ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី​ អនុម័ត​ជ្រើសរើស​ពលករ​បរទេស​ជាង​៥០​ម៉ឺន​នាក់​

Khmerpress October 4, 2022 04/10/2022

(អន្តរជាតិ)៖ ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានអនុម័តកូតាសម្រាប់ការជ្រើសរើសពលករបរទេសចំនួន ៥៤១.៣១៥នាក់។ ដោយគិតគូរដល់ពលករបរទេសចំនួន ១,៣លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយកូតាដែលត្រូវបានអនុម័តនោះ MOHR គូសបញ្ជាក់ថា ចំនួននេះស្ទើរតែបំពេញតម្រូវការពលករបរទេសរបស់ប្រទេស។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចំនួនពលករបរទេសដែលធ្វើការច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ គឺ ១,៨ លាននាក់។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ វិស័យសេដ្ឋកិច្ចជាច្រើននៃប្រទេសម៉ាឡេស៊ីបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេសឧស្សាហកម្មប្រេងដូង និងសំណង់។ ដើម្បីទាក់ទាញពលករបរទេសកាន់តែច្រើន រដ្ឋាភិបាលម៉ាឡេស៊ីបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការចូល និងជ្រើសរើសបុគ្គលិក ព្រមទាំងបានដំឡើងប្រាក់ឈ្នួលដល់កម្មកររហូតដល់ ៣២៣ ដុល្លារ ក្នុងមួយខែ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីលោក ចូ បៃដិន មានបំណងចង់ឈរឈ្មោះក្នុងអាណត្តិទី២ ក្នុងឆ្នាំ២០២៤ បន្ដទៀត

Khmerpress October 4, 2022 04/10/2022

ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់ទៅសកម្មជនសិទ្ធិពលរដ្ឋអាមេរិកលោក Rev. Al Sharpton ថា លោកនឹងស្វែងរកការឈរឈ្មោះអាណត្តិទី២ នៅក្នុងការសន្ទនាឯកជនមួយនៅឯសេតវិមានកាលពីខែមុន ហើយលោក Sharpton បានជូនដំណឹងនេះដល់បុគ្គលិករបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសន្ទនានោះ។ លោក បៃដិន បាននិយាយនៅពេលគាត់ថតរូបនៅក្នុងប្រជុំ Roosevelt ជាមួយលោក Sharpton ដែលជាអ្នករៀបចំកម្មវិធី MSNBC ថា៖«ខ្ញុំនឹងបន្ដឈរឈ្មោះទៀត» នេះបើយោងតាមមន្ត្រីនៃបណ្តាញសកម្មភាពជាតិរបស់លោក Sharpton ដែលបានរៀបរាប់ពីការពិពណ៌នារបស់លោក Sharpton ដែលបានប្រាប់ពួកគេ។ រំលឹកផងដែរថា នៅឆ្នាំ២០២០ អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ គឺជាកត្តាសំខាន់ក្នុងការងើបឈរឡើងវិញរបស់លោក បៃដិន នៅក្នុងការបោះឆ្នោតបឋមរបស់ប្រជាធិបតេយ្យ ដែលជួយគាត់ឱ្យឈ្នះការប្រកួតដ៏សំខាន់នៅរដ្ឋ South Carolina បន្ទាប់ពីគាត់បានបរាជ័យក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រណាំងចំនួន ៣ រដ្ឋ ដំបូងនៅ Iowa, New Hampshire និង Nevada។ ៣ ថ្ងៃក្រោយមក ការគាំទ្រដ៏លើសលប់របស់លោក បៃដិន ក្នុងចំណោមអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ បានជំរុញឱ្យគាត់ក្លាយជាគណៈប្រតិភូនាំមុខគេនៅ Super Tuesday […]

iPhone 6 ត្រូវបាន Apple ចុះក្នុងបញ្ជីវត្ថុបុរាណ

Khmerpress October 4, 2022 04/10/2022

(បរទេស)៖ ថ្មីៗនេះ Apple ចាប់ផ្តើមសើររើបញ្ជីផលិតផលចាស់ៗ និងលែងប្រើរបស់ខ្លួនដាក់ទៅជាវត្ថុបុរាណ ហើយក្នុងនោះ iPhone 6 បានក្លាយទៅជាស្មាតហ្វូនដែលមានវ័យជំនាស់ជាងគេ បន្ទាប់ពីឈប់ផលិតជិត ៧ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ ក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone 6 ជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០១៤ រួមជាមួយនឹង iPhone 6 Plus ក៏ត្រូវបានដាក់បង្ហាញខ្លួនក្នុងពេលជាមួយគ្នាផងដែរ។ តែយ៉ាងណាមកដល់ឆ្នាំ ២០១៥ ទើបត្រកូលស្មាតហ្វូននេះត្រូវបានដាក់លក់ជាផ្លូវការ ជាមួយនឹងជម្រើសតម្លៃទាបបន្ទាប់ពី iPhone 6s ហើយបន្ទាប់មកម៉ូដែលនេះត្រូវបាន Apple សម្រេចឈប់ផលិតវិញនៅឆ្នាំ ២០១៦ ស្របពេលចេញលក់ iPhone 7ជាលើកដំបូង។ គួរបញ្ជាក់ដែរថា iPhone 6 គឺជាស្មាតហ្វូនដំបូងគេរបស់ Apple ដែលទទួលបានការគាំទ្រដាក់ឱ្យប្រើប្រាស់ជាមួយ Apple Car ជាលើកដំបូងរួមជាមួយ ការផ្តល់ជូននូវ iPhone ដែលមានជម្រើសទំហំច្រើនផងដែរ។ គិតមកទល់ពេលនេះ iPhone […]

ថូបុរាណចិនមួយត្រូវបានលក់ចេញក្នុងតម្លៃជិត ៩លានដុល្លារ

Khmerpress October 4, 2022 04/10/2022

បារាំង៖ថូបុរាណចិនមួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃដ៏ខ្ពស់បំផុត ពោលគឺមានតម្លៃរហូតដល់ជិត ៩លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ។ ថូដ៏កម្រនេះត្រូវបានដាក់លក់តាមរយៈការដេញថ្លៃមួយដែលត្រូវបានរៀបចំឡើយនៅក្នុងសណ្ឋាគារ​ Fontainebleau ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអ្នកចូលរួមក្នុងការដេញថ្លៃមានចំនួន ៣០នាក់។ ប្រភពខាងលើបានបញ្ជាក់ថា ថូបុរាណចិនដ៏ប្រណិតមួយនេះត្រូវបានផលិតឡើងកាលពីអំឡុងសតវត្សទី ១៨ ឬនៅអំឡុងឆ្នាំ ១៨០០ ពោលគឺវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ ថូដែលមានកម្ពស់ ៥៤សង់ទីម៉ែត្រនោះគឺជាកម្មសិទ្ធរបស់បុរសអាយុ ៥៩ឆ្នាំរស់នៅក្រៅទឹកដីបារាំង ហើយគាត់ទទួលបានថូមួយនេះពីអតីតម្តាយរបស់គាត់ជាច្រើនឆ្នាំមកហើយ។ នៅក្នុងការដេញថ្លៃនោះថូត្រូវបាក់លក់ចេញក្នុងតម្លៃ ៧,៧លានអឺរ៉ូ (៧,៦ លានដុល្លារអាមេរិក) ខណៈបើគេគិតបញ្ចូលទាំងការរៀបចំផ្សេងៗនិងនីតិវិធីគ្រប់បែបយ៉ាងរាប់ចាប់តាំងពីការចាប់ផ្តើមលក់រហូតដល់ការរក្សាសិទ្ធក្នុងនាមជាម្ចាស់កម្មសិទ្ធក្រោយពេលទិញរួចគឺថូបុរាណចិនមួយនេះមានតម្លៃសរុបរហូតដល់ ៩,១២លានអឺរ៉ូ (៨,៩៦លានដុល្លារអាមេរិក)ឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ក្រោមកញ្ចប់ជំនួយយោធាថ្មី ៦២៥លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress October 4, 2022 04/10/2022

(វ៉ាស៊ីនតោន)៖​ កញ្ចប់ជំនួយយោធាបន្ថែមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងប្រព័ន្ធ មីស៊ីល HIMARS ៤គ្រឿង គ្រាប់រំសេវ និងគ្រាប់មីន ដែលមានទំហំទឹកប្រាក់ ៦២៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុម​មន្ត្រីអាមេរិក ដែលបានបញ្ជាក់ថាកញ្ចប់យោធា ថ្មីខាងលើនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃអង្គារសប្ដាហ៍នេះតែម្ដង ហើយវាអាចនឹងក្លាយជាកញ្ចប់យោធាលើកដំបូងរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ចាប់តាំងពីលោក ពូទីន កាត់យកទឹកដីនៃតំ​បន់ចំនួន៤ របស់អ៊ុយក្រែនបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធមីស៊ីល HIMARS ១៨គ្រឿង រួមជាមួយគ្រាប់រំសេវ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធប្រឆាំងយន្ដហោះដ្រូនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុន ថានឹងពិចារណាលើគ្រប់ជម្រើស ក្នុងនោះមានទាំង សមត្ថភាពវាយបក ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេស

Khmerpress October 4, 2022 04/10/2022

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថាជប៉ុននឹងពិចារណា ក៏ដូចជាត្រួតពិនិត្យលើជម្រើស ទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ខណៈទីក្រុងតូក្យូកំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន ចំពោះមុខការបាញ់មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ លោក ហាម៉ាដា បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាពនេះ យើងនឹងបន្តត្រួតពិនិត្យលើគ្រប់ ជម្រើសទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ហើយនឹងមិនច្រានចោលនូវជម្រើសណាមួយឡើយ ខណៈយើងកំពុងបន្តធ្វើការលើការ ពង្រឹងសមត្ថភាពការពារជាតិរបស់យើង»។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុ​ន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុន បានព្រមានប្រជាជននៅក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញ មីស៊ីលនេះឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។ មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ […]

BREAKING: កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន

Khmerpress October 4, 2022 04/10/2022

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយ ជំរុញឱ្យរដ្ឋាភិបាលព្រមានដល់ប្រជាជនរត់រកកន្លែងមានសុវត្ថិភាព ព្រមទាំងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅប៉ែកភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។ រដ្ឋាភិបាលជប៉ុន បានព្រមានប្រជាជននៅក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញមីស៊ីលនេះឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។ មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយ បាញ់ចេញពីខេត្ត ចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជំងឺអាសន្នរោគ Cholera បានលេចឡើងសាជាថ្មីនៅប្រទេសហៃទី បណ្ដាលឱ្យពលរដ្ឋចំនួន ៧នាក់បាត់បង់ជីវិត

Khmerpress October 3, 2022 03/10/2022

ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ (Cholera) នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។ ជំងឺនេះបានសម្លាប់មនុស្សប្រហែល ១០,០០០ នាក់ តាមរយៈការផ្ទុះឡើងក្នុងឆ្នាំ២០១០ ដែលកាលនោះ វាត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្រសួង​សុខាភិបាលហៃទី​បាន​បញ្ជាក់​ពី​ករណី​មួយ ​នៅ​ក្នុង​តំបន់ Port-au-Prince ហើយបន្ថែម​ថា ​ក៏មាន​ករណី​សង្ស័យ​នៅ​ក្រុង Cite Soleil នៅ​ខាង​ក្រៅ​រដ្ឋធានី ​ដែល​ជា​ទីតាំង​នៃ​សង្គ្រាម​ពួកសង្គមទំនើង​ដ៏​សាហាវ​ក្នុង​ខែ​កក្កដា។ ក្រុមក្មេងទំនើង ចាប់តាំងពីខែមុន បាននឹងកំពុងបិទច្រកប្រេងដ៏សំខាន់របស់ប្រទេស ក្នុងការតវ៉ាជុំវិញការប្រកាសកាលពីខែមុនអំពីការដំឡើងថ្លៃប្រេងឥន្ធនៈ។ មន្ទីរពេទ្យជាច្រើនបានបិទ ឬបន្ថយប្រតិបត្តិការឡើងវិញ ដោយសារការខ្វះខាតប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើង។ ចំណែកការឆ្លងកាត់ជាមូលដ្ឋានឥឡូវនេះ គឺមិនអាចទៅរួចទេសម្រាប់ប្រជាពលរដ្ឋភាគច្រើន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វៀតណាម រាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ជាលើកដំបូង នៅក្នុងប្រទេស

Khmerpress October 3, 2022 03/10/2022

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺ អុតស្វា (monkeypox) តែមិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអ្នកជំងឺនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។​ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហូជីមិញ បានឱ្យដឹងទៀតថាពួកគេកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លង និងទប់ស្កាត់ករណីឆ្លងជំងឺអុតស្វា។ ក្រសួងការសុខាភិបាលវៀតណាម ក៏ធ្លាប់បានប្រកាសដែរថាអ្នកដំណើរទាំងឡាយណាដែល ចូលមកក្នុងប្រទេស ដោយមកពីតំបន់មានករណីឆ្លងជំងឺអុតស្វា នឹងត្រូវបានដាក់ឱ្យនៅក្រោមការតាមដាន ឬត្រូវធ្វើចត្តាឡីស័ក ប្រសិនបើមានរោគសញ្ញា គួរឱ្យសង្ស័យ។ គួរបញ្ជាក់ថា​ អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺអុតស្វា​ ជាភាពអាសន្នចំពោះវិស័យសុខាភិបាលសកល ដោយមានករណីឆ្លងជាង ៣៥,០០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៩២ ក្នុងនោះមាន១២នាក់បានស្លាប់ គិតត្រឹមខែសីហាកន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន ប្រកាសពីជ័យជម្នះ ដោយវាយយកបានទីក្រុង Lyman ទាំងស្រុងមកវិញ

Khmerpress October 3, 2022 03/10/2022

(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសពីជ័យជម្នះ ក្នុងការវាយយកបានទីក្រុងឡាយមិន (Lyman) ទាំងស្រុងពី កងទ័ពរុស្ស៉ីមកវិញ ខណៈកងកម្លាំងអ៊ុយក្រែននៅតែបន្តជឿនលឿនទៅមុខនៅឯសមរភូមិសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។ Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរបស់លោកក៏បានរំដោះទីក្រុង អាខាន់ហែលស្គេ (Arkhanhelske) និងទីក្រុងម៉ាយរ៉ូលយូបីវកា (Myrolyubivka) នៃតំបន់ខឺសុនផងដែរ។ ដោយឡែក អគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) ក៏បានលើកឡើងដែរថាការវាយយកបានទីក្រុង Lyman មកវិញ បង្ហាញយ៉ាងច្បាស់ថាអ៊ុយក្រែនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអាចប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិចប្រកបដោយ ប្រសិទ្ធភាព។ ខាងយោធារុស្ស៉ី មិនបាននិយាយពីទីក្រុង Lyman ឡើយ នៅក្នុងការធ្វើបច្ចុប្បន្នភាពពីសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បើទោះជាទទួលស្គាល់ថា […]