ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំណាយថ្លៃវះកាត់ និងដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណង់ម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ។ បុរសជាងសំណង់នេះមានឈ្មោះ ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់។ បច្ចុប្បន្ន បុរសរងគ្រោះមានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនអាកាសចរណ៍ឡាវ ចាប់ផ្តើមហោះហើរឡើងវិញរវាងភ្នំពេញ-វៀងចន្ទន៍, ជើងដំបូងកម្ពុជាស្វាគមន៍អ្នកដំណើរ ១១៦នាក់

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះតទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ទៅមករវាងភ្នំពេញ-វៀងចន្ទន៍ ដោយជើងដំបូងនេះ កម្ពុជាបានស្វាគមន៍អ្នកដំណើរជាង ១០០នាក់ពីឡាវ។ នេះបើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ជើងហោះហើរដំបូងនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហ៊ុល សិលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយនឹងភាគីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានជូនជា ក្រម៉ា បាច់ផ្កា និងភួងម្លិះ ដល់ភ្ញៀវទេសចរទាំងអស់គ្នា។ បើតាមលោក ស៊ីន ចាន់សេរីវុត្ថា អ្នកដំណើរមកពីវៀងចន្ទន៍ ក្នុងជើងហោះហើរដំបូង ដែលមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ មានចំនួន១១៦នាក់ និងអ្នកដំណើរពីភ្នំពេញទៅវៀងចន្ទន៍ មានចំនួន៨៦នាក់។ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះមានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ គឺជាសញ្ញាវិជ្ជមានមួយដ៏ធំធេង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ច ពាណិជ្ជករ វិនិយោគិន […]

ពលរដ្ឋ១២គ្រួសារ ប្ដឹងស្នងការរងខេត្តបាត់ដំបងម្នាក់ ពីបទរំលោភយកដីរដ្ឋកាត់ឆ្វៀលផ្ដល់ឲ្យពួកគេ នៅតំបន់ព្រៃលិចទឹកក្នុងស្រុកមោងឫស្សី

Khmerpress March 19, 2024 19/03/2024

(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ក្នុងចំណោមជិត៨០គ្រួសារ រស់នៅឃុំតាលាស់ និង ឃុំជ្រៃ ស្រុកមោងឫស្សី បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមការងារវាស់វែងដីធ្លី ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅលើដីតំបន់២ ក្នុងទឹកដីឃុំជ្រៃ ដើម្បីឲ្យជួយរកដំណោះស្រាយ ក្រោយពីលោកស្នងការរងខេត្តបាត់ដំបងម្នាក់ នាំមន្រ្តីជំនាញចុះទៅវាស់វែងរំលោភយកដីរបស់ពួកគេ ប្រមាណ៦៤ហិចតា ក្នុងគោលបំណងធ្វើប្លង់រឹង យកជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានប្ដឹងស្នងការរងខេត្តបាត់ដំបងឈ្មោះ ម៉ារ៉ា សក្ដា គឺរស់នៅភូមិម៉ាណោក ឃុំតាលាស់ បានអះអាងថា សម្រាប់ដីដែលមានទំនាស់នេះ ស្ថិតនៅ ចំណុចខាងកើតលូគោកស្បូវ (តំបន់២) ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ដោយពួកគេបានអាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០៨ និងធ្វើស្រែលាយឡំជាមួយពលរដ្ឋនៅភូមិដូនទ្រី និងភូមិអង្គ្រង ឃុំជ្រៃជិត១០០គ្រួសារទៀត ដែលតាំងពីពេលនោះរហូតមក មិនធ្លាប់មានបុគ្គល ឬអ្នកមានអំណាចណាម្នាក់មករារាំង ឬមករំខានម្ដងណាទេ។ ពួកគេបានបន្តថា ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀលដីតំបន់២ ឬតំបន់៣ មួយចំនួនឲ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ហើយនៅពេលក្រុមការងារវាស់វែងដីធ្លី ចុះវាស់ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ស្រាប់តែលេចមុខ លោកស្នងការរងរូបនេះ ដឹកនាំមន្រ្តីជំនាញចុះទៅចង្អុលបង្ហាញវាស់វែងយកដីនៅចំណុចខាងលើ ដោយបុគ្គលម្នាក់នេះអះអាងថា ជាដីដែលម្ដាយរបស់គាត់បានទិញពីលោកមេភូមិ និងមេឃុំចាស់ (មេឃុំជ្រៃ) តាំងពីអំឡុងឆ្នាំ២០០៨ម្ល៉េះ ដែលករណីនេះ ពួកគេបានស្នើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ […]

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឱ្យកាត់បន្ថយពិសាភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង ដែលបង្កហានិភ័យផ្សេងៗដល់អាយុជីវិត

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ រហូតដល់វ័យចំណាស់​ អំពីការទទួលទាននូវភេសជ្ជៈផ្អែមប៉ូវកម្លាំង សូមមេត្ដាកាត់បន្ថយ និងឈានទៅដល់ការឈប់បរិភោគ ព្រោះក្នុងរយៈពេលមិនចំពោះមុខ តែក៏មិនយូរប៉ុន្មាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ កាលណាប៉ះពាល់ដល់សុខភាព ដល់រាងកាយទាំងមូល នោះជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតមានឡើង។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «កាលណាមានជំងឺទឹកនោមផ្អែម គឺមានជំងឺផ្សេងៗទៀតជាច្រើនមកជាមួយ នោះគឺ៖ ជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង ដែលអាចឱ្យមានគ្រោះថ្នាក់ ដល់អាយុក្នុងពេលបន្ទាន់ និងស្ទះសរសៃឈាមខួរក្បាល ដែលអាចឱ្យស្លាប់មួយចំហៀងខ្លួន ពិការភាព និងមានហានិភ័យផ្សេងៗទៀត ពាក់ព័ន្ធនឹងផលវិបាកនេះ។ ដូច្នេះសូមមេត្ដាកាត់បន្ថយ និងជៀសវាងពិសាភេសជ្ជៈផ្អែម ប៉ូវកម្លាំង ដែលរំខានដល់សុខភាពយើង»។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃបើកសន្និបាតសុខាភិបាលលើកទី៤៣ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកពីការកាត់បន្ថយនូវការបរិភោគគ្រឿងស្រវឹងផងដែរ ព្រោះគ្រឿងស្រវឹង អាចបណ្ដាលឱ្យលើសជាតិខ្លាញ់នៅក្នុងខ្លួន អាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល​ ដូចនឹងការបរិភោគភេសជ្ជៈផ្អែមដែរ។ ដូចនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពជារៀងរាល់ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃនេះតទៅ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងពីការបរិភោគចំណីអាហារ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ […]

លោករដ្ឋមន្រ្តី សុខ សូកេន៖ រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា និងចិន មកកម្ពុជាកាន់តែច្រើន

Khmerpress March 19, 2024 19/03/2024

(សៀមរាប)៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពមកប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ខណៈទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ លោក សុខ សូកេន បានបញ្ជាក់ដែរថា ដើម្បីទាក់ទាញភ្ញៀវវទេសចរណ៍ឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញលោករដ្ឋមន្រ្តីមិនភ្លេចទេ នៅក្នុងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ដែលមានរដ្ឋាភិបាល ក្រសួងទេសចរណ៍ផ្ទាល់ និងអ្នកផ្ដល់សេវាពាក់ព័ន្ធទាំងអស់រួមគ្នា ឲ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរ ដែលអាចធានាបានថា ភ្ញៀវដែលបានមកលេងប្រទេសកម្ពុជាហើយ នឹងត្រឡប់មកលេងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើងឆ្លើយតបនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខប្រាសាទអង្គរវត្ត ដែលដឹកនាំឲ្យក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាននៅក្នុងកម្មវិធី «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃអាចហាមឃាត់ការនាំចូលពោតពីប្រទេសជិតខាង នៅឆ្នាំក្រោយ

Naren March 19, 2024 19/03/2024

(បាងកក)៖ រដ្ឋាភិបាលថៃអាចនឹងហាមឃាត់ការនាំចូលពោត ពីប្រទេសជិតខាងរួមទាំងកម្ពុជាផងដែរ នៅឆ្នាំក្រោយ ក្នុងគោលបំណងដោះស្រាយបញ្ហាកំណើន ការបំពុលធូលី PM2.5 នៅភាគខាងជើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅចុងសប្តាហ៍មុនបានធ្វើដំណើរទស្សនកិច្ច ទៅទីក្រុងឈៀងម៉ៃ ដើម្បីតាមដានវិធានការបង្ការ និងរបាយការណ៍ដែលផ្តល់ដោយទីភ្នាក់ងាររដ្ឋអំពីភ្លើងឆេះព្រៃ និងការបង្ការផ្សែង។ លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសថៃបានពិភាក្សាអំពីបញ្ហានេះ ជាមួយក្រសួងនានានៃប្រទេសកម្ពុជា និងឡាវ ក៏ដូចជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាផងដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា យើងមិនអាចជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសដទៃបានទេ ប៉ុន្តែមានរឿងគួរឱ្យព្រួយបារម្ភ។ តើយើងអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់អ្នកជិតខាងរបស់យើងពីការដុត [កាកសំណល់កសិកម្ម]?» លោកបានចោទជាសំណួរយ៉ាងដូច្នេះ។ លោក សេដ្ឋា បានថ្លែងថា បញ្ហានេះមិនអាចដោះស្រាយបានទេ លុះត្រាណាតែការនាំចូលពោត ពីប្រទេសជិតខាងត្រូវបានហាមឃាត់ ក្នុងអំឡុងរដូវកាលសម្បូរពោត។ លោកនាយករដ្ឋមន្ត្រីថែមទាំងបានផ្ដួចផ្ដើមគំនិត ឱ្យមានការដំឡើងពន្ធផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទីភ្នាក់ងាររដ្ឋនានា ដែលពាក់ព័ន្ធប្រហែលជាគិតថា វាគ្រាន់តែជាការនិយាយប៉ុណ្ណោះ។ លោកបានថ្លែងថា៖ «ប៉ុន្តែយើងពិតជាត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលនេះ។ នៅឆ្នាំក្រោយចាប់ពីខែមករាដល់ខែមេសា ការនាំចូលពោតនឹងត្រូវបានហាមឃាត់»។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនអាចប្រកែកបានទេថា បញ្ហាធូលី PM2.5 […]

ចាប់ខ្លួនឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ពាក់ព័ន្ធករណីបោកលុយរត់ការចូលក្របខ័ណ្ឌជាង៥ម៉ឺនដុល្លារ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានមួយ ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មានមួយ ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះឈ្មោះ www.lifeandsport.news ៕ ផ្តល់សិទ្ធិដោយ៖Fresh News ខាងក្រោមនេះ ការលិខិតរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖

អភិបាលខេត្តកំពត ជំរុញអ្នកអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តពីស្ពានចាស់ ទៅស្ពានថ្មី នៃក្រុងកំពត សម្រុកធ្វើឱ្យបានឆាប់រហ័ស ដើម្បីទទួលស្វាគមន៍អ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Naren March 18, 2024 18/03/2024

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យក្រុមការងារអនុវត្តគម្រោងកែលម្អសោភាពក្រុងកំពត ពិសេសតំបន់សួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ (ស្ពានចាស់ និងស្ពានថ្មី) សម្រុកធ្វើឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបើកទទួលស្វាគមន៍អ្នកទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ ពីស្ពានចាស់ដល់ស្ពាន់ថ្មី, ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។ ដោយឡែក សម្រាប់ខេត្តកំពត ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តមានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពត ប្រែមុខមាត់ថ្មី រហូតមកដលើបច្ចុប្បន្ន រដ្ឋបាលខេត្តបាននឹងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាក សេះសមុទ្រ មុខសាលាខេត្តចាស់ […]