ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យមន្រ្តីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ត្រូវក្តាប់ស្ថានភាពកសិកម្ម ឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនប្រជាកសិករ

Naren March 21, 2024 21/03/2024

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យមន្ដ្រីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ដែលនឹងចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច និងការផ្ដល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីប្រជាកសិករ។ លោកអភិបាលខេត្ត បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់/១៧ឃុំ/៤ស្រុក រួមមានស្រុកបាកាន ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកតាលោសែនជ័យ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ស្ថានភាពទូទៅ សម្រាប់ខេត្តពោធិ៍សាត់ បានទទួលមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់ ក្រោយពីបានប្រលងជាប់ជាស្ថាពរ ក្របខណ្ឌឆ្នាំ២០២៣ និងបានបណ្តុះបណ្តាលវគ្គតម្រង់ទិសដំបូងរួចហើយ ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

សាលាដំបូងខេត្តសៀមរាប សេចក្តីថ្លែងការណ៍ ស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍

Naren March 21, 2024 21/03/2024

(សៀមរាប)៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានសេចក្តីថ្លែងការណ៍មួយស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។ បើតាមសេចក្តីថ្លែងការណ៍, នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូបថែមទៀត រួមមាន៖ ឈ្មោះ អ៉ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។​ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង […]

លោក គង់ វិបុល ស្នើឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើសវនកម្មមានបញ្ហា

លោក គង់ វិបុល ស្នើឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើសវនកម្មមានបញ្ហា

Naren March 21, 2024 21/03/2024

(ភ្នំពេញ)៖ ខណៈជិតផុតឱសានវាទ កាលបរិច្ឆេទការបំពេញកាតព្វកិច្ចពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ដែលត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ, លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើសវនកម្មមានបញ្ហា។ ការស្នើរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» ដែលរៀបចំឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លោក គង់ វិបុល បានបញ្ជាក់ថា «ថ្ងៃនេះ សូមជម្រាបថា ទាន់មិនទាន់យឺតពេល ក្នុងការដាក់លិខិតប្រកាស សូមដាក់លិខិតប្រកាសបង់ពន្ធ ឲ្យបានត្រឹមត្រូវ ចៀសវាងការធ្វើសវនកម្ម ឬការត្រួតពិនិត្យ មានបញ្ហាណាមួយ ព្រោះអគ្គនាយកដ្ឋានពន្ធដារ មិនចង់ទៅផាកពិន័យ បងប្អូនប្រជាពលរដ្ឋនោះទេ តែច្បាប់បានចែងមកចឹង»។ លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ អនុវត្ដតែតាមច្បាប់ និងបទប្បញ្ញត្ដិតែប៉ុណ្ណោះ ហើយបើសិនជាមិនធ្វើ មានអ្នកត្រួតពិនិត្យលើអគ្គនាយកដ្ឋានពន្ធដារផ្សេងទៀត […]

អាជ្ញាធរជាតិព្រះវិហារ ជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្ត ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយសារជណ្តើរឈើចាស់ទ្រុឌទ្រោម

Khmerpress March 21, 2024 21/03/2024

(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងបរទេស សមាគមមគ្គុទ្ទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ សមាគម ក្រុមហ៊ុនទេសចរណ៍ ស្តីពីការផ្អាកបណ្តោះអាសន្ន ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ដោយអាជ្ញាធរជាតិព្រះវិហារ កំពុងអនុវត្តគម្រោងជួសជុល ជណ្តើរឈើឡើងប្រាសាទប្រាង្គ (ជណ្តើរឈើចាស់មានសភាពទ្រុឌទ្រោម) ក្នុងគោលបំណងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ៖ ផ្តល់សិទ្ធិដោយ៖ freshnews

ហាមលេងបាញ់ទឹក ប៉ាតម្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះ ក្នុងវត្តអារាម អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ

Khmerpress March 21, 2024 21/03/2024

(ភ្នំពេញ)៖ នៅគ្រប់វត្តអារាមទូទាំងប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឲ្យលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ម៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើមឡើយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាលារៀន វត្តអារាម និងតំបន់កម្សាន្តនានាទូទាំងរាជធានី‑ខេត្ត តែងតែរៀបចំសង្ក្រាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ កន្លងទៅមានប្រជាពលរដ្ឋមួយចំនួននិយមលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង គ្រឿងផ្ទុះផាវជាដើម ដែលសកម្មភាពទាំងអស់នេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បើតាមហេតុការណ៍ដែលធ្លាប់កើតឡើង តាមរយៈសកម្មភាពរៀបរាប់ខាងលើ បានបង្កនូវភាពអសុវត្ថិភាព អសណ្ដាប់ធ្នាប់ ឬអាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀតផង ដែលអាចឈានដល់​ការប្រើប្រាស់ហិង្សា បង្កភាពចលាចលក្នុងទីវត្តអារាមក៏មាន។ ដូច្នេះ ក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការតឹងតែងដើម្បីបញ្ចៀសហេតុការណ៍មិនល្អណាមួយកើតឡើងក្នុងទីវត្តអារាម ដែលជាកន្លែងស្ងប់សុខ ដោយណែនាំគ្រប់វត្តអារាមមិនឲ្យមានសកម្មភាពទាំងអស់ខាងលើនេះនោះទេ។ បន្ថែមពីនេះ ក្រសួងក៏បានណែនាំគ្រប់វត្តអារាមឱ្យយកចិត្តទុកដាក់ បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដើម្បីធានានូវសន្ដិសុខ សុវត្ថិភាព ជូនព្រះសង្ឃគ្រប់ព្រះអង្គ […]

អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់​​ ចេញប្រកាសព័ត៌មានច្រានចោលការផ្សព្វផ្សាយ តាមបណ្តាញសង្គមពាក់ព័ន្ធដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុស

Naren March 20, 2024 20/03/2024

(ពោធិ៍សាត់)៖ អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ក្រោយមានការផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុស ដែលទទួលរងការបំផ្លាញ។ អាជ្ញាធរបានបញ្ជាក់ថា ការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ថា ដីព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតនៅចំនុចស្រែអំពិលភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កំពុងប្រឈមនិងហានិភ័យៗ។ អាជ្ញាធរសូមបញ្ជាក់ជូនថា ពាក់ព័ន្ធករណីឈូសឆាយដី នៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ទេព កាន់ មេឃុំក្រពើពីរ បានដឹកនាំក្រុមការងារភូមិ កម្លាំងប៉ុស្តិ៍នគរបាល មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះពិនិត្យដល់ទីតាំងដី ជាលទ្ធផលឃើញថា ពិតជាមានការឈូសឆាយប្រាកដមែន ប៉ុន្តែទីតាំងដីនោះគឺជាដីមានប្លង់រឹង ក្រៅពីនោះគឺជាដីដែលប្រជាពលរដ្ឋ ធ្លាប់អាស្រ័យផលដំណាំក្រូចពោធិ៍សាត់ ដំណាំដំឡូងមី ជាច្រើនឆ្នាំមកហើយ។ ចំពោះទីតាំងដីដែលនៅក្រៅពីប្លង់រឹង មន្ត្រីបរិស្ថាន ក៏បានពិនិត្យឃើញថា ជាដីដែលនៅក្រៅពីតំបន់ការពារធនធានធម្មជាតិ មិនមែនស្ថិតនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុសដូច សារព័ត៌មានបានចុះផ្សាយនោះទេ។ បើតាមអាជ្ញាធរ ការចុះផ្សាយតាមបណ្តាញសង្គមពិតជាធ្វើឲ្យមានការយល់ច្រឡំពីមហាជន ហើយអាជ្ញាធរសូមបដិសេធទាំងស្រុង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អធិការរងក្រុងប៉ោយប៉ែតម្នាក់ ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូលក្របខ័ណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវ ខណៈសាមីខ្លួនត្រូវបានថ្នាក់លើកោះហៅ២ដង តែមិនព្រមសហការ

Naren March 20, 2024 20/03/2024

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវករណី លោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត ដែលត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធករណីស៉ីដាច់លុយរត់ការចូល ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា លោកវរសេនីយ៍ទោ សន ធឿន ធ្លាប់ត្រូវបានថ្នាក់ដឹកនាំគណៈស្នងការ កោះអញ្ជើញឲ្យចូលបំភ្លឺចំនួន២លើករួចមកហើយ ពាក់ព័ន្ធភាពអសកម្ម ការងារដោយមិនដឹងមូលហេតុ ប៉ុន្ដែសាមីខ្លួនមិនសហការចូលមកបំភ្លឺនោះឡើយ។ ឆ្លើយតបការលើកឡើងនៅតាមបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៖

អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Khmerpress March 20, 2024 20/03/2024

(បាត់ដំបង)៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១៖ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងទី២៖ឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដកហូតវត្ថុតាង, មួកកាសស្កេតពណ៌ត្រេអ៊ី២, សម្លៀកបំពាក់យោធាលេខ៣ (២កំប្លេរ), ខ្សែក្រវ៉ាត់យោធា១, ស័ក្ដិ២គូ, គ្រឿងឥស្សរិយស២ផ្ទាំង, ផ្លាកឈ្មោះ១, សញ្ញាអគ្គបញ្ជាការ២, សញ្ញាកងយោធពលខេមរភូមិន្ទ២, ស៊ីងកាំភ្លើងពាក់កអាវ២គូ, សញ្ញាកងការពារព្រំដែន១ […]

តុលាការផ្តន្ទាទោសជនជាតិឡាវ និងវៀតណាម ដាក់ពន្ធនាគារម្នាក់មួយជីវិតពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុខុសច្បាប់ចំនួន១៦០គីឡូក្រាម

Khmerpress March 20, 2024 20/03/2024

(ភ្នំពេញ)៖ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងមានលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ បានធ្វើការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១៦០គីឡូក្រាម។ ជនជាប់ចោទទាំងពីរនាក់ ទី១៖ ឈ្មោះ ង្វៀន ជុងហឹង អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងទី២៖ ឈ្មោះ ប៊ុន ស៊ូកែវអាពុន អាយុ២៥ឆ្នាំ ជនជាតិឡាវដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។ សាលក្រមដដែលនះ ក៏បានពិន័យជាប្រាក់ក្នុងម្នាក់ៗចំននួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូក្រាម។ សាលក្រមនេះ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews