ព័ត៌មានអន្តរជាតិ

WHO នឹងសម្រេចលើភាពអាសន្ននៃជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមករា

Khmerpress January 11, 2023 11/01/2023

(ហ្សឺណែវ)៖ មន្រ្តីនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែជាភាពអាសន្នកម្រិតសាកលទៀតដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ ចាប់តាំងពីការប្រកាសលើកដំបូង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ លោកស្រី ក្លារ៉ា ដ្រាយស្ឌែល (Carla Drysdale) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីពេលវេលា នៃកិច្ចប្រជុំខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ។ គណៈកម្មាធិការកិច្ចការគ្រាអាសន្ន គឺជាអ្នកសម្រេចចុងក្រោយថា តើគួរចាត់ទុកការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅតែជាភាពអាសន្នផ្នែកសុខភាពសាធារណៈសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក រួចផ្តល់យោបល់ដល់ប្រមុខ WHO លោក តេត្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus)។ គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ជាច្រើន និងទីប្រឹក្សា WHO បាននិយាយថា វាអាចលឿនពេកក្នុងការប្រកាសបញ្ចប់ ដំណាក់កាលគ្រាអាសន្ននៃជំងឺកូវីដ១៩ ដោយសារតែកម្រិតខ្ពស់នៃការឆ្លងនៅក្នុងប្រទេសចិន ក្រោយបញ្ចប់គោលនយោបាយសូន្យកូវីដ កាលពីខែធ្នូ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទំនងមែនទែន! ក្រុមហ៊ុនមួយនៅវៀតណាម បានរៀបចំកាដូឆ្នាំថ្មីនៅនឹងកែបម៉ូតូរបស់បុគ្គលិក ដើម្បីលើកទឹកចិត្តនៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ

Khmerpress January 11, 2023 11/01/2023

កាលពីពេលថ្មីៗនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារនៅក្នុងទីក្រុង Thái Bình របស់ប្រទេសវៀតណាម បានរៀបចំនូវកាដូឆ្នាំថ្មីប្រពៃណីវៀតណាម (Tết Nguyên Đán) ជូនដល់បុគ្គលិករបស់ពួកគេ ដោយការចងភ្ជាប់កាដូឆ្នាំថ្មីទាំងនោះនៅកែបក្រោយម៉ូតូរបស់បុគ្គលិកតែម្ដង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Diendandoanhnghiep កាលពីថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២៣។ ធ្វើដូចនេះ បុគ្គលិករបស់រោងចក្រនឹងមិនចាំបាច់ហត់លើការលើកដាក់អីវ៉ាន់ដោយខ្លួនឯង ខណៈការរៀបចំបែបនេះ ក៏កំពុងទទួលបានការកោតសរសើរពីមហាជន ចំពោះរោងចក្រដែលលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនផងដែរ។ កាដូឆ្នាំថ្មីនេះ គឺជាការរៀបចំដោយក្រុមហ៊ុន Tan De Sports Goods Manufacturing ដែលមានរោងចក្រសរុបចំនួន ១០ នៅក្នុងប្រទេសវៀតណាម។ ដោយនៅក្នុងទីក្រុង Thai Binh តែមួយមានរហូតដល់ទៅ ៨សាខា នៅខេត្ត Hung Yen ១សាខា និងការិយាល័យ​ក​ណ្តា​ល ស្ថិតនៅក្នុងទីក្រុងហាណូយ។ រោងចក្រទាំង ១០ មានបុគ្គលិកសរុបចំនួន ១៨,៣០០នាក់ និងបានដំណើរការអស់រយៈពេល ៥ឆ្នាំមកហើយ។ កាដូនីមួយៗមានតម្លៃប្រមាណជាង ៥០ដុល្លារ ឬ ១.២ លានដុង ដោយក្នុងនោះមានដូចជា៖ អង្ករ ស្រាបៀរ មីកញ្ចប់ ទឹកត្រីជាដើម […]

ទីបំផុត Apple សម្រេចបើក Store ជាច្រើនកន្លែងក្នុងប្រទេសឥណ្ឌា ជាមួយការប្រកាសជ្រើសរើសបុគ្គលិកថ្មីរហូតដល់ ១២មុខតំណែង

Khmerpress January 11, 2023 11/01/2023

(បរទេស)៖ ទីបំផុត Apple សម្រេចបើក Apple Store ជាច្រើនក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីការប្រកាសផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មជាបន្តបន្ទាប់ចេញពីប្រទេសចិន។ ពោលគឺរបាយការណ៍ថ្មីនេះបង្ហាញថា Apple កំពុងតែប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែក និងមុខតំណែងឱ្យចូលរួមធ្វើការជាមួយខ្លួនក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple កំពុងជ្រើសរើសបុគ្គលិកសរុបមានចំនួន ១២មុខតំណែងនៅក្នុងទីតាំងផ្សេងគ្នាក្នុងប្រទេសឥណ្ឌាឱ្យមកធ្វើការជាមួយខ្លួនដោយក្នុងនោះរួមមាន អ្នកឯកទេសបច្ចេកទេស (technical specialists) អ្នកជំនាញពាណិជ្ជកម្ម (business experts) អ្នកគ្រប់គ្រងជាន់ខ្ពស់ (senior managers) អ្នកគ្រប់គ្រងហាង (store leader) និងអ្នកដែលមានទេពកោសល្យផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញជុំវិញការសម្រចបើក Apple Store ជាច្រើនក្នុងប្រទេសឥណ្ឌានេះហាក់មិនមានភាពងាយស្រួលសម្រាប់ Apple នោះទេ ដោយក្នុងនោះក្រុមហ៊ុន Apple ត្រូវតែគោរពតាមច្បាប់ដ៏តឹងរ៉ឹងរបស់ឥណ្ឌា។ ពោលគឺរាល់ iPhone ថ្មីៗត្រូវតែផលិតនៅក្នុងប្រទេសឥណ្ឌា ហើយប្រហែល ៣០ភាគរយនៃផលិតផល iPhone ដែលដាក់លក់ក្នុង Store ក៏ត្រូវតែផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរទើបអាចឈរជើងក្នុងប្រទេសនេះបាន។ តែយ៉ាងណាគេមិនទាន់ច្បាស់នោះទេ ថាតើ Apple […]

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញ កំពូលកីឡាករ Lionel Messi បង្ហោះរូបភាពលើកដៃសំពះ ដេីម្បីគាំទ្រដល់កម្មវិធីសប្បុរសធម៌មួយ

Khmerpress January 11, 2023 11/01/2023

មុននេះប៉ុន្មានម៉ោង ផេកផ្លូវការរបស់កំពូលកីឡាករ Lionel Messi បានបង្ហោះសារដ៏គួរឱ្យភ្នាក់ផ្អើលមួយពាក់ព័ន្ធនឹងកុមារ ហើយក្នុងនោះ គាត់ក៏បានថតរូបបង្ហាញពីការសំពះផងដែរ។ នៅក្នុងការបង្ហោញនោះគាត់បានសរសេរថា៖«កុមារគឺជាអនាគត។ ហើយពួកគេម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានភាពយុត្តិធម៌។ ឱកាសដូចគ្នាដើម្បីរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើម #EducationForAll កំពុងជួយកុមារពីសហគមន៍ក្រីក្រទទួលបានធនធានអប់រំកម្រិតដំបូង។ ខ្ញុំជឿជាក់លើអំណាចនៃគំនិតផ្តួចផ្តើមដ៏សាមញ្ញនេះ ដើម្បីផ្លាស់ប្តូរពិភពលោក។ លោកបានបន្តថា៖«កុមារគឺជាអនាគតរបស់យើង។ ហើយកុមារម្នាក់ៗ មិនថាពួកគេរស់នៅទីណា ឬកើតនៅទីណានោះទេ សមនឹងទទួលបានឱកាសដ៏ត្រឹមត្រូវមួយ។ ឱកាសស្មើគ្នាក្នុងការរៀន និងរីកចម្រើន។ BYJU’S និងគំនិតផ្តួចផ្តើមផ្លាស់ប្តូរពិភពលោក #EducationForAll របស់ពួកគេកំពុងជួយកុមារពីសហគមន៍ដែលខ្វះខាតក្នុងការទទួលបានធនធានអប់រំលំដាប់ពិភពលោក។ ខ្ញុំជឿថា គំនិតផ្តួចផ្តើមសាមញ្ញនេះមានអំណាចក្នុងការផ្លាស់ប្តូរពិភពលោក។ សិស្សម្នាក់ក្នុងពេលតែមួយ។ #BYJUS #EDUCATIONFORALL»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មនុស្សជំនិតលោក ពូទីន ចោទថាលោកខាងលិច ចង់លុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក

Khmerpress January 11, 2023 11/01/2023

(មូស្គូ)៖ មនុស្សជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងចោទប្រកាន់ថាលោកខាងលិចកំពុងព្យាយាមលុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៉ី អាហ្គូមិនទី អ៉ី ហ្វាកទី (Argumenti i Fakti) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ផាទ្រូសេវ បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន មិនមែនជាជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវឡើយ តែវាជាការប្រឈមមុខខាងយោធារវាងរុស្ស៉ី និង NATO ហើយកាន់តែច្បាស់ជាងនេះគឺជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្ដង»។ លោកបន្ថែមទៀតថា ផែនការរបស់លោកខាងលិច នោះគឺធ្វើយ៉ាងលុបរុស្ស៉ីចេញពីផែនទីនយោបាយសកលលោក។ គួរបញ្ជាក់ថា លោក ពូទីន រួមទាំងក្រុមមន្ត្រីជាន់ខ្ពស់របស់លោកបានអះអាងជារឿយៗថាសង្រ្គាមនៅអ៊ុយក្រែនជាការប្រឈមមុខដាក់គ្នារវាងរុស្ស៉ី និង NATO។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក […]

អ្នកនាំពាក្យ «ការទូតចចកចម្បាំងចិន» លោក Zhao Lijian ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី

Khmerpress January 10, 2023 10/01/2023

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិន ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។ បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារ មានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ Twitter កាលពីខែមីនា ឆ្នាំ២០២០ លោក ចៅ បានសរសេរថា យោធាអាមេរិកប្រហែលជាអ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន ប្រទេសចិន បន្ទាប់ពីក្រុមមន្ត្រីអាមេរិកមួយចំនួនអះអាងថាវីរុសកូរ៉ូណា នេះមានប្រភពចេញពីមន្ទីរពិសោធន៍ចិន។ គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលចិន ក៏បានតែងតាំងលោក Qin Gang ដែលជាអគ្គរដ្ឋទូចចិនប្រចាំសហរដ្ឋអាមេរិក ឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក […]

ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ជូនរថក្រោះប្រយុទ្ធ ឱ្យអ៊ុយក្រែន

Khmerpress January 10, 2023 10/01/2023

(ឡុងដ៍)៖ សារព័ត៌មាន Sky News បានរាយការណ៍ថាចក្រភពអង់គ្លេស កំពុងពិចារណាផ្ដល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿង ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងប្រកាសផ្ដល់រថក្រោះធុនតូចដល់ទីក្រុងកៀវ។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Sky News បានឱ្យដឹងទៀតថា កិច្ចពិភាក្សាពីផែនការ ផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន កើតមានឡើងកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ហើយរថក្រោះដែលកំពុងស្ថិតក្នុងការពិចារណា គឺជាប្រភេទរថក្រោះប្រយុទ្ធ Challenger 2។ ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ជានិមិត្តរូបដ៏សំខាន់មួយដែលបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។ ប៉ុន្តែបើតាម Sky News រដ្ឋាភិបាលចក្រភពអង់គ្លេសមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយ លើការផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែននៅឡើយទេ ខណៈទីក្រុងឡុងដ៍ត្រូវបានគេរំពឹងថា អាចនឹងផ្ដល់រថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១០គ្រឿងឱ្យទីក្រុងកៀវ ក្នុងករណីមានការសម្រេចចិត្តជាផ្លូវការ។ គួរបញ្ជាក់ថា Challenger 2 គឺជារថក្រោះប្រយុទ្ធដែលមានសមត្ថភាពកម្ទេចរថក្រោះ និងត្រូវបានដាក់ឱ្យកងទ័ពអង់គ្លេសប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៤មក។ រថក្រោះប្រយុទ្ធនេះក៏ធ្លាប់ធ្វើប្រតិបត្តិការនៅក្នុងសង្រ្គាមនៅបូស្នី កូសូវ៉ូ និងអ៉ីរ៉ាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋធំៗនៅអាមេរិក ចាប់ផ្ដើមធ្វើយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗរបស់មន្ត្រី

Khmerpress January 10, 2023 10/01/2023

(បរទេស)៖ រដ្ឋធំៗថ្មី ចំនួនពីរទៀតរបស់សហរដ្ឋអាមេរិកគឺ New Jersey និង Ohio បានចូលរួមនៅក្នុងយុទ្ធនាការហាម​ឃាត់​ការ​ប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ក្នុងគោលដៅរក្សាសុវត្ថិភាព និងសន្តិសុខ​ជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលជាអ្នកប្រជាធិបតេយ្យបាននិយាយថា បន្ថែមពីលើការហាមប្រាមកម្មវិធីវីដេអូខ្លីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ពីឧបករណ៍របស់រដ្ឋ លោកក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីអ្នកលក់ជាងរាប់សិបនាក់ រួមទាំងក្រុមហ៊ុន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky Lab ។ ការិយាល័យរបស់ Murphy បាននិយាយថា «មានការព្រួយបារម្ភផ្នែកសន្តិសុខជាតិអំពីទិន្នន័យអ្នកប្រើប្រាស់ ដែលរដ្ឋាភិបាលចិនអាចតម្រូវឱ្យ ByteDance ផ្តល់»។ អភិបាលរដ្ឋ Ohio លោក […]

​លោក ចូ បៃដិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ​ជា​លើក​ដំបូង​ចាប់​តាំង​ពីលោកបានកាន់តំណែងជាប្រធានាធិបតី​អាមេរិក

Khmerpress January 9, 2023 09/01/2023

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​ អាមេរិក-ម៉ិកស៊ិក ​ជា​លើក​ដំបូង​បំផុតចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាលពី​ ២ ​ឆ្នាំ​មុន បន្ទាប់ពី​អ្នក​រិះគន់​បន្ទោស​គាត់​ បានលើ​លំហូរ​នៃ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ លោក បៃដិន បានទៅទស្សនាទីក្រុង El Paso កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការគ្រប់គ្រងអន្តោប្រវេសន៍ ហើយលោកក៏លោកបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីសន្តិសុខព្រំដែន និងតំណាងរាស្រ្តក្នុងស្រុក។ រំលឹកដែរថា កាលពីសប្តាហ៍មុនលោក បៃដិន បានប្រកាសវិធានការត្រួតពិនិត្យព្រំដែនថ្មី ដែលនឹងបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារ។ នៅក្រោមវិធានការនេះ កម្មវិធីដែលបង្កើតឡើងដើម្បីបណ្តេញជនជាតិវេណេហ្ស៊ុយអេឡាជាបន្ទាន់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ជនចំណាកស្រុកខុសច្បាប់ពីប្រទេសផ្សេងៗ។ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​លោក បៃដិន ដោយ​និយាយ​ថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​មិន​គ្រប់គ្រាន់​ទេ។ លោក បៃដិន មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ តាមរយៈការទៅទស្សនាតំបន់ព្រំដែន។ គាត់ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador នៅថ្ងៃចន្ទ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌា៖ ទីក្រុងញូដេលីពន្យារពេលជើងហោះហើរ បិទសាលារៀន ដោយសារអាកាសធាតុចុះត្រជាក់និងអ័ព្ទក្រាស់

Khmerpress January 9, 2023 09/01/2023

(ញូដេលី)៖ អ័ព្ទយ៉ាងក្រាស់ក្នុងទីក្រុងដេលី នៅថ្ងៃចន្ទនេះ បាននាំឲ្យមានការពន្យារពេលជើងហោះហើរ និងបង្ខំឲ្យអាជ្ញាធរពន្យារពេលបើកសាលារៀនឡើងវិញ ដោយសារសីតុណ្ហភាពកាន់តែធ្លាក់ចុះ ហើយរថយន្តត្រូវបើកភ្លើងហ្វា ក្នុងពេលបើកបរដែលមានលក្ខណៈគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។ អាកាយានដ្ឋានអន្តរជាតិ អ៉ីនឌីរ៉ា ហ្កាន់ឌី (Indira Gandhi) ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានស្នើឲ្យអ្នកដំណើរទាក់ទងទៅ ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ។ នៅក្នុងសេចក្តីជូនដំណឹងមួយតាមបណ្តាញសង្គម Twitter អាកាយានដ្ឋានអន្តរជាតិ អ៉ីដ្រា ហ្កាន់ឌី បានឲ្យដឹងថា ដោយសារតែអ័ព្ទក្រាស់ ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន អាចរងផលប៉ះពាល់។ ទិន្នន័យពីអ្នកតាមដានការហោះហើរឯកជនបានបង្ហាញថា ជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករថា ស្ថានភាពអ័ព្ទក្រាស់កាន់តែខ្លាំងលើផ្នែកជាច្រើននៃទីក្រុងញូដេលី ក៏ដូចជារដ្ឋភាគខាងជើង និងភាគខាងកើត ដូចជារដ្ឋពុនចាប់ (Punjab) ហារីយ៉ាណា (Haryana) អ៊ូតតា ប្រាដេស (Uttar Pradesh) និងប៊ីហា (Bihar) នឹងកើតឡើងរហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ។ IMD បានព្រមានថា ចរចរណ៍ផ្លូវកាស […]