ព័ត៌មានអន្តរជាតិ

រុស្ស៉ី ថាលោកខាងលិច អាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន

Khmerpress August 3, 2022 03/08/2022

(យូអិន)៖ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅអ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជាសមាជិកណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ លោក អាឡិចហ្សាន់ឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ជាមន្ត្រីទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទស្ដីពីការ មិនរីកសាយភាពនុយក្លេអ៊ែរ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រូហ្វីម៉ូវ បានបញ្ជាក់ថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែក្នុង ករណីដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជាតិតែប៉ុណ្ណោះ ហើយលោកក៏បានច្រានផងដែរការចោទប្រកាន់ថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ មុន នៅក្នុងសង្រ្គាមអ៊ុយក្រែន។ គួរបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃអង្ការសប្ដាហ៍នេះបានចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងលូកដៃដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការលើកឡើង បែបនេះ គឺចង់សំដៅទៅលើការលើកឡើងរបស់ក្រុមមន្ត្រីអ៊ុយក្រែនថាទីក្រុងកៀវ បាន និងកំពុងប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS យ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងទាហានរុស្ស៉ី ហើយដែលត្រូវបានមូស្គូ បានព្រមានថាអាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុនតៃវ៉ាន់ជាង ១០០ មុន​ពេល​លោកស្រី Pelosi មក​ទស្សនកិច្ច

Khmerpress August 2, 2022 02/08/2022

ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។ ការហាមប្រាមរបស់ចិននេះ គឺជាវិធានការចុងក្រោយបង្អស់ដែលធ្វើឡើងដោយទីក្រុងប៉េកាំង ដែលផ្តោតលើឧស្សាហកម្មកសិកម្មរបស់តៃវ៉ាន់ ខណៈកន្លងមក ចិនបានហាមប្រាមលើ​ការ​នាំ​ចូល​ម្នាស់ ផ្លែជម្ពូរ និងផ្លែទៀប។ ការហាមប្រាមចុងក្រោយនេះ បានកើតឡើងនៅពេលដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ត្រូវបានគេទម្លាយថា នឹងមកដល់នៅកោះតៃវ៉ាន់នៅល្ងាចថ្ងៃអង្គារនេះ ខណៈដំណើរ​ទស្សនកិច្ច​នេះ​បាន​រងការ​ព្រមាន​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​ចិន ​ដែល​បានលើកឡើង​ថា​នឹង​មាន​ “ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ” ប្រសិន​បើ​លោកស្រី Pelosi មក​ដល់​ក្រុង​តៃប៉ិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: កងទ័ពជើងទឹកអាមេរិក បញ្ជូននាវាចម្បាំង ៤គ្រឿង ឱ្យទៅឈរជើងនៅភាគខាងកើតកោះតៃវ៉ាន់

Khmerpress August 2, 2022 02/08/2022

(ហុងកុង)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានបញ្ជូននាវាចម្បាំង ៤គ្រឿង ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង មួយគ្រឿង ឱ្យទៅឈរជើងនៅឯតំបន់ដែនទឹកស្ថិតភាគខាងកើតកោះតៃវ៉ាន់ ខណៈលោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិក ផេឡូស៊ី ត្រូវបាន រំពឹងថានឹងធ្វើដំណើរទៅដល់តៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ បើតាមកងទ័ពជើងទឹកអាមេរិក នាវាចម្បាំងទាំង៤គ្រឿងខាងលើរួមមាន នាវាផ្ទុកយន្ដហោះចម្បាំង USSR Ronald Reagan ដែលបានធ្វើដំណើរ ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយកំពុងឈរជើងនៅសមុទ្រហ្វីលីពីន ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងភាគខាងត្បូង នៃប្រទេសជប៉ុន។ យោងតាមទិន្នន័យរបស់ វែបសាយតាមដានផ្លូវចរាចរណ៍ផ្លូវអាកាស FlightRadar24 នាពេលនេះ គឺយន្តហោះធុន Boeing C-40C ដែលដឹកប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) បានចាកចេញពី ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ីហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិច នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២២។ […]

អាមេរិកប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នជុំវិញករណីរាតត្បាតជំងឺអ៊ុតស្វា Monkeypox

Khmerpress August 2, 2022 02/08/2022

អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ បានប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នហើយជុំវិញករណីរាតត្បាតនៃជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ បើតាមលោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា ការសម្រេចប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ននេះត្រូវបានធ្វើឡើងក្រោយជំងឺជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ពលរដ្ឋអាមេរិកជាង ៥,៨០០នាក់ ហើយក្នុងនោះករណីឆ្លងចំនួន ៨២៧នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋលីហ្វ័រញ៉ា។ យ៉ាងណាក្តី រដ្ឋកាលីហ្វ័រញ៉ាមិនមែនជាទីកន្លែងដែលមានការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ច្រើនបំផុតនៅអាមេរិកនោះទេ តែទីក្រុងញូវយ៉កឯណោះវិញទេដែលជាកន្លែងមានករណីឆ្លងច្រើនបំផុតដោយគិតត្រឹមពេលនេះនៅក្នុងទីក្រុងញូវយ៉កទាំងមូលគឺមានករណីឆ្លងជំងឺអ៊ុតស្វា Monkeypox រហូតដល់ជាង ១,៣៩០នាក់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន ៧៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយមិនរាប់បញ្ចូលករណីឆ្លងនៅក្នុងតំបន់អាហ្វ្រិកនោះទេ ខណៈភាគច្រើននៃករណីឆ្លងគឺត្រូវបាករកឃើញនៅក្នុងតំបន់អឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING: អាជ្ញាធរតៃវ៉ាន់ទទួលបានដំណឹងថា មានគ្រាប់បែក៣គ្រាប់ បង្កៃនៅអាកាសយានដ្ឋានទីក្រុងតៃប៉ិ

Khmerpress August 2, 2022 02/08/2022

(តៃប៉ិ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ បានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកោះតៃវ៉ាន់ ទទួលបានការជូនដំណឹងមួយ ដែលបានអះអាងថា មានគ្រឿងផ្ទុះចំនួន៣គ្រាប់ ត្រូវបានបង្កៃនៅឯអាកាសយានដ្ឋានអន្តរជាតិ តៃយ័ន (Taiyuan International Airport) ក្នុងទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT មុននេះបន្តិច នៅរសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះកើតមានឡើង ស្របពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ ប៉ុន្តែលោកស្រី នឹងមកដល់អាកាសយានដ្ឋានមួយផ្សេងទៀត មិនមែនអាកាសយានដ្ឋាន តៃយ័ន ឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: តៃវ៉ាន់ បង្គាប់ឱ្យយោធារបស់ខ្លួនត្រៀមលក្ខណៈប្រុងជើងការ កម្រិតខ្ពស់

Khmerpress August 2, 2022 02/08/2022

(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានបង្គាប់ឱ្យយោធារបស់ខ្លួនត្រៀមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ចាប់ព្រឹកថ្ងៃអង្គារនេះ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ទីក្រុងប៉េកាំង ក្នុងករណីដែលលោកស្រី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់ កោះតៃវ៉ាន់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ បើតាមប្រភពចំនួន៣ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិកបានអះអាងថាខ្លួនមិនខ្លាចការសម្លុតគំរាមរបស់យោធាចិនឡើយ ដែលព្រមានថានឹងមិននៅស្ងៀមទេ បើ លោកស្រីផេឡូស៊ី ពិតជាបំពេញទស្សនកិច្ចនៅតៃវ៉ាន់មែននោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះ ក៏បានឱ្យដឹងដែរថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះឆ្វែលទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃច្រក សមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិនផងដែរ។ ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីខណ្ឌចែករវាងចិន និងតៃវ៉ាន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យន្ដហោះចម្បាំងចិន ហោះឆ្វែលនៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់

Khmerpress August 2, 2022 02/08/2022

(តៃប៉ិ)៖ យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃអង្គារនេះ ខណៈមានសេចក្ដីរាយការណ៍ កាន់តែច្រើនថាប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ផងដែរ។ ប៉ុន្តែ ភ្លាមៗ ទាំងខាងក្រសួងការពារជាតិចិន និងតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងព័ត៌មានខាងលើឡើយ។ ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើង ដើម្បីខណ្ឌចែករវាងចិន និងតៃវ៉ាន់។ គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅសិង្ហបុរី មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរ ទៅតៃវ៉ាន់នៅថ្ងៃអង្គារនេះ ខណៈយោធាចិនក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិក ចោទថារុស្ស៊ីប្រើរោងចក្រថាមពលអ៊ុយក្រែន ធ្វើជាខែលនុយក្លេអ៊ែរ

Khmerpress August 2, 2022 02/08/2022

(យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃចន្ទសប្តាហ៍នេះ បានហៅសកម្មភាពរបស់រុស្ស៊ីជុំវិញរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតរបស់អ៊ុយក្រែនថាជាភាពមិនទទួលខុសត្រូវយ៉ាងខ្លាំង ដោយចោទទីក្រុងម៉ូស្គូថាបានប្រើប្រាស់ទីតាំងរោងចក្រនេះដើម្បីធ្វើជាខែលនុយក្លេអ៊ែរ ក្នុងការវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី២ ខែសីហា ឆ្នាំ២០២២។ លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់បែបនេះបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅឯអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលឥឡូវនេះទីក្រុងម៉ូស្គូ កំពុងប្រើប្រាស់រោងចក្រនេះធ្វើជាមូលដ្ឋានយោធា និងវាយប្រហារទៅលើកងកម្លាំងអ៊ុយក្រែនពីជុំវិញនោះ»។ លោកបន្ថែមថា «ជាការពិតណាស់ កងកម្លាំងអ៊ុយក្រែន មិនអាចធ្វើការបាញ់តបតវិញបានទេ ដោយខ្លាចក្រែងមានឧបទ្ទវហេតុដ៏អាក្រក់មួយពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ។ សកម្មភាពរបស់រុស្ស៊ីដូចនេះ គឺវាហួសពី ការយកមនុស្សធ្វើខែការពារ ប៉ុន្តែជាខែលនុយក្លេអ៊ែរ»។ ប៉ុន្តែ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់របស់លោក ប្លីនខិន។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានបាញ់ផ្លោងដ៏គ្រោះថ្នាក់ នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhia) ខណៈកងកម្លាំងរបស់ខ្លួនបានកាន់កាប់រោងចក្រនេះ នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ […]

មុនធ្លាក់ចេញពីទីផ្សារ នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”

Khmerpress August 1, 2022 01/08/2022

យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។ នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈ​គ្រប់​គ្រង​ទាំង​អស់ បាន​ស្រក់​ទឹក​ភ្នែក​យ៉ាង​ក្រៀម​ក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។ ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗ​ឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។ មិន​ត្រឹម​តែ​បាត់​ឱកាស​រក​ប្រាក់​ច្រើន​នោះ​ទេ ពួក​គេក៏​បាត់​បង់​ឱកាសក្នុងការឈរជើងនៅលើទីផ្សារផងដែរ។ តាមរយៈរឿងនេះ បានផ្ដល់ជាសារមួយថា ប្រសិនបើអ្នកមិនផ្លាស់ប្តូរទេ អ្នកនឹងត្រូវដកចេញពីការប្រកួត។ វាមិនខុសទេ ប្រសិនបើអ្នកមិនចង់រៀនអ្វីថ្មីៗ ឬ កែលម្អ តែត្រូវចាំថាប្រសិនបើគំនិត និងផ្នត់គំនិតរបស់អ្នកមិនអាចតាមទាន់សម័យកាល ឬ សង្គមដែលកំពុងដើរទៅមុខយ៉ាងឆាប់រហ័សទេនោះ អ្នកនឹងក្លាយជាអ្នកចាញ់ បរាជ័យទាំងមិនបានសាងកំហុស ឬពិភពលោកមិនទទួលស្គាល់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នឹងវិនិយោគ ១០០លានដុល្លារលើវិស័យទូរគមនាគមន៍ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​

Khmerpress August 1, 2022 01/08/2022

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma នឹងវិនិយោគនៅក្នុងប្រតិបត្តិករទូរគមនាគមន៍ PT Smartfren Telecom ដែលបានចុះបញ្ជីដោយឥណ្ឌូនេស៊ី និងជាផ្នែកនៃ Sinar Mas Group។ ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាន់តែខ្លាំងថែមទៀតតាមរយៈការចាប់យកក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់ខ្លួនដែលលាតសន្ធឹងលើផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យា ក្រដាស កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា Alibaba មាន​វត្តមាន​រួច​ហើយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​តាម​រយៈ PT Akulaku Silvrr Indonesia ដែល​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ហិរញ្ញវត្ថុ​ឌីជីថល Akulaku Group។ ក្រុមហ៊ុន Akulaku គ្រប់គ្រង ២៥.៦៦% នៃអ្នកផ្តល់ប្រាក់កម្ចីឌីជីថលឥណ្ឌូនេស៊ី Bank Neo Commerce៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត