ព័ត៌មានអន្តរជាតិ

សភាតំណាងរាស្រ្តអាមេរិក អនុម័តកញ្ចប់ជំនួយទំហំ ៤៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

Khmerpress December 24, 2022 24/12/2022

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក បានផ្តល់ការអនុម័តចុងក្រោយចំពោះ កញ្ចប់ជំនួយថ្មីទំហំប្រមាណ ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ប្រធានាធីបតីអ៊ុយក្រែន នៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ជំនួយខាងលើដែលត្រូវបានអនុម័តដោយ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គឺស្ថិតក្នុងផ្នែកនៃ​កញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាលអាមេរិក មានទំហំសរុបរហូតដល់១.៦៦ទ្រីលានដុល្លារ ដែលបានឆ្លងផុតព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍។ ដូច្នេះហើយឥឡូវ វានឹងត្រូវបញ្ជូនបន្តទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីចុះហត្ថលេខាចូលជាធរមាន។ ក្នុងសារលើប្រព័ន្ធ Twitter ដើម្បីអរគុណសភាអាមេរិក និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយអាមេរិកទាំងពីរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា វាគឺជារឿងដ៏សំខាន់បំផុតដែលអាមេរិក ឈរប្រកៀកស្មាគ្នាជាមួយអ៊ុយក្រែនជាប់ជានិច្ច នៅក្នុងពេលវេលាដ៏លំបាកនេះ។ លោក ហ្សេលេនស្គី ទើបតែបានត្រឡប់ពីវ៉ាស៉ីនតោន ទៅដល់ទីក្រុងកៀវវិញប៉ុណ្ណោះ ខណៈវាគឺជា​ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គិតចាប់តាំងពីអ៊ុយក្រែនត្រូវបានរុស្ស៉ីឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ គួរបញ្ជាក់ថា ដោយឡែក កញ្ចប់ជំនួយថ្មីខាងលើរបស់អាមេរិក នឹងបន្ថែមពីលើជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌សរុបខ្ទង់ជិត ៥០ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៉ីនតោនបានផ្តល់ឱ្យអ៊ុយក្រែន […]

ជប៉ុនព្រមានពីគ្រោះថ្នាក់ក្នុងឱកាសបុណ្យណូអែល ក្រោយបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងបានផ្តាច់យកជីវិតពលរដ្ឋខ្លួនអស់ជាច្រើននាក់

Khmerpress December 24, 2022 24/12/2022

ជប៉ុន៖ បញ្ហាអាកាសធាតុមិនអំណោយផលបានផ្តាច់យកជីវិតពលរដ្ឋជប៉ុនអស់ចំនួន ១៩នាក់ហើយបើគិតចាប់តាំងថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះ។ ហេតុការណ៍អកុសនេះត្រូវបានកើតឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះ Hokkaido និងតំបន់ភាគខាងត្បូងនៃកោះ Kyushu ជាទីក​ន្លែងដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង មានខ្យល់បោកបក់យ៉ាងខ្លាំង និងមានព្រឹកធ្លាក់យ៉ាងក្រាស់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ បញ្ហាអាកាសធាតុដ៏កម្រនេះក៏បានបង្កឲ្យពលរដ្ឋជប៉ុនចំនួន ១៩នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរផងដែរ ខណៈពលរដ្ឋប្រមាណជា ១០,០០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងនោះមានគ្រួសារចំនួន ២,៧០០គ្រួសារបានដាច់ភ្លើងប្រើប្រាស់អស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ។ បើតាមលោក Koichi Tani ដែលជារដ្ឋមន្ត្រីក្រសួងការពារគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា អាកាសធាតុអាចនឹងបន្តវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដូចនេះពលរដ្ឋជប៉ុនគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ដើម្បីរក្សាសុវត្ថិភាពពីហានិភ័យណាមួយដែលអាចបង្កឡើងដោយបញ្ហាអាកាសធាតុ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបោះឆ្នោត នៅអាណត្តិក្រោយទៀត

Khmerpress December 23, 2022 23/12/2022

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀត ក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើង បានផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់នៅថ្ងៃនេះថា ខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតប្រជែង សម្រាប់តំណែងនេះបន្តទៀត»។ កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនៅមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលក្នុងពេលឆាប់ៗនោះទេ សភានឹងបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោត នៅខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឆ្នាំ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំ២០១៩។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃ […]

FIFA កំពុងបើកការស៊ើបអង្កេតមួយ បន្ទាប់ពីលោក Salt Bae អាចចូលទៅក្នុងទីលាន និងឱបថើបពានរង្វាន់ World Cup បានយ៉ាងសេរី

Khmerpress December 23, 2022 23/12/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងបើកការស៊ើបអង្កេតមួយ ជុំវិញករណីលោក Salt Bae និងមនុស្សមួយចំនួនទៀត អាចចូលទៅកាន់ទីលាននៅចុងបញ្ចប់នៃការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។ លោក Salt Bae ដែលជាមេចុងភៅជនជាតិទួរគី មានឈ្មោះពិតថា Nusret Gokce ត្រូវបានគេឃើញលើក និងថើបពានរង្វាន់ World Cup ខណៈចូលរួមអបអរសាទរជាមួយកីឡាករអាហ្សង់ទីន បន្ទាប់ពីការឈ្នះរបស់ពួកគេលើជម្រើសជាតិបារាំង។ ច្បាប់របស់ FIFA ចែងថា ពានរង្វាន់នោះអាចប៉ះបានតែក្រុមមនុស្សសំខាន់ដែលពាក់ព័ន្ធប៉ុណ្ណោះ រួមទាំងអ្នកឈ្នះការប្រកួត មន្ត្រី FIFA និងប្រមុខរដ្ឋ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ BBC Sport អ្នកនាំពាក្យរបស់ FIFA បាននិយាយថា៖«បន្ទាប់ពីការពិនិត្យឡើងវិញ FIFA បាននិងកំពុងស៊ើបអង្កេត ពីរបៀបដែលបុគ្គលមួយចំនួនអាចទទួលបានសិទ្ធិចូលទីលានដោយមិនសមរម្យ បន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail កាលពីថ្ងៃទី១៨ ខែធ្នូ។ រំលឹកផងដែរថា លោក Salt Bae គឺជាម្ចាស់ហាងសាច់អាំងដ៏ប្រណីតមួយកន្លែង ហើយទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០១៧ បន្ទាប់ពីបច្ចេកទេសរបស់គាត់នៅក្នុងការរៀបចំ និងការរោយអំបិល របស់គាត់បានក្លាយជា […]

លោក ពូទីន និយាយថា រុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនហើយ

Khmerpress December 23, 2022 23/12/2022

រុស្ស៊ី៖ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។ បើតាមប្រសាសន៍របស់ ពូទីន បានបញ្ជាក់បន្ថែមថា ការបិទបញ្ចប់សង្គ្រាមនេះប្រហែលជាមិនអាចជៀសផុតពីការស្វែងរកដំណោះតាមបែបកាទូតនោះទេ។ បុរសខ្លាំងរបស់រស្ស៊ីបានបញ្ជាក់ច្បាស់ៗថា​​ គោលដៅរបស់យើងគឺមិនមែនចង់បង្វែរស្ថានការសង្គ្រាមនោះទេ តែពិតណាស់យើងចង់បិទបញ្ចប់សង្គ្រាមតែម្តង ហើយបើអាចបិទបញ្ចប់បានកាន់តែឆាប់គឺកាន់តែល្អ។ គួរកត់សម្គាល់ថា ការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីដូចខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅជួបជាមួយលោកប្រធានាធិបតីអាមេរិក​ Joe Biden ដោយផ្ទាល់នៅសេតវិមានអាមេរិកបានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

វៀតណាម ចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុន ពីបទពុករលួយ

Khmerpress December 23, 2022 23/12/2022

(ហាណូយ)៖ វៀតណាម បានចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ដោយចោទប្រកាន់ថាបានទទួលសំណូក នៅពេលរៀបចំ ជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក វូ ហុង ណាំ (Vu Hong Nam) និងមន្ត្រីមួយចំនួនទៀត ត្រូវបានសង្ស័យថាបានទទួល សំណូកពីមនុស្សមួយចំនួន ជាថ្នូរនឹងការផ្ដល់អាទិភាពជើងហោះហើរសម្រាប់ពលរដ្ឋវៀតណាម ដែលបានជាប់គាំង នៅពេលបណ្ដាប្រទេសនៅជុំវិញ ពិភពលោកនាំគ្នាដាក់ចេញវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩។ គួរបញ្ជាក់ថា លោក វូ ហុង ណាំ បានបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន នៅឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់ជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

យន្តហោះយោធាចិនរាប់សិបគ្រឿង ត្រូវបានគេឃើញហោះហើរជុំវិញកោះតៃវ៉ាន់

Khmerpress December 22, 2022 22/12/2022

ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញសកម្មភាពរបស់យន្តហោះយោធាចិនសរុបចំនួន ៣៩ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៣ គ្រឿង នៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ក្រសួងបាននិយាយថា ក្នុងចំណោមយន្តហោះយោធាទាំងនោះ មានយន្តហោះគ្មានមនុស្សបើក១ បានឆ្លងកាត់ខ្សែបន្ទាត់មេឌីយ៉ាន (the median line) របស់ច្រកសមុទ្រតៃវ៉ាន់។ ខ្លួនបាននិយាយថា យន្តហោះចំនួន ២៩ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 យន្តហោះទម្លាក់គ្រាប់បែក H-6 និងនាវាផ្ទុកប្រេងតាមអាកាស Y-20 បានហោះពីលើដែនទឹកភាគខាងត្បូងនៃខ្សែបន្ទាត់ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។ ក្រសួងបាននិយាយថា យន្តហោះមួយចំនួនបានឆ្លងកាត់ច្រក Bashi Channel រវាងតៃវ៉ាន់ និងហ្វីលីពីន បន្ទាប់មកបានចូលទៅក្នុងតំបន់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅផ្នែកប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរដូចគ្នាត្រឡប់ទៅប្រទេសចិនវិញ។ ជាមួយគ្នានេះ នាវាផ្ទុកយន្តហោះចិន Liaoning កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន។ បច្ចុប្បន្នចិនក៏កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាមួយរុស្ស៊ីនៅសមុទ្រចិនខាងកើតផងដែរ។ អ្នកជំនាញខាងយោធាតៃវ៉ាន់ លោក Chieh Chung បាននិយាយថា ការហោះហើររបស់យន្តហោះចម្បាំងចិនជាច្រើនគ្រឿង អាចជាប់ទាក់ទងនឹងការស្ទង់មើលរបស់នាវាផ្ទុកយន្តហោះ Liaoning […]

អាមេរិកប្រកាសបញ្ចប់ជាផ្លូវការ បេសកកម្ម InSight នៅភពអង្គារ ក្រោយរយៈពេល៤ឆ្នាំ

Khmerpress December 22, 2022 22/12/2022

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវបេសកកម្មរបស់យាន InSight ដែលស្ថិតនៅលើភពអង្គារ (Mars) បន្ទាប់ពីថាមពលរបស់វា បានថយចុះដល់កម្រិតមួយ ដែលលែងអាចឱ្យយានរ៉ូបូតនោះ ធ្វើការទាក់ទងតទៅទៀតបាន ជាមួយក្រុមការងារនៅភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមការងារគ្រប់គ្រងបេសកកម្ម InSight បានសម្រេចប្រកាសបែបនេះ បន្ទាប់ពីការព្យាយាមបង្កើតការទាក់ទងឡើងវិញជាមួយយាន បានទទួលបរាជ័យ២ដងជាប់គ្នា ដែលជាសញ្ញាបង្ហាញថា ថ្មសាកដោយពន្លឺព្រះអាទិត្យបំពាក់នៅលើយាន InSight គឺអស់ថាមពល​មែនទែនហើយ។ NASA បានព្យាករតាំងតែពីខែតុលាមកម្ល៉េះថា យាន InSight នឹងត្រូវអស់អាយុប្រតិបត្តិការរបស់វាទាំងស្រុង ក្នុង​ពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារតែកំណើននៃគំនរធូលីនៅលើបន្ទះសូឡារបស់វា ដែលប៉ះពាល់ដល់សមត្ថភាព​សាកថ្មរបស់ InSight។ គួរបញ្ជាក់ថា បេសកកម្ម InSight ដែលបានទៅដល់ភពអង្គារកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងចំណោមបេសកកម្មចំនួន៤ ដែលកំពុងមានវត្តមាននៅទីនោះ។ បេសកកម្ម៣ផ្សេងទៀត រួមមានយានរ៉ូបូត Perseverance និង Curiosity របស់សហរដ្ឋអាមេរិក និង Zhurong របស់ចិន។ […]

WHO៖ មន្ទីរពេទ្យក្នុងប្រទេសចិនហាក់ដូចជាពោរពេញទៅដោយអ្នកជំងឺ ដែលផ្ទុយពីការអះអាងរបស់មន្ត្រីចិន

Khmerpress December 22, 2022 22/12/2022

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បណ្ដាមន្ទីរពេទ្យនៅក្នុងប្រទេសចិន ហាក់ដូចជាកំពុងពោរពេញទៅដោយអ្នកជំងឺ ចំពេលមានការព្រួយបារម្ភអំពីរលកថ្មីនៃជំងឺ Covid-19 ដែលកំពុងវាយប្រហារប្រទេសនេះ។ លោកវេជ្ជបណ្ឌិត Michael Ryan បាននិយាយថា នៅតាមបន្ទប់ ICU មានការមមាញឹកខ្លាំង បើទោះបីជាមន្ត្រីចិនបានអះអាងថា ចំនួនឆ្លងនៅមានកម្រិតទាបក៏ដោយ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនក៏មិនមានរបាយការណ៍ស្លាប់ថ្មីនោះដែរ ប៉ុន្តែគេនៅតែមានការសង្ស័យអំពីចំនួនតួលេខពិតប្រាកដនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀត បាននឹងកំពុងមានភាពមមាញឹកខ្លាំង ខណៈដែលការកើនឡើងនៃករណីជំងឺ Covid-19 កាន់តែមានសន្ទុះនៅក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០២០មក ប្រទេសចិនបានដាក់កំហិតសុខភាពយ៉ាងតឹងរ៉ឹង ដែលជាផ្នែកនៃគោលនយោបាយ zero-Covid របស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាល​បាន​បញ្ចប់​វិធានការ​ទាំង​នោះ​មួយចំនួនធំកាលពី​ពីរ​សប្តាហ៍​មុន​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង។ ចាប់តាំងពីពេលនោះមក ចំនួនករណីជំងឺ Covid-19 ក៏បានកើនឡើង ដែលបង្កើនការភ័យខ្លាចថា អាចមានអត្រាមរណភាពខ្ពស់ក្នុងចំណោមមនុស្សចាស់ ដោយសារពួកគាត់គឺងាយនឹងរងគ្រោះ។ ទោះបីជាមានការកើនឡើងក៏ដោយ តួលេខផ្លូវការរបស់ចិនបង្ហាញថា មានមនុស្សតែ ៥ នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយសារ Covid-19 នៅថ្ងៃអង្គារ និង ២នាក់ នៅថ្ងៃចន្ទ ហើយគ្មានទាល់តែសោះនៅថ្ងៃពុធម្សិលមិញនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនមិនមែនជាកំហុសរបស់រុស្ស៊ីនោះទេ

Khmerpress December 22, 2022 22/12/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា រុស្ស៊ីមិនគួរត្រូវបានគេស្តីបន្ទោសចំពោះសង្រ្គាមនៅអ៊ុយក្រែននោះទេ ដោយលោកបន្ថែមថា ប្រទេសទាំងពីរកំពុង «ចែករំលែកសោកនាដកម្មរួមគ្នាមួយ»។ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ លោក ពូទីន បាន​និយាយ​ថា​ លោក​​បន្ត​មើល​ឃើញ​អ៊ុយក្រែន​ជា​ «ប្រជាជាតិ​បងប្អូន» ហើយ​​ថា ជម្លោះ​នេះ​គឺ​ជា «លទ្ធផល​នៃ​គោលនយោបាយ​របស់​ប្រទេស​ទី៣»។ រំលឹកដែរថា កាល​ពី​ខែ​កុម្ភៈប្រធានាធិបតី​ ពូទីន​ បាន​បញ្ជូន​ទាហាន​រហូត​ដល់​ទៅ ​២០​ម៉ឺន​នាក់​ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ដែល​​បណ្តាល​ឱ្យមនុស្ស​រាប់​ពាន់​នាក់​ស្លាប់។ ក្នុងអំឡុងពេលសុន្ទរកថា លោកពូទីន បានអះអាងថា ប្រទេសលោកខាងលិចបាន «លាងខួរក្បាល» សាធារណរដ្ឋក្រោយសូវៀត ដោយចាប់ផ្តើមពីអ៊ុយក្រែនទៅ។ លោកបាននិយាយថា៖«អស់រយៈពេលជាច្រើនឆ្នាំនេះ យើងបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយប្រទេសអ៊ុយក្រែន ដោយផ្តល់ប្រាក់កម្ចី និងថាមពលក្នុងតម្លៃថោក ប៉ុន្តែវាមិនអាចទៅរួចបាន»។ លោកថា៖«អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាសោកនាដកម្ម ប៉ុន្តែវាមិនមែនជាកំហុសរបស់យើងទេ»។ ជម្រាបដែរថា ក្តីបារម្ភជាយូររបស់ប្រធានាធិបតីលោក ពូទីន គឺបានលេចឡើងដោយសារការរីកចម្រើនរបស់ណាតូ ចាប់តាំងពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។ គោលដៅដើមរបស់ណាតូគឺប្រជែងនឹងការពង្រីកខ្លួនរបស់រុស្ស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប៉ុន្តែវិមានក្រឹមឡាំងបានជំទាស់ជាយូរមកហើយថា ការទទួលយកអតីតសម្ព័ន្ធមិត្តសូវៀត ឱ្យធ្វើជាសមាជិករបស់ណាតូ គឺជាការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ ចំណែកមន្ត្រីយោធារុស្ស៊ី ក៏បានប្តេជ្ញាបន្តនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» រហូតដល់ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ […]