ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិនបារម្ភថា លោក ពូទីន មិនមានផែនការដកខ្លួនពី សង្គ្រាមអ៊ុយក្រែន

Khmerpress May 10, 2022 10/05/2022

(ប៉ូតូម៉ាក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាលោកមានការព្រួយបារម្ភជាខ្លាំង ថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនមានផែនការដកខ្លួនពីសង្រ្គាមអ៊ុយក្រែន ក្នុងពេលនេះទេ ហើយលោកកំពុងពិចារណាថាត្រូវធ្វើអ្វីបន្តទៀត ចំពោះបញ្ហាមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។ លោក បៃដិន បានគូសបញ្ជាក់នៅឯកម្មវិធីរៃអង្គាសថវិកានយោបាយនៅជាយក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា « លោក ពូទីនបានជឿខុសថាការឈ្លានពាន លើអ៊ុយក្រែន នឹងបំបែកបំបាក់អង្គការណាតូ (NATO) ក៏ដូចជាសហភាពអឺរ៉ុប (EU)។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន កាន់តែរួបរួមគ្នា ដើម្បីជួយអ៊ុយក្រែន។ ការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន ត្រូវបានវាយបកវិញកាលពីខែមីនា ដោយការតស៊ូយ៉ាងខ្លាំរបស់កងទ័ពអ៊ុយក្រែន។ រុស្ស៉ី ដែលហៅសង្រ្គាម អ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» បានដាក់ពង្រាយកងទ័ពបន្ថែមទៀតចូល ទៅក្នុងអ៊ុយក្រែន សម្រាប់ការវាយប្រហារដ៏ធំកាលពីខែមេសា នៅតំបន់ភាគខាងកើតនៃប្រទេស ប៉ុន្តែការវាយរុលទៅមុខនៅតែមានការរីកចម្រើនតិចតួចដដែល។ គួរបញ្ជាក់ថា បើតាមលោក បៃដិន លោកពូទីន គឺជាមនុស្សដែលពូកែគណនា […]

លោក Ferdinand Marcos Jr ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

Khmerpress May 10, 2022 10/05/2022

(ម៉ានីល)៖ កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថាលោកនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ ២ដង។ រីឯ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថានឹងត្រូវចេញផ្សាយ នៅចុងខែឧសភានេះ។ គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត, លោក ម៉ាកូស ជេអ មានអាយុ ៦៤ឆ្នាំ បានសន្យាថាលោកនឹងដោះស្រាយបញ្ហាជាច្រើនដែលជា កង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះរួមមានការបង្កើតការងារ, បញ្ហាទំនិញឡើងថ្លៃ និងស្វែងរកឯកភាពជាតិជូនហ្វីលីពីនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីនថា លោកខាងលិចជាអ្នកធ្វើឱ្យរូបលោក «គ្មានជម្រើស» ជុំវិញសង្រ្គាមអ៊ុយក្រែន

Khmerpress May 9, 2022 09/05/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយនៅឯពិធីប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន នៅថ្ងៃចន្ទនេះ។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេស NATO មិនចង់ស្ដាប់ពួកយើងឡើយ ហើយនេះមានន័យថាជាការពិតណាស់ ពួកគេមានផែនការផ្សេងជាច្រើន ក្នុងនោះរួមមានទាំងការរៀបចំជាច្រើន ដែលកំពុងធ្វើឡើងក្នុងតំបន់ដុនបាស់ និងការឈ្លានពានទឹកដីជាប្រវតិ្តសាស្ត្ររបស់ពួកយើង ដូចជាគ្រីមៀ ជាដើម»។ លោកបន្តទៀតថា «នៅក្នុងទីក្រុងកៀវ, ពួកគេបានប្រកាសពីលទ្ធភាពនៃការទទួលបានអាវុធនុយក្លេអ៊ែរ រីឯប្លុក NATO បានចាប់ផ្ដើមធ្វើសកម្មភាពយោធាគ្រប់គ្រង ទឹកដីដែលនៅជិតព្រំដែនរបស់ពួកយើង…ដែលនេះជាទង្វើមិនអាចទទួលយកបាន ហើយរុស្ស៉ីចាំបាច់ត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងទាំងបង្ខំ ដើម្បីរារាំង ពួកឈ្លានពាន»។ គួរបញ្ជាក់ថា លោក ពូទីន […]

សហភាពអឺរ៉ុប អាចនឹងរឹបអូសយកទុនបម្រុងរុស្ស៊ី ៣០០ ពាន់លានដុល្លារ ដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញ

Khmerpress May 9, 2022 09/05/2022

បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់មួយរូបនៃសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបគួរតែពិចារណារឹបអូសយកទុនបំរុងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ីដែលបង្កក ដើម្បីជួយទូទាត់ចំណាយលើការស្ថាបនាអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា សហរដ្ឋអាមេរិកបានយកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារពីធនាគារកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីចំណាយសម្រាប់ជំនួយមនុស្សធម៌ ហើយវិធីសាស្រ្តស្រដៀងគ្នានេះគួរតែត្រូវបានពិចារណាទៅលើប្រទេសរុស្ស៊ី។ គួររម្លឹកថា លោកខាងលិចបានបង្កកប្រហែលពាក់កណ្តាលនៃមាស និងទុនបម្រុង Forex របស់រុស្ស៊ី ដែលសរុបប្រហែល ៦០០ពាន់លានដុល្លារ។ ជាមួយគ្នានេះ មន្ត្រីនៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឥឡូវនេះកំពុងពិចារណាអំពីរបៀបដែលពួកគេអាចប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ីបាន ដើម្បីផ្តល់មូលនិធិដល់ការកសាងឡើងវិញនៃអ៊ុយក្រែន រួមបញ្ចូលទាំងការលក់ទ្រព្យសម្បត្តិដែលរឹបអូសបានរបស់ មហាសេដ្ឋីរុស្ស៊ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង់គ្លេសបានរាយការណ៍ពីករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ដែលកើតមានលើអ្នកដំណើរម្នាក់មកពីប្រទេសនីហ្សេរីយ៉ា

Khmerpress May 9, 2022 09/05/2022

ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ត្រូវបានគេរកឃើញនៅលើអ្នកជំងឺម្នាក់នៅក្នុងប្រទេសអង់គ្លេស។ ទីភ្នាក់ងារនេះបាននិយាយថា ជំងឺអុតស្វាយ Monkeypox គឺជាការឆ្លងមេរោគដ៏កម្រមួយ ដែលមិនងាយចម្លងមកមនុស្សនោះទេ ប៉ុន្តែជំងឺនេះអាចចម្លងពីមនុស្សទៅមនុស្សបាន គ្រាន់តែវាមានហានិភ័យទាបក្នុងការឆ្លងនៅក្នុងចំណោមមនុស្សទូទៅ។ UKHSA បាននិយាយថា អ្នកជំងឺបានឆ្លងមេរោគនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា មុនពេលគាត់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ គាត់កំពុងព្យាបាលនៅអង្គភាពជំនាញជំងឺឆ្លង និងឯកោ Guy’s and St Thomas’ NHS Foundation Trust។ បើតាមប្រភព UKHSA បានឱ្យដឹងថា រោគសញ្ញាដំបូងរួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ។ ទីភ្នាក់ងារក៏នឹងទាក់ទងទៅអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ ដើម្បីផ្តល់ព័ត៌មាន និងដំបូន្មានសុខភាព ដើម្បីជាវិធានការប្រុងប្រយ័ត្ន។ គួរឱ្យដឹងផងដែរថា ជំងឺ Monkeypox គឺជាជំងឺអុតស្វាយម្យ៉ាង ដែលត្រូវបានបាត់ទៅវិញតាំងពីក្នុងឆ្នាំ១៩៧៩ ឯណោះ ប៉ុន្តែបានផ្ទុះឡើងនៅក្នុងឆ្នាំ២០០៣ នៅសហរដ្ឋអាមេរិក ហើយក៏មានការផ្ទុះឡើងតិចតួចនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៨ ផងដែរ។ ឆ្នាំមុន CDC អាមេរិក ក៏បានស៊ើបអង្កេតករណីជំងឺនេះ ពីក្នុងអ្នកដំណើរម្នាក់ទៅកាន់ទីក្រុង Dallas […]

BREAKING: រុស្ស៉ីប្រារព្ធទិវាជ័យជម្នះ «៩ ឧសភា» ក្រោមអធិបតីភាពលោក វ្ល៉ាឌីមៀ ពូទីន

Khmerpress May 9, 2022 09/05/2022

(មូស្គូ)៖ រុស្ស៉ី បានចាប់ផ្ដើមប្រារព្ធទិវាជ័យជម្នះ ៩ ឧសភាហើយ នៅថ្ងៃចន្ទនេះ ក្រោមការចូលរួមដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៉ី ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។ ការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅក្នុងឆ្នាំ២០២២នេះ កើតមានឡើងនៅចំពេលក្រុមអ្នកជំនាញ និងក្រុមមន្ត្រីលោកខាងលិច បារម្ភថាលោក ពូទីន អាចនឹងយកឱកាសនេះប្រកាសសង្រ្គាម ជាផ្លូវការលើអ៊ុយក្រែន ឬជ័យជម្នះណាមួយ ប្រាប់ប្រជាជនរុស្ស៉ី ជាពិសេសគឺពាក់ព័ន្ធនឹងការកាន់កាប់ទឹកដីមួយផ្នែកនៅភាគខាងត្បូង និងភាគខាងកើត ប្រទេសអ៊ុយក្រែន ឬក៏ប្រកាសពីជោគជ័យនៃការរំដោះប្រជាជននិយាយភាសារុស្ស៉ី ចេញពីក្រុមជ្រុលនិយមអ៊ុយក្រែន ដែលរុស្ស៉ីចោទថាជាពួកណាហ្ស៉ី សម័យទំនើប៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃត្រូវប៉ាន់ខ្លាំង ខណៈការនាំចេញអាហារនឹងកើនឡើង ៥% នៅឆ្នាំនេះ ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការភ័យព្រួយខ្លាចខ្វះស្បៀងរបស់ប្រទេសជាច្រើន

Khmerpress May 9, 2022 09/05/2022

ការនាំចេញអាហាររបស់ថៃត្រូវបានគេរំពឹងថា នឹងកើនឡើង ៥% នៅឆ្នាំនេះ បន្ទាប់ពីបានឃើញកំណើនដឺរឹងមាំ ២៦% នៅក្នុងត្រីមាសទី១ ដែលត្រូវបានជំរុញដោយជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងកើនឡើងនៃការព្រួយបារម្ភអំពីកង្វះអាហារនៅក្នុងប្រទេសជាច្រើន។ លោក Visit Limlurcha ប្រធាននៃសមាគមអ្នកកែច្នៃចំណីអាហារថៃបាននិយាយថា សង្រ្គាមបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខស្បៀងនៅក្នុងប្រទេសជាច្រើន ដែលនាំឱ្យអ្នកនាំចូលពន្លឿនការដឹកជញ្ជូនស្បៀងអាហារ ដើម្បីជៀសវាងការខ្វះខាត។ លោកបានបន្តថា “ក្នុងនាមជាអ្នកនាំចេញអាហារដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃទទួលបានអត្ថប្រយោជន៍ពីសង្គ្រាម។ ការនាំចេញអាហារបានរកប្រាក់ចំណូលបាន ៣២៤ពាន់លានបាត (ប្រមាណ ៩.៤០ ពាន់លានដុល្លារ) ក្នុងត្រីមាសទីមួយ”។ លោកក៏បានបន្ថែមថា ក្នុងចំណោមនោះផលិតផលម្ហូបអាហារឧស្សាហកម្មសរុបមាន ១៨៧ពាន់លានបាត កើនឡើង ៤០.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផលិតផលអាហារកសិកម្មមានចំនួន ១៣៨ពាន់លានបាត កើនឡើង ១០%។ គួរបញ្ជាក់ថា ផលិតផលកំពូលទាំង ១០ដែលកើនឡើងក្នុងការនាំចេញរួមមាន៖ ខ្លាញ់ និងប្រេងដែលអាចបរិភោគបានចម្រាញ់ចេញពីរុក្ខជាតិ និងសត្វ។ ស្ករ និង molasses, គ្រាប់ធញ្ញជាតិ, ពោត, សាច់​ និងផ្នែកមួយចំនួននៃសត្វដែលអាចបរិភោគបានផ្សេងទៀត, មឹក, អាហារ​សត្វ​ចិញ្ចឹម, អង្ករ, ត្រី, និងគ្រឿងទេសអាហារ។ ជាមួយគ្នានេះទីផ្សារ​នាំ​ចូល​អាហារ​កំពូល​ទាំង​ ១០​ […]

WHO ព្រមានជាផ្លូវការអំពីហានិភ័យនៃវ៉ារ្យ៉ង់កូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទ

Khmerpress May 9, 2022 09/05/2022

អង្គការសុខភាពពិភពលោកបានធ្វើការព្រមានអំពីហានិភ័យនៃមេរោគជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ វ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីដែលកំពុងបង្កការព្រួយបារម្ភទាំង ៣ប្រភេទនោះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់វ៉ារ៉្យង់អូមីក្រុងរួមមាន វ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់BA.2.12.1។ បើយោងតាមអ្នកជំនាញក្នុងមន្ទីរពេទ្យ Ramathibodi នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Genomics បានអះអាងថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះអាចនឹងបង្កការចម្លងបានលឿន និងមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺទៀតផង។ គួរបញ្ជាក់ជូនថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះពួកវាបានបន្តធ្វើដំណើរទៅដល់ទឹកដីអាមេរិកហើយ ខណៈគិតត្រឹមពេលនេះចំនួនអ្នកឆ្លងវ៉ារ្យ៉ង់បំប្លែងទាំងនេះនៅមានចំនួនតិចតួចនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៊ីនឹងកាន់តែយ៉ាប់ ខណៈមេដឹកនាំមកពីប្រទេសទាំង ៧ បានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ និងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី

Khmerpress May 9, 2022 09/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសទាំង ៧ បានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ និង ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មបន្ថែមផ្នែកសេដ្ឋកិច្ច ទៅលើរដ្ឋបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការឈ្លានពានអ៊ុយក្រែន។ ប្រភពដដែលបានឱ្យដឹងថា មេដឹកនាំមកពីប្រទេសទាំង ៧ បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតរបស់ពួកគេ ដោយសេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំប្តេជ្ញាលុបចោលការពឹងផ្អែករបស់ប្រទេសរបស់ពួកគេលើថាមពលរុស្ស៊ី “រួមទាំងការបញ្ឈប់ ឬ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី”។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា មេដឹកនាំនឹងចាត់វិធានការដើម្បីហាមឃាត់ ឬរារាំងការផ្តល់សេវាសំខាន់ៗដែលរុស្ស៊ីអាស្រ័យ ដើម្បី ធ្វើឱ្យស្ស៊ីកាន់តែឯកោគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេ នឹងបន្តចាត់វិធានការប្រឆាំងនឹងធនាគាររុស្ស៊ីដែលភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក និងរិះគន់ជាប្រព័ន្ធចំពោះប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចូលរួមកិច្ចប្រជុំកំពូលដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ក្នុងនោះលោកបានអះអាងថា កាលពីថ្ងៃសៅរ៍ គ្រាប់បែករុស្ស៊ីបានសម្លា..ប់ជនស៊ីវិល ៦០នាក់ ដែលបានស្វែងរកជម្រកនៅក្នុងសាលារៀនមួយនៅតំបន់ភាគខាងកើតនៃទីក្រុង Luhansk៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កាណាដាប្រកាសផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនបន្ថែមទៀត

Khmerpress May 9, 2022 09/05/2022

លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានប្រកាសនឹងផ្តល់អាវុធនិងសម្ភារៈយោធាមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកាដាណារូបនេះបានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ​​ ខណៈដំណើរទស្សនៈកិច្ចនេះមិនត្រូវបានគេប្រកាសឲ្យដឹងមុនជាសាធារណៈនោះទេ។ ប្រភពខាង​លើបានបន្តថា ជំនួយផ្នែកយោធារបស់កាណាដានោះរួមមានអាវុធខ្នាតតូច យន្តហោះដ្រូន ប្រព័ន្ធចាប់រូបភាពពីផ្កាយរណប និងសម្ភារៈយោធាសំខាន់ៗមួយចំនួនទៀត។ នៅក្នុងដំណើរទស្សនៈកិច្ចនោះលោកនាយករដ្ឋមន្ត្រីកាណាដាក៏បានចូលជួបជាមួយនិងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ ហើយនៅក្នុងជំនួបនោះ Justin Trudeau បានប្រកាសផងដែរថា កាណាដានឹងបន្តចូលរួមដាក់ទណ្ឌកម្មចំពោះរុស្ស៊ីបន្ថែមទៀត ដោយទណ្ឌកម្មទាំងនោះអាចមានទាំងទណ្ឌកម្មចំពោះរដ្ឋាភិបាលរុស្ស៊ីនិងទណ្ឌកម្មចំពោះបុគ្គលដោយផ្ទាល់មួយចំនួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត