ព័ត៌មានអន្តរជាតិ

កូវីដវាយលុក អ្នកបើកយន្តហោះប្រើឱកាសទំនេរពីការងារ ចាប់ដៃមិត្តភក្កិបង្កើតសំរាមឆ្មាពីដំឡូងមី រហូតជោគជ័យបង្កើតបានជាក្រុមហ៊ុននាំចេញ

Khmerpress May 12, 2022 12/05/2022

ថៃ៖ ពីអតីតអ្នកបើកយន្តហោះ បែជាមកបបួលមិត្តភក្តិធ្វើ សំរាមឆ្មាទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតក្លាយទីជាម្ចាស់ក្រុមហ៊ុននាំចេញនាំចូលនូវសំរាមឆ្មានេះផងដែរ។ យោងតាមប្រភពព័ត៌មានរបស់ sentangsedtee បានអោយដឹងថា៖ «លោក Sun-Apinan Mahasaksawat នាយកប្រតិបត្តិក្រុមហ៊ុន Welty Mocky Innovation Company Limited បានរៀបរាប់ថា លោកបានស្គាល់គ្នាជាមួយមិត្តទាំងពីរតាំងពីពេលរៀនមហាវិទ្យាល័យឆ្នាំទី១ ផ្នែក Faculty of Science នៃសាកលវិទ្យាល័យ Chulalongkorn  ។ ក្រោយពេលដែលបានរៀនចប់ម្នាក់ៗក៏បានធ្វើការងារទៅតាមជំនាញរបស់ខ្លួននៅក្រុមហ៊ុនឯកជនមួយ ដោយរូបលោកជាអ្នកបើកយន្តហោះ ចំណែកមិត្តទាំង២ ម្នាក់ធ្វើការផ្នែកទីផ្សារ ចំណែកម្នាក់ទៀត អ្នកស្រាវជ្រាវ»។  «ចាប់ផ្តើមពី ៣ ឆ្នាំមុនមានព័ត៌មានពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិអំពីអត្រាកំណើនខ្ពស់នៃការនាំចេញសំរាមឆ្មា។ បើ​ក្រឡេក​ទៅ​មើល​វិញ ប្រទេស​ថៃ​មិន​ទាន់​ផលិត​សំរាម​ឆ្មា​នៅ​ឡើយ​ទេ ហើយរបស់​ដែល​គេ​ឃើញ​មាន​លក់​សុទ្ធ​តែ​នាំ​ចូល។ ពេល​និយាយ​ជាមួយ​មិត្តភ័ក្តិ ខ្ញុំ​បាន​រក​ឃើញ​ថា ប្រទេស​ថៃ​មាន​រុក្ខជាតិ​ដែល​អាច​ប្រើ​សម្រាប់​ផលិត​សំរាម​ឆ្មា។ ខ្ញុំ​និង​មិត្ត​ខំ​បើក​ការ​ស្រាវ​ជ្រាវ​មើល​រូបមន្ត​ផ្សេងៗ ហើយទីបំផុតបានរកឃើញថាដំឡូងមីជារុក្ខជាតិដែលល្អសម្រាប់ការផលិតនេះ។ វាមានគ្រឿងផ្សំស្ទើរតែទាំងអស់ដែលគួរប្រើសម្រាប់ធ្វើទុកដាក់សំរាមឆ្មា ដូចជាម្សៅ និងសរសៃធម្មជាតិ។ លើសពីនេះ ប្រទេសថៃ គឺជាប្រទេសដែលមានអត្រានាំចេញដំឡូងមីខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែរយៈពេល  ៣ឆ្នាំចុងក្រោយនេះ ត្រូវបានជួប​ប្រទះនឹងសម្ពាធលើតម្លៃ ដោយសារតែអ្នកទិញសំខាន់ៗដូចជា ប្រទេសចិនបានចាប់ផ្តើមវិនិយោគកាន់តែច្រើននៅក្នុងប្រទេសជិតខាង ធ្វើឱ្យចំនួននៃការនាំចេញធ្លាក់ចុះ វា​ជា​ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ជ្រើសរើស​យក​ដំឡូង​មី»។   លោកបានបន្ថែមថា វាត្រូវការពេលវេលាដើម្បីធ្វើការពិសោធន៍ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២០ ស្របពេលនៃមេរោគកូវីដ-១៩ កំពុងរាតត្បាតល្មម។ ពេលនោះរួមផ្សំទាំងពេលដែលខ្ញុំបានសម្រាកពីការហោះហើរផង ដូច្នេះខ្ញុំមានពេលដើម្បីជួយមិត្តរបស់ខ្ញុំបង្កើតសំរាមឆ្មា។ យើង​ប្រើ​ដំឡូងមី​ពី​តំបន់​ភាគ​ខាងកើត […]

ប្រជាជនស្រីលង្ការាប់រយនាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី ចំពោះមុខភាពវឹកវរ ដោយសារតែវិបត្តិសេដ្ឋកិច្ច

Khmerpress May 12, 2022 12/05/2022

(កូឡុំបូ)៖ ប្រជាជនស្រីលង្ការាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថយន្តក្រុង ក្នុងទីក្រុងកូឡ៉ំបូ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក ម៉ាហ៉ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) បានលាលែងពីតំណែង ហើយប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានព្រមានពីការធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ចំពោះមុខភាពវឹកវរ ដែលកំពុងតានតឹងខ្លាំងក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ ប្រជាជនស្រីលង្ការាប់រយនាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថយន្តក្រុង នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម កូឡុំបូ បន្ទាប់ពីអាជ្ញាធរបានដកចេញ នូវបំរាមគោចរនៅវេលាម៉ោង ៧៖០០នាទីព្រឹក ប៉ុន្តែនឹងត្រូវដាក់ឱ្យអនុវត្តជាថ្មី នៅវេលាម៉ោង ២៖០០រសៀល។ ប្រទេសស្រីលង្កា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ខណៈអំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី លោក Mahinda Rajapaksa ដែលជាបងប្រុសរបស់ប្រធានាធិបតី បានវាយប្រហារលើ ក្រុមប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង កូឡុំបូ។ បន្ទាប់ពីនោះ អំពើហិង្សាសងសឹកវិញក៏បានផ្ទុះឡើង ប្រឆាំងនឹងក្រុមអ្នកនយោបាយ ដែលនៅរណបគ្រួសារត្រកូល […]

លោក Elon Musk ចង់ជួបផ្ទាល់ជាមួយ Elong Musk របស់ចិន ដែលល្បីថាមានមុខមាត់ដូចគាត់

Khmerpress May 12, 2022 12/05/2022

លោក Elon Musk បាននិយាយថា គាត់ចង់ជួបបុរសជនជាតិចិនម្នាក់ដែលមានមុខមាត់ដូចគាត់ ដែលមកពីខេត្ត Hebei ភាគឦសានប្រទេសចិន ប្រសិនបើបុរសម្នាក់នោះពិតជាមានមុខមាត់ដូចគាត់។ លោក Musk បានឆ្លើយបែបនេះ ទៅកាន់អ្នកប្រើប្រាស់ Twitter ម្នាក់ ដែលគេបានសរសេរថា «Elon Musk របស់ចិន អាចជាក្លាយជាបញ្ហាធំបាន» ដោយសារចង់សំដៅថា បុរសជនជាតិចិនម្នាក់នោះ អាចធ្វើឱ្យមហាជនជាច្រើនលង់ជឿថាគាត់ជា Elon Musk ។ លោក Musk បានសរសេរថា៖«ខ្ញុំចង់ជួបបុរសម្នាក់នេះ (ប្រសិនបើគាត់មានមុខមាត់បែបនេះពិតមែន)។ វាពិបាកនឹងជឿណាស់ ដោយសារមានកម្មវិធី deepfakes សព្វថ្ងៃនេះ»។ បុរសជនជាតិចិនម្នាក់នោះ មានឈ្មោះថា Ma ហើយគាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើន ជាលើកដំបូងដោយសារការបង្ហោះវីដេអូមួយ នៅលើបណ្ដាញ Douyin ដែលគេហៅវាថាជា TikTok របស់ប្រទេសចិន។ វីដេអូនោះ បានល្បីដល់លោក Musk ដែលជំរុញឱ្យនាយកប្រតិបត្តិ Tesla និង SpaceX និយាយថាគាត់អាចជា «ផ្នែកមួយនៃជនជាតិចិន» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ […]

អង់គ្លេសនឹងបញ្ជូនទ័ពទៅជួយការពារស៊ុយអែតនិងហ្វាំងឡង់ពីការឈ្លានពានរបស់រុស្ស៊ី ខណៈប្រទេសទាំង ២នេះកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ “ណាតូ”

Khmerpress May 12, 2022 12/05/2022

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃពុធ ទី១១ ខែឧសភាម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសសន្យានឹងបញ្ជូនកងទ័ពទៅការពារប្រទេសស៊ុយអែតនិងហ្វាំងឡង់ភ្លាម ប្រសិនបើប្រទេសទាំង ២នេះរងនូវការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា ការសន្យាជួយប្រទេសទាំង ២ខាងលើនេះមិនមែនចេះតែធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ តែជាក់ស្តែងពេលនេះអង់គ្លេសបានត្រៀមកម្លាំងយោធាមួយផ្នែកធំរួចហើយសម្រាប់ធ្វើប្រតិបត្តិការណ៍ជាបន្ទាន់ក្នុងករណីដែលស៊ុយអែតនិងហ្វាំងឡង់ត្រូវរងនូវការគំរាមគំហែងដោយកម្លាំងយោធាពីសំណាក់រុស្ស៊ី។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលនៃប្រទេសស៊ុយអែតនិងហ្វាំងឡង់បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ NATO យ៉ាងខ្លាំង ខណៈរុស្ស៊ីមិនចង់ឃើញប្រទេសទាំង ២នេះទៅចូលរួមជាមួយអង្គការដែលមាននិន្នាការប្រឆាំងរុស្ស៊ីមួយនេះទាល់តែសោះ។ ជាក់ស្តែង នាពេលកន្លងមកក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយជាច្រើនក៏ធ្លាប់បានលើកឡើងដែរថា  មូលហេតុដែលរុស្ស៊ីសម្រេចឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ក៏ព្រោះតែអ៊ុយក្រែនមានទំនោរចង់ទៅចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ដែលមាននិន្នាការប្រឆាំងជាមួយនឹងរុស្ស៊ី។ សូមបញ្ជាក់ជូនថា អង្គការ NATO “ណាតូ” (ជាភាសាអង់គ្លេស) ឬ OTAN “អូតង់” (ជាភាសាបារាំង) ឬប្រែជាខេមរភាសាថា អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើងត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តែមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នមានសមាជិកចំនួន ៣០ប្រទេស ហើយគោលបំណងនៃការបង្កើតអង្គការមួយនេះគឺដើម្បីរួមគ្នាជួយធានាសេរីភាពនិងសន្តិសុខរបស់ប្រទេសជាសមាជិកតាមរយៈមធ្យោបាយនយោបាយនិងយោធា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកស្រី  Magdalena Andersson នាយករដ្ឋមន្ត្រីអ៊ុយអែត លោក Boris Johnson […]

កូរ៉េខាងជើង ប្រកាសបិទខ្ទប់ប្រទេស បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩

Khmerpress May 12, 2022 12/05/2022

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានសម្រេចបិទខ្ទប់ប្រទេសទាំងមូល ក្រោយមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរាយការណ៍នៅក្នុងទីក្រុងព្យុងយ៉ាង ដែលនេះជាការទទួលស្គាល់ផ្លូវការជាលើកដំបូងបំផុតពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលផ្ទុះឡើងមក។ នេះបើ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្រជាជនក្នុងទីក្រុងព្យុងយ៉ាង បានឆ្លងមេរោគអូមីក្រុង ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួន ករណី ឬប្រភពនៃការឆ្លងនៅឡើយទេ ដោយគ្រាន់តែបង្ហើបថាការប្រមូលសំណាកអ្នកជំងឺធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។ ភ្លាមៗបន្ទាប់ពីការរកឃើញមេរោគនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សពលករ ដើម្បីពិភាក្សា អំពីការឆ្លើយតបចំពោះការផ្ទុះឡើង នៃជំងឺឆ្លងនេះដោយចេញបញ្ជាឲ្យបិទខ្ទប់ទីក្រុង និងស្រុកទំាងអស់ទូទាំងប្រទេសយ៉ាងតឹងរ៉ឹង រួមទាំង ការចល័តក្រុមការងារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ផងដែរ។ គួរបញ្ជាក់ថា ទោះបីជាកូរ៉េខាងជើង មិនធ្លាប់បញ្ជាក់ពីការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសក៏ដោយ ក៏មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដាក់ការសង្ស័យថាអាចមានករណីឆ្លងខ្លះរួចទៅហើយ ជាពិសេសនៅពេលដែលមេរោគអូមីក្រុង រាលដាលខ្លាំង នៅក្នុងប្រទេសជិតខាង គឺកូរ៉េខាងត្បូង និងចិនជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

យន្ដហោះមួយគ្រឿង រអិលធ្លាក់ចេញពីផ្លូវ នៅក្នុងទីក្រុង Chongqing ប្រទេសចិន

Khmerpress May 12, 2022 12/05/2022

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាយន្ដហោះមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវ កំលុងហោះឡើង ចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អគ្គិភ័យក៏បានឆាបឆេះផងដែរ ក្រោយយន្ដហោះខាងលើរអិលធ្លាក់ចេញពីផ្លូវ ហើយអាកាសយានដ្ឋានបានបិទ ផ្លូវយន្ដហោះមួយភ្លាមៗ។ ដោយឡែក គេហទំព័រ FlightRadar24 បានឱ្យដឹងថាយន្ដហោះម៉ាក A319 ខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tibet Airlines តែមិនទាន់មាន ការបញ្ជាក់ពីមូលហេតុ ឬជនរងគ្រោះណាម្នាក់ ឬក៏ចំនួនអ្នកជិះនៅលើយន្ដហោះនេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មហាសេដ្ឋី លី កាស៊ីង៖ ប្រសិនបើអ្នកឈានដល់អាយុ ៤០ឆ្នាំហើយមិនចង់ក្លាយជាអ្នកក្រ សូមចំណាយពេលយ៉ាងហោចណាស់ ១ ​​នាទីដើម្បីអានវា

Khmerpress May 12, 2022 12/05/2022

ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើ​អ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។ អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖ ១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម ប៉ុណ្ណោះដែលជឿលើការស្រមើលស្រមៃនៃខ្សែភាពយន្ត។ ២.ដាក់គោលដៅឲ្យខ្លួនឯង៖ កំណត់គោលដៅ ១ឆ្នាំ ២ឆ្នាំ ឬ ៥ឆ្នាំ ប្រហែលជាមិនអាចជួយអ្នក​ឲ្យក្លាយជាអ្នកមានភ្លាមៗនោះទេ តែឆ្លងកាត់ការខិតខំប្រឹងប្រែងភាគច្រើនអ្នកនឹងអាចផ្លាស់ប្តូរវាសនា ៧០%។ ជាក់ស្ដែងដូចមហាសេដ្ឋី លី កាស៊ីង បានចំណាយពេលច្រើនជាង ៩០% នៃពេលវេលា ដើម្បីគិតពីអនាគត ៥ឆ្នាំ ទៅ ១០ឆ្នាំទៅមុខទៀត។ នៅដើមឆ្នាំ […]

BREAKING: កូរ៉េខាងជើង រាយការណ៍ពីករណីឆ្លងកូវីដ-១៩ ជាលើកដំបូងបំផុត

Khmerpress May 12, 2022 12/05/2022

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលស្គាល់ពីការរកឃើញជាលើកដំបូង នូវករណីឆ្លង COVID-19 នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បើតាម KCNA ករណីឆ្លងខាងលើ គឺមេរោគបំប្លែងថ្មីអូមីក្រុង តែភ្លាមៗមិនទាន់មានព័ត៌មានលម្អិតពីប្រភពឆ្លង ឬក៏ការបញ្ជាក់ថាករណីឆ្លងមានចំនួនប៉ុន្មាន នោះទេ ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្ដេជ្ញាថានឹងយកឈ្នះលើ COVID-19។ នេះគឺជាលើកដំបូងបំផុតដែលកូរ៉េខាងជើងទទួលស្គាល់ពី ករណីឆ្លង COVID-19 ចាប់តាំងជំងឺឆ្លងរាតត្បាតមួយនេះផ្ទុះឡើងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកបាននិយាយថា លោក ពូទីន កំពុងរៀបចំឱ្យមានសង្គ្រាមរយៈពេលវែងនៅអ៊ុយក្រែន

Khmerpress May 11, 2022 11/05/2022

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំសម្រាប់សង្រ្គាមដ៏យូរអង្វែងនៅអ៊ុយក្រែន ដោយសូម្បីតែជ័យជំនះនៅភាគខាងកើត ក៏មិនអាចបញ្ចប់សង្គ្រាមនេះបានដែរ នេះបើតាមការចុះផ្សាយរបស់ BBC។ ការ​ព្រមាន​នេះ​កើត​ឡើង​ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តែ​បន្ត​នៅ​ភាគ​ខាង​កើតអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានកំណត់កងទ័ពរបស់ខ្លួនឡើងវិញ សម្រាប់ការដណ្តើមយកតំបន់ Donbas បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងរបស់រុស្ស៊ី នៅតែស្ថិតក្នុងភាពគាំងដំណើរនៅឡើយ។ លោកស្រី Avril Haines នាយកផ្នែកចារកម្មជាតិបានប្រាប់សវនាការគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារថា លោក ពូទីន នៅតែមានបំណងចង់ដណ្ដើមយកការគ្រប់គ្រងលើសពីតំបន់ Donbas ប៉ុន្តែមហិច្ឆតា និងសមត្ថភាពយោធាធម្មតារបស់រុស្ស៊ី មិនបានសមប្រកបជាមួយបំណងនោះទេ។ លោកស្រីបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី ពូទីន កំពុងចាំមើលដំណោះស្រាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលបញ្ហាអតិផរណា (លុយហើម) កង្វះស្បៀងអាហារ និងការកើនតម្លៃថាមពល កាន់តែអាក្រក់ទៅៗ។ លោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោកយល់ថា ទាំងអស់នេះជាការគំរាមកំហែងចំពោះរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោកនិយាយថា យុទ្ធសាស្ត្រ zero-COVID របស់ចិនមិនមាននិរន្តរភាព ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រនោះ

Khmerpress May 11, 2022 11/05/2022

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា យុទ្ធសាស្ត្រ zero-COVID ដើម្បីកម្ចាត់ជំងឺរាតត្បាតគឺគ្មាននិរន្តរភាពទេ ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយបែបនោះ។ ប្រទេសចិនបានដាក់វិធានការយ៉ាងតឹងរ៉ឹង ដោយបានបិទខ្ទប់ប្រជាជនមួយចំនួនធំនៅទីក្រុងសៀងហៃ ឱ្យនៅតែក្នុងផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«នៅពេលយើងនិយាយអំពីយុទ្ធសាស្ត្រ zero-COVID យើងមិនគិតថា វាមាននិរន្តរភាពទេ ដោយពិចារណាលើអាកប្បកិរិយារបស់មេរោគឥឡូវនេះ និងអ្វីដែលយើងរំពឹងទុកនាពេលអនាគត»។ លោកថា៖«​យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​អ្នកជំនាញ​ចិន ហើយ​យើង​បាន​បង្ហាញថា ​វិធីសាស្ត្រ​នេះ​នឹង​មិនមាន​និរន្តរភាព​ឡើយ​។ ការ​ប្ដូរទៅ​យុទ្ធសាស្ត្រ​មួយ​ផ្សេង​ទៀត​ នឹង​មាន​សារៈសំខាន់ជាងនេះ»។ គួរឱ្យដឹងដែរថា ការបិទទីក្រុងសៀងហៃបានបង្កឱ្យមានកំហឹង និងការតវ៉ាពាក់ព័ន្ធនឹផលប៉ះពាល់លើសេដ្ឋកិច្ចដ៏សំខាន់ ដោយសារយុទ្ធសាស្ត្រ zero-COVID ខណៈដែលចលនានៅក្នុងរដ្ឋធានីប៉េកាំងត្រូវបានរឹតបន្តឹងបន្តិចម្តងៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត