បន្ទាប់ពីការកាត់បន្ថយការងារជាច្រើន ក្រុមហ៊ុនAmazon ក៏កំពុងដាក់លក់ដីទំហំ២៩ហិចតានៅ Milpitas រដ្ឋកាលីហ្វ័រញ៉ា ដែលខ្លួនបានទិញជាងមួយឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សនេះទើបតែទិញកាលពី ១៦ខែមុន ក្នុងតម្លៃ១២៣លានដុល្លារ។ សាជីវកម្មរបស់មហាសេដ្ឋី Jeff Bezos កំពុងតែប្រឈមនឹងស្ថានភាពមិនល្អ បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាត ដោយជួលបុគ្គលិកថ្មីជាបន្តបន្ទាប់ និងឃ្លាំងថ្មីៗ។ នៅខែតុលា ឆ្នាំ២០២១ Amazon បានចំណាយ ប្រាក់១២៣លានដុល្លារ លើដីនៅតំបន់ Milpitas (California) ។ ក្រុមហ៊ុននេះចង់ទិញអចលនទ្រព្យនៅជិតទីក្រុងធំៗ ប្រែក្លាយវាទៅជាឃ្លាំង និងត្រួសត្រាយផ្លូវសម្រាប់កំណើននាពេលអនាគត។ ប្រភពរបស់ Bloomberg បានបង្ហាញថា Amazon ប្រហែលជាត្រូវលក់ដីនេះដោយខាត ដោយតម្លៃលក់ចុងក្រោយគឺនៅតែត្រូវបានពិភាក្សា។ សូមរំលឹកថានៅសហរដ្ឋអាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បានប្រកាសថា លោកនឹងបញ្ឈប់បុគ្គលិកចំនួន ១៨,០០០នាក់។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការបញ្ឈប់ការងារជាបន្តបន្ទាប់ និងការបញ្ឈប់ការជួលក្នុងវិស័យបច្ចេកវិទ្យា។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១៣% ឬច្រើនជាង ១១,០០០នាក់។ មូលហេតុចម្បងគឺការធ្លាក់ចុះនៃតម្រូវការក្រោយកូវីដ ដោយកាលពីមុនការបញ្ជាទិញទំនិញតាមអ៊ីនធឺណិតច្រើនជាងមុន […]