ព័ត៌មានអន្តរជាតិ

Avatar វគ្គ២ ក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុត ក្នុងសម័យជំងឺរាតត្បាត វ៉ាដាច់ «Spider-Man: No Way Home»

Khmerpress January 20, 2023 20/01/2023

(បរទេស)៖ រឿង «Avatar: The Way Of Water» បានវ៉ាដាច់រឿង «Spider-Man: No Way Home» ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុត ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ក្រុមហ៊ុន Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្សែភាពយន្តដែលដឹកនាំដោយ James Cameron Avatar វគ្គ២ ទទួលបានចំណូល ១.៩៣ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ខណៈរឿង «Spider-Man: No Way Home» របស់ក្រុមហ៊ុន Sony Group ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២១ រកចំណូលបាន ១.៩២ពាន់លានដុល្លារ។ ការរីករាលដាលនៃមេរោគ Covid-19 បានជំរុញឱ្យរោងកុនទូទាំងពិភពលោកត្រូវបិទ ហើយអ្នកទស្សនាភាពយន្តមួយចំនួនបានជ្រើសរើសជៀសវាងកន្លែងសាធារណៈ។ តែយ៉ាងណា នៅពេលដែលជំងឺរាតត្បាតធូរស្បើយឡើងវិញ អ្នកទស្សនាភាពយន្តបាននាំគ្នាទៅមើលកុន តាមគន្លងថ្មី ដើម្បីទទួលបទពិសោធន៍ក្នុងរោងកុនដូចពេលមុន។ រឿង «Avatar: The […]

សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ២.៥ពាន់លានដុល្លារ ក្នុងនោះមានទាំងរថពាសដែក Stryker សម្រាប់អ៊ុយក្រែន

Khmerpress January 20, 2023 20/01/2023

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយនៅក្រោមកញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានការផ្ដល់ជាលើកដំបូងនូវរថពាសដែក Stryker និងរថពាសដែកប្រយុទ្ធ Bradley បន្ថែមដែលអាចនឹង ត្រូវបានប្រើទប់ទល់នឹងប្រតិបត្តិការវាយលុកសាជាថ្មីណាមួយរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។ ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសលោកខាងលិចជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេស អាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះរួមមានរថពាសដែក Stryker ចំនួន៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ចំនួន៥៩គ្រឿង បន្ថែមពីលើរថពាសដែកប្រយុទ្ធ Bradley ៥០គ្រឿងដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យ អ៊ុយក្រែន នៅក្រោមកញ្ចប់យោធាកាលពីពេលមុន។ គួរបញ្ជាក់ថា នៅក្រោមកញ្ចប់ជំនួយយោធាថ្មីខាងលើ ក៏មានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលរុស្ស៉ីបានប្រើយ៉ាងមានប្រសិទ្ធភាពនៅលើសមរភូមិ នាពេលកន្លងមក។ ប៉ុន្តែមិនមានរថក្រោះប្រយុទ្ធ M1 Abrams ដែលអ៊ុយក្រែនបានស្នើសុំនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះធុនធ្ងន់ របស់ខ្លួនឱ្យអ៊ុយក្រែន បើសហរដ្ឋអាមេរិកធ្វើដូចគ្នានេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តម្លៃ​ស៊ុត​នៅ​ជប៉ុនហក់ឡើង​ខ្ពស់ជាងមុនជាង ២ដង ចំពេល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សីនៅទូទាំងប្រទេស

Khmerpress January 20, 2023 20/01/2023

តម្លៃស៊ុតបានកើនឡើងជាង ២ដង នៅកន្លែងខ្លះក្នុងប្រទេសជប៉ុន ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស។ ជម្រាបដែរថា ប្រទេសជប៉ុនបានសម្លាប់សត្វស្លាបជាង ១០ លានក្បាល គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់រដូវកាលតែមួយ។ ការកើនឡើងនៃតម្លៃចំណីដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏បានរួមចំណែកធ្វើឱ្យតម្លៃស៊ុតកើនឡើងផងដែរ។ ផ្សារទំនើបមួយនៅក្នុងខេត្ត Gunma បាននិយាយថា ពួកគេបានទិញស៊ុតពីកសិដ្ឋានបសុបក្សីក្នុងស្រុក ខណៈបញ្ហាកង្វះស៊ុតបានបណ្តាលឱ្យតម្លៃកើនឡើងពី ៣០ ទៅ ៤០% បើប្រៀបធៀបទៅនឹងឆ្នាំធម្មតា។ ពួកគេលក់ពងមាន់ខ្នាតមធ្យមដែលមាន ១០គ្រាប់ ក្នុង ១កញ្ចប់ តម្លៃ ២៩៨ យ៉េន ឬប្រហែល ២.៣ ដុល្លារ ដែលខ្ពស់ជាងឆ្នាំមុនជិត ២.៥ ដង។ អតិថិជន​នៅ​ផ្សារ​ទំនើប​ម្នាក់​បាន​និយាយ​ថា នាង​ប្រើ​ស៊ុត​រាល់​ថ្ងៃ ដូច្នេះ​តម្លៃ​ហក់ឡើងខ្ពស់​ពិត​ជា​ប៉ះពាល់​ដល់​ថវិកា​គ្រួសារ។ លោក Nakajima Daiki ដែលជាអ្នកទទួលខុសត្រូវលើការទិញស៊ុតនៅផ្សារទំនើបនិយាយថា គាត់មិនដែលធ្លាប់មានបទពិសោធន៍ ដែលតម្លៃស៊ុតឡើងខ្ពស់ក្នុងរយៈពេលខ្លីបែបនេះពីមុនមកនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តម្លៃមាសអាចកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែ

Khmerpress January 20, 2023 20/01/2023

(បាងកក)៖ ក្រុមហ៊ុន Hua Seng Heng Gold Futures ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនថៃបានឱ្យដឹងថា តម្លៃមាសរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែគឺ ១ ៩៥០ដុល្លារក្នុងមួយអោន (៨,៣ជី) នៅសប្តាហ៍នេះដោយសារការភ័យខ្លាចមានការដើរថយក្រោយនៃសេដ្ឋកិច្ចសកល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ តម្លៃមាសបានកើនឡើង ២៣,៥ដុល្លារនៅពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលធ្វើឱ្យតម្លៃកើនដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ២០២២ ដល់ ១ ៩២១,៨ដុល្លារដោយសារការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ។ នៅពេលដែលអតិផរណានៅសហរដ្ឋអាមេរិកបានថយចុះមកត្រឹម ៦,៥៥% នៅក្នុងខែធ្នូពី ៧,១% នៅខែវិច្ឆិកា ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ថយល្បឿនការដំឡើងអត្រាការប្រាក់។ យោងតាមកាសែតបាងកកប៉ុស្តិ៍ តម្លៃមាសបានកើនឡើង ៥,២៦% ចាប់តាំងពីដើមឆ្នាំនេះមក។ ក្រុមហ៊ុន Hua Seng Heng Gold Futures បានឱ្យដឹងថា តម្លៃមាសអាចបន្តកើនឡើងក្នុងរយៈពេលខ្លី ប៉ុន្តែអាចនឹងមានការកែប្រែការព្យាករនេះបន្ទាប់ពីបុណ្យចូលឆ្នាំចិនរួចដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានចេញផ្សាយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះអតិផរណារបស់អាមេរិក។ ព្រឹត្តិការណ៍មួយទៀតដែលនឹងប៉ះពាល់ដល់ការប្រែប្រួលតម្លៃមាសក្នុងសប្តាហ៍នេះគឺវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស ប្រសិនស្វ៊ីសចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា។ […]

ដោយចិត្តស្រលាញ់! ម្ចាស់ចម្ការនៅអាហ្សង់ទីន សម្រេចដាំពោតឱ្យចេញជាមុខម្ចាស់ពាន World Cup កីឡាករ Messi តែម្តង

Khmerpress January 19, 2023 19/01/2023

កំពូលកីឡាករ Lionel Messi គឺប្រៀបដូចជានិមិត្ត​រូបសម្រាប់​​អាហ្សង់ទីនទាំងមូល ព្រោះថាប្រជាជនរបស់ប្រទេសនេះ មានការគោរព និងស្រឡាញ់កីឡាកររូបនេះខ្លាំងណាស់ រាប់​ចាប់តាំង​ពី​​ការសាក់​រូបលើខ្លួន រហូត​ដល់​ផ្ទាំង​គំនូរនៅលើជញ្ជាំងជាដើម​ បន្ទាប់​ពីគាត់ ក្នុងនាមជាប្រធានក្រុម បានដឹកនាំ​ក្រុម​ជម្រើស​ជាតិឱ្យ​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក World Cup នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។ ជាក់ស្ដែងម្ចាស់ចម្ការពោតមួយកន្លែង នៅ Los Condores ក្នុងខេត្ត Cordoba ក៏បានរកឃើញគំនិតមួយ ក្នុងការអបអរឱកាសនេះ ដោយការដាំពោតនៅក្នុងចម្ការដ៏ធំរបស់គាត់ចេញជាមុខកីឡាករ Messi តែម្ដង។ លោក Maximiliano Spinazze ដែលជាម្ចាស់ចម្ការបាននិយាយថា នេះគឺជាការអបអរចំពោះសមិទ្ធ​ផលរបស់កីឡាករ Messi និងក្រុមជម្រើសជាតិ​​ ដែលបាននាំយកនូវជ័យជម្នះឱ្យអាហ្សង់ទីនជាលើកដំបូង រាប់ចាប់តាំងពីលោក Diego Maradona បានដឹកនាំក្រុមឱ្យបានឈ្នះលើកចុងក្រោយបំផុតនៅឆ្នាំ១៩៨៦។ ពោលគឺអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនមិនអាចទទួលជ័យជម្នះជូនប្រទេសរបស់ពួកគេ។ លោកបាននិយាយថា៖ «សម្រាប់ខ្ញុំគឺ Messi គ្មាននរណាប្រៀបបាន»។ ដោយបន្ថែមថា៖«ឥឡូវ​នេះ​ពួក​គេ ​គឺ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក ខ្ញុំអាចដាំដំណាំនេះដើម្បីបង្ហាញពីភាពរីករាយរបស់ខ្ញុំ»។ ជម្រាបផងដែរថា ចម្ការពោតមួយនេះត្រូវបានរចនាដោយវិស្វករកសិកម្មលោក Carlos Faricelli ដោយការសរសេរកូដនៅលើម៉ាស៊ីនសាបព្រួសគ្រាប់ពោត។ ធ្វើដូចនេះវាអាចឱ្យម៉ាស៊ីនដាំតាមលំនាំច្បាស់លាស់ ដោយមានកន្លែងខ្លះដាំជារង្វើលៗ ហើយខ្លះទៀតមានសភាពក្រាស់ឃ្មឹក […]

អូស្រ្តាលីប្រកាសបញ្ជូនកងទ័ព ៧០នាក់ទៅអង់គ្លេស ដើម្បីចូលរួមការជួយបង្វឹកទាហានអ៊ុយក្រែន

Khmerpress January 19, 2023 19/01/2023

(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បានប្រកាសថា ប្រទេសអូស្រ្តាលីនឹងបញ្ជូនកងទ័ព ៧០នាក់ទៅកាន់អឺរ៉ុប ដើម្បីជួយផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ លោក ម៉ាល បានប្រាប់ថា សមាជិករហូតដល់៧០នាក់ នៃកងកម្លាំងការពារជាតិអូស្រ្តាលី នឹងចាកចេញពីទីក្រុងដាវីន (Darwin) ក្នុងសប្តាហ៍នេះ ឆ្ពោះទៅចូលរួមជាមួយប្រទេសដៃគូដទៃទៀត នៅចក្រភពអង់គ្លេស ដើម្បីផ្តល់ការហ្វឹកហាត់ដ៏សំខាន់ ដល់ទាហាន​អ៊ុយក្រែន។ លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបានបន្ថែមថា កម្មវិធីផ្តល់ការហ្វឹកហាត់ដែលដឹកនាំ និងមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះ នឹងផ្តោតជាចម្បងទៅលើការហាត់រៀនយុទ្ធសាស្រ្តកងទ័ពជើងគោក សម្រាប់បរិស្ថាននៅតាមទីក្រុងនិងទីកន្លែងមានព្រៃឈើ។ លោក ម៉ាល ក៏បានគូសបញ្ជាក់ដែរថា នឹងមិនមានកងទ័ពអូស្រ្តាលីណាម្នាក់ ដែលត្រូវចូលទៅដល់ក្នុងប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលនេះឡើយ។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន អូស្រ្តាលីបានផ្តល់ជំនួយសរុបទំហំ៦៥៥លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះ៤៧៥លានដុល្លារ គឺជាជំនួយយោធា។ បរិក្ខារយោធាដែលទីក្រុងកង់បេរ៉ាបានផ្តល់ឱ្យទីក្រុងកៀវ រួមមានដូចជារថយន្តយោធាការពារគ្រាប់ Bushmaster ចំនួន៩០គ្រឿង, កាំភ្លើងធំហោវីតសឺ M777 ៦គ្រឿង, រថពាសដែក M113 […]

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសថានឹងលាលែងពីតំណែង នៅខែក្រោយ

Khmerpress January 19, 2023 19/01/2023

(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បាននិយាយថាលោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកល សាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ លោកស្រី អាឌឺន ធ្វើការប្រកាសខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់ថាការបោះឆ្នោតសកលនឹងត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ខណៈអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី អាឌឺន ក៏បានបង្ហាញក្ដីរំពឹងដែរថាគណបក្សពលករ (Labour Party) អាចនឹងទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតសកលខាងមុខ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់ និងដែលកំពុងកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ គឺលោក ហ្ក្រែន រ៉ូបឺតសុន (Grant Robertson) បានអះអាងលោកនឹងចូលរួម នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌូណេស៊ីបានជំរុញឱ្យមាតាបិតាត្រូវមានការប្រុងប្រយ័ត្ន បន្ទាប់ពីកុមារជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ក្រោយហូបនំប្រភេទមានផ្សែងនីត្រូហ្សែន

Khmerpress January 18, 2023 18/01/2023

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឱ្យអាជ្ញាធរសុខាភិបាលក្នុងតំបន់ ត្រូវត្រួតពិនិត្យគ្រឹះស្ថានម្ហូបអាហារ និងស្នើឱ្យមាតាបិតាមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កុមារប្រមាណជា ២៥នាក់ បានធ្លាក់ខ្លួនឈឺក្រោយហូបនំមួយប្រភេទ ដែលមានផ្ទុកសារធាតុនីត្រូហ្សែនរាវ (liquid nitrogen-infused)។ នំប្រភេទនេះត្រូវបានគេហៅថា chiki ngebul ឬ នំដង្ហើមនាគ គឺជានំផ្អែមមានចម្រុះពណ៌ ដែលត្រូវបានស្រោបដោយផ្សែងនីត្រូហ្សែន ហើយពួកគេក៏បានស្រូបហឺតផ្សែងទាំងនោះចូលក្នុងពោះ តាមរយៈច្រមុះ និងមាត់របស់ពួកគេ។ អាហារសម្រន់ប្រភេទនេះ បានវាយលុកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅក្នុងចំណោមក្មេងៗតូចតែម្ដង។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានលើកឡើងពីគ្រោះថ្នាក់នៃការទទួលទានអាហារសម្រន់ប្រភេទនេះ ដោយខ្លួនបានពន្យល់ថា ការទទួលទាននំប្រភេទនេះក្នុងរយៈពេលយូរ អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រសួង​បាន​ព្រមាន​ថា ការ​ទទួលទាន​អាហារ​សម្រន់​ដែល​បញ្ចូល​ជាតិនីត្រូហ្សែន​ច្រើន​ពេក អាច​នាំ​ឱ្យ​រលាក​ក្រពះ រលាក រលាក​ស្បែកដោយសារភាពត្រជាក់ខ្លាំង (cold burn) ព្រម​ទាំង​ខូចខាត​ដល់​សរីរាង្គ​ខាងក្នុង។ ម្យ៉ាងវិញទៀត ការ​ស្រូប​ផ្សែង​ក្នុង​រយៈ​ពេល​យូរ​ ក៏​អាច​នាំ​ឱ្យ​មាន​ការ​ពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ​ផងដែរ។ គិតមកទល់ពេលនេះ កុមារ​ចំនួន ២៥នាក់​ បាន​រង​ផល​ប៉ះពាល់ដល់សុខភាព ​បន្ទាប់​ពី​បាន​ហូប​អាហារ​សម្រន់ ដោយ​ក្នុង​នោះកុមារ ២​នាក់ ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកយាយជនជាតិបារាំង ដែលជាប់ជាបុគ្គលមានវ័យចំណាស់បំផុតលើលោក ទើបទទួលមរណភាពនៅអាយុ១១៨ឆ្នាំ

Khmerpress January 18, 2023 18/01/2023

(ប៉ារីស)៖ លោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ដែលជាដូនជីម្នាក់នៅឯប្រទេសបារាំង និងជាប់ឈ្មោះជាមនុស្ស ដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោកនោះ គឺបានទទួលមរណភាពហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅអាយុ១១៨ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។ ដំណឹងមរណភាពខាងលើត្រូវបានប្រកាសដោយលោក ដេវីដ តាវេលឡា (David Tavella) អ្នកនាំពាក្យមណ្ឌលថែទាំជនចាស់ជរា សាំង-កាតឺរីន-ឡាបួរ (Sainte-Catherine-Laboure) ស្ថិតនៅក្រុងទូឡុង (Toulon) ភាគខាងត្បូងនៃប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ ជាពេលដែលរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក ទើបតែបើកសម្ពោធស្ថានីយរថភ្លើង​ក្រោមដីលើកដំបូងរបស់ខ្លួន ហើយមួយទសវត្សរ៍ទៀត ទើបសង្រ្គាមលោកលើកទី១ចាប់ផ្តើម។ លោកយាយបានក្លាយជាដូនជីនៅ​អាយុ៤១ឆ្នាំ។ គួរបញ្ជាក់ថា ដូនចាស់ លូស៉ីល រ៉ង់ដុង បានក្លាយជាបុគ្គលមានវ័យចំណាស់ជាងគេលើលោក បន្ទាប់ពីលោកយាយ កាណេ តាណាកា (Kane Tanaka) ដែលជាជនជាតិជប៉ុន បានទទួលមរណភាពនៅអាយុ១១៩ឆ្នាំ កាលពីឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Microsoft អាចនឹងបញ្ឈប់បុគ្គលិករហូតដល់ជាង១ម៉ឺននាក់ នៅសប្តាហ៍នេះ

Naren January 18, 2023 18/01/2023

Microsoft អាច​ប្រកាស​ពី​ការ​បញ្ឈប់​បុគ្គលិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ លទ្ធភាពនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងការបញ្ឈប់ផ្នែកសំខាន់នៃកម្លាំងការងាររបស់ខ្លួនត្រូវបានរាយការណ៍ជាលើកដំបូងដោយSky Newsហើយក្រោយមកត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារព័ត៌មាន Bloomberg។ Sky News បានដាក់ចំនួននៃការកាត់បន្ថយប្រហែល៥%នៃកម្លាំងការងារ ២២០,០០០ នាក់របស់ក្រុមហ៊ុន ឬប្រហែល ១១,០០០ បុគ្គលិក។ អ្នកនាំពាក្យរបស់ Microsoft បានប្រាប់ Engadget ថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាម និងការរំពឹងទុកនោះទេ។ ប្រសិនបើប្រភពត្រឹមត្រូវ ការបញ្ឈប់ការងារដ៏ធំនេះនឹងប្រព្រឹត្តទៅនៅមុនថ្ងៃទី២៤ ខែមករា។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានប្រកាសកាត់បន្ថយ ដោយក្រុមហ៊ុន Amazon បង្ហាញពីផែនការកាត់បន្ថយការងារចំនួន ១៨,០០០នាក់ ឬប្រហែល ៦% នៃកម្លាំងការងាររបស់ខ្លួន ខណៈដែល Meta បានកាត់បន្ថយប្រហែល ១១,០០០ មុខតំណែង។ ក្រោមកម្មសិទ្ធិរបស់ Elon Musk Twitter ក៏បានកាត់បន្ថយការងាររាប់ពាន់នាក់ផងដែរ។ ដូចគ្នានេះដែរ បុគ្គលិកចំនួន ៦,០០០នាក់នៅក្រុមហ៊ុនផលិតកុំព្យូទ័រ HP បានបាត់បង់ការងាររបស់ពួកគេ៕ ប្រភព៖ yahoo