប់ពីរាយការណ៍ជូន លោកអភិបាលខេត្តរួចហើយ […]

ប្រជាសហគមន៍ភ្នំទំព័រ មានជីវភាពប្រសើរ ដោយសារការប្រកបរបរកសិកម្មចម្រុះ ជាបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារ

Naren June 25, 2024 25/06/2024

(ពោធិ៍សាត់)៖ ប្រជាសហគមន៍ភ្នំទំព័រ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានជីវភាពកាន់តែប្រសើរឡើង តាមរយៈការដាំបន្ថែចម្រុះដែលជាបន្ថែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដើម្បីបម្រើផ្នែកម្ហូបអាហារជូនសម្រាប់ភ្ញៀវទេសចរ និងលក់ចេញនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ និងតាមភោជនីយដ្ឋានតាមបណ្តាខេត្តមួយចំនួន។ ដោយប្ដូរពីការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ប្រជាសហគមន៍នៅទីនេះ បានក្លាយជាអ្នកការពារព្រៃដ៏សកម្ម ហើយពួកគេរីករាយនឹងការដាំដុះដំណាចម្រុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកស្រី ពេន ស៊ីថុល ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់លោកស្រីបានប្រកបរបរកសិកម្មចម្រុះលើផ្ទៃដីជាង ២ហិកតា ដំណាំទាំងនេះរួមមាន៖ ដំឡូង ខាត់ណា សណ្តែកគួរ ពោត ដាំស្ពៃក្តោប ល្ហុង ទុរេន ចេក ខ្នោរ ក្រូចសើចជាដើម។ ក្រៅពីនេះពួកគាត់ក៏មាន ចិញ្ចឹមសត្វ ដូចជា៖ គោ មាន់ទា ដើម្បីរកចំណូលបន្ថែមផងដែរ។ ចំណែកប្រជាសហគមន៍ខ្លះទៀតក៏បានអាស្រ័យទៅលើសេវាទេសចរណ៍ និងមួយចំនួន ក៏បានពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ដូចជារកផ្សិត រកបន្លែ ទឹកឃ្មុំ ក្នុងព្រៃធម្មជាតិជាដើម។ លោកស្រី ស៉ីថុល បានបញ្ជាក់ថា កត្តាដែលជំរុញឱ្យគ្រួសាររបស់លោកស្រីដាំដំណាំចម្រុះដោយសារការស្រឡាញ់ […]

វិវាទរាប់ឆ្នាំរវាងម្ចាស់ផ្សារសាំហាន់ និងក្រុមអាជីវករលក់ដូរ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលពីអភិបាលខណ្ឌឬស្សីកែវ

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ វិវាទមួយដែលបានអូសបន្លាយយូរឆ្នាំ រវាងម្ចាស់ផ្សារទួលសង្កែ ហៅផ្សារសាំហាន់ និងក្រុមអាជីវករលក់ដូរមួយចំនួន នាពេលនេះត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយការយោគយល់ និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក លើមូលដ្ឋានច្បាប់ជាធរមាន ក្រោមការយកចិត្តទុកដាក់សម្របសម្រួលពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរដ្ឋបាលខណ្ឌ។ ការយកចិត្តទុកដាក់របស់លោក ជិន ប៊ុនធឿន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក្នុងការចូលរួមដោះស្រាយបញ្ហាវិវាទ និងអាចឈានដល់ការបញ្ចប់បានដោយជោគជ័យ ហើយគ្មានអ្នកចាញ់ ពោលគឺឈ្នះឈ្នះទាំងអស់គ្នា រវាងក្រុមអាជីវករលក់ដូរមួយចំនួន និងម្ចាស់ផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ស្ថិតនៅសង្កាត់ទួលសង្កែទី១ បានធ្វើឡើងតាមរយៈការអញ្ជើញភាគីទាំងសង្ខាងឲ្យចូលរួមជជែក និងដោះស្រាយគ្នាដោយសន្តិវិធី ដោយឈរលើគោលការច្បាប់ជាធរមាន ក្នុងកិច្ចប្រជុំមួយ នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទនេះដែរ បានលើកឡើងថា ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន និងមានការផ្ដល់កិច្ចសហការល្អពីភាគីពាក់ព័ន្ធ ជាមួយការចេះយោគយល់ និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក សម្រាប់វិវាទមួយ ដែលបានកើតឡើងកន្លងមក រវាងម្ចាស់ផ្សារទួលសង្កែ ហៅផ្សារសាំហាន់ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ដោយគ្មានអ្នកចាញ់ឡើយ និងមានតែអ្នកឈ្នះ និងឈ្នះឈ្នះទាំងអស់គ្នា ដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

សម្ដេចធិបតី សម្រេចឱ្យឯកឧត្តម កើត រិទ្ធ សិក្សាក្នុងការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងបទល្មើសបាញ់បោះ

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ។ តាមរយៈបណ្តាញទំនាក់តំនងសង្គមនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន […]

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមកច្រានចោលគណនី TikTok ក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ និងរូបថតរបស់ នាយឧត្តមសេនីយ៍ ស ថេត, សមត្ថកិច្ចកំពុងស្រាវជ្រាវចាត់វិធានការ

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី TikTok ក្លែងក្លាយចំនួន២ ឈ្មោះ «Sar Theth» ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រៅពីគណនី TikTok អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Facebook មួយទៀតដូចគ្នា ដែលប្រើប្រាស់ឈ្មោះ នាយឧត្តមសេនីយ៍ ស ថេត ជាភាសាអង់គ្លេស «Theth Sar» និងដាក់តាំងរូបរបស់នាយឧត្តមសេនីយ៍។ ករណីទាំង២នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូន អ្នកចូលចិត្តលេងបណ្ដាញសង្គមថា គណនី (Account) ទាំង៣ខាងក្រោមនេះជា គណនី (Account) ក្លែងក្លាយ‌។ សមត្ថកិច្ចជំនាញកំពុងចាត់វិធានការស្រាវជ្រាវ សូមបងប្អូនកុំយកទៅចែករំលែក (Share) បន្ត គឺជាអំពើខុសច្បាប់»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពេលយើងទទួលការបណ្ដុះបណ្ដាលពីគេហើយ យើងត្រូវរៀនដើម្បីរស់ខ្លួនឯង

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់តម្លៃជាខ្លាំងចំពោះការអប់រំបណ្ដុះបណ្ដាលប្រកបដោយនវានុវត្តន៍ តួយ៉ាងដូចជាករណីធនធានមនុស្សកម្ពុជា នៅពេលទទួលបានការបណ្ដុះបណ្ដាលពីភាគីបរទេសហើយ គឺត្រូវរៀនដើម្បីរស់ដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពដោយខ្លួនឯង។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សម្ដេចធិបតីបានរំលឹកពីការជួយបណ្ដុះបណ្ដាលពីការបង្កើតបណ្ដាញ Network ពីសំណាក់ភាគីសាធារណរដ្ឋកូរ៉េ ជូនដល់ក្រុមប្រទេស CLMV ក្នុងនោះមានកម្ពុជាផងដែរ។ សម្ដេចបានបន្តថា «នៅពេលយើងទទួលបានការបណ្ដុះបណ្ដាលពីគេហើយ គឺត្រូវចេះយកមកពង្រីកខ្លួនឯង យើងមិនអាចពឹងគេរហូតនោះទេ យើងរៀនដើម្បីរស់ខ្លួនឯង»។ សម្ដេចធិបតីបានបន្តទៀតថា នៅពេលដែលយើងគ្មាន យើងរៀនសូត្រពីគេ តួយ៉ាងដូចជាការបណ្ដុះបណ្ដាលបច្ចេកវិទ្យា​ គឺមិនយើងមិនទាន់មានកម្មវិធីបណ្ដុះបណ្ដាលគ្រប់កន្លែងនៅឡើយទេ ប៉ុន្តែយើងអាចយកមេរៀន ធនធានគ្រូ ឯកសារ ឬទិន្នន័យមួយចំនួន មកចែករំលែកក្នុងការបណ្ដុះបណ្ដាលឱ្យបានច្រើន នេះគឺជាមធ្យោបាយប្រកបដោយនវានុវត្តន៍ ដែលធានាកាត់បន្ថយនូវគុណភាពសិក្សាទូទាំងប្រទេសបានលឿន។ គួរជម្រាបថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺមានបេសកកម្មលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យស្របតាមការរីកចម្រើនបច្ចេកវិទ្យា ដែលក្នុងនោះក៏មានការពង្រឹងគុណភាពការបណ្ដុះបណ្ដាលនៅកម្រិតឧត្តមសិក្សា […]

កម្ពុជា-ចិន បង្កើតសមាគមសម្ព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់ការកែច្នៃដំឡូងមីប្រកបដោយគុណភាពខ្ពស់

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ កម្ពុជា-ចិន បានបង្កើតជាផ្លូវការនូវ «សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ការដាំដុះ ការកែច្នៃ និងការនាំចេញផលិតផលដំឡូងមី ប្រកបដោយគុណភាពខ្ពស់។ ពិធីសម្ពោធសមាគមនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃខ្សែសង្វាក់ឧស្សាហកម្ម ដំឡូងមីកម្ពុជាទាំងមូល។ ការភ្ជាប់សហគ្រាសចិន និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ទៅនឹងការអភិវឌ្ឍរួមបញ្ចូលគ្នាដ៏ស៊ីជម្រៅនៃឧស្សាហកម្ម ដំឡូងមីរបស់កម្ពុជា។ លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានបន្ដថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ប្រៀបដូចជាស្ពានមួយដែលតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវិស័យដំឡូងមី។ ជាមួយគ្នានេះ លោកថា ភាគីចិនក៏នឹងជួយកសិករកម្ពុជាអំពីបច្ចេកទេសផលិត និងដាំដុះ រួមទាំងសម្ភារៈផ្សេងៗ ដើម្បីជួយប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ។ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន នឹងជួយការងារបច្ចេកទេស ដើម្បីជួយជំរុញយុត្ដិសាស្រ្ដទីមួយដែលអាចផលិតឱ្យបានច្រើន ព្រោះភាគីចិនអាចនឹងមានរោងចក្រ មានវត្ថុធាតុដើម ឬមានបច្ចេកទេស​ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យទិន្នផលកើនឡើង ដែលធ្វើឱ្យប្រជាកសិករចំណេញ […]

U16 កម្ពុជា បើឈ្នះយុវជនវៀតណាម នឹងមានកៅអីឡើងវគ្គបន្តពាន ASEAN U16 Boys’ Championship 2024 ចេញពីពូល B

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនកម្ពុជា អាយុវក្រោម ១៦ឆ្នាំ ត្រូវប៉ះក្រុមវៀតណាម U16 ក្នុងប្រកួតទី២ ស្ថិតក្នុងពូល B នៃវគ្គចែកពូល ពានរង្វាន់ ASEAN U16 Boys’ Championship 2024 ដែលនេះក៏ជាការប្រកួតប្រជែងយកតំណែងកំពូលតារាង ដោយក្រុមណាឈ្នះនឹងមាន ៦ពិន្ទុកក់កៅអីឡើងវគ្គ ៤ក្រុមជាបន្ត ការប្រកួតនឹងធ្វើឡើងនៅនាល្ងាចនេះម៉ោង ៧:៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ រំលឹកផងថា នេះជាប្រកួតទី២ របស់ក្រុម U16កម្ពុជា បន្ទាប់ពីប្រកួតទី១ យកឈ្នះក្រុមមីយ៉ាន់ម៉ា ២-១ ខណៈក្រុមយុវជនវៀតណាម បានយកឈ្នះក្រុមប្រ៊ុយណេ ១៥-០ នាំឱ្យក្រុមកម្ពុជា និងវៀតណាម រកបាន ៣ពិន្ទុស្មើគ្នាក្នុងពូល B បណ្តោះអាសន្ន ។ សូមជម្រាបផងថា ពានរង្វាន់ ASEAN U16 Boys’ Championship 2024 នេះ តម្រូវយកតែក្រុមកំពូលតារាង ១ក្រុមចេញពីពូលទាំង៣ ដែលមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ត ជាមួយការជ្រើសយកក្រុមលេខ២ ល្អជាងគេ […]