ក្រុមហ៊ុនហុងដាប្រកាសគ្រោងនឹងបញ្ចេញម៉ូតូអគ្គិសនីច្រើនជាង ១០ ប្រភេទ ឱ្យបានមុនឆ្នាំ២០២៥
Khmerpress
September 16, 2022
16/09/2022
ក្រុមហ៊ុនហុងដា (Honda) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងណែនាំម៉ូតូអគ្គិសនីចំនួន ១០ ប្រភេទ ឬច្រើនជាងនេះ នៅត្រឹមឆ្នាំ២០២៥ ហើយខ្លួននឹងផ្តោតសំខាន់លើទីផ្សារអាស៊ី និងអឺរ៉ុប ជាជាងទីផ្សារនៅអាមេរិកខាងជើង។ ក្រុមហ៊ុនផលិតយានយន្តដ៏ធំរបស់ពិភពលោកមួយនេះ ក៏បានចែករំលែកស្លាយមួយដែលបង្ហាញពីរូបភាពនៃគំរូម៉ូតូអគ្គិសនីចំនួន ១១ ប្រភេទ ហើយម៉ូតូភាគច្រើន មើលទៅដូចជាក្រុមម៉ូតូអូតូ ឬប្រភេទកូនទា។ ក្រុមហ៊ុន Honda កំពុងបង្កើតវេទិកា «FUN» ថ្មីមួយ ហើយគ្រោងនឹងបង្ហាញម៉ូដែលអគ្គិសនី «ខ្នាតធំ» ចំនួន ៣ នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ក្រុមហ៊ុនក៏កំពុងធ្វើការលើម៉ូតូសម្រាប់ក្មេងៗផងដែរ ដោយផ្អែកលើម៉ាស៊ីន powertrain និងបច្ចេកវិទ្យាថ្ម Solid-state battery ដើម្បីផ្តល់ថាមពលដល់គ្រប់ម៉ូដែល ដែលខ្លួនគ្រោងនឹងបង្ហាញនៅមុនឆ្នាំ២០២៥។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្តផលិតម៉ូដែលម៉ាស៊ីនចំហេះ ប៉ុន្តែបានសន្យាថា នឹងធ្វើឱ្យពួកគេកាន់តែមានភាពស្និទ្ធស្នាលនឹងបរិស្ថាន ដោយនឹងផលិតម៉ូតូប្រភេទជា «flex-fuel» ដែលអាចប្រើប្រាស់ឥន្ធនៈមានមូលដ្ឋានលើអេតាណុល E20 និង E100 នៅឆ្នាំ២០២៣ និង២០២៥។ ទោះយ៉ាងណាក៏ដោយ ម៉ូដែលទាំងនោះនឹងមិនមានលក់នៅក្នុងសហរដ្ឋអាមេរិកទេ […]