ព័ត៌មានជាតិ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងតភ្ជាប់ជើងហោះហើរឡើងវិញ ពីភ្នំពេញ-សិង្ហបុរី-ឌូបៃ នៅដើមខែក្រោយ

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ តាមការគ្រោងទុកចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) នឹងភ្ជាប់ជើងហោះហើរជាមួយគ្នាឡើងវិញ ដោយភ្ជាប់ភ្នំពេញ ទៅទីក្រុងឌូបៃ បន្ទាប់ពីផ្អាកការហោះហើរជាច្រើនឆ្នាំ ចាប់តាំងតែពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មកដល់ពេលនេះ។ លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ​បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុញ្ញាតទាំំងកម្រិតនយោបាយ និងបច្ចេកទេស ជូនក្រុមហ៊ុនអាកាសចរណ៍ Emirates រួចរាល់ហើយ ក្នុងដំណើរការបើកការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញ-សិង្ហបុរី-ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជកម្ម។ លោក ស៉ីន ចាន់សេរីវុត្ថា បញ្ជាក់ថា «បើសិន​គ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ Emirates ​​នឹងចាប់ផ្តើមបើកការហោះហើរចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខតទៅ ​ដោយមាន៧ជើងក្នុងមួយសប្តាហ៍ គឺនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់យន្តហោះប្រភេទ Boing 777 ដែលជាប្រភេទយន្តហោះផ្លូវឆ្ងាយ និងដឹកបានមនុស្សច្រើន​»។ […]

គួរឱ្យសរសើរ! គ្មានការបាញ់ទឹកដោយកាំភ្លើង ប៉ាតម្សៅ និងបង្កភាពគ្មានសណ្តាប់ធ្នាប់ឡើយ ក្នុងការអបអរសាទរពិធីចូលឆ្នាំថ្មី នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ ក្នុងការអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៣ថ្ងៃ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្មានទេការបាញ់ទឹកដោយកាំភ្លើង ប៉ាតម្សៅ និងបង្កភាពគ្មានសណ្តាប់ធ្នាប់ឡើយ ផ្ទុយទៅវិញ មានតែការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងការលេងល្បែងប្រជាប្រិយ តែប៉ុណ្ណោះ។ សកម្មភាពនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍សង្គមកោតសរសើរយ៉ាងក្រៃលែង ដែលមិនត្រឹមតែបានអនុវត្តត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នោះទេ តែក៏បានលើកតម្លៃវប្បធម៌ខ្មែរ ផងដែរ។ លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះថា ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិត លើកទី៧ ដែលត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ នៅថ្ងែទី១ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី […]

បណ្ឌិត ជេត ជាលី បកស្រាយចំពោះការលើកឡើងថា «អ្នករៀនចប់ថ្នាក់ឧត្ដមសិក្សា ពេលចេញធ្វើការ បានប្រាក់ខែតិចជាង អ្នកមិនបានរៀន»

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មហាជន ដែលតែងតែលើកឡើងថា អ្នករៀនចប់ថ្នាក់ឧត្ដមសិក្សា ពេលចេញធ្វើការ បានប្រាក់ខែតិចជាង អ្នកមិនបានរៀន ត្រូវបានលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បកស្រាយថា ការលើកឡើងនេះ ត្រូវមួយជ្រុង ប៉ុន្ដែមិនត្រូវទាំងមូល។ លោកបណ្ឌិត ជេត ជាលី បានប្រាប់ឲ្យដឹងថា ការផ្ដល់ប្រាក់ខែច្រើន ឬតិច របស់ក្រុមហ៊ុន-សហគ្រាស នីមួយៗ គឺគេសង្កេតទៅលើផលិតផលភាពការងារ ថាយើងអាចផលិតផលការងារ ជូនដល់ក្រុមហ៊ុន/សហគ្រាសរបស់គេ បានក្នុងកម្រិតណា ប៉ុន្ដែមុននឹងគេមើល លើផលិតភាពការងាររបស់យើងម្នាក់ៗ គឺគេមើលលើសញ្ញាបត្រយើង ជាមុនសិន។ ការបកស្រាយបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ជេត ជាលី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជនពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា» ក្នុងកម្មវិធី FRESH BUSINESS។ លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងនេះ អាចត្រូវមួយជ្រុង ប៉ុន្ដែ​មិនត្រូវរូបភាពទាំងមូល ក្រុមហ៊ុនសហគ្រាស ផ្ដល់ប្រាក់ខែមិនអាស្រ័យលើសញ្ញាបត្រទេ ប៉ុន្ដែអាស្រ័យលើផលិតផល ភាពការងារ […]

ជូនដំណឹង! ផ្លូវឡើងទៅលើភ្នំគីរីរម្យត្រូវបានជួសជុល និងពង្រីកបន្ថែមជិត២ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរណ៍

Khmerpress April 5, 2024 05/04/2024

(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ស្រទាប់ (DBST) ឲ្យកាន់តែប្រសើរជាងមុនងាយស្រួល ក្នុងការបញ្ជៀសចរាចរណ៍ទៅ-មក របស់ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរណ៍។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ថា ការងារនេះបានធ្វើឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ លោកថា «តម្រូវការចាំបាច់អំពីកំណើនទេសចរណ៍ដែលមកលេងកំសាន្តនៅលើភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានភ្ញៀវមកកំសាន្តច្រើន ទើបតម្រូវការចាំបាច់ត្រូវពង្រីកតួ ផ្លូវឲ្យកាន់តែធំ និងជួសជុលជង្ហុកដែលខូចខាតដោយសារតែទឹកភ្លៀងឲ្យបានប្រសើរឡើងវិញ»។ លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះមានប្រវែង២៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ ហើយបច្ចុប្បន្ននេះមន្ទីរបានថែទាំជាប្រចាំ និងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ សព្វថ្ងៃមន្ទីរបានពន្លឿនការជួសជុលឲ្យបានល្អប្រសើរ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៤។ លោកប្រធានមន្ទីរបានបញ្ជាក់ថា «ការជួសជុលបានជួបផលវិបាកខ្លះដោយសារតែស្ថានភាពផ្លូវឡើងភ្នំ ហើយមានផ្លូវបត់បែនជាច្រើនកន្លែង ធ្វើឲ្យគ្រឿងចក្រខ្លះមិនអាចប្រើបច្ចេកទេសដូចផ្លូវលាតស្មើបានឡើយ»។ រំលឹកថា ផ្លូវមួយខ្សែនេះបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម ដែលកសាងឡើងដោយ ព្រះករុណា […]

លោក ដែន សូនី ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិ-ង្សាលើស្រ្តីម្នាក់

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោក គង់ សុខសែង ហៅ DEN SONY ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តចំណាត់ការតាមនីតិវិធី។ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាល បានឃាត់ខ្លួនលោក សែន សូនី ដែលប្រើហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឲ្យដឹងថា ជនសង្ស័យ គង់ សុខសែង ហៅ DEN SONY មុខរបរអាជីវករ […]

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣៥រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៣៥រូប។ យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៥រូបនោះ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខងារនយោបាយនៅដដែល។ ដោយឡែកថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

ដីប្រមាណ ១ម៉ឺនហិកតា ត្រូវបានឃ្លុំទុកជាសម្បត្តិរដ្ឋដើម្បីដាំស្តារព្រៃឡើងវិញ ឃាត់ខ្លួនមនុស្ស ៣២នាក់ ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់

Khmerpress April 5, 2024 05/04/2024

(ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩០នាក់។ លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។ ដោយឡែកប្រតិបត្តិការ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ […]

ប្រាក់ចំណេញរបស់ ABA នៅកម្ពុជាក្នុងឆ្នាំ២០២៣ មានជាង ២៧៦លានដុល្លារ កើនឡើង ៥.៤ភាគរយ

Naren April 5, 2024 05/04/2024

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៉ី ចំកាត់ ហៅកាត់ថា ធនាគារ ABA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៣ ធនាគារដែលមានមូលដ្ឋាន មកពីប្រទេសកាណាដាមួយនេះ មានប្រាក់ចំណេញសុទ្ធ (បង់ពន្ធរួច) ចំនួន ២៧៦ ៤៨១ ៦៦៨ ដុល្លារអាមេរិក កើនឡើង ៥.៤ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួន ២៦២ ២៧៨ ២៣៧ ដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ ធនាគារនេះបានបង់ពន្ធជូនរដ្ឋប្រមាណ ៧០លានដុល្លារអាមេរិក។ បើតាមរបាយការណ៍ នៅឆ្នាំ២០២៣ ប្រភពចំណូលរបស់ ABA រួមមាន៖ ចំណូលបានពីការប្រាក់ ចំនួន ៥០៦ ៥៣១ ៣៧៣ ដុល្លារអាមេរិក កើនឡើង៥.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៤៧៩ ២៥៧ ២០៦ដុល្លារអាមេរិក, ចំណូលពីកម្រៃជើងសារចំនួន ៤២ […]

ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១០៦ ទុនសរុបប្រមាណ ២.២ពាន់លានដុល្លារ

Khmerpress April 5, 2024 05/04/2024

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕ ផ្តល់សិទ្ធិដោយ៖ freshnews