ព័ត៌មានអន្តរជាតិ

ថៃ កំពុងព្យាយាមជំនួសតំណែងតៃវ៉ាន់ក្នុងការនាំចេញទំនិញទៅប្រទេសចិន បន្ទាប់ពីចិនបិទទំនិញពីតៃវ៉ាន់ជាង ២ពាន់មុខ

Khmerpress August 5, 2022 05/08/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃកំពុងព្យាយាមជំនួសតំណែងតៃវ៉ាន់ក្នុងការនាំចេញទំនិញទៅប្រទេសចិន ខណៈប្រទេសចិនបានហាមឃាត់ការនាំចូលទំនិញរបស់តៃវ៉ាន់ ២០០០ប្រភេទ ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយនៅថ្ងៃសុក្រនេះថា អនុព័ន្ធពាណិជ្ជកម្មថៃនៅទីក្រុងប៉េកាំង ត្រូវបានណែនាំឱ្យប្រមូលបញ្ជីផលិតផលដែលប្រទេសថៃ អាចនាំចេញទៅកាន់ប្រទេសចិនបាន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីតៃវ៉ាន់។ រដ្ឋមន្រ្តី រូបនេះបានបន្តថា ថៃបានរកឃើញតម្រូវការផលិតផលម្ហូបអាហារ និងភេសជ្ជៈ រួមទាំងមីកញ្ចប់ ត្រីកក អាហារសម្រន់ ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការនាំចូល និងការនាំចេញរបស់ប្រទេសថៃ មិនត្រូវបានប៉ះពាល់ដោយភាពតានតឹងរវាងចិន និងតៃវ៉ាន់នោះទេ។ លើសពីនេះ លោក​បាន​បន្ថែម​ថា នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​របស់​លោក​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្គូផ្គង​ពាណិជ្ជកម្ម​តាម​អ៉ីនធឺណិត​សម្រាប់​អ្នក​នាំ​ចេញ​ថៃ និង​អ្នក​នាំ​ចូល​របស់​ចិន​នៅ​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា នេះ ខណៈក្រុមហ៊ុននាំចេញរបស់ថៃមានប្រហែល ១៥០ និងអ្នកនាំចូលពីប្រទេសចិន និងហុងកុងប្រហែល ២០០បានយល់ព្រមចូលរួម។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ថៃមានចំនួនសរុប ៥ ទ្រីលានបាត កើនឡើង ១២.៩ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន […]

ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មលើប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi

Khmerpress August 5, 2022 05/08/2022

ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានជំរុញឱ្យមានកំហឹង និងការបង្អួតកងកម្លាំងយោធាពីទីក្រុងប៉េកាំង។ ក្រសួងបាននិយាយថា លោកស្រី Pelosi «កំពុងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ» ហើយថា ទីក្រុងប៉េកាំងនឹង «ដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់គាត់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងអ្វី ដែលខ្លួនចាត់ទុកជាផលប្រយោជន៍ស្នូលរបស់ខ្លួន និងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង និងតំបន់ភាគពាយ័ព្យនៃស៊ីនជាំង ជាញឹកញាប់ដោយមិនបានបញ្ជាក់វិធានការដាក់ទណ្ឌកម្មទាំងនោះឡើយ។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងប៉េកាំងក៏បាននិយាយថា ខ្លួនកំពុងដាក់ការរឹតត្បឹតលើទិដ្ឋាការរបស់មន្ត្រីសហរដ្ឋអាមេរិកដោយមិនបានបញ្ជេញឈ្មោះ ហើយបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានភូតកុហកលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើអតីតមេដឹកនាំអ៊ុយក្រែន ដែលជាមិត្តជិតស្និទ្ធរបស់លោក ពូទីន

Khmerpress August 5, 2022 05/08/2022

(ព្រុចសែល)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមប្រឹក្សាអឺរ៉ុបបានកត់ឈ្មោះ អតីតប្រធានាធិបតីអ៊ុយក្រែន លោក វិគទ័រ យ៉ានូកូវិច (Viktor Yanukovich) និងកូនប្រុសឈ្មោះ អាឡេកសាន់ឌ័រ យ៉ានូកូវិច (Aleksandr Yanukovich) ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ជាការឆ្លើយតបចំពោះ ការបង្កសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ សហភាពអឺរ៉ុបបានចោទប្រកាន់ អតីតមេដឹកនាំអ៊ុយក្រែនរូបនេះ និងកូនប្រុសថា បានដើរតួនាទីក្នុងការបំផ្លាញ ឬគំរាមកំហែង ចំពោះបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព ស្ថិរភាព និងសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុមប្រឹក្សាអឺរ៉ុប មិនបានផ្តល់ការបកស្រាយលម្អិតថា ហេតុអ្វីឱ្យប្រាកដបានជាលោក ត្រូវកត់ឈ្មោះចូលបញ្ជីទណ្ឌកម្មនោះឡើយ។ ដោយឡែក កូនប្រុសលោក បានរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ ក្រុមផ្តាច់ខ្លួននៅតំបន់ដុនបាស់។ គួរបញ្ជាក់ថា លោក វិគទ័រ យ៉ានូកូវិច បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី ហើយទទួលបានសិទ្ធិជ្រកកោននៅទីនោះ បន្ទាប់ពី លោកត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០១៤។ នៅឆ្នាំ២០១៩ […]

សហរដ្ឋអាមេរិក ប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈ

Khmerpress August 5, 2022 05/08/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈដែលនេះជាការសម្រេចចិត្ត មួយ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ ការប្រកាសខាងលើដែលធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក ហ្សាវីយ៉េ បេសឺរ៉ា (Xavier Becerra) កើតមានឡើងនៅចំពេលករណីឆ្លង ជំងឺអុតស្វា បានកើនឡើងដល់ជាង ៧,១០០ករណី នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងភាគច្រើននៃអ្នកឆ្លងជំងឺនេះ គឺជាបុរសរួមភេទជាមួយ បុរសដូចគ្នា។ ថ្លែងនៅក្នុងសេក្ដីថ្លែងការណ៍មួយ លោក ហ្សាវីយ៉េ បានលើកឡើងដូច្នេះថា «យើងបានត្រៀមខ្លួនសម្រាប់ការចាត់វិធានការឆ្លើយតប និងដោះស្រាយបញ្ហា វីរុសនេះ (អុតស្វា) ហើយយើងជំរុញឱ្យប្រជាជនអាមេរិកគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនទាន់មានអ្នកស្លាប់ដោយសារជំងឺអុតស្វានោះទេ។ ជំងឺអុតស្វា ក៏ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកជាភាពអាសន្នសុខភាពសាធារណៈសកលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក បៃដិន តេស្តវិជ្ជមានកូវីដ១៩ ក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា បន្ទាប់ពីលាប់ជំងឺនេះឡើងវិញ

Khmerpress August 5, 2022 05/08/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តេស្តឃើញវិជ្ជមានក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា បន្ទាប់ពីលាប់ជំងឺនេះឡើងវិញ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។ លោក បៃដិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា។ ជាមួយការប្រើប្រាស់ថ្នាំ Paxlovid ប្រាំថ្ងៃក្រោយមកគាត់ក៏តេស្តឃើញអវិជ្ជមានឡើងវិញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី ចង់ជួប លោក ស៉ី ជិនពីង ដោយផ្ទាល់ ដើម្បីឲ្យចិនជួយបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

Khmerpress August 4, 2022 04/08/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ប្រទេសរបស់លោកកំពុងស្វែងរកឱកាសមួយ ដើម្បីនិយាយដោយផ្ទាល់ជាមួយប្រទេសចិន អំពីបញ្ហាសង្រ្គាមដែលកំពុងបន្ត នៅអ៊ុយក្រែន ដោយកត់សម្គាល់ពីទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងកៀវនិងទីក្រុងប៉េកាំង មុនពេលមានជម្លោះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានចិន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយ South China Morning Post តាមប្រព័ន្ធ Zoom លោក ហ្សេលេនស្គី បានជំរុញដល់ប្រទេសមហាអំណាចអាស៉ីមួយនេះ ប្រើប្រាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន លើប្រទេសរុស្ស៉ី ដើម្បីឲ្យការប្រយុទ្ធគ្នាឈានដល់ទីបញ្ចប់។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ចិនជារដ្ឋមានឥទ្ធិពល, មានសេដ្ឋកិច្ចរឹងមាំ ដូច្នេះចិនអាចមានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសរុស្ស៉ី។ ហើយចិនក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ខ្ញុំចង់ជជែកដោយផ្ទាល់ ដូចកាលពីមួយឆ្នាំមុន ដែលខ្ញុំបានសន្ទនាជាមួយ លោក ស៉ី ជីនពីង […]

BREAKING: ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ចិនបានបា.ញ់ផ្លោងមីស៉ីលបាលីស្ទីគ Dongfeng ទៅធ្លាក់ចូលដែនទឹក នៅភាគឦសាន និងភាគនិរតីដែនកោះនេះ

Khmerpress August 4, 2022 04/08/2022

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញមុខអះអាងថា ចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគធុន ដុងហ្វេង (Dongfeng) ធ្លាក់ចូលទៅក្នុងតំបន់ដែនទឹក នៅភាគឦសាននិងនិរតីនៃដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។ នៅមុននេះបន្តិច ក៏មានសេចក្តីរាយការណ៍ដោយសារព័ត៌មាន RT ផងដែរថា កម្លាំងយោធាចិនបានបាញ់ផ្លោងរ៉ុក្កែតជាច្រើនគ្រាប់ រំលងដែនអាកាសរបស់តៃវ៉ាន់ ហើយធ្លាក់ទៅក្នុងផ្ទៃទឹកនៅឯភាគខាងកើត។ ទន្ទឹមគ្នានេះ រូបភាពនិងឃ្លីបវីដេអូមួយចំនួនរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញឱ្យឃើញទិដ្ឋភាពពីចម្ងាយ នៃការបាញ់គ្រាប់រ៉ុក្កែតចេញពីឆ្នេរខេត្ត ហ្វូជាន ដែលស្ថិតនៅ ភាគខាងកើតប្រទេសចិន ឡើងខ្ពស់លើផ្ទៃអាកាស សំដៅទៅរកច្រកសមុទ្រតៃវ៉ាន់។ គួរបញ្ជាក់ថា សកម្មភាពបាញ់គ្រាប់រ៉ុក្កែតនិងមីស៉ីលខាងលើនេះ បានកើតមានឡើងស្របពេល ដែលយោធាចិនបាននិងកំពុងធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតពុំធ្លាប់មាន ជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ។ ទីក្រុងប៉េកាំងបានកំណត់យក ទីតាំងចំនួន៦ នៅព័ទ្ធជុំវិញកោះតៃវ៉ាន់ សម្រាប់ការធ្វើសមយុទ្ធរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរហូតថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យោធាចិនបា.ញ់ផ្លោងគ្រាប់មីស៉ីល រំលងកោះតៃវ៉ាន់ ទៅធ្លាក់ចូលសមុទ្រ

Khmerpress August 4, 2022 04/08/2022

(ប៉េកាំង)៖ ឃ្លីបវីដេអូនៅលើបណ្តាញសង្គម និងសេចក្តីរាយការណ៍មួយចំនួន ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ បានអះអាងថា ជាផ្នែកនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នាថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិន បានប្រើប្រាស់ប្រព័ន្ធមីស៉ីល PCL-191 បាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់ ហើយទៅធ្លាក់ចូលសមុទ្រ នៅភាគខាងកើតដែនកោះនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៉ី RT នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជំនន់ទឹកភ្លៀងកំពុងគំរាមគំហែងតំបន់ភាគជើងប្រទេសជប៉ុនយ៉ាងខ្លាំង ខណៈពលរដ្ឋ ២សែនត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

Khmerpress August 4, 2022 04/08/2022

ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។ អ្នកនាំពាក្យរូបនេះបានបន្តថា ជំនន់ទឹកភ្លៀងបានបំផ្លាញស្ពានអស់ជាច្រើនកន្លែងនិងបានធ្វើឲ្យមានការបាក់ស្រុតដីនៅតំបន់ច្រាំងទន្លេជាច្រើនកន្លែងផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ២០០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គួររម្លឹកថា កាលពីឆ្នាំ ២០២១ ជប៉ុនបានជួបប្រទះនូវជំនន់ទឹកភ្លៀងម្តងដែលបានសម្លាប់មនុស្សអស់ ២៧នាក់​ ហើយកាលពីឆ្នាំ ២០១៨កន្លងទៅក៏ធ្លាប់បានជួបប្រទះនូវគ្រោះធម្មជាតិដូចគ្នាម្តងដែរ ដោយពេលនោះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋជប៉ុនរហូតដល់ជាង ២០០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុក

Khmerpress August 4, 2022 04/08/2022

ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។ ប្រភពខាងលើបានបន្តថា សមយុទ្ធយោធារបស់កងទ័ពចិននឹងត្រូ​វរៀបចំឡើងក្នុងទីតាំងដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ពោលគឺនៅតំបន់ដែនសមុទ្រដែលជាផ្លូវទឹកដ៏មមាញឹកមួយរបស់ពិភពលោក។ សូមបញ្ជាក់ជូនថា ចិនបានសម្រេចធ្វើសមយុទ្ធយោធាទ្រង់ទ្រាញធំភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ក្រៅតែពីធ្វើសមយុទ្ធយោធា ចិនក៏បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ ដូចជាចិនបានបិទការនាំចូលផ្លែក្រូចនិងត្រីពីកោះតៃវ៉ាន់ ខណៈចិនបានផ្អាកនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត