ព័ត៌មានអន្តរជាតិ

អាជ្ញាធរចិនណែនាំពលរដ្ឋកុំឲ្យប៉ះពាល់ជាមួយជនបរទេសដោយផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺអ៊ុតស្វា Monkeypox

Khmerpress September 19, 2022 19/09/2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនបានចេញសេចក្តីណែនាំកុំឲ្យពលរដ្ឋធ្វើការប៉ះពាល់ដោយផ្ទាល់ជាមួយជនបរទេសក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអ៊ុតស្វា Monkeypox។  សេចក្តីណែនាំជាសាធារណៈនិងមានលក្ខណៈបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីមានអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox ម្នាក់ ដែលជាករណីដំបូងនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈករណីឆ្លងនោះគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិម្នាក់។ បើតាមលោកវេជ្ជបណ្ឌិត Wu Zunyou ប្រធានផ្នែករោគរាតត្បាតប្រចាំនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្យាយាមអនុវត្តតាមការណែនាំខាងលើឲ្យបានដាច់ខាតក្នុងអំឡុងពេលនេះគឺវាមានន័យថា លទ្ធភាពនៃការចម្លងមេរោគបន្តទៀតនៅក្នុងសហគមន៍មានតិចតួចខ្លាំងណាស់។ យ៉ាងណាក្តី បើពលរដ្ឋមិនបានចូលអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ចិនអាចនឹងកើតមានឡើងជាមិនខាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នាដោយមិនគិតបញ្ចូលបណ្តាលប្រទេសនៅក្នុងតំបន់អាហ្វ្រិកនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោកវេជ្ជបណ្ឌិត Wu Zunyou

បងប្អូនដែលឧស្សាហ៍អុជធូបគួរតែប្រយ័ត្ន! ស្ត្រីជនជាតិថៃម្នាក់រកឃើញថា ខ្លួនកើតជំងឺមហារីកសួត ដោយសារតែស្រូបផ្សែងធូប ដែលអុជរាល់ថ្ងៃ អស់រយៈពេលជាង៦ឆ្នាំ

Khmerpress September 19, 2022 19/09/2022

ថៃ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក លោកវេជ្ជបណ្ឌិត Manoon Leechawengwong វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យ Wichaiyut ប្រទេសថៃ បានធ្វើការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក “Ms. Manoon Leechawengwong FC” អំពីជំងឺមហារីកសួត ដោយបញ្ជាក់ថា៖ មហារីកសួត គឺជាមហារីកទូទៅ ប្រសិនបើរកឃើញដំបូងក្នុងដំណាក់កាលដំបូង ដំណាក់កាលទី ១-២ អាចព្យាបាលបានដោយការវះកាត់។ បន្ទាប់ពីមានអ្នកជំងឺស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់កាលពី ៧ ឆ្នាំមុនបានធ្វើការពិនិត្យរាងកាយប្រចាំឆ្នាំ ហើយ​ថត​កាំរស្មីអ៊ិច​សួត​ជា​រៀង​រាល់​ឆ្នាំ រក​ឃើញ​ដុំ​តូចៗ​នៅ​សួត​ខាង​លើ​ ផ្នែកខាងក្រោយ ដោយរំលងមកអស់​រយៈពេល​១​ឆ្នាំ ដុំ​ពក​នេះ​រីក​ធំឡើង​ទើប​មក​សុំការពិគ្រោះ​ជាមួយ​គាត់ ដោយអ្នកជំងឺ​គ្មាន​រោគ​សញ្ញា មិន​ក្អក មិន​ក្តៅ មិន​ហត់​ទេ មិនឈឺទ្រូង មិនស្រកទម្ងន់ ហើយក៏មិនធ្លាប់ជក់បារីផងដែរ មានតែជំងឺលើសឈាមតែប៉ុណ្ណោះ លើសពីនេះទៅទៀតស្ត្រីរូបនេះតែងតែ អុជធូប២០ដើម នៅកន្លែងធ្វើការរៀងរាល់ថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង៦ឆ្នាំ។ ក្រោយពីបានធ្វើការស្កេនសួត ដុំពកមួយត្រូវបានរកឃើញនៅក្នុងសួតខាងឆ្វេងផ្នែកខាងលើ។ បន្ទាប់មកក៏បានធ្វើការ PET ស្កេន ដោយសារតែដុំសាច់នោះជាមហារីកសួត សំណាងល្អដែលវាមិនរីករាលដាលដល់សរីរាង្គផ្សេងទៀត រីឯក្នុងបំពង់ខ្យល់ ក៏មិនមានភាពខុសប្រក្រតី […]

លោក ចូ បៃដិន បញ្ជាក់ជាថ្មីថា កងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា

Khmerpress September 19, 2022 19/09/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយជាថ្មីថា កងទ័ពអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនប្រើកម្លាំងយោធា ហើយនេះជាការធ្វើអត្ថាធិប្បាយដ៏ច្បាស់លាស់បំផុតរបស់លោកជុំវិញបញ្ហាដ៏រសើបនេះ មកទល់បច្ចុប្បន្នដែលជារឿយៗតែងតែបង្កឱ្យចិនផ្ទុះកំហឹង។ នេះ បើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បៃដិន ត្រូវបានចោទសួរថាតើកងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ឬយ៉ាងណា? ជាការឆ្លើយតប លោក បៃដិន បានឆ្លើយយ៉ាងដូច្នេះថា «ពិតណាស់ ប្រសិនបើមានការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរឱ្យកាន់តែច្បាស់ថាតើចំណាត់ការរបស់អាមេរិកនៅតៃវ៉ាន់ គឺមិនដូចនៅអ៊ុយក្រែនដែរឬក៏យ៉ាងណា លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា «ជាការពិតណាស់»។ យ៉ាងនេះក្តី លោក បៃដិន នៅតែរំលឹកឡើងវិញថាសហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាព របស់តៃវ៉ាន់ឡើយ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ «ចិនតែមួយ»។ គួរបញ្ជាក់ថា ក្រោយពីមានការអត្ថាធិប្បាយរបស់មេដឹកនាំសហរដ្ឋអាមេរិកខាងលើនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន មិនបានឆ្លើយតបចំពោះ សំណើសុំបញ្ជាក់ភ្លាមៗនោះទេ។ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក បៃដិន កាលពីខែកក្កដា […]

អាជ្ញាធរជប៉ុនណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុងណង់ម៉ាដុល

Khmerpress September 19, 2022 19/09/2022

ជប៉ុន៖ ព្យុះទីហ្វុងណង់ម៉ាដុលបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈព្យុះមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា គឺជាព្យុះដ៏មហាកំណាចដែលអាចបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុតមួយផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងណង់ម៉ាដុល។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណង់ម៉ាដុលបានបោកបក់ក្នុងល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្ពស់រហូតដល់ ៥០០មីលីម៉ែត្រ ខណៈគេបានព្យាករណ៍ថាឥទ្ធិពលនៃព្យុះមួយនេះនឹងធ្វើឲ្យដីជាច្រើកន្លែងនៅតំបន់កោះ Kyushu ត្រូវបាក់ស្រុតហើយបំផ្លាញផ្ទះសម្បែងនិងអាគារជាច្រើនកន្លែងផងដែរ។ គួរបញ្ជាក់ជូនថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរណែនាំឲ្យធ្វើការជម្លៀសខ្លួនជិត ៨លាននាក់នោះគឺដំណាងឲ្យគ្រួសារប្រមាណជា ៣,៧លានគ្រួសារ ហើយគិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់បានរងរបួសដោយសារព្យុះទីហ្វុងណង់ម៉ាដុលនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីទៀតធ្វើឲ្យករណីឆ្លងសរុបកើនដល់ ៨នាក់

Khmerpress September 17, 2022 17/09/2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox បន្ថែមមួយករណីទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox រូបនេះគឺជាពលរដ្ឋថៃមានអាយុ ២៣ឆ្នាំ បានធ្វើដំណើរត្រលប់មកពីប្រទេសកាតាវិញកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាកន្លងទៅ និងត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះក្នុងអំឡុងពេលដែលរូបគាត់កំពុងធ្វើចត្តាឡីស័ក។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺរូបនេះមិនមានការពាក់ព័ន្ធជាមួយពលរដ្ឋនៅក្នុងសហគមន៍ផ្សេងទៀតនោះទេ ហើយពេលនេះអ្នកជំងឺក៏មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភខ្លាំងដែរ ខណៈជំងឺកំពុងទទួលបានការព្យាបាលនៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបចំនួន ៨ករណី​ ខណៈករណីឆ្លងនៅលើពិភពលោកបានកើនដល់ជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ចូលករណីឆ្លងនៅក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោកវេជ្ជបណ្ឌិត Opas Karnkawinpong

លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអ៊ុយក្រែនថា សង្គ្រាមអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះ

Khmerpress September 17, 2022 17/09/2022

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា បានច្រានចោលការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន លោកពូទីន បានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថា ជាផែនការរបស់លោកខាងលិច ដើម្បីបំបែកប្រទេសរុស្ស៊ី។ លោក​បាន​និយាយ​ថា ទីក្រុង​ម៉ូស្គូ​មិន​ប្រញាប់​ប្រញាល់​រឿងនៅ​អ៊ុយក្រែននោះ​ទេ ហើយគោលដៅរបស់ខ្លួននៅតែមិនផ្លាស់ប្តូរ។ លោកពូទីន បាននិយាយដោយញញឹមថា៖«អាជ្ញាធរទីក្រុងគៀវ បានប្រកាសថា ពួកគេបានបើកដំណើរការ និងកំពុងធ្វើប្រតិបត្តិការប្រឆាំងយ៉ាងសកម្ម។ វាគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ លើការបញ្ជូនកងកម្លាំងរបស់គាត់នៅក្នុងតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ដែលបានជំរុញឱ្យមានការរិះគន់ជាសាធារណៈខ្លាំងមិនធម្មតាពីអ្នកអត្ថាធិប្បាយយោធារុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វៀតណាម នៅតែជាប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក ខណៈប្រទេសសេដ្ឋកិច្ចធំៗទាំង ៥នេះ ជាអ្នកនាំចូលកំពូលរបស់វៀតណាម

Khmerpress September 17, 2022 17/09/2022

កាហ្វេរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ជាង ៨០ប្រទេស និងដែនដី ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញធំទីពីរក្នុងពិភពលោក ជាមួយនឹងចំណែកទីផ្សារ១៤.២% ។ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា នៅក្នុងខែសីហា វៀតណាមបាននាំចេញកាហ្វេចំនួន ១១២,៥៣១តោន ដែលមានតម្លៃ ២៦៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% (ក្នុងបរិមាណនាំចេញ) ប៉ុន្តែកើនឡើង ១៣% នៅក្នុងតម្លៃ។ តាមការគណនារយៈពេលប្រាំបីខែ វៀតណាមបានប្រមូលប្រាក់ចំនួន ២.៨ ពាន់លានដុល្លារពីការនាំចេញកាហ្វេ ១.២ លានតោន កើនឡើង ៤០% ក្នុងតម្លៃ និង ១១% នៃបរិមាណ ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ វៀតណាមនៅតែជា ប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា កាហ្វេគឺជាអ្នករកប្រាក់ចំណូលដ៏សំខាន់មួយក្នុងចំណោមទំនិញផ្សេងដែលរកប្រាក់ចំនូលប្រចាំឆ្នាំជាង ៣ពាន់លានដុល្លារអាមេរិក។ ទីផ្សារសំខាន់ៗរបស់កាហ្វេវៀតណាមគឺ អឺរ៉ុប អាមេរិក រុស្ស៊ី ជប៉ុន និងអង់គ្លេស។ នៅអឺរ៉ុប វៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទីពីរដែលមានចំណែកទីផ្សារ ១៦.១% នៅពីក្រោយប្រទេសប្រេស៊ីលដែលមាន ២២.២% ។ នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានរោងចក្រកែច្នៃគ្រាប់កាហ្វេចំនួន ៩៧ ដែលមានសមត្ថភាពផលិតគ្រាប់កាហ្វេប្រចាំឆ្នាំចំនួន ១.៥ […]

ចិនរកឃើញករណីឆ្លងជំងឺឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង

Khmerpress September 17, 2022 17/09/2022

ចិន៖ ប្រទេសចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ​ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ ​តែយ៉ាងណាក្តីអាជ្ញាធរចិនមិនបានបង្ហាញអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់នោះឡើយ។ អាជ្ញាធរចិនបានបញ្ជាក់ទៀតថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ១នេះមិនបានប៉ះពាល់ជាមួយអ្នកណាផ្សេងទៀតនៅក្នុងសហគមន៍នោះទេ ពោលគឺគេបានធ្វើតេស្តវេជ្ជមានក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងធ្វើចត្តាឡីស័កតែម្នាក់ឯង។ គិតត្រឹមពេលនេះអ្នកជំងឺបានចេញរោគសញ្ញាមួយចំនួនដូចជា មានពងបែកនៅលើស្បែក ក្តៅខ្លួន និងអស់កម្លាំងខ្លាំងជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ជូលបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ​នាយក​ប្រតិបត្តិ​របស់អាមេរិកចំនួន ​២​រូប ​ជុំវិញ​ការ​លក់​អាវុធ​ទៅឱ្យកោះតៃវ៉ាន់

Khmerpress September 17, 2022 17/09/2022

ប្រទេសចិនបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមេដឹកនាំនៃក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២រូប ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បាននិយាយកាលពីថ្ងៃសុក្រថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Raytheon Technologies លោក Gregory Hayes និងនាយកអង្គភាពការពាររបស់ Boeing លោក Ted Colbert នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជូនដំណឹងដល់សភាកាលពីដើមខែ អំពីផែនការរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងនាវា និងមីស៊ីលពីអាកាសដែលមានតម្លៃ ១.១ ពាន់លានដុល្លារ។ លោកស្រី Mao បានរិះគន់ការលក់នេះ ដោយនិយាយថា អាមេរិកបំពានគោលការណ៍ «ចិនតែមួយ» និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ លោកស្រី​បាន​ជំរុញ​ឱ្យ​អាមេរិក​ចៀសវាង​ការ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ និង​ឈប់បង្កើត​កត្តា​ដែល​បង្កើន​ភាព​តានតឹង​ឆ្លងកាត់​ច្រកសមុទ្រ។ លោកស្ រីMao បានព្រមានថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ទៅតាមវិធីដែលស្ថានការណ៍វិវត្តន៍៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កាសែតរុស្ស៊ី បង្ហើបថា ក្រុមហ៊ុន Samsung នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់ពីផ្អាកអស់រយៈពេលប្រាំមួយខែ

Khmerpress September 16, 2022 16/09/2022

កាសែតរុស្ស៊ីមួយឈ្មោះថា Izvestia បាន​រាយការណ៍ថា ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់បីផ្អាកអស់រយៈពេលប្រាំមួយខែ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនដោយនិយាយថា ការលក់អាចចាប់ផ្តើមនៅក្នុងខែតុលា ហើយ Samsung នឹងបន្តការផ្គត់ផ្គង់ឧបករណ៍ដល់អ្នកលក់រាយ និងចាប់ផ្តើមហាងអនឡាញផ្លូវការរបស់ខ្លួនឡើងវិញ។ គួររម្លឹកថា ក្រុមហ៊ុន Samsung បានផ្អាកការនាំចេញនៅដើមខែមីនា ដោយលើកឡើងពី “ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន”។ ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេទៅកាន់ប្រទេសរុស្ស៊ី ដោយគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ គឺមានចំនួន ៣០% នៃទីផ្សារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​