ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

Nisaiy KP May 26, 2024 26/05/2024

(កំពង់ស្ពឺ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងព្រះរាជពិធីនេមានការអញ្ជើញចូលរួមពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅក្នុងព្រះរាជពិធីនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានចាត់ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល នៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកស្រី ឈុន ស៊ីន ត្រូវបានចាត់ជា មេហួ ដើម្បីសាបព្រោះគ្រាប់ពួជស្រូវ និងពួជដំណាំនានា […]

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត៥នាក់បន្ថែមទៀត បានមកដល់កម្ពុជានៅថ្ងៃនេះក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល

Nisaiy KP May 26, 2024 26/05/2024

(ភ្នំពេញ)៖ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន។ សូមបញ្ជាក់ថា ក្រោយពីទទួលលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នឹងបានភោគផលល្អនៅឆ្នាំនេះ

Nisaiy KP May 26, 2024 26/05/2024

(កំពង់ស្ពឺ)៖ នៅក្នុងឆ្នាំនេះ ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ […]

ឈ្វេងយល់ពីប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល

Nisaiy KP May 26, 2024 26/05/2024

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​ប្រព្រឹត្តទៅ​នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ស្ថិតក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ (ជាប់ផ្លូវជាតិលេខ៤ ) ក្រោម​ព្រះរាជាធិ​ប​តី​ភាព ​ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ខាងក្រោមនេះជាប្រវត្តិខ្លះៗ នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ […]

ថ្ងៃនេះ កម្ពុជារៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤, គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ

Nisaiy KP May 26, 2024 26/05/2024

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។ គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៣អាណត្តិរួចហើយ ខណៈនៅឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ៤ ធ្វើឡើងរៀងរាល់៥ ឆ្នាំ ម្តង ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ តោះមកដឹងពីដំណើរការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិនីមួយៗដូចខាងក្រោម៖ * ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ បានចាប់ផ្តើមឆ្នាំ២០០៩ កាលណោះមានរាជធានី ខេត្តចំនួន២៤ មានក្រុង ស្រុក ខណ្ឌ ចំនួន១៩៤ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន៣៧៤ និងសមាជិកក្រុមប្រឹក្សាស្រុក […]

មន្ត្រីរាជការអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកគ្រួសារ ដោយមិនបង់ថ្លៃសេវា

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) – សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ * កូនក្នុងបន្ទុក – សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត – និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

ជនជាតិវៀតណាមម្នាក់ បើករថយន្តកៀរបុរសម្នាក់ មិនសម្របសម្រួល ថែមទាំងដកកាំបិតកាប់ តែសំណាងបានប្រជាពលរដ្ឋជួយទាន់

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្តមកដល់ផ្លូវច្រកតូចចង្អៀត ក៏បានកៀរម៉ូតូបុរសម្នាក់ មិនសម្របសម្រួល ថែមទាំងហ៊ានដកកាំបិតកាប់ជនរងគ្រោះថែមទៀត តែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញ ស្រែកផ្អើល រហូតមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ក្រោយទទួលបានសេចក្តីរាយការណ៍នេះភ្លាម នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅឃាត់ជនបង្ក នៅចំណុចផ្លូវ៨៣០ កែងផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ HONG QUOC HUY អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារខុនដូរបាលី៥បន្ទប់លេខB05 ជាន់ទី២៧ ផ្លូវចៃការ សង្កាត់ទន្លេបាសាក់ មុខរបរទេសចរណ៍ តែគ្មានលិខិតឆ្លងដែន។ វត្ថុតាងដកហូត រួមមាន៖ ដាវពណ៌ស១, ទូរសព្ទដៃ១គ្រឿង និងរថយន្ត០១គ្រឿង ម៉ាកប្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-5342។ ជនរងគ្រោះឈ្មោះ ប៉ែន វណ្ណដេត អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១២២៣ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនអូខុង។ ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីចំណតនៅម្តុំផ្លវ៣២២ សង្កាត់បឹងកេងកង១ គោលបំណងទៅយកម្ហូបនៅកោះពេជ្រ។ នៅពេលគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភានេះ

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២៤។ ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២៤ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ […]

តំបន់រ៉ាមសារបឹងទន្លេឆ្មារ នៅតែជាទីជម្រក និងទីតាំងដ៏ល្អសម្រាប់សត្វស្លាបរកចំណី

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល។ តំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា ដោយមានការសហការជាមួយក្រសួងបរិស្ថាន ក្រុមការងារអភិរក្ស បានកត់សំគាល់ឃើញហ្វូងសត្វត្រដក់ធំ មានជាច្រើនក្រុម និងមានចំនួនយ៉ាងតិច២០ក្បាល។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាកន្លងមកច្រើនបំផុត មានចំនួនប្រមាណ១០ក្បាលប៉ុណ្ណោះ។ ក្នុងឆ្នាំនេះ ក្រុមការងារសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារច្រើន ដែលនេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី។ ជាមួយគ្នានេះ ការពង្រឹងច្បាប់ ស្របតាមយុទ្ធសាស្រ្តកម្ពុជាបៃតង ដែលជាមុំអាទិភាពក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យធនធានធម្មជាតិ បានត្រូវបានការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់ និងដោយមានការចូលរួម សហាការពីដៃគូ និងប្រជាពលរដ្ឋ សហគមន៍តាមមូលដ្ឋាន។ គួរបញ្ជាក់ថាតំបន់រ៉ាមសារទន្លេឆ្មារនេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ កសាងមូលធនមនុស្ស ដើម្បី​អភិវឌ្ឍន៍ជាតិ

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអះអាងថា សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបន្តផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតមកពីគ្រួសារក្រីក្រ និង​ខ្វះខាត ដើម្បីរួមចំណែកកសាងមូលធនមនុស្ស។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈ​កម្មាធិការ​អាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​មួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជា​សប្បុ​រស​ជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់​ឆ្នាំ​ជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិតផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួល​បាន​ការ​អប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត។ ថ្លែងនៅក្នុងពិធីនោះលោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការ​អាហា​រូបករណ៍​សិស្ស-និសិ្សតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី […]