ព័ត៌មានអន្តរជាតិ

បុរសម្នាក់បានក្លាយជាអ្នកជំងឺអេដស៍ទី ៤នៅលើពិភពលោកដែលត្រូវគេព្យាបាលឲ្យជាសះស្បើយ ១០០%

Khmerpress July 28, 2022 28/07/2022

ក្រុមអ្នកស្រាវជ្រាវផ្នែកជំងឺអេដស៍កម្រិតពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី២៧​ ខែកក្កដានេះថា បានទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺអេដស៍ម្នាក់ទៀតហើយឲ្យជាស្បះស្បើយ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia។ អ្នកជំងឺដែលទើបត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍រូបនេះ គឺជាបុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា City of Hope ខណៈអត្តសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈឡើយដើម្បីរក្សាកិត្តិយសរបស់គាត់។ ប្រភពខាងលើបានបន្តថា អ្នកជំងឺ City of Hope ទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលមួយកន្លែងនៅក្នុងរដ្ឋ Californian សហរដ្ឋអាមេរិក ហើយរូបគាត់គឺជាអ្នកជំងឺអេដស៍ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយទី ២ សម្រាប់នៅក្នុងឆ្នាំនេះ ខណៈគិតត្រឹមពេលនេះគឺមានអ្នកជំងឺអេដស៍នៅជុំវិញពិភពលោកសរុបចំនួន ៤នាក់ហើយដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០%នោះ។ សូមបញ្ជាក់ថា ដើម្បីទទួលបានការព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយដល់កម្រិត ១០០%នេះ គឺដំបូងឡើយគេត្រូវការមានអ្នកស្ម័គ្រចិត្តបរិច្ចាគកោសិកាខ្លួនឯងជាមុនសិន ហើយជាទូទៅការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយអ្នកជំងឺដែលដឹងថាខ្លួនជិតស្លាប់ទៅហើយ។ ក្រោយទទួលបានកោសិកាសម្រាប់ផ្លាស់ប្តូរហើយ​ គេក៏ត្រូវការពេលវេលាយូរបន្ថែមទៀតផងដែរដើម្បីវះកាត់ប្តូរកោសិកាទាំងអស់នោះបន្តិចម្តងៗទៅក្នុងខ្លួនអ្នកជំងឺអេដស៍រហូតដល់កោសិកានៅក្នុងខ្លួនរបស់អ្នកជំងឺត្រូវបានផ្លាស់ប្តូរទាំងស្រុង ពោលគឺជាដំណើរការនៃការផ្លាស់ប្តូរកោសិកាដែលមានផ្ទុកមេរោគអេដស៍ចេញនិងជំនួយមកវិញនូវកោសិកាថ្មីមួយទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីអាមេរិក ចូ បៃដិន តេស្តឃើញ «អវិជ្ជមាន» ឡើងវិញ ចំពោះជំងឺកូវីដ១៩ ក្រោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ

Khmerpress July 28, 2022 28/07/2022

(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានឡើវិញ ចំពោះជំងឺកូវីដ១៩ បន្ទាប់ពីបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោកវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោក បៃដិន បានធ្វើតេស្ដអង់ទីហ្សែនចំនួនពីរលើក។ លើកទី១ នៅល្ងាចថ្ងៃអង្គារ និងលើកទី២ នៅព្រឹកថ្ងៃពុធ ដោយលទ្ធផលគឺអវិជ្ជមានទាំងពីរ។ ទន្ទឹមគ្នានោះ លោកក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតីនឹងបន្តពាក់ម៉ាសរយៈពេល១០ថ្ងៃបន្ថែមទៀត ដើម្បីបង្ការការពារការរីករាលដាលនៃមេរោគ ហើយគាត់នឹងធ្វើតេស្តញឹកញាប់ដើម្បីរកមើលការកើតឡើងវិញនៃមេរោគ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន បានតេស្តវិជ្ជមានកូវីដ១៩ ខណៈដែលលោកបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរ នៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួនពីរលើកផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ […]

លោក ហ្សេលេនស្គី ទទួលបានពានរង្វាន់ភាពជាមេដឹកនាំអង់អាច ពីចក្រភពអង់គ្លេស

Khmerpress July 27, 2022 27/07/2022

(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ពានរង្វាន់ នៃភាពជាអ្នកដឹកនាំ «សឺ វីនស្តុន ឆឺឈាល (Sr Winston Churchill)» ដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដោយគូសប្រៀបប្រដូចការដឹកនាំរបស់មេដឹកនាំទាំងពីរ ក្នុងគ្រាដែលប្រទេសរបស់ខ្លួនប្រឈមនឹងវិបត្តិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានទទួលយកពានរង្វាន់នេះតាមរយៈអនឡាញ ក្នុងពិធីមួយដែលរៀបចំឡើងដោយការិយាល័យរបស់ ចនសុន នៅឯទីក្រុងឡុងដ៏ ដោយមានការចូលរួមពីសមាជិកគ្រួសាររបស់លោក Churchill, ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក វ៉ាឌីម ព្រីស្តៃកូ (Vadym Prystaiko) និងកងកម្លាំងអ៊ុយក្រែន ដែលកំពុងទទួលការបណ្តុះបណ្តាលនៅអង់គ្លេស។ ក្នុងឱកាសនោះ លោក ចនសុន បានរំលឹកអំពីការប្តេជ្ញាចិត្តរបស់លោក ហ្សេលេនស្គី នៅពេលដែលសង្រ្គាមផ្ទុះឡើងយ៉ាងដូច្នេះថា «នៅក្នុងគ្រានៃវិបត្តិដ៏ខ្លាំងក្លានេះ អ្នកបានប្រឈមមុខនឹងការសាកល្បងភាពជាអ្នកដឹកនាំ ដែលអាចនិយាយបានថា […]

សារព័ត៌មានចក្រភពអង់គ្លេស៖ ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីឆ្នេរស្អាតបំផុតទាំង ២០លើពិភពលោក

Khmerpress July 27, 2022 27/07/2022

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃអង្គារថា ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនៃឆ្នេរស្រស់ស្អាតបំផុតទាំង ២០លើពិភពលោក ដែលចេញផ្សាយ​ដោយសារព័ត៌មានរបស់ចក្រភពអង់គ្លេសក្នុងខែនេះ។ សារព័ត៌មាន Daily Star របស់ចក្រភពអង់គ្លេសបានវិភាគលើការបង្ហោះនៅលើបណ្ដាញសង្គម Instagram និងអត្ថបទនៅលើ Google នៅលើឆ្នេរដែលមានពាក្យថា “ស្រស់ស្អាត” ដើម្បីចាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ២០ នៅលើពិភពលោក។ ជាលទ្ធផល ឆ្នេរចំនួន ២ របស់ថៃបានស្ថិតក្នុងចំណោមចំណាត់ថ្នាក់ ដោយឆ្នេរ Sunrise នៅ Satun ជាប់ចំណាត់ទី៦ និង ឆ្នេរ Maya Bay របស់ Krabi ជាប់ចំណាត់ថ្នាក់ទី១២។ ដោយឡែកសម្រាប់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងបញ្ជីឆ្នេរស្អាតបំផុតលើពិភពលោករួមមាន៖ ឆ្នេរ Venice របស់ Los Angeles, ឆ្នេរ Byron Bay របស់អូស្ត្រាលី និង El Nido របស់ហ្វីលីពីន។ យ៉ាងណាមិញ ចំពោះលទ្ធផលនេះ នាយករដ្ឋមន្ត្រី ប្រាយុធ […]

ក្រុងវ៉ូហានរបស់ចិនកំពុងអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀត ក្រោយកូវីដ-១៩បង្កការរាតត្បាតឡើងវិញ

Khmerpress July 27, 2022 27/07/2022

ចិន៖ អាជ្ញាធរនៃទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងផ្តើមកើតមានមេរោគនៃជំងឺកូវីដ-១៩ដំបូងគេនោះបានសម្រេចអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនករណីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះបានបញ្ជាក់ថា វិធានការបិទខ្ទប់របស់អាជ្ញាធរក្រុងវ៉ូហាននៅពេលនេះមិនត្រូវបានអនុវត្តទូទាំងទីក្រុងឡើយ ពោលគឺអនុវត្តតែនៅក្នុងតំបន់ Jiangxia មួយប៉ុណ្ណោះ។ គួរកត់សម្គាល់ថា Jiangxia គឺជាខណ្ឌដ៏ធំនិងសំខាន់មួយរបស់ទីក្រុងវ៉ូហាន ដោយតំបន់មួយនេះប្រជាពលរដ្ឋរស់នៅប្រហែលជា ១លាននាក់។ វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តយ៉ាងតិចណាស់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះតទៅ ហើយនៅក្នុងអំឡុងពេលនេះនៃការបិទខ្ទប់នេះគឺសកម្មភាពអាជីវកម្ម និងការធ្វើដំណើរសាធារណៈទូទៅត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន លើកលែងតែអ្នកមានភារកិច្ចចាំបាច់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យនៅទូទាំងប្រទេស ដូចនេះហើយអាជ្ញាធរចិនតែងអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតបើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីមិនច្រើនដូចនៅក្នុងប្រទេសមួយចំនួនក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតប្រធានាធីបតីស្រីលង្កា លោក Rajapaksa អាចនឹងត្រឡប់ចូលក្នុងប្រទេសវិញ

Khmerpress July 27, 2022 27/07/2022

(កូឡុំបូ)៖ សមាជិកសភាមួយរូបរបស់ស្រីលង្កា បាននិយាយថានៅថ្ងៃអង្គារនេះថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបានគេរំពឹងថាអាចនឹងវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេស ក្រោយពីមានភាពចលាចលយ៉ាងសម្បើមអស្ចារ្យ ជុំវិញវិបត្តិសេដ្ឋកិច្ច ដោយបាតុករជាច្រើន ចោទថារូបលោកបានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិខុស ដែលនាំឱ្យតម្លៃទំនិញសំខាន់ៗកើនឡើង។ សមាជិកសភាស្រីលង្កា លោក បាន់ឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោក រ៉ាចាប៉ាកសា មិនមែនកំពុងសម្ងំលាក់ខ្លួននោះទេ ប៉ុន្តែកាលបរិច្ឆេទនៃការត្រឡប់ទៅកាន់ស្រីលង្កាវិញរបស់លោក មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) ហើយ ក្រោយមក លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា។ រីឯខាងសិង្ហបុរីបានអះអាងថា អតីតប្រធានាធិបតីរូបនេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួន លោក រ៉ាចាប៉ាកសា៕ […]

ប៉ូលិសថៃដកហូតបារីអេឡិចត្រូនិចជាច្រើនពីភ្ញៀវទេសចរណ៍ផ្សេងៗចូលប្រទេសខ្លួន ក្នុងនោះក៏មានអ្នកទេសចរកម្ពុជាយើងផងដែរ

Khmerpress July 27, 2022 27/07/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅកងវរសេនាធំលេខ ១៣០២ កងវរសេនាធំត្រួតពិនិត្យលេខ ១៣ ផ្លូវលេខ ១៣០២ ច្រកព្រំដែន Khlong Luek ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក Ronong Sengmi មេបញ្ជាការកងវរសេនាធំ លេខ១៣ និងលោកវរសេនីយ៍ទោ Thaworn Boonpeng មេបញ្ជាការកងអនុសេនាធំលេខ១៣០២ រួមនឹងនាយកដ្ឋានពន្ធដារប្រចាំតំបន់ស្រះកែវ មន្ត្រីគយ អារញ្ញប្រាថេត មន្ត្រីនគរបាលទេសចរណ៍ និង មន្ត្រីស៊ើបអង្កេតខេត្តស្រះកែវ បាននាំយកវត្ថុដែលរឹបអូសបានពីអ្នកទេសចរផ្សេងៗ ក៏ដូចជាពីភ្ញៀវទេសចរខ្មែរ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនពីប៉ោយប៉ែត ចូលទៅកាន់ប្រទេសថៃ។ ដោយការដកហូតបានមកពីភ្ញៀវ​ទេសចរ​ថៃ ជនបរទេសផ្សេងៗ ក៏ដូចជាជនជាតិខ្មែរ ដែលលួចលាក់នាំចូលលើស​ពី​ការ​កំណត់​របស់​ច្បាប់ថៃ មានដូចជា បារីម៉ាកបរទេសដែលគេចពន្ធ ចំនួន ១៧ យីហោ(ម៉ាក) កប្បាស ៦៣ ដុំ និង ៤៦ កញ្ចប់ និងថ្នាំជក់ ឬបារីអេឡិចត្រូនិចចំនួន ១៧៩ […]

ព្រឹកនេះ ហ្វីលីពីន​បាន​រង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១ រ៉ិចទ័រ ប៉ុន្តែមិនមានសញ្ញាពីរលកយក្សស៊ូណាមិនោះទេ

Khmerpress July 27, 2022 27/07/2022

មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន​បាន​រង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១ រ៉ិចទ័រ ដែលបានកត់ត្រានៅជិតកោះ Luzon ក្នុងជម្រៅ ៤០ គីឡូម៉ែត្រ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ៤៥ គីឡូម៉ែត្រ ទៅភាគខាងកើតនៃទីក្រុង Vigan ដែលជាទីក្រុងមានប្រជាជនចំនួន ៦០,០០០ នាក់ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃទឹកដី Luzon ។ យ៉ាងណា វាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនេះទេ។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយការរញ្ជួយដី ឬគ្រោះធម្មជាតិផ្សេងៗទៀត ដោយសារតែទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំង ដែលវាលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មន្ត្រី WHO៖ យើងជឿជាក់ថា ជំងឺអុតស្វាអាចនឹងត្រូវទប់ស្កាត់បាន

Khmerpress July 27, 2022 27/07/2022

(ហ្សឺណែវ)៖ មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារនេះ ថាការផ្ទុះជំងឺអុតស្វាដែលរីករាលដាលយ៉ាងឆាប់រហ័សអាចត្រូវបានទប់ស្កាត់ប្រសិនបើគ្រប់គ្នាចាត់វិធានការទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានReuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោក Rosamund Lewis អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺអុតស្វាបាននិយាយថា «យើងធ្វើនៅពេលនេះនៅតែជឿជាក់ថា ការផ្ទុះឡើងនៃជំងឺអុតស្វានេះអាចបញ្ឈប់បាន ជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវនៅក្នុងក្រុមមនុស្សត្រឹមត្រូវ ប៉ុន្តែពេលវេលានេះអាចនឹងកន្លងផុតទៅ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីធ្វើឱ្យវាកើតឡើង»។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើង(ជំងឺអុតស្វា) តំណាងឱ្យភាពអាសន្នសុខភាពសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតមួយ របស់អង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វា ហើយរីករាលដាលជាចម្បងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។ ជំងឺ នេះ កម្រគេរកឃើញឆ្លងរីករាលដាលនៅក្រៅទ្វីបអាហ្រ្វិកណាស់។ ប៉ុន្តែរបាយការណ៍នៃករណីមួយចំនួនតូចនៅក្នុងចក្រភពអង់គ្លេសនៅដើមខែឧសភាបង្ហាញថា ការផ្ទុះឡើងបានរីករាលដាលដល់អឺរ៉ុប។ នៅឆ្នាំនេះ ករណីជំងឺអុតស្វាមានច្រើនជាង១៦,០០០ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាង៧៥។ លោក លោក Lewis បាននិយាយថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។ មនុស្ស ៥នាក់បានបាត់បង់ជីវិត ដោយករណីទាំងអស់ គឺនៅកើតឡើងអាហ្វ្រិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

មហាសេដ្ឋី Bill Gates បរិច្ចាគភាគហ៊ុនតម្លៃ ៦ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិសប្បុរសធម៌ ក្រោយប្រកាសឈប់ធ្វើអ្នកមាន

Khmerpress July 26, 2022 26/07/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។ ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។ ជាមួយគ្នានោះគាត់ក៏បានផ្តល់ភាគហ៊ុនដែលមានតម្លៃ ៩៩៥ លានដុល្លារនៅក្នុងក្រុមហ៊ុន Deere & Co. ដល់មូលនិធិកាលផងដែរ ពីថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់ផងដែរថា លោក Bill Gates កាលពីពេលថ្មីៗនេះបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិធំៗនៅលើពិភពលោក និងប្រកាសបរិច្ចាគទ្រព្យទាំងអស់ដល់មូលនិធិសប្បុរសធម៌ ហើយចុះចេញពីតំណែងអ្នកមានបំផុតលើពិភពលោក​។ ប៉ុន្តែបើយោងតាមចំណាត់ថ្នាក់របស់ Bloomberg និង Forbes […]