ព័ត៌មានជាតិ

លោកអ្នកឧកញ៉ា ពុង ឃាវសែ និងថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា ចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបាន៧៨% ស្មើទឹកប្រាក់ ១,១៣៤លានដុល្លារ

Naren June 25, 2024 25/06/2024

(កណ្ដាល)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប រួមជាមួយថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានប្រមាណ៧៨%ហើយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចុះទស្សនកិច្ចរួចមក, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ថា្នក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ បានកត់សម្គាល់ឃើញថា ការសាងសង់នេះ មានលក្ខណៈប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក។ បើតាមការបញ្ជាក់របស់លោក ឆារស៍ វ៉ាន់, គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ ៧៨% ខណៈព្រលានយន្តហោះថ្មីមួយនេះ គ្រោងនឹងដាក់ឲ្យដំណើរការ នៅឆមាសទី១ ដើមឆ្នាំ២០២៥ ខាងមុខនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ […]

លោករដ្ឋមន្រ្តី ហេង សួរ ប្រកាសគាំទ្រពេញទំហឹង និងប្រើប្រាស់ CoolApp ដែលជាស្នាដៃរបស់កូនខ្មែរ ហើយនឹងបង្កើតគណនីសម្រាប់អង្គភាពក្រោមចំណុះ

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្រើប្រាស់ CoolApp ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ហើយលោកអះអាងថានឹងបង្កើតគណនីផ្សេងៗទៀតសម្រាប់អង្គភាពក្រោមចំណុះក្រសួងការងារ។ លោក ហេង សួរ បានសរសេរៀបរាប់នៅលើតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា «ខ្ញុំបានប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម CoolApp ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយខ្ញុំបានមើលឃើញថា កម្មវិធីនេះពិតជាល្អ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចនេះខ្ញុំនឹងបង្កើតគណនីផ្លូវការរបស់ខ្ញុំក្នុងកម្មវិធី CoolApp នេះ ក៏ដូចជាគណនីផ្លូវការរបស់នាយកដ្ឋាន គ្រឹះស្ថាន អង្គភាពនីមួយៗដែលស្ថិតនៅក្រោមចំណុះរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗជូនដល់សាធារណជន ចាប់ពីសប្តាហ៍ក្រោយតទៅ»។ កាលពីពេលថ្មីៗនេះ បន្ទាប់ពី CoolApp បណ្តាញសង្គមកម្ពុជា ដែលមានស្តង់ដារអន្តរជាតិ ត្រូវបានប្រកាសជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យជនរួមជាតិប្រើប្រាស់ ដើម្បីគាំទ្រចំពោះសមិទ្ធផលខ្មែរក្នុងវិស័យបច្ចេកវិទ្យានេះ។ ខាងក្រោមនេះជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp៖ ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវ និងស្នើប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជា

Naren June 25, 2024 25/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារជុំវិញករណីឃាតកម្ម ដែលបង្កឡើងដោយជនល្មើស ស្រី ស៉ីណា។ សម្តេចធិបតីបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ ជាមួយគ្នានេះ សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចក៏ស្នើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីឃាតកម្មនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារជូនជនរួមជាតិ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន […]

សាលាដំបូងខេត្តសៀមរាប ចោទប្រកាន់លើជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ ពីបទកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែលមិនមានសញ្ជាតិខ្មែរ

Naren June 24, 2024 24/06/2024

(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានធ្វើការចោទប្រកាន់លើជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែលមិនមានសញ្ជាតិខ្មែរ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន៦នាក់ សមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្ខពួក២នាក់បានគេចខ្លួន។ ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៖ *ទី១៖ ជនជាតិវៀតណាមម្នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយ ខុសច្បាប់ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ *ទី២៖ […]

ព្រះចៅអធិការវត្តអង្គតាផលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យព្រះសង្គ និងជនរួមជាតិប្រើប្រាស់ CoolApp ដើម្បីគាំទ្រស្នាដៃខ្មែរ

Naren June 24, 2024 24/06/2024

(ភ្នំពេញ)៖ ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តអង្គតាផល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ព្រះសង្គ និងជនរួមជាតិ ចូលរួមប្រើប្រាស់បណ្តាញសង្គម CoolApp ដើម្បីគាំទ្រស្នាដៃខ្មែរ និងសមិទ្ធផលបច្ចេកវិទ្យារបស់កម្ពុជា។ ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តអង្គតាផល បានបង្ហោះសារតាមបណ្តាញសង្គម Facebook ថា៖ «ខ្ញុំព្រះករុណាគាំទ្រ និងប្រើប្រាស់ CoolApp ដែលជាស្នាដៃកូនខ្មែរបង្កើតឡើង សូមអំពាវនាវ ព្រះសង្ឃគ្រប់ៗព្រះអង្គ និងកូនខ្មែរគាំទ្ររបស់ខ្មែរ»។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp របស់ខ្មែរផងដែរ។ ខាងក្រោមនេះជាសាររបស់សម្តេចតេជោ៖ ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន […]

ខេត្តចំនួន១៥ រងការបំផ្លិចបំផ្លាញដំណាំពីដង្កូវហ្វូងថ្មី ក្នុងរង្វង់១ទៅ២% នៃដំណាំកំពុងដាំដុះ

Naren June 24, 2024 24/06/2024

(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មានខេត្តចំនួន១៥បានរងការបំផ្លិចបំផ្លាញដំណាំរបស់ប្រជាកសិករ ដោយពពួកដង្កូវហ្វូងថ្មី ក្នុងរង្វង់១ទៅ ២% នៃដំណាំកំពុងដាំដុះ ខណៈដែលខេត្តចំនួន២ ចាប់ផ្តើមរងការខូចខាតថ្មី ហើយនៅមិនទាន់អាចវាយតម្លៃទំហំផ្ទៃដីនៃការខូចខាតនៅឡើយ។ ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់បណ្តាខេត្តកម្ពុជានេះ បើតាមការប៉ាន់ស្មានបឋម គឺផលប៉ះពាល់អាចក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះ ដែលភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ ខេត្តដែលមានវត្តមានដង្កូវហ្វូងថ្មីនេះ រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តតាកែវ, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់​ និងខេត្តឧត្តរមានជ័យ។ កញ្ញា អ៉ីម រចនា​ បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាដង្កូវហ្វូងនេះ ហើយក្រសួងក៏បានប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបនៅទូទាំងប្រទេស ដោយបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងថ្នាក់ជាតិ, […]

ពលរដ្ឋដែលបរិច្ចាគហូលពិតានជូនសារមន្ទីរនៅសៀមរាប មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរ

Naren June 24, 2024 24/06/2024

(សៀមរាប)៖ ប្រជាពលរដ្ឋដែលបរិច្ចាគហូលពិតានជូនទៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប គឺមានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ គួរបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានទទួលអំណោយហូលពិតានចំនួន៣ផ្ទាំងពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះមានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីដ្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំង ដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្សនិងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំងក្នុងការធ្វើអំណោយហូលពិតានដល់សារមន្ទីរ ដោយលោកយាយាចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។ អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ២៧គ្រួសាររស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតានចំនួន៣ ហើយហូលពិតាននេះមានតួនាទីសំខាន់ដូចជារូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម និងមានអ្នកជាវដើម្បីប្រគេនព្រះសង្ឃជាដើម។ អ្នកស្រី សុភ័ក្រ បានបន្តថា ស្នាដៃសិល្បៈត្បាញហូលពិតានរបស់អ្នកខេត្តតាកែវ គឺមានជាច្រើនជំនាន់មកហើយ […]

សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ថៃ សម្រេចប្រគល់សញ្ញាបត្រកិត្តិយស ជំនាញសិល្បៈនៃការទំនាក់ទំនង ប្រចាំឆ្នាំ២០២៣ – ២០២៤ ជូនលោកបណ្ឌិត ខៀវ កាញារីទ្ធ

Naren June 24, 2024 24/06/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ព្រះរាជាណាចក្រថៃ បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយស ជំនាញសិល្បៈនៃការទំនាក់ទំនង ប្រចាំឆ្នាំ២០២៣ – ២០២៤ ជូនដល់ លោកបណ្ឌិត ខៀវ កាញារីទ្ធ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតផ្ញើទៅលោកបណ្ឌិត ខៀវ កាញារីទ្ធ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នឹងរៀបចំពិធីត្រៀមទទួលសញ្ញាបត្រកិត្តិយស ពិធីជប់លៀងអបអរសាទរ បណ្ឌិតថ្មីនិងពិធីទទួលសញ្ញាបត្រ ដែលគ្រោងនឹងរៀបចំនៅពេលឆាប់ៗ ខាងមុខនេះ ដោយកាលបរិច្ឆេទ និងទីកន្លែងខាងសាកលវិទ្យាល័យ នឹងជម្រាប់ជូនសាជាថ្មីម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣

Naren June 24, 2024 24/06/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើមត្រៀមដាក់សម្ពោធនៅថ្ងៃខាងមុខ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ […]

ឧបនាយករដ្ឋមន្ត្រី កើត​ រិទ្ធ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅរសៀលថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ

Naren June 24, 2024 24/06/2024

(ភ្នំពេញ)៖ លោក កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ នេះសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ Fresh News