ព័ត៌មានអន្តរជាតិ

McDonald’s នឹងដើរចេញពីរុស្ស៊ី ហើយលក់ហាងរបស់ខ្លួន ៨៥០សាខា បន្ទាប់ពីឈរជើងអស់រាប់ទសវត្ស

Khmerpress May 17, 2022 17/05/2022

​ចាប់តាំងពីរុស្ស៊ីបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងមក​ ក្រុមហ៊ុនបរទេសធំជាច្រើនជាពិសេសក្រុមហ៊ុនអាមេរិក និងអឺរ៉ុបបានដឹកដៃគ្នាដើរចេញពីរុស្ស៊ី ដើម្បីប្រឆាំងនឹងការឈ្លានពាន។ ជាមួយគ្នានេះមកទល់ថ្ងៃច័ន្ទ នាយកប្រតិបត្តិយីហោដ៏ល្បី McDonald’s បានប្រកាសថា ស្លាកយីហោ McDonald’s នឹងមិនមានទៀតទេនៅរុស្ស៊ី។ ការឈ្លានពានទៅលើអ៊ុយក្រែនបានជំរុញឱ្យនាយកប្រតិបត្តិនៃខ្សែសង្វាក់អាហាររហ័ស ត្រូវបិទភោជនីយដ្ឋានរបស់ពួកគេជាបណ្តោះអាសន្ននៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែ​ពួកគេ​និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​មិន​អើពើ​ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយក្រែន។ ជាលទ្ធផល នាយកប្រតិបត្តិគ្រោងនឹងលក់ភោជនីយដ្ឋានចំនួន ៨៥០របស់ពួកគេទាំងអស់ទៅឱ្យអ្នកទិញក្នុងស្រុក ហើយហាងទាំងនោះនឹងមិនអាចប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ឬម៉ាកយីហោ McDonald’s បានទៀតទេ។ គួរបញ្ជាក់ថា McDonald’s ត្រូវបានទិញមកបើកសិទ្ធិផ្តាច់មុខនៅទីក្រុងមូស្គូក្នុងឆ្នាំ១៩៩០ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៦២ ពាន់នាក់នៅទូទាំងប្រទេស ប៉ុន្តែនាយកប្រតិបត្តិបានអះអាងថា ពួកគេនឹងធានាថាបុគ្គលិកទាំងនោះនឹងទទួលបានប្រាក់ខែរហូតដល់ពួកគេលក់អាជីវកម្មរបស់ពួកគេបានសម្រេច៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

Khmerpress May 17, 2022 17/05/2022

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងដោយជោគជ័យ ដោយវា ហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ទៀតថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ នៅឯតំបន់ឆ្នេរភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយបាញ់ចេញពីយន្ដហោះទម្លាក់គ្រាប់បែក B-52 ហើយមីស៊ីលនេះអាចហោះបាន ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ប្រកបដោយជោគជ័យ។ គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក, ចិន រុស្ស៉ី និងកូរ៉េខាងជើង ក៏ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ហើយក្នុងនោះរុស្ស៉ី គឺជាប្រទេសតែមួយគត់ដែលបានប្រើប្រាស់មីស៊ីលប្រភេទនេះនៅក្នុងសមរភូមិជាក់ស្ដែង នៃសង្រ្គាមអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

គិតត្រឹមថ្ងៃអង្គារនេះតួលេខអ្នកឆ្លងកូវីដនៅកូរ៉េខាងជើងកើនជិតដល់ ១,៥លាននាក់

Khmerpress May 17, 2022 17/05/2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ NDTV បានឲ្យដឹងថា អាជ្ញាធរសុខាភិបាកូរ៉េខាងជើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦៩,៥១០នាក់ និងអ្នកស្លាប់ចំនួន ៦នាក់បន្ថែមទៀតនៅល្ងាចថ្ងៃចន្ទ ទី១៦ ខែឧសភាម្សិលមិញនេះ។ តាមរយៈតួលេខអ្នកស្លាប់និងឆ្លងថ្មីដ៏ច្រើននេះបានធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនដល់ចំនួន ១,៤៨០,០៦០នាក់ និងចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ៥៦នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧​ ខែឧសភានេះ។ នៅចំពោះមុខស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងនេះ អាជ្ញាធរកូរ៉េខាងជើងបានសម្រេចដាក់ចេញវិធានការបន្ទាន់ជាច្រើនមានដូចជាប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធានាថាថ្នាំអាចទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ អាជ្ញាធរកូរ៉េខាងជើងក៏បានសម្រេចបិទខ្ទប់ទីក្រុង ហាមឃាត់ការជួបជុំ និងបិទច្រកព្រំដែនប្រទេសយ៉ាងតឹងរឹងផងដែរ។ គួរបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួននោះទេ ទើបរលកនៃជំងឺកូវីដ-១៩អាចរាតត្បាតនៅក្នុងប្រទេសមួយនេះបានយ៉ាងឆាប់រហ័សដូចនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀង ទិញឧទ្ធម្ភាគចក្រ៤០គ្រឿងពីអាមេរិក ដើម្បីយកទៅបង្វឹកពីឡុតយោធា

Khmerpress May 16, 2022 16/05/2022

(សេអ៊ូល)៖ ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងតម្លៃ ១៧០ពាន់លានវ៉ុន (ជិត១៣៣លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនអាមេរិក ប៊ែល ថិចត្រុន (Bell Textron) ដើម្បីទិញឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រមាណ ៤០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។ ទីភ្នាក់ងារ DAPA នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងខាងលើជាមួយក្រុមហ៊ុន Bell កាលពីថ្ងៃទី៦ ខែឧសភា ដើម្បីទិញឧទ្ធម្ភាគចក្រ Bell 505 រួមជាមួយម៉ាស៉ីន simulator ចំនួន៨គ្រឿង ដើម្បីយកទៅបង្វឹកក្រុមអាកាសយានិក នៃកងទ័ពជើងគោក និងកងទ័ពជើងទឹក។ សម្រាប់ម៉ាស៉ីន simulator ទាំងនោះ នឹងត្រូវផលិតដោយក្រុមហ៊ុនមួយ នៅកូរ៉េខាងត្បូងផ្ទាល់។ គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង មានផែនការចាប់ផ្តើមដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនោះ នៅក្នុងកងកម្លាំងទ័ពជើងគោក និងកងកម្លាំងទ័ពជើងទឹក នៅឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសឥណ្ឌា ប្រកាសហាមឃាត់ការនាំចេញស្រូវសាលីជាបន្ទាន់ ចំពេលតម្លៃកើនឡើងនៅជុំវិញពិភពលោក

Khmerpress May 16, 2022 16/05/2022

រដ្ឋាភិបាលឥណ្ឌាបានហាមប្រាមការនាំចេញស្រូវសាលី ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ចំពេលតម្លៃកើនឡើង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីការហាមឃាត់ជាបន្ទាន់ លើការនាំចេញស្រូវសាលីនេះ កាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសដែលប្រឈមនឹងការលំបាកក្នុងការធានាការផ្គត់ផ្គង់ ប្រសិនបើមានការស្នើសុំ។ គួរបញ្ជាក់ តម្លៃស្រូវសាលីបានកើនឡើងនៅជុំវិញពិភពលោកដោយសារតែការរំពឹងទុកថា ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវបានរារាំងនៅពេលដែលរុស្ស៊ីបន្តការលុកលុយទៅលើអ៊ុយក្រែន។ ឥណ្ឌា​ ជា​ប្រទេស​ផលិត​ស្រូវ​សាលី​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក ដែល​ភាគ​ច្រើន​ប្រើ​ប្រាស់​ក្នុង​ស្រុក។ ការឡើងថ្លៃស្រូវសាលីកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនរួចទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងថា នឹងប្រឹងប្រែងជួយកូរ៉េខាងជើង ប្រយុទ្ធប្រឆាំងកូវីដ-១៩ ឱ្យអស់ពីសមត្ថភាព

Khmerpress May 16, 2022 16/05/2022

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol) បាននិយាយថាប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល COVID-19 ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។ លោក យូន ស៊ុក យុល ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅឯសម័យប្រជុំសភាពេញអង្គ នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង ស្នើឱ្យសុំជំនួយពីពួកយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការ COVID-19, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ»។ គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាខាងលើដដែល លោក យូន ក៏បានសង្កត់ធ្ងន់ដែរថាលោកនឹងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅក្រោមផែនការសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ខណៈ លោក ចូ បៃដិនគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង […]

សិង្ហបុរីរកឃើញអ្នកឆ្លងអូមីក្រុង BA.4 និង BA.5 ក្នុងសហគមន៍ជាលើកដំបូង

Khmerpress May 16, 2022 16/05/2022

សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យទី ១៥ ខែឧសភា ម្សិលមិញនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ អូមីក្រុងបំប្លែងខ្លួនថ្មីចំនួន ៣ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងទាំង ៣នោះគឺត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ ខណៈមេរោគបំប្លែងខ្លួនថ្មីទាំងនោះគឺមានមេរោគអូមីក្រុង BA.4 ចំនួន ២ ករណី និងមេរោគអូមីក្រុង BA.5 ចំនួន ១ករណីផងដែរ។ គួររម្លឹកជូនថា មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ខាងលើនេះគឺជាប្រភេទមេរោគដែលអង្គការសុខភាពពិភពលោកធ្លាប់បានទាញសញ្ញាព្រមានពីកម្រិតហានិភ័យខ្ពស់កាលពីពេលថ្មីៗនេះ ដ្បិតពួកគេវាអាចបង្កការចម្លងបានលឿននិងអាចចូលទៅវាយប្រហារសួតរបស់អ្នកជំងឺបានទៀតផង។ បើតាមរបាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមពេលនេះមេរោគអូមីក្រុង BA.4 និងមេរោគអូមីក្រុង BA.5 បានបង្កការចម្លងទៅកាន់ក្រុមមនុស្សប្រមាណជា ១,០០០នាក់ហើយ ខណៈក្រុមអ្នកជំងឺទាំងនោះគឺស្ថិតនៅក្នុងប្រទេសចំនួន ១៦ផ្សេងគ្នានៅទូទាំងពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក គីម ជុងអ៊ុន បញ្ជាឲ្យក្រុមយោធាជួយសម្របសម្រួលការផ្គត់ផ្គង់ថ្នាំក្នុងក្រុងព្យុងយ៉ាងដើម្បីធានាថាអ្នកជំងឺកូវីដអាចទទួលបានថ្នាំទាន់ពេលវេលា

Khmerpress May 16, 2022 16/05/2022

កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភាម្សិលមិញនេះបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅការិយាល័យនយោបាយដើម្បីស្វែងរកវិធីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងជាលើកដំបូងក្នុងនៅទូទាំងប្រទេស។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រោយចប់់់កិច្ចប្រជុំនោះលោក គីម ជុងអ៊ុន បានសម្រេចដាក់ចេញវិធានការចាំបាច់មួយ​​គឺបញ្ជាឲ្យក្រុមយោធាជួយសម្របសម្រួលក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីធានាថាថ្នាំពេទ្យអាចបញ្ជូនទៅដល់ក្រុមអ្នកជំងឺទាន់ពេលវេលា។ ប្រភពខាងលើបានបន្តថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយលោក គីម ជុងអ៊ុន បានមើលឃើញថា ក្រុមបុគ្គលិករដ្ឋហាក់មានភាពយឺតយ៉ាវខ្លាំងក្នុងការចែកចាយថ្នាំទៅកាន់ក្រុមប្រជាពលរដ្ឋ ហើយលោកយល់ឃើញថា ការប្រើប្រាស់កម្លាំងយោធាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំនឹងមានប្រសិទ្ធភាពខ្ពស់ជាង។ គួររបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ​ ហើយថ្នាំពេទ្យដែលកូរ៉េខាងជើងកំពុងធ្វើការចែកចាយនោះក៏មានចំនួនកំណត់ដែរ ខណៈប្រព័ន្ធសុខាភិបាលរបស់ប្រទេសមួយនេះនៅមានកម្រិតទាបនៅឡើយ។ ព្រោះហេតុផលទាំងអស់នេះហើយទើបក្រុមអ្នកជំនាញបានបារម្ភថា កូរ៉េខាងជើងនឹងមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរខ្លាំងបំផុត ព្រោះនាពេលកន្លងក្រុមប្រទេសដែលមានប្រព័ន្ធសុខាភិបាលល្អនិងបានចាក់វ៉ាក់សាំងជូនពលរដ្ឋទៀតនោះក៏នៅតែមានចំនួនអ្នកស្លាប់ដោយកូវីដ-១៩ច្រើនដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក បៃដិន ថា សហរដ្ឋអាមេរិកនឹងចែករំលែក បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩ ជាសកល

Khmerpress May 13, 2022 13/05/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចែករំលែកបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ តាមរយៈ អង្គការសុខភាពពិភពលោក (WHO) ហើយកំពុងពង្រីកការចែកចាយឧបករណ៍តេស្តរហ័ស ក៏ដូចជាផ្តល់ការព្យាបាលដល់ប្រជាជនអាមេរិក ដែលលំបាកក្នុងទទួលបានការព្យាបាល។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងសុន្ទរកថានៃពិធីបើកកិច្ចប្រជុំកំពូលពិភពលោកលើកទី២ ស្តីពីជំងឺកូវីដ ១៩ លោក បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងចែករំលែកបច្ចេកវិទ្យាសុខាភិបាល ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក ទៅកាន់ពិភពលោក។ លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទានបន្ថែមចំនួន២០០លានដុល្លារ ដល់មូលនិធិសុខាភិបាលសកល សម្រាប់ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតផ្សេងៗនាពេលអនាគត របស់ធនាគារពិភពលោក ដែលនាំឲ្យវិភាគទានសរុបរបស់អាមេរិក ក្នុងមូលនិធិនេះកើនឡើងដល់ ៤៥០លានដុល្លារ»។ គួរបញ្ជាក់ថា កិច្ចប្រជុំដែលរួមគ្នាធ្វើជាម្ចាស់ផ្ទះដោយ សហរដ្ឋអាមេរិក, បេលី, អាល្លឺម៉ង់, ឥណ្ឌូណេស៊ី, និងសេណេហ្កាល់ ក្រោមការចូលរួមពីប្រទេសចំនួន១៤ទៀត រួមជាមួយស្ថាប័ន និងអង្គការផ្សេងៗ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា អំពីកិច្ចខិតប្រឹងប្រែងបញ្ចប់ជំងឺរាតត្បាត COVID-19 និង […]

ទឹកចិត្តកូន! បុរស២នាក់បងប្អូនសុខចិត្តដឹកម្តាយតាមរទេះរុញដើររាប់សិបគីឡូពីពេទ្យត្រឡប់ទៅផ្ទះ ដោយសារម្តាយឈឺមិនអាចជិះម៉ូតូឬឡានបាន

Khmerpress May 13, 2022 13/05/2022

ចិន៖ បុរសជាបងប្អូនជនជាតិចំនួន ២នាក់បានស​ម្រេចប្រើប្រាស់រទះរុញដាក់រុញម្តាយពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញក្នុងចម្ងាយផ្លូវរហូតដល់ ៣៦គីឡូម៉ែត្រ ដែលសកម្មភាពនេះត្រូវបានក្រុមអ្នកប្រើប្រាស់សង្គមចិននាំគ្នាធ្វើការកោតសរសើរយ៉ាងខ្លាំងនិងចាត់ទុកថាវាគឺជាការលះបង់ដ៏គួរឲ្យគោរពបំផុតមួយពីសំណាក់កូនៗទៅកាន់អ្នកម្តាយរបស់ពួកគាត់។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ខណៈបុរសទាំង ២នាក់បងប្អូននោះត្រូវបានគេស្គាល់ថាគឺលោក Liu Bo និងលោក Liu Guang។ ប្រភពខាងលើបន្តថា ស្រ្តីជាម្តាយដែលត្រូវបានកូនដឹកជញ្ជូនដោយប្រើរទះរុញនេះមានឈ្មោះថា Xu Guizhi អាយុ ៨៦ឆ្នាំមានជំងឺធ្ងន់ធ្ងរប្រចាំកាយទើបទទួលបានការវះកាត់សង្គ្រោះជីវិតនៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានកន្លែងសម្រាប់ឲ្យគាត់សម្រាកនោះទេ ដូចនេះហើយគេត្រូវតែបង្ខំចិត្តនាំរូបត្រលប់ទៅសម្រាកនៅផ្ទះវិញ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺស្រ្តីជាជនរងគ្រោះមានអាការៈពុលនឹងការធ្វើដំណើរយ៉ាងខ្លាំង ពោលគឺនៅពេលដែលគាត់ជិះរថយន្ត រមក ឬម៉ូតូ គាត់នឹងត្រូវក្អួតភ្លាមហើយក្នុងករណីពុលខ្លាំងគឺក្អួតឈាមតែម្តង។ ព្រោះហេតុផលនេះហើយទើបកូនៗរបស់គាត់សម្រេចប្រើរទះរុញដើម្បីនាំគាត់ត្រលប់មកផ្ទះវិញ ហើយការធ្វើដំណើរតាមរទះរុញត្រូវការពេលវេលារហូតដល់ ៧ម៉ោងឯណោះទើបបានទៅដល់ផ្ទះដែលមានចម្ងាយ ៣៦គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត