ព័ត៌មានជាតិ

អ្នកឆ្លុះកង្កែបអាចម៍គោ (តឡនតន) សប្បាយចិត្ត ព្រោះមានទីផ្សារបានតម្លៃសមរម្យ

Naren May 27, 2024 27/05/2024

(ស្វាយរៀង)៖ អ្នកឆ្លុះកង្កែបអាចម៍គោមានចិត្ត សប្បាយរីករាយដោយសារមានទីផ្សារល្អហើយបានតម្លៃសមរម្យ ដែលពីមុនមកពុំសូវមានទីផ្សារនោះទេ មានតែតាមតៀមលក់ទឹកត្នោតជូរដែលគេកម្មង់យកទៅលក់ធ្វើជាគ្រឿងក្លែមប៉ុណ្ណោះ។ អ្នកឆ្លុះសាឡនតនរស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ បានឲ្យដឹងថា ពេលមានភ្លៀងធ្លាក់ម្ដងៗគាត់បានចេញឆ្លុះតឡនតន(ខ្លះហៅកង្កែបអាចម៌គោ)និងកង្កែបកូប ដើម្បីយកទៅលក់នៅផ្សារវាលយន្តស្វាយរៀង ក៏ដូចជាផ្សារមួយចំនួនទៀតនៅក្នុងខេត្ត ដោយបានតម្លៃខ្ពស់ ជាងកង្កែបចិញ្ចឹម។ ប្រភពដដែលបានលើកឡើងទៀតថា កង្កែបធម្មជាតិបកស្បែកហើយ១គីឡូតម្លៃ៣ម៉ឺនរៀល បើប្រៀបធៀបសាច់មាន់១គីឡូក្រាមតម្លៃ២៨,០០០រៀល កង្កែបចិញ្ចឹមបកហើយតម្លៃ១៨,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ចំណែកកង្កែបអាចម៍គោវិញ (នៅស្រស់)១គីឡូតម្លៃ២ម៉ឺនរៀល បើធ្វើជាចង្កាក់ហាស្ងួត១ដុំ១ម៉ឺនររៀល(១០ចង្កាក់)បើសំបូរ ១ដុំ ៥,០០០រៀលទៅ៧,០០០រៀល។ ជុំវិញការរកកង្កែបអាចម៍គោនេះដែរ បើតាមស្ត្រីឈ្មោះស៊ុម សំបូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានឲ្យដឹងថា នាងមានកូនប្រុស៣នាក់ ប្តីគាត់ប្រកបមុខរបរនេសាទត្រី នៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ហើយរលឹម គឺប្តីគាត់ ទៅឆ្លុះកង្កែបនិងចាប់តឡនតន បានច្រើន។ ប៉ុន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺពាយកង្កែបនិងតឡនតនគ្មានឃើញលោតនោះទេ ដូច្នេះប្តីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។ក្នុង១យប់រកបានកង្កែប២គីឡូក្រាមទៅ៣គីឡូក្រាម បកហើយលក់បាន១គីឡូ៣ម៉ឺនរៀល ចំណែកតឡនតន មួយយប់រកបាន៥គីឡូក្រាម តឡនតនស្រស់ វះពោះស្អាត ក្នុង១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ។ហើយពេលជិតភ្លឺ គាត់២នាក់ប្តីប្រពន្ធ ទៅអុសអញ្ចងនៅក្នុងបឹងនិងក្នុងព្រែកទន្លេវ៉ៃគោ (អញ្ចង ក្រឡាល្អិត)រយៈពេល២ម៉ោង បានត្រីស ត្រីចម្រុះ មានអង្កត់ប្រាក់ កំភ្លាញ […]

រដ្ឋាភិបាលចិនសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិនឱ្យវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត។ មកទល់ពេលនេះ ផ្លែឈើធំៗចំនួន៤ ដែលចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូលទៅកាន់ទីផ្សាររបស់ខ្លួន រួមមាន ចេក ស្វាយ ផ្លែមៀនប៉ៃលិន និងដូងស្រស់។ ការសន្យារបស់ចិនលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅប្រទេសចិន។ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក វ៉ាង យី។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឱ្យកាន់តែច្រើន លោក វ៉ាង យី ស្វាគមន៍សំណើរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក […]

ពលរដ្ឋជាច្រើនគ្រួសារនៅឃុំកំពង់រាប ស្រុកព្រៃកប្បាស ផ្ទុះការតវ៉ា ក្រោយកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង បានបង្ហូរអាចម៌ជ្រូក និងកាកសំណល់ចូលក្នុងទឹកស្ទឹងដែលពួកគាត់ប្រើប្រាស់ និងបរិភោគរាល់ថ្ងៃ

Naren May 27, 2024 27/05/2024

(តាកែវ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ា និងប្ដឹងទៅអាជ្ញាធរភូមិ-ឃុំ ករណីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងបានបង្ហូរអាចម៌ជ្រូក និងកាកសំណល់ចូលទៅក្នុងទឹកស្ទឹងព្រែកអំបិល នៅភូមិកំពង់លៀវ ឃុំកំពង់រាម ស្រុកព្រៃកប្បាយ ខេត្តតាកែវ ខណៈដែលទឹកស្ទឹងព្រែកអំបិលខាងលើនេះ ប្រជាពលរដ្ឋតែងតែអាស្រ័យផលជារៀងរាល់ថ្ងៃផងដែរ។ ប្រជាពលរដ្ឋបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនេះ ប្រជាពលរដ្ឋបានធ្វើពាក្យបណ្ដឹងទៅអាជ្ញាធរភូមិ-ឃុំរួចរាល់ហើយ ប៉ុន្តែខាងអាជ្ញាធរភូមិ-ឃុំពុំមានចំណាត់ការណាមួយ ទៅលើកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនោះទេ ដែលបានបង្កហើយមានផលវិបត្តិដល់ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ។ ប្រជាពលរដ្ឋបានបន្តទៀតថា កន្លងមក ទឹកស្ទឹងព្រែកអំបិលខាងលើនេះ ប្រជាពលរដ្ឋតែងតែប្រើប្រាស់អាស្រ័យផលជារៀងរាល់ថ្ងៃដូចជា ដាំទឹក ដាំស្ល ដាំបាយ និងប្រើប្រាស់ផ្សេងៗទៀត។ ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរខេត្តតាកែវ និងមន្រ្តីជំនាញ មេត្តាជួយចុះពិនិត្យមើលទីតាំងខាងលើនេះផង ព្រោះកន្លងមក ទីតាំងនេះត្រូវបានប្រជាពលរដ្ឋធ្វើការប្ដឹងជំទាស់ទៅអាជ្ញាធរភូមិ-ឃុំរួចហើយ ប៉ុន្តែអាជ្ញាធរភូមិឃុំពុំមានចំណាត់ការអ្វីទៅលើខាងលើ កសិដ្ឋានចិញ្ចឹមជ្រូកនោះទេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ ដោយហេតុថាប្រភពទឹកនៅទីតាំងខាងលើនេះ ជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបរិភោគរាល់ថ្ងៃ តែបច្ចុប្បន្ននេះបានប្រែក្លាយទៅជាទឹកស្អុយដែរបង្ហូរចេញពីកសិដ្ឋានចិញ្ចឹមជ្រូក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមនិស្សិតនារីកម្ពុជា ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅទីក្រុង Shenzhen ប្រទេសចិន

Naren May 27, 2024 27/05/2024

(ចិន)៖ ក្នុងក្របខណ្ឌនៃកម្មវិធីប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីចំនួន២ ដែលប្រព្រឹត្តទៅនៅពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីក្រុង Shenzhen ប្រទេសចិន។ កម្មវិធីចំនួន២នេះរួមមាន៖ កិច្ចប្រជុំកំពូលស្ដីពី «ការពន្លឿនបរិវត្តកម្មក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» (ICT Accelerating Education Transformation Summit) និងពិធីប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ពិភពលោក (Global Final Awards Ceremony)។ កម្មវិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧០ ០០០នាក់ មកពីជាង ២០០០សាកលវិទ្យាល័យនៃជាង៨០ប្រទេសជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះដែរនិស្សិតនារីកម្ពុជាចំនួន ៣រូប ដែលកំពុងសិក្សាឆ្នាំទី៤ នៃមុខជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Network […]

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ិវិល ច្រានចោលព័ត៌មាន The Mirror ដែលបានចុះផ្សាយថា បំណែកយន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ លោកស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចស៉ីវិល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។ លោក សិរីវុត្ថា បានបញ្ជាក់ថា ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។ តែយ៉ាងណាលោកបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ។ យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។ […]

ក្មេងប្រុសម្នាក់ត្រូវសត្វដំរីវា.ត់និងត.ប់នឹងប្រមោយ បណ្តាលឱ្យរងរបួសធ្ងន់ ពេលដើរកផ្សិតប៉ក់ក្នុងព្រៃនៅខេត្តព្រះវិហារ

Naren May 27, 2024 27/05/2024

(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស២នាក់ ត្រូវបានសត្វដំរីព្រៃមួយក្បាលវាត់និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោក សុខ មុន្នីរឹទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បានឱ្យដឹងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ភី លីស អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ។ មុនពេលកើតហេតុព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្មេងប្រសរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតបានធ្វើដំណើរចូលព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីរកផ្សិតប៉ក់ ដើរបានប្រហែល៥គីឡូម៉ែត្រពីភូមិ ក៏ជួបនឹងសត្វដំរីឈ្មូល១ក្បាល ភ្លាមនោះសត្វដំរីក៏ដើរចូលមករកពួកគេ ឃើញដូច្នេះពួកគេទាំង២នាក់បានរត់គេចចេញ ចៃដន្យក្មេងប្រុសរងគ្រោះបានរអិលជើងដួល ក៏ត្រូវសត្វដំរីវាត់ និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ រួចហើយសត្វដំរីនោះក៏ដើរចេញទៅ។ ក្រោយហេតុការណ៍កើតឡើង ក្មេងប្រុសដែលរួមដំណើរជាមួយក្មេងប្រុសរងគ្រោះ ក៏បានដើរចូលទៅជួយគ្រាជនរងគ្រោះយកមកភូមិវិញ និងបានរាយកាណ៍មកសមត្ថកិច្ច អាជ្ញាធរដែនដី ហើយត្រូវអាជ្ញាធរបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោកអភិបាលរងស្រុកត្បែងមានជ័យ បានថ្លែងដោយដកស្រង់សម្ដីក្មេងប្រុសដែលទៅជាមួយក្មេងប្រុសរងគ្រោះថា ក្នុងហេតុការណ៍ដែលសត្វដំរីវាត់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសនោះ បើសិនជាសត្វដំរីជាន់ថែមទៀត ជនរងគ្រោះអាចនឹងស្លាប់បាត់បង់ជីវិតក៏ថាបាន។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរកមុខរបរដើរបេះផល្លានុផលនៅក្នុងព្រៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនពីសត្វកាចសាហាវផ្សេងៗ ជាពិសេសមិនត្រូវដើរចូលព្រៃជ្រៅៗតែម្នាក់ឯងនោះទេ។ បើតាមលោកអភិបាលរងស្រុកត្បែងមានជ័យ ស្អែកនេះ លោក គីម […]

រដ្ឋបាលជលផល ជូនដំណឹងពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤។ រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ ដូចខាងក្រោម៖ * ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ * ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ […]

ព្រះមហាក្សត្រនៃកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

Nisaiy KP May 26, 2024 26/05/2024

(កំពង់ស្ពឺ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងព្រះរាជពិធីនេមានការអញ្ជើញចូលរួមពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅក្នុងព្រះរាជពិធីនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានចាត់ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល នៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកស្រី ឈុន ស៊ីន ត្រូវបានចាត់ជា មេហួ ដើម្បីសាបព្រោះគ្រាប់ពួជស្រូវ និងពួជដំណាំនានា […]

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត៥នាក់បន្ថែមទៀត បានមកដល់កម្ពុជានៅថ្ងៃនេះក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល

Nisaiy KP May 26, 2024 26/05/2024

(ភ្នំពេញ)៖ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន។ សូមបញ្ជាក់ថា ក្រោយពីទទួលលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Freshnews