ព័ត៌មានអន្តរជាតិ

ឪពុក Elon Musk ប្រែសម្ដីថា គាត់មានមោទកភាពលើកូនប្រុសរបស់គាត់ណាស់ កាលមុននិយាយខុសដោយសារស្ដាប់សំណួរពិធីករច្រលំ

Khmerpress August 10, 2022 10/08/2022

នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Daily Mail លោក Errol បានឆ្លើយតបទៅនឹងការលើកឡើងរបស់គាត់ ដោយនិយាយថា គាត់ពិតជាមានមោទកភាពចំពោះលោក Elon ។ ឪពុកវ័យ ៧៦ឆ្នាំ រូបនេះ បានបកស្រាយថា តាមពិតគាត់មានមោទកភាពចំពោះកូនប្រុសរបស់គាត់ បើទោះបីជាគាត់ធ្លាប់បានអះអាងផ្ទុយពីនេះក៏ដោយ ហើយការអះអាងនោះ ដោយសារតែគាត់យល់ខុសចំពោះសំនួរដែលពិធីករបានសួរគាត់។ ជាមួយគ្នានេះ លោក […]

ជំនន់ទឹកភ្លៀងមួយប្រាវនៅកូរ៉េខាងត្បូងកាលពីម្សិលមិញនេះបានឆក់យកជីវិតពលរដ្ឋ ៩នាក់, ៧នាក់កំពុងបាត់ខ្លួន, ១៧នាក់រងរបួស និងបំផ្លាញផ្ទះសម្បែងជាង ២ពាន់កន្លែង

Khmerpress August 10, 2022 10/08/2022

កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយស្តីអំពីគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះគឺជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងយ៉ាងតិចណាស់ចំនួន ៩នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ទាំង ៩នាក់នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានរាយការណ៍អំពីករណីមានពលរដ្ឋចំនួន ១៧នាក់ត្រូវរងរបួស និងពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ក្នុងចំណោមពលរដ្ឋដែលបានស្លាប់ទាំង ៩នាក់នោះ គឺមានសាកសពចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល សាកសពចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុងខេត្តហ្យុងជី និងសាកសពម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងខេត្តហ្គាងវ៉ុន។ ចំពោះការខូចខាតវិញគឺមានផ្ទះសម្បែង អាគារ និងកន្លែងសាធារណៈប្រមាណជា ២៨,០០០កន្លែងត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាង ១,១០០គ្រួសារត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះភ្លៀងដែលបានធ្លាក់នៅក្នុងទីក្រុងសេអ៊ូលគឺមានកម្រិត ៥២៥​ មីលីម៉ែត្រ ខណៈនៅក្នុងតំបន់​ Yangpyeong ដែលជាតំបន់នៅជាប់ក្រុងសេអ៊ូលវិញគឺទឹកភ្លៀងមានកម្រិតរហូតដល់ ៥៣២,៥ មីលីម៉ែត្រក្នុងមួយម៉ោង ដែលសុទ្ធតែជាកម្រិតទឺកភ្លៀងខ្ពស់បំផុតមិនធ្លាប់មាននោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ការស្រាវជ្រាវបានបង្ហាញថា ទឹកភ្លៀងនៅលើផែនដីយើងនេះ ពោរពេញដោយសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព»

Khmerpress August 9, 2022 09/08/2022

តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទឹកភ្លៀងនៅក្នុងទីតាំងភាគច្រើននៅលើផែនដីរបស់យើងនេះ មានកម្រិតនៃសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន EURO NEWS ។ សារធាតុសំយោគទាំងនោះ ត្រូវបានគេហៅថា PFAS (poly- and perfluoroalkyl substances) ដែលជាសារធាតុត្រូវបានគេប្រើប្រាស់នៅក្នុងខ្ទះចៀនមិនជាប់ (non-stick pans) ពពុះពន្លត់អគ្គិភ័យ និងសម្លៀកបំពាក់ដែលមិនជ្រាបទឹក។ វាត្រូវបានដាក់ឈ្មោះថា «សារធាតុគីមីជារៀងរហូត» ហើយពួកវានៅតែបន្តកើតមានជាច្រើនឆ្នាំនៅក្នុងបរិស្ថាន ដោយ​គ្មាន​កន្លែង​សុវត្ថិភាព​នៅ​លើ​ផែនដីនេះ ​អាចជៀស​វាង​ពីពួក​វានោះ​ទេ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stockholm បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការប្រើប្រាស់សារធាតុទាំងនេះត្រូវបានរឹតបន្តឹងឱ្យបានឆាប់រហ័ស។ អ្នកវិទ្យាសាស្ត្របារម្ភថា PFAS អាចបង្កហានិភ័យដល់សុខភាព រួមទាំងជំងឺមហារីក ទោះបីការស្រាវជ្រាវមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់ក៏ដោយ។ ពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីកសាយភាយនៃ PFAS ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយប្រហែល ៤,៥០០ នៃសមាសធាតុសំយោគមានមូលដ្ឋានលើហ្វ្លុយអូរីនទាំងនេះ ត្រូវបានគេរកឃើញនៅស្ទើរតែគ្រប់លំនៅដ្ឋាននៅលើផែនដី ក្នុងផលិតផលប្រចាំថ្ងៃរាប់រយមុខ រួមទាំងការវេចខ្ចប់ម្ហូបអាហារ ឧបករណ៍ចង្ក្រានមិនជាប់ អាវភ្លៀង សារធាតុស្អិត ក្រដាស និងថ្នាំលាប -ល-។ សម្រាប់សារធាតុដ៏ល្បីមួយទៀត គឺអាស៊ីតបង្កឱ្យមានជំងឺមហារីក perfluorooctanoic (PFOA) ក៏កំពុងធ្វើឱ្យចំនួនទឹកមានសុវត្ថិភាពធ្លាក់ចុះ […]

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកញ្ចប់ជំនួយយោធា ១ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

Khmerpress August 9, 2022 09/08/2022

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមានទំហំ ១ពាន់លានដុល្លារបន្ថែម ដល់ប្រទេសអ៊ុយក្រែន ដែលរួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថពាសដែកដឹកជញ្ជូនសម្ភារវេជ្ជសាស្រ្ត។ នេះបើយោងតាម ការដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។ នេះជាកញ្ចប់ជំនួយថ្មីចុងក្រោយបង្អស់ ដែលទីក្រុងវ៉ាស៉ីនតោនផ្តល់ឲ្យអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កញ្ចប់ជំនួយខាងលើនេះរួមមានគ្រាប់រំសេវ សម្រាប់ប្រព័ន្ធមីស៉ីល HIMARS គ្រាប់សម្រាប់ប្រព័ន្ធបាញ់មីស៉ីល NASAMS និងរថពាសដែកដឹកជញ្ជូនសំភារៈពេទ្យ M113 រហូតដល់ ៥០គ្រឿង។ គួរបញ្ជាក់ថា ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក៏បានសន្យាថានឹងផ្តល់ជំនួយជាថវិការចំនួន ៤.៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការផ្តល់មូលនិធិជាតម្រូវការបន្ទាន់សម្រាប់រដ្ឋាភិបាល រួមទាំងការទូទាត់ប្រាក់សោធននិវត្តន៍សុខមាលភាពសង្គម និងថ្លៃថែទាំសុខភាពផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយកប្រតិបត្តិ Apple សរសើរថា វៀតណាមជាទីផ្សារដែលមានសក្តានុពលខ្ពស់បំផុត

Khmerpress August 8, 2022 08/08/2022

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួនសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ នេះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី២ ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ៨៣ពាន់លានដុល្លារ កើនឡើង ២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាស្ថានភាពទីផ្សារប្រែប្រួលក៏ដោយ។ ជាមួយគ្នានេះ កាលពីខែចុងខែកក្កដាលោក Tim Cook បាននិយាយក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ ” យើងបានបង្កើតកំណត់ត្រាប្រចាំត្រីមាសខែមិថុនានៅអាមេរិក នៅអឺរ៉ុប និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងក៏បានឃើញកំណត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសក្នុងខែមិថុនា ទាំងនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងរីកចម្រើន ជាមួយនឹងកំណើនពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងវៀតណាម និងការកើនឡើងជិតទ្វេដងនៃប្រាក់ចំណូលនៅក្នុងប្រទេសឥណ្ឌា”។ មិនតែប៉ុណ្ណោះលោកបានបន្ថែមថា ក្រុមហ៊ុននៅតែបន្តប្រតិបត្តិតាមភូមិសាស្ត្រសំខាន់ៗមួយចំនួនជាមួយនឹងការជ្រៀតចូលទាបនៃទូរស័ព្ទ iPhone រវាងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា ដែលយើងបានធ្វើបានយ៉ាងល្អ” ។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺប្រើប្រាស់ម៉ូដែលស្មាតហ្វូនដើម្បីពង្រីកវត្តមានរបស់ខ្លួន ជាមួយនឹងការផ្សព្វផ្សាយផលិតផលផ្សេងទៀតដើម្បីធ្វើតាម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនផលិតស្ករគ្រាប់ និងសូកូឡា ដ៏ធំមួយរបស់អាមេរិក ចេញមុខសុំទោសភ្លាមៗចំពោះប្រទេសចិនបន្ទាប់ពីបានហៅតៃវ៉ាន់ថាជាប្រទេសមួយ

Khmerpress August 8, 2022 08/08/2022

Mars Wrigley ក្រុមហ៊ុនផលិតស្ករគ្រាប់ដ៏ល្បី និងធំមួយរបស់អាមេរិកដែលគ្រប់គ្រងប្រ៊េនសូកូឡា Snickers បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបានផ្សាយពាណិជ្ជកម្មពីដុំស្ករសូកូឡារបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងថា តៃវ៉ាន់ជាប្រទេសមួយ រហូតបង្កឱ្យមានការខឹងសម្បារពីចិនដីគោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ។ តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snickers បានឱ្យដឹងថា ក្រុមហ៊ុនបានផ្សព្វផ្សាយពីដុំសូកូឡា Snickers ពិសេសដែលផលិតឡើងក្នុងចំនួនមានកំណត់ ដោយប្រូម៉ូតថា ផលិតផលនេះមានលក់នៅតែក្នុងប្រទេស កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ពាណិជ្ជកម្ម​ដែល​មាន​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ខាង​ត្បូង BTS បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម Weibo របស់​ចិន កាល​ពី​ថ្ងៃ​សុក្រ ទី៥ ខែសីហា។ ក្រោយមក ក្រុមហ៊ុន Mars Wrigley បានចេញផ្សាយការសុំទោសនៅលើគណនី Snickers China Weibo របស់ខ្លួន ហើយបាននិយាយថា ខ្លឹមសារពាក់ព័ន្ធត្រូវបានកែប្រែ។ ជាមួយគ្នានេះដែរ ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍ដំបូង Snickers China បានចែករំលែកការបង្ហោះ Weibo […]

ព្រឹទ្ធសភាអាមេរិកអនុម័តវិក័យប័ត្រតម្លៃ ៤៣០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព

Khmerpress August 8, 2022 08/08/2022

ព្រឹទ្ធសភាអាមេរិកបានអនុម័តលើវិក័យប័ត្រតម្លៃ ៤៣០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព។ ច្បាប់នេះអំពាវនាវឱ្យមានការចំណាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងវិធានការផ្សេងទៀត ខណៈនឹងដំឡើងពន្ធលើអាជីវកម្មធំៗ ដើម្បីផ្តល់មូលនិធិដល់គ្រោងការនេះ។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទទួលបានលទ្ធផល ៥០ ទល់ ៥០ ប៉ុន្ដែអនុប្រធានាធិបតីលោកស្រី Kamala Harris ដែលបម្រើការជាប្រធានព្រឹទ្ធសភា បានចូលរួមបោះឆ្នោតឱ្យបានលទ្ធផល ៥១ ទល់ ៥០។ ការអនុម័តវិក័យប័ត្រនេះ គឺជាជ័យ​ជម្នះសម្រាប់ប្រធានាធិបតីលោក ចូ បៃដិន ទោះបីជាផែនការចំណាយរបស់គាត់នេះ ត្រូវបានកាត់បន្ថយពី ១.៧៥ ទ្រីលានដុល្លារក៏ដោយ។ វិក័យប័ត្រដើមរបស់លោក បៃដិន រួមបញ្ចូលការកាត់ថ្លៃសិក្សាបន្ថែម លើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ វិក័យប័ត្រនេះ បានជាប់គាំងជាយូរមកហើយនៅក្នុងសភា ដោយសារតែការផ្ទុយគំនិតគ្នាក្នុងចំណោមគណបក្សប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់គាត់។ ដូច្នេះលោក បៃដិន កាត់បន្ថយការចំណាយលើច្បាប់នេះ ដើម្បីទទួលបានការឯកភាពគ្នាក្នុងចំណោមគណបក្សប្រជាធិបតេយ្យ។ កំណែចុងក្រោយនៃវិក័យប័ត្រនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តផងដែរដោយសភាតំណាង ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក្នុងពេលឆាប់ៗនេះ និងចុះហត្ថលេខាដោយលោក បៃដិន ដើម្បីធ្វើវាឱ្យទៅជាច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បើកទីក្រុងបានមិនដល់មួយសប្តាហ៍ផង ឥលូវកាម៉ាវសម្រេចធ្វើតេស្តកូវីដ-១៩ទ្រង់ទ្រាយចំពោះពលរដ្ឋទាំងអស់ជាថ្មីម្តងទៀតហើយ

Khmerpress August 8, 2022 08/08/2022

ម៉ាកាវ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរក្រុងម៉ាកាវបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាថ្មីម្តងទៀតហើយ ក្រោយម៉ាកាវ ទើបសម្រេចលុបចោលវិធានការបិទខ្ទប់ទីក្រុងបានមិនដល់មួយសប្តាហ៍ផង។ គួររម្លឹកជូនថា កាលពីថ្ងៃទី០២ ខែសីហាកន្លងទៅ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចប្រកាសបើកទីក្រុងឲ្យមានសកម្មភាពអាជីវកម្ម សកម្មភាពធ្វើដំណើរ និងសកម្មភាពកំសាន្តឡើងវិញ ក្រោយម៉ាកាវមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនថ្ងៃជាប់ៗគ្នា។ យ៉ាងណាក្តី នៅថ្ងៃអាទិត្យ ទី០៧ ខែសីហានេះ អាជ្ញាធរក្រុងម៉ាវបានប្រកាសឲ្យពលរដ្ឋទាំងអស់ ពោលគឺមានចំនួនប្រមាណជា ៧០០,០០០នាក់ត្រូវធ្វើតេស្តដោយប្រើឧករណ៍តេស្តរហ័សជាថ្មីម្តងទៀត។ វិធានការធ្វើតេស្តទ្រង់ទ្រាយនៅពេលនេះនឹងត្រូវប្រើរយៈពេល ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃអាទិត្យ ទី៧ រហូតដល់ថ្ងៃចន្ទ ទី៨ ខែសីហានេះ។ សូមបញ្ជាក់ជូនថា វិធានការធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានដាក់ចេញ ក្រោយអាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំពោះអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីទីក្រុង Zhuhai ដែលជាទីក្រុងជាប់ជាមួយនឹងម៉ាកាវ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី៖ កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

Khmerpress August 8, 2022 08/08/2022

(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍ថាកូរ៉េខាងជើងមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅជួយរុស្ស៉ីច្បាំងយកជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី Channel One Russia ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសម្ដីអ្នកជំនាញខាងយោធារុស្ស៉ីម្នាក់ គឺលោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko) ដែលបានបញ្ជាក់ដូច្នេះថា «មានសេចក្ដីរាយការណ៍មួយចំនួនថាកងទ័ពស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០នាក់ កំពុងត្រៀមខ្លួនធ្វើដំណើរមក (រុស្ស៉ី) និងចូលរួមក្នុងជម្លោះ»។ លោក កូរ៉ុតឈិនកូ បន្ថែមទៀតថា «ប្រសិនបើកូរ៉េខាងជើង បង្ហាញពីឆន្ទៈដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេក្នុងការ ប្រយុទ្ធប្រឆាំងជាមួយហ្វាស៊ីសអ៊ុយក្រែន នោះយើងគួរតែអនុញ្ញាតឱ្យពួកគេធ្វើវាចុះ»។ ក៏ប៉ុន្តែ ទាំងខាងរដ្ឋាភិបាលរុស្ស៉ី និងកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះឡើយ។ គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា ជាប្រទេសមានយោធាធំលំដាប់ទី៤ នៅលើពិភពលោក ដោយមានកងទ័ពសកម្មសរុប ១.៣លាននាក់ និងកងទ័ពបម្រុង ៦០០,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃបញ្ជាក់ពីករណីដំបូងនៃជំងឺអុតស្វាដែលកើតទៅលើស្រ្តី

Khmerpress August 8, 2022 08/08/2022

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កាលពីថ្ងៃទី៥ ខែសីហា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វាទី៤ ដែលបានកើតលើស្ត្រីម្នាក់អាយុ ២២ឆ្នាំដែលជាការឆ្លងលើស្ត្រីដំបូងគេដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ អគ្គនាយក DDC លោក អូផាត កនកាវីនពុង បាននិយាយថា អ្នកជំងឺនេះត្រូវបានគេរាយការណ៍ថា ឧស្សាហ៍ទៅកម្សាន្តពេលយប់នៅទីក្រុងបាងកកម្តងក្នុងមួយសប្តាហ៍ ហើយកាលពីថ្ងៃទី ២៩ ខែកក្កដា នាងបានកើតគ្រុនក្តៅ បន្ទាប់មកមានពងបែកដែលលេចឡើងនៅលើជើង និងដៃរបស់នាងនៅថ្ងៃបន្ទាប់។ ក្រោយមកពងបែកទាំងនោះបានរាលដាលពាសពេញរាងកាយរបស់នាង។ នៅថ្ងៃទី៣ ខែសីហា នាងបានទៅពិនិត្យនៅមន្ទីរពេទ្យមួយនៅក្នុងខេត្តសាមុតប្រាកាន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ សំណាករបស់នាងត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន ដែលក្រោយមកបានបញ្ជាក់ថា នាងបានឆ្លងមេរោគជំងឺអុតស្វា។ នៅពេលមុននេះ ប្រទេសថៃបានបង្កើនវិធានការត្រួតពិនិត្យជំងឺអុតស្វានៅគ្រប់ចំណុចត្រួតពិនិត្យជំងឺ និងច្រកចូលអន្តរជាតិទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងទីបី៕ ប្រភព៖ ក្រសួងព័ត៌មាន