ព័ត៌មានអន្តរជាតិ

បុគ្គលម្នាក់ចំណាយលុយ «១៩លានដុល្លារ» សម្រាប់ឱកាសទទួលទានអាហារថ្ងៃត្រង់ ជាមួយមហាសេដ្ឋីអាមេរិក Warren Buffett

Khmerpress June 20, 2022 20/06/2022

(វ៉ាស៉ីនតោន)៖ បុគ្គលម្នាក់បានចំណាយថវិការហូតដល់ ១៩លានដុល្លារ ដើម្បីដេញថ្លៃឱកាសបានទទួលទានអាហារពេលថ្ងៃត្រង់ ជាលក្ខណៈឯកជនជាមួយ កំពូលវិនិយោគិនអាមេរិកដ៏ល្បីឈ្មោះគឺលោក វ៉ារិន ប៊ូហ្វេត (Warren Buffett)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីដេញថ្លៃឱកាសទទួលទានអាហារ ជាមួយលោក Buffett ខាងលើនេះ គឺជាការដេញថ្លៃប្រចាំឆ្នាំលើកទី២១ហើយ ដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនលក់ទំនិញអនឡាញ Ebay និងមូលនិធិមិនរកប្រាក់កម្រៃ ដើម្បីប្រយុទ្ធប្រឆាំងភាពក្រីក្រ, គ្រោះអត់ឃ្លាន និងភាពអនាថា ឈ្មោះ Glide Foundation។ តម្លៃដេញថ្លៃលើកដំបូង បានចាប់ផ្តើមជាមួយទឹកប្រាក់ ២៥,០០០ដុល្លារ នៅថ្ងៃទី១២ ខែមិថុនា ហើយបញ្ចប់ទៅវិញ ជាមួយតម្លៃដេញថ្លៃ ១៩លានដុល្លារ ពីជនអនាមិកម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទឹកប្រាក់សម្រាប់ឆ្នាំនេះ គឺ៤ដងច្រើនជាងទឹកប្រាក់ចំនួន ៤,៥៦៧,៨៨៨ដុល្លារ កាលពីឆ្នាំ២០១៩ ដែលជាការដេញថ្លៃចុងក្រោយគេ មុនពេលវិបត្តិជំងឺ COVID-19 ផ្ទុះឡើង។ អ្នកឈ្នះការដេញថ្លៃឆ្នាំ២០១៩ គឺជាសហគ្រិនរូបិយបណ្ណឌីជីថលម្នាក់ឈ្មោះ ចាស្ទីន ស៊ុន (Justin […]

របាយការណ៍មួយបង្ហាញថា កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងការនាំចេញកង់ទៅកាន់សភាពអឺរ៉ុប

Khmerpress June 20, 2022 20/06/2022

របាយការណ៍មួយបង្ហាញថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងការនាំចេញកង់ទៅកាន់សភាពអឺរ៉ុប។ របាយការណ៍មួយនេះត្រូវបានចុះផ្សាយដោយគេហទំព័រ Statista ខណៈទិន្នន័យដែលបានចុះផ្សាយនោះគឺជាទិន្នន័យនាំចូលកង់របស់សភាពអឺរ៉ុបនៅក្នុងឆ្នាំ ២០២០ កន្លងទៅ។ ចំ​នួនកង់សរុបដែលបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបបានធ្វើការនាំចូលនោះមានរហូតជិតដល់ ៥លានគ្រឿង និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៩៣០លានអឺរ៉ូ (ជាង ៩៧៩​ លានដុល្លារអាមេរិក)។ នៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថា ក្នុងចំណោមកង់ប្រមាណជា ៥លានគ្រឿងនោះគឺសភាពអឺរ៉ុបបានធ្វើការនាំចូលច្រើនបំផុតពីប្រទេសចំនួន ៦មានដូចជា កង់ចំនួន ២៤%ត្រូវបាននាំពីប្រទេសកម្ពុជា កង់ចំនួន ១៧%ត្រូវបាននាំចូលពីប្រទេសចិន កង់ចំនួន ១១%ត្រូវបាននាំចូលពីកោះតៃវ៉ាន់ កង់ចំនួន ៨%ត្រូវបាននាំពីប្រទេសបង់ក្លាដេស កង់ចំនួន ៧ត្រូវបាននាំចូលពីប្រទេសតួគី កង់ចំនួន ៦ត្រូវបាននាំចូលពីប្រទេសហ្វីលីពីន និងកង់ចំនួន ៥%ត្រូវបានចូលពីប្រទេសស្រីលង្កា។ ក្រៅពីនេះសភាពអឺរ៉ុបក៏បាននាំចូលកង់ពីបណ្តាប្រទេសផ្សេងៗទាំងនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកដើម្បីយកទៅប្រើប្រាស់ផងដែរ តែកង់ទាំងនោះមានចំនួនតិចតួចបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ខាតលុយក្នុងទីផ្សារ Crypto ខ្លាំងពេក! ចោរម្នាក់នៅថៃ បានចូលប្លន់ហាងមាសទាំងថ្ងៃ ប្រមូលយកខ្សែកសរុបតម្លៃ ២ លានបាត

Khmerpress June 20, 2022 20/06/2022

ប៉ូលិសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានខ្មាន់កាំភ្លើងម្នាក់បានចូលប្លន់ខ្សែកតម្លៃ ២ លានបាត (៥៦,៧៥៥ដុល្លារ) ពីហាងមាសមួយកន្លែង នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយសាររូបគេបានខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសនិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នេះមែន ដោយសារភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីស្ថានភាពមិនល្អនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ យ៉ាងណាក៏ដោយ ដើម្បីការពារសិទ្ធិស្របច្បាប់ អត្តសញ្ញាណរបស់លោកចោរមិនត្រូវបានបង្ហាញទេ។ អំពើ​ប្លន់​នេះ​បាន​កើត​ឡើង​នៅ​ហាង​លក់​មាស Buan Lee នៅ​ផ្លូវ​ចក្រាភេត ក្នុង​សង្កាត់ Phra Nakhon ទីក្រុង​បាងកក។ លោកចោរបានពាក់ម៉ាស និងចូលប្លន់ហាងមាសកាលពីថ្ងៃសៅរ៍ មុនពេលដកកាំភ្លើងខ្លីចេញពីកាបូបស្ពាយរបស់គាត់ ហើយគ្រវីគ្រាវាត់ទៅកាន់បុគ្គលិក និងអតិថិជនរបស់ហាង។ ភ្លាមៗនោះ ម្ចាស់ហាងឈ្មោះ Kornrawik Wangcharoenrung រួមជាមួយនឹងបុគ្គលិក និងអតិថិជនមួយចំនួន ក៏បានរត់ទៅបន្ទប់ខាងក្រោយហាង ខណៈលោក​ចោរ​បាន​ប្រមូលយក​ខ្សែក​មាស ហើយ​រត់គេច​ខ្លួន​បាត់។ លោកចោរក៏បានជុះខ្សែកចំនួន ២ ខ្សែ នៅតាមផ្លូវមុខហាងផងដែរ។ លោកចោរ​បាន​រត់​គេច​ខ្លួន​តាម​ម៉ូតូ ប៉ុន្តែ​ប៉ូលិស​បាន​ប្រើ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ ដើម្បី​តាម​ដាន​ដំណើរ​របស់​ចោរ។ នៅថ្ងៃបន្ទាប់ ពួកគេបានចាប់ខ្លួនជនសង្ស័យ និងនាំខ្លួនទៅកាន់ហាង ដើម្បីចាត់ការបន្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រាវីស្គីរបស់ជប៉ុន ១ប្រភេទ សំងំថែខ្លួនជាង ៥៥ឆ្នាំ ឥលូវត្រូវបានលក់ក្នុងតម្លៃដល់ទៅ ៦០ម៉ឺនដុល្លារ

Khmerpress June 20, 2022 20/06/2022

ស្រាវីស្គីជប៉ុនមួយដប ត្រូវបានលក់ក្នុងតម្លៃដល់ទៅ ៦០០,០០០ដុល្លារ នៅក្នុងការដេញថ្លៃមួយនៅទីក្រុងញូយ៉ក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk។ ស្រាវីស្គី Yamazaki 55 ត្រូវបានផលិតដោយក្រុមហ៊ុន Suntory Spirits នឹងត្រូវបានដាក់លក់ដោយ Sotheby’s កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ដោយតម្លៃមានចាប់ពី ១០០,០០០ ទៅ ២០០,០០០ដុល្លារខ្ពស់ជាងការរំពឹងទុក។ យ៉ាងណាមិញមូលហេតុដែលធ្វើឱ្យស្រាមួយប្រភេទនេះ អាចលក់បានដល់ទៅរាប់សែនដុល្លារ គឺ Yamazaki 55 គឺប្រភេទស្រា ដែលត្រូវបានលាយបញ្ចូលគ្នានៃស្រាវីស្គី malt ពីរោងចក្រចម្រាញ់ដូចគ្នា ដែលមានអាយុកាលនៅក្នុងធុងផ្សេងៗគ្នាអស់រយៈពេលជាង ៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ចំនួនផលិតក៏​មានការ​កំណត់ និងទើបតែបានដាក់​លក់​ក្នុង​ឆ្នាំ២០២០ ក្នុង​តម្លៃ​ប្រហែល ២២,០០០ដុល្លារ​ក្នុង​មួយ​ដប។ បើតាមគេហទំព័រ Sotheby’s បានឱ្យដឹងថា Yamazaki 55 ស្ថិតនៅ “កំពូល” នៃស្រាវីស្គីជប៉ុន មិនត្រឹមតែមានដបដ៏ចំណាស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដបដ៏មានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ។ គួរបញ្ជាក់ផងដែរថា​ តម្លៃស្រាវីស្គីជប៉ុនត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការសកល និងកង្វះខាតសម្ភារៈ។ ក្នុងឆ្នាំ២០១៩ ស្រាវីស្គីម៉ាក Ichiro’s Malt Card […]

យោធាស្រីលង្កាបានបើកការបាញ់ប្រហារមួយដើម្បីទប់ស្កាត់ចលនាធ្វើកុប្បកម្មនៅស្ថានីយ៍លក់ប្រេងឥន្ទនៈ

Khmerpress June 20, 2022 20/06/2022

ស្រីលង្កា៖ ក្រុមយោធាស្រីលង្កាបានបើកការបាញ់ប្រហារមួយដើម្បីទប់ស្កាត់ចលនាធ្វើកុប្បកម្មរ​បស់ក្រុមប្រជាពលរដ្ឋ ដែលពួកគេបានធ្វើឡើងនៅស្ថានីយ៍លក់ប្រេងឥ​ន្ទនៈមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ​ ស្របពេលដែលរដ្ឋាភិបាលស្រីលង្កាកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈខ្លាំងបំផុត។ មុនពេលមានការបាញ់កាំភ្លើងគឺមានក្រុមប្រជាពលរដ្ឋចន្លោះពី ២០-៣០នាក់ ដែលមិនអាចរកទិញប្រេងសាំងបាននោះបាននាំគ្នាផ្ទុះកំហឹង និងបានយកដុំថ្មគប់ដាក់រថយន្តរបស់កម្លាំងយោធាទៀតផង។ ប្រភពខាងលើបានបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះគ្មានពលរដ្ឋណាម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងរបស់ក្រុមយោធាឡើយ តែផ្ទុយទៅវិញមានទាហ៊ានចំនួន ៣នាក់ និងប៉ូលិសមូលដ្ឋានចំនួន ៤នាក់បានរងរបួសដោយអំពីហឹង្សាពីសំណាក់ក្រុមប្រជាពលរដ្ឋ។ សូមរម្លឹកថា តាមរបាយការណ៍កាលចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ស្រីលង្កានៅសល់ប្រេងឥន្ទនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈអំឡុងពេលនោះស្រីលង្កាបានដាក់សំណើសុំខ្ចីប្រេងឥន្ទនៈពីប្រទេសឥណ្ឌាដែលមានតម្លៃ ៥០០លានដើម្បីយកមកប្រើប្រាស់ក្នុងគ្រាបន្ទាន់។ នៅចំពោះមុខវិបត្តិធ្ងន់ធ្ងរមួយនេះស្រីលង្កាបានសម្រេចបិទការិយាល័យរដ្ឋាភិបាល សាលារៀន និងស្ថាប័នមួយចំនួយក្នុងរយៈពេល ២សប្តាហ៍ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយ ដោយការចា.ក់ថ្នាំតែមួយម្ជុល អាចកម្ចាត់មេរោគអេដស៍បានជាដាច់ស្រឡះ

Khmerpress June 20, 2022 20/06/2022

ទោះបីជាយើងមិនទាន់មានការព្យាបាលឱ្យជាដាច់ សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ក៏ដោយ (HIV/AIDS) ក៏នៅមានវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយចំនួន ដែលបានធ្វើឱ្យជីវិតរបស់អ្នកជំងឺជាច្រើនមានភាពប្រសើរឡើង។ ការព្យាបាលសំខាន់សម្រាប់មេរោគអេដស៍គឺ ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ដែលពាក់ព័ន្ធនឹងការប្រើថ្នាំផ្សំជារៀងរាល់ថ្ងៃ ដើម្បីបញ្ឈប់មេរោគពីការបន្តពូជបន្ថែមទៀត។ ថ្នាំទាំងនេះមិនអាចព្យាបាលមេរោគអេដស៍ឱ្យជាដាច់បានទេ ប៉ុន្តែជួយអ្នកជំងឺឱ្យរស់នៅបានយូរ និងមានសុខភាពល្អជាងមុន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខភាពនៅជុំវិញពិភពលោក នៅតែបន្ដធ្វើការលើការស្វែងរកការព្យាបាលតែមួយដងឱ្យជាដាច់ ឬការព្យាបាលជាអចិន្ត្រៃយ៍ សម្រាប់មេរោគអេដស៍/ជំងឺអេដស៍ ហើយវាក៏នៅមិនឆ្ងាយពីការធ្វើឱ្យវាក្លាយជាការពិតនោះដែរ។ ជាក់ស្ដែងការស្រាវជ្រាវថ្មីមួយ ដែលដឹកនាំដោយលោកបណ្ឌិត Adi Barzel និងបណ្ឌិត PhD លោក Alessio Nehmad មកពីសាកលវិទ្យាល័យ Tel Aviv របស់ប្រទេសអ៉ីស្រាអែល និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថា ពួកគេបានបង្កើតវិធីសាស្រ្តព្យាបាលថ្មី និងពិសេសមួយ ដែលវាអាចឈានទៅរកការបង្កើតវ៉ាក់សាំង ឬការព្យាបាលតែមួយដងឱ្យជាដាច់ សម្រាប់មេរោគអេដស៍/ជំងឺអេដស៍។ បច្ចេកទេសថ្មីនេះ ប្រើប្រាស់កោសិកាឈាមសប្រភេទ B (B lymphocytes) ដែលនឹងត្រូវបានកែច្នៃហ្សែននៅក្នុងខ្លួនរបស់អ្នកជំងឺ ដើម្បីបញ្ចេញអង្គបដិប្រាណប្រឆាំងនឹងមេរោគអេដស៍។ ជម្រាបដែរថា កោសិកា B ទទួលខុសត្រូវក្នុងការបង្កើតអង្គបដិប្រាណប្រឆាំងនឹងមេរោគ បាក់តេរី និងច្រើនទៀត។ ពួកវាត្រូវបានបង្កើតឡើងនៅក្នុងខួរឆ្អឹង ហើយនៅពេលដែលពួកវាពេញវ័យ […]

អតីតប្រធានាធិបតីរុស្ស៉ី ព្យាករថាសហភាពអឺរ៉ុប នឹងរលាយបាត់ចេញពីផែនទីពិភពលោក

Khmerpress June 20, 2022 20/06/2022

(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានព្យាករថាសហភាពអឺរ៉ុបអាចនឹងមានជោគវាសនាដូច អតីតសហភាពសូវៀត ដោយរលាយបាត់ចេញពីផែនទីពិភពលោក មុននឹងអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។ លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៉ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ធ្វើការ កត់សម្គាល់ខាងលើ ក្នុងសារមួយសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការប្រៀបធៀប រវាងការសន្យារបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន និងផែនការរបស់សហភាពសូវៀតដែលចង់កសាងលទ្ធិកម្មុយនិស្ដ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ ដូច្នេះថា «យើងប្រហែលជាអាចកសាងលទ្ធិកម្មុយនិស្ដបាន ប្រសិនបើសហភាពសូវៀតមិនរលំរលាយ។ តើយល់ពីអ្វីដែលខ្ញុំចង់និយាយដែរឬទេ?»។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថាអ៊ុយក្រែន គួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយជាសមាជិក សហភាពអឺរ៉ុប។ ប៉ុន្តែ ការទទួលយកអ៊ុយក្រែនជាសមាជិកត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលរាប់ឆ្នាំ ខណៈមេដឹកនាំអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នាដើម្បី ពិភាក្សាលើបញ្ហានេះ នៅក្នុងសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃគ្រោងប្រកាសបើកប្រទេសទាំងស្រុងឡើងវិញនៅខែក្រោយ

Khmerpress June 18, 2022 18/06/2022

(បាងកក)៖ អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនបានយល់ព្រមឱ្យមានការប្រកាសប្រទេសទាំងស្រុកជាតំបន់បៃតង (Green Zone) ហើយ ដែលអាជីវកម្មនិងសកម្មភាពផ្សេងទៀតអាចបន្តឡើងវិញ ប្រហែលជាចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ថា CCSA បានយល់ព្រមទៅនឹងសំណើរបស់ក្រសួងសុខាភិបាលសាធារណៈថៃហើយ។ ក្រុមមន្ត្រីត្រូវបានរំពឹងថានឹងធ្វើការងារឯកសារលម្អិតដើម្បីអនុញ្ញាតឱ្យមានតំបន់បៃតងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកក្កដាទៅ។ លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា ប្រជាពលរដ្ឋទូទៅនឹងអាចដោះម៉ាស់បាននៅពេលដែលពួកគេនៅកន្លែងបើកចំហរ និងអំឡុងពេលធ្វើសកម្មភាព ឬការងារផ្សេងៗដែលជាធម្មតាមិនចាំបាច់ពាក់ម៉ាស់។ ការទទួលទានគ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាននឹងវិលត្រលប់ទៅកាន់សភាពមុនមានការរាតត្បាតជំងឺកូវីដវិញ ប៉ុន្តែវិធានការគ្រប់គ្រងជំងឺនឹងនៅតែត្រូវបានអនុវត្តដដែល។ ការរឹតបន្តឹងក៏នឹងបញ្ចប់សម្រាប់កន្លែងកម្សាន្ត និងការដឹកជញ្ជូនពលករចំណាកស្រុកផងដែរ។ ការស្គែនកម្តៅនឹងមិនចាំបាច់ទេ លើកលែងតែតំបន់ដែលមានហានិភ័យ ឬផ្ទុះជំងឺ។ ការធ្វើតេស្តរកអង់ទីហ្សែននឹងត្រូវបានតម្រូវឱ្យធ្វើតែនៅកន្លែងប្រមូលផ្តុំមនុស្សច្រើនជាង ២ពាន់នាក់ ឬសម្រាប់អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមប៉ុណ្ណោះ ហើយការប្រើប្រាស់ Thai Pass ក៏ប្រហែលជាបញ្ចប់ដែរ។ លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងស្រុកកំពុងមានភាពប្រសើរឡើង ហើយកំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្រោយសម័យកូវីដថ្ងៃទី១ ខែកក្កដា។ លោកបន្តថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា មានភ្ញៀវបរទេសចំនួន ៣៤៨ ៦៩៩នាក់ ដែលចំនួនច្រើនជាងគេគឺមកពីម៉ាឡេស៊ី […]

ចិនពិន័យអ្នកលក់អនឡាញចំនួន ១៦លានដុល្លារដោយសារគេចពន្ធ

Khmerpress June 18, 2022 18/06/2022

(ប៉េកាំង)៖ ប្រទេសចិនបានផាកពិន័យអ្នកលក់ទំនិញអនឡាញម្នាក់ចំនួន ១៦ លានដុល្លារពីបទគេចវេសបង់ពន្ធ ដែលជាការដាក់ទោសទណ្ឌចុងក្រោយបំផុតទៅលើអ្នកលក់អនឡាញល្បីៗឈ្មោះក្នុងប្រទេសនេះក្នុងគ្រាដែលមានការបង្ក្រាបទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលពន្ធដាររដ្ឋថា លោក Xu Guohao ដែលផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម Momo ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ១០៨លានយ័ន (១៦លានដុល្លារ) សម្រាប់ការបង់ពន្ធសងវិញ ថ្លៃបង់ពន្ធយឺតយ៉ាវ និងការផាកពិន័យសម្រាប់ការគេចពន្ធចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងទៀតថា រដ្ឋបាលពន្ធដារគ្រោងពង្រឹងការត្រួតពិនិត្យពន្ធដារបន្ថែមទៀតទៅលើអ្នករកស៊ីក្នុងឧស្សាហកម្មផ្សាយបន្តផ្ទាល់នេះ។ ប្រទេសចិនបានបង្កើនការអនុវត្តច្បាប់ពន្ធដារនៅក្នុងវិស័យលក់ទំនិញផ្សាយបន្តផ្ទាល់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដើម្បីគាំទ្រដល់យុទ្ធនាការវិបុលភាពរួមរបស់លោកប្រធានាធិបតី Xi Jinping ។ ភ្លែតហ្វមផ្សាយបន្តផ្ទាល់ ត្រូវបានតម្រូវឱ្យប្រមូលពន្ធលើប្រាក់ចំណូល និងផ្តល់របាយការណ៍រួមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលល្បីៗតាមបណ្តាញសង្គមទៅឱ្យអាជ្ញាធរមូលដ្ឋានរៀងរាល់ប្រាំមួយខែម្តង។ នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅក្នុងខែមីនា។ អ្នកលក់ទំនិញផ្សាយបន្តផ្ទាល់ដ៏ល្បីឈ្មោះបំផុតម្នាក់របស់ប្រទេសចិនឈ្មោះ Huang Wei ដែលគេស្គាល់ថា Viya ត្រូវបានផាកពិន័យ ២១០លានដុល្លារកាលពីខែធ្នូ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមក នាងបានបាត់ខ្លួនពីសាធារណៈ។ លោក Li Jiaqi ដែលជាអ្នកលក់កំពូលម្នាក់ទៀតនៅក្នុងឧស្សាហកម្មដែលធ្លាប់តែរីកចម្រើននោះ ក៏បានបាត់ខ្លួនពីអ៊ីនធឺណិតភ្លាមៗផងដែរ។ មានការប៉ាន់ស្មានថា គាត់បានល្មើសការហាមឃាត់ការផ្សព្វផ្សាយដោយសារបានបង្ហាញនំដែលមានរាងដូចរថគ្រោះមុនពេលខួបនៃការសម្លាប់រង្គាលនៅទីលានធានអានមេនក្នុងឆ្នាំ១៩៨៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែននឹងចាប់ផ្តើមតម្រូវ ឱ្យមានការស្នើសុំទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៉ី

Khmerpress June 18, 2022 18/06/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា អ៊ុយក្រែនមានបំណង អនុវត្តការស្នើសុំទិដ្ឋាការសម្រាប់ជនជាតិរុស្ស៉ី ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានប្រកាសលើគណនី Telegram របស់លោកថា អ៊ុយក្រែនកំពុងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីទិដ្ឋាការ សម្រាប់ពលរដ្ឋនៃសហព័ន្ធរុស្ស៉ី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ការសម្រេចនេះ នឹងបិទបញ្ចប់ការធ្វើដំណើរដោយពុំចាំបាច់សុំទិដ្ឋាការសម្រាប់ជនជាតិរុស្ស៉ី ដែលបានចាប់ផ្តើមដំបូង តាំងពីពេលអ៊ុយក្រែន ទទួលបានឯករាជ្យពីសហភាពសូវៀត កាលពីឆ្នាំ១៩៩១។ លោក អាន់ដ្រេ យើម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានផ្តល់ការបកស្រាយយ៉ាងដូច្នេះថា «ដោយសារតែសង្រ្គាមទ្រង់ទ្រាយធំរបស់សហព័ន្ធរុស្ស៉ី ពួកយើងចាំបាច់ត្រូវពង្រឹងការគ្រប់លើជនជាតិរុស្ស៉ី ដែលចូលមកក្នុងទឹកដីរបស់យើង ព្រោះសន្តិសុខគឺជាអាទិភាពដ៏ចម្បងមួយ»។ គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ មានព្រំប្រទល់ជាប់គ្នាប្រវែងជិត ២,៣០០គីឡូម៉ែត្រ ហើយប្រជាជនទាំងសងខាង ភាគច្រើនសុទ្ធតែមានសាច់ញាតិ នៅប្រទេសម្ខាងទៀត៕ ផ្តល់សិទ្ធិដោយ៖ […]