(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិជាតិមាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។ ពិធីនេះបានធ្វើឡើនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ត និងអញ្ជើញពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី លោក គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះលោក ញ៉ែម សំអឿន បានលើកឡើងថា ពិធីនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់វីរៈយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិ នៅតាមខ្សែបន្ទាត់ព្រំដែកម្ពុជា ថៃ ដែលបានពលីដោយការវាយប្រហារ ពីសំណាក់ភាគីថៃនោះ រដ្ឋបាលខេត្តបានរៀបចំពិធីគោរពនូវវិញ្ញាក្ខន្ធ និងបង្សុកូល ឧទ្ទិសមហាកុសលផលបុណ្យដល់ វីរៈកងទ័ព និងប្រជាជន ដែលបានពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ។ លោកអភិបាលខេត្តបន្តថា យើងទាំងអស់គ្នា សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះ […]