ព័ត៌មានជាតិ

មរតកស៊ីហ្គេម ជ្រាបដល់អូឡាំពិកប៉ារីស ខណៈយុវជនកម្ពុជា ៨រូប បានធ្វើអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ពិភពលោកនេះ

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង បានជ្រើសរើសយុវជនស្ម័គ្រចិត្តកម្ពុជា ៨រូប ដើម្បីចូលរួមបំពេញការងារជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នាខែកក្កដាខាងមុខ ដ្បិតយុវជនកម្ពុជាទាំង ៨រូប សុទ្ធតែជាអតីតយុវជនស្ម័គ្រចិត្តស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការជ្រើសរើសនេះ បន្ទាប់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស មើលឃើញពីបទពិសោធន៍ការងាររបស់យុវជនកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អ និងជោគជ័យ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា យុវជនស្ម័គ្រចិត្ត ដែលជាផ្នែកមួយនៃជោគជ័យជាប្រវត្តិសាស្ដ្រ បន្សល់ទុកនូវមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដ៏អស្ចារ្យ បានជ្រាបដល់ព្រឹត្តិការណ៍អូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំថែមទៀត។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា យុវជនកម្ពុជាទាំង ៨រូប ពិតជាមានសំណាងណាស់ ដែលមានឱកាសចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម។ ការខិតខំប្រឹងប្រែងធ្វើជាអ្នកស្ម័គ្រចិត្ត ក្នុងកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម រហូតបានបន្ដទៅធ្វើអ្នកស្ម័គ្រចិត្តនៅកីឡាអូឡាំពិកនេះ គឺជាបទពិសោធន៍មួយដ៏សំខាន់ក្នុងអាជីពការងារ ហើយល្អមែនទែន សម្រាប់អនាគតរបស់ពួកគេ នឹងទទួលការងារធ្វើល្អៗ តាមរយៈបទពិសោធន៍ដ៏កម្រនេះ។ ប្រតិបត្តិករកីឡាឆ្នើមរបស់កម្ពុជាដដែលបន្ដថា «ក្នុងនាមជាអ្នកតំណាងគណៈគម្មាការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមជំរុញ និងលើកទឹកចិត្តបន្ថែម ហើយនឹងធ្វើការជាមួយយុវជនស្ម័គ្រចិត្តរបស់យើងទាំង ៨រូប ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ […]

ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិត របស់ព្រះមហាក្សត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រធានមន្ទីររាជធានី ខេត្ត ឡើងស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន

Khmerpress April 5, 2024 05/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកទឹកចិត្តប្រធានមន្ទីរ រាជធានី ខេត្ត និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ប្រគល់ឋានន្តរស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន ដើម្បីឱ្យសមស្របទៅនឹងការទទួលខុសត្រូវកាន់តែច្រើនលើភារកិច្ចបម្រើសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ” នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ មេសា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា យើងធ្វើវិមជ្ឈការ និងវិសហមជ្ឈការ និងប្រគល់សិទ្ធិ និងការទទួលខុសត្រូវទៅដល់ថ្នាក់ក្រោមជាតិ។ ដូច្នេះ ការទទួលភារកិច្ចគឺសំខាន់ណាស់ ហើយកិច្ចការងារនេះគឺចាំបាច់ត្រូវធ្វើ រុញសេវាដោយប្រសិទ្ធភាព និងសិទ្ធិអំណាចមួយចំនួន និងប្រតិភូកម្មមួយចំនួន ដើម្បីឱ្យអង្គភាពមន្ទីរនៅតាមរាជធានី ខេត្ត បំពេញភារកិច្ចជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «សម្រាប់ ខ្ញុំគិតថា ដើម្បីជាការលើកទឹកចិត្តនិងផ្ដល់ទម្ងន់បន្ថែម ខ្ញុំបានជជែកជាមួយអ្នកជំនាញមុខងារសាធារៈគឺអត់មានបញ្ហាទេ […]

បុគ្គលឈ្មោះ ដែន សូនី ដែលប្រើហិ-ង្សាលើស្ដ្រីម្នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅតុលាការ

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ បុគ្គលឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (DEN SONY) ដែលប្រើអំពើហិង្សាលើស្ដ្រីម្នាក់នៅបន្ទប់ជួលមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សុខសែង ហៅ DEN SONY អាយុ៣៥ឆ្នាំ បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅរួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកជនរងគ្រោះឈ្មោះ សំ […]

បុណ្យឆេងម៉េងជាការឆ្លុះបញ្ចាំងពីកតញ្ញុតាធម៌របស់កុលបុត្រកុលធីតាចិន

Naren April 4, 2024 04/04/2024

(ប៉េកាំង)៖ នៅដើមខែមេសាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើនគឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិនចាត់ទុកជា ថ្ងៃបុណ្យប្រពៃណីដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន , បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។ និយាយពីថ្ងៃបុណ្យ ឆេងម៉េង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានស្គាល់ច្បាស់តាមរយៈ ការរៀបចំសកម្មភាពក្នុងថ្ងៃបុណ្យរបស់ជនជាតិចិន និងជនជាតិខ្មែរជាប់សែស្រឡាយចិន ពោលគឺនៅក្នុងថ្ងៃបុណ្យ ឆេងម៉េង ជនជាតិចិននិងជនជាតិខ្មែរជាប់សែស្រឡាយចិន តែងមានរៀបចំពិធីសែនកុងម៉ានៅផ្ទះ និងធ្វើដំណើរទៅសែនផ្នូររបស់សាច់ញាតិ ដែលបានចែកឋានទៅ ដែលបង្ហាញពីការនឹករឭក និងការបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានបានទៅកាន់ឋានបរមសុខ និងជួយថែរក្សាសាច់ញាតិ ដែលនៅរស់រានមានជីវិតឱ្យមាន សេចក្តីសុខសេចក្តីចម្រើន ។ ដើមឡើយ បុណ្យ ឆេងម៉េង គ្រាន់តែជាឈ្មោះនៃរដូវកាលមួយ ក្នុងចំណោមរដូវកាលទាំង ២៤ តាមចន្ទគតិចិនប៉ុណ្ណោះ ។ […]

មេតុងទីនអនឡាញ២នាក់ប្តីប្រពន្ធ ដែលបោកលុយពលរដ្ឋជាច្រេីនរយនាក់ អស់រាប់សិបលានដុល្លារ នៅខេត្ដកំពង់ចាម និងបណ្ដារាជធានី-ខេត្ដមួយចំនួន ត្រូវកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ

Khmerpress April 4, 2024 04/04/2024

(ភ្នំពេញ-កំពង់ចាម)៖ កម្លាំងអាវុធហត្ថ បានតាមចាប់ខ្លួន២នាក់ ប្ដី-ប្រពន្ធ មេតុងទីនអនឡាញ ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារនៅខេត្តកំពង់ចាម និងតាមបណ្តារាជធានីខេត្តបានហើយ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យោងបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញ ដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៤០នាទី នៅចំណុចខុនដូរអិលបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម […]

ស្ងាត់ៗ! កម្ពុជាដេញថ្លៃបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤

Khmerpress April 4, 2024 04/04/2024

(ភ្នំពេញ)៖ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានទម្លាយថា ពេលនេះ សហព័ន្ធបានទទួលជោគជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី (Asian Kickboxing Championship) ឆ្នាំ២០២៤។ ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ព្រឹត្តិការណ៍កីឡាឃីកបុកស៊ីងជើងឯកអាស៊ីនេះ នឹងរៀបចំនៅវិមានពហុកីឡដ្ឋានអូឡាំពិក នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ដោយមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ៤៨ប្រទេសចូលរួម។ ចំពោះព័ត៌មានលម្អិតសហព័ន្ធនឹងផ្សព្វផ្សាយនាពេលក្រោយ។ ក្នុងនាមសហព័ន្ធលោកបានសម្ដែងនូវមោទនភាពជាខ្លាំង ដែលដេញថ្លៃបានព្រឹត្តិការណ៍ Asian Kickboxing Championship មករៀបចំលើកដំបូងនៅកម្ពុជា ដើម្បីបង្ហាញពីសក្ដានុពលកីឡាឃីកបុកស៊ីងកម្ពុជា ដែលទើបកកើតថ្មីផង និងផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ ដែលជាបុត្រសម្ព័ន្ធជាមួយគ្នាផង។ ទន្ទឹមជាមួយការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះដែរ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ ពិសេសកីឡាករ-កីឡាការិនី ដោយសហព័ន្ធគ្រោងប្រើប្រាស់ធនធានកីឡាករគុនខ្មែរ មកកែច្នៃឲ្យត្រូវស្របតាមលក្ខខណ្ឌកីឡាឃីកបុកស៊ីង ដើម្បីទទួលស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗតែម្ដង។ គួរដឹងថា កីឡាឃីកបុកស៊ីង គឺជាប្រភេទកីឡាក្មេងខ្ចីមួយរបស់កម្ពុជា ដែលទើបបង្កើតសហព័ន្ធ កាលពីឆ្នាំ២០២០ តែបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ២លើកចុងក្រោយ ក៏ដូចជាការចូលរួមព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅទីក្រុងបាងកក […]

សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ រឹបអូសផលិតផលសាច់មាន់ចម្រុះខូចគុណភាពជាង ៣តោន ក្នុងប្រតិបត្តិការឆែកឆេរផ្ទះឈ្មួញ ១កន្លែង នៅស្រុកអូរជ្រៅ

Khmerpress April 4, 2024 04/04/2024

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ១កន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរកឃើញវត្ថុតាងល្មើសរួមមានធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់រួមមាន៖ ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ចំនួន ៣,១០០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់លោក ឃ្លោកនួ យ អភិបាលរងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ស្ចាស់ឈ្មួញ ផលិតផលសាច់មាន់ មានឈ្មោះ ជា ដានី ការភេទស្រី អាយុ ២៩ឆ្នាំ។ បើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្រោយពីធ្វើការដកហូត ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣,១០០គីឡូក្រាម។ តាមចម្លើយរបស់ឈ្មោះ ជា ដានី […]

«កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន រកជើងឯកប្រចាំឆ្នាំ២០២៤

Khmerpress April 4, 2024 04/04/2024

(កំពង់ស្ពឺ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា កម្មវិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ការលេង កម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអ៊ុំទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។ ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នឹងរៀបចំ ពិធី «ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤» ដើម្បីចូលរួមអភិរក្ស លើកស្ទួយ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវករណីបុរសម្នាក់ ប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួល ទោះបីថតសម្ដែងក៏ត្រូវហៅមកសួរនាំ

Khmerpress April 4, 2024 04/04/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ»។ លោកបានអះអាងទៀតថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បបានបញ្ជាឲ្យបុរសនោះ ចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។ យ៉ាងណាមិញ ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្រាប់តែបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ ដែន សូនី បានចេញមកអះអាងថា នោះជាវីដេអូខ្លួន ហើយសកម្មភាពនៃការប្រើហិង្សានោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ […]