ព័ត៌មានអន្តរជាតិ

សង្រ្គាមអ៊ុយក្រែន៖ ពិភពលោក កំពុងចាំអ៊ុតមើលសុន្ទរកថារបស់លោក ពូទីន នៅឯទិវាជ័យជម្នះ «៩ ឧសភា»

Khmerpress May 9, 2022 09/05/2022

(តូក្យូ)៖ រុស្ស៉ី នឹងប្រារព្ធទិវាជ័យជម្នះនៅថ្ងៃចន្ទនេះ ដើម្បីរំឮកដល់ខួបលើកទី៧៧ នៃជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ី អាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២ ខណៈពិភពលោកទាំងមូលកំពុងចាំអ៊ុតមើលថាតើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងប្រកាសអ្វីនៅក្នុង សុន្ទរកថារបស់លោកទៅកាន់ប្រជាជនរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។ ទិវាជ័យជម្នះ «៩ ឧសភា» គឺជាបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសរុស្ស៉ី ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ អមជាមួយការធ្វើព្យុហយាត្រាយោធា ដ៏ធំសម្បើមនៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ ហើយដូចសព្វដង លោក ពូទីន ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាមួយ នៅម៉ោង ១០ព្រឹក (ម៉ោង ក្នុងទីក្រុងមូស្គូ)។ បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊េន វ៉លលេស (Ben Wallace) និងអ្នកជំនាញភាគច្រើន, លោក ពូទីនអាចនឹងយកឱកាសក្នុងប្រារព្ធពិធី បុណ្យជាតិមួយនេះ ប្រកាសធ្វើសង្រ្គាមផ្លូវការលើអ៊ុយក្រែន ដើម្បីកែនកងទ័ពទូទាំងប្រទេសឱ្យចូលរួមប្រយុទ្ធក្នុងសមរភូមិ ឬក៏អាចប្រកាសពីជ័យជម្នះ ណាមួយពីការគ្រប់គ្រងទឹកដីអ៊ុយក្រែន ក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត។ ប៉ុន្តែ វិមានក្រឹមឡាំងកន្លងមក ធ្លាប់បានច្រានចោលចំពោះការលើកឡើងដែលថាលោក […]

ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ចាប់ផ្ដើមហើយ

Khmerpress May 9, 2022 09/05/2022

(ម៉ានីល)៖ ការិយាល័យបោះឆ្នោតបានបើកទ្វារហើយ នៅព្រឹកថ្ងៃចន្ទនេះ នៅទូទំាងប្រទេសហ្វីលីពីន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ, ថ្នាក់ខេត្ត និងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន, ប្រជាជនហ្វីលីពីន ៦៥.៧លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស ហើយ ១.៦៩លាននាក់នឹងចូលរួមការបោះឆ្នោតនៅតាមស្ថានទូតហ្វីលីពីននៅឯក្រៅប្រទេស។ ប្រជាជនហ្វីលីពីនអាចទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅ ចន្លោះពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៧យប់ថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា បេក្ខជនប្រធានាធិបតីហ្វីលីពីន ៤រូប ក្នុងចំណោម ១០រូបកំពុងនាំមុខគេ ក្នុងនោះរួមមានទាំងកូនប្រុសច្បងនៃអតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ជេ អ (Ferdinand Marcos Jr) ដែលកំពុងប្រជែងគ្នាស្នងតំណែងប្រធានាធិបតីផុតអាណត្តិ លោក រ៉ូឌ្រីហ្គោ ឌូតើតេ។ ហ្វីលីពីន តែងតែរៀបចំការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ ជារៀងរាល់ ៦ឆ្នាំម្ដង ដោយរដ្ឋធម្មនុញ្ញនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ថាប្រធានាធិបតីម្នាក់អាចកាន់តំណែងបានតែមួយអាណត្តិមានរយៈពេល ៦ឆ្នាំ។ ដោយឡែក ការស្ទង់មតិចុងក្រោយបំផុតធ្វើឡើង ដោយវិទ្យាស្ថាន Pulse Asia […]

ព្យាយាមគង់បានសម្រេច! អ្នកបើកយន្តហោះម្នាក់ត្រូវបានបញ្ឈប់ពីការងារ មកលក់សាច់ជ្រូកអាំងទឹកប្រហុកតស៊ូរហូតហាងល្បីល្បាញរកចំណូលបានខ្ទង់មុឺនដុល្លារ

Khmerpress May 7, 2022 07/05/2022

ថៃ៖ អាជីពជាអ្នកបើកយន្តហោះនរណាៗក៏តែងប៉ងប្រាថ្នាដែរដោយសារតែវាជាអាជីពដ៏គង់វង្សឋិតថេរ។ ប៉ុន្តែនៅពេលដែលមានរោគរាតត្បាត ទើបធ្វើអោយជីវិតការងាររបស់បុរសម្នាក់នេះរងផលប៉ះពាល់មិនតិចជាងនរណាឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sentangsedtee បានផ្សាយកាលពីថ្ងៃទី ២៥ មេសា អំពីភាពជោគជ័យមួយផ្នែកទៀត របស់អ្នកបើកយន្តហោះ លោក Smith Sapbumrungsakul រឺមានឈ្មោះហៅក្រៅថា លោក Pop វ័យ៣០ឆ្នាំ ជាអតីតអ្នកបើកយន្តហោះ ដោយត្រូវបានបញ្ឈប់ពីការងារដោយសារតែជម្ងឺរាតត្បាត(Covid-19)  ទើបធ្វើអោយលោក Pop ត្រូវបានផ្លាស់ប្តូរអាជីពជាម្ចាស់ហាង «សាច់ជ្រូកអាំងទឹកប្រហុក» ដើម្បីចិញ្ចឹមគ្រួសារ។ លោក Pop បានរៀបរាប់ថា៖ «មុននឹងលោកក្លាយជាម្ចាស់ហាងដែលទទួលបានជោគជ័យ លោកធ្លាប់ធ្វើការជាអ្នកបើកយន្តហោះបានរយៈពេលជាង ១១ខែ ដោយការហោះភាគច្រើនគឺហោះក្នុងស្រុក ហើយក៏មានការហោះឆ្លងប្រទេសទ្វីបអាសុីខ្លះដែរ។ ចំណែកចំណូលរបស់លោកដែលបានទទួលពីការងារនេះដែរ គឺអាចចិញ្ចឹមគ្រួសារអោយរស់បានយ៉ាងស្រួល។ ប៉ុន្តែដោយសារតែជម្ងឺរាតត្បាតលោកបែរជាត្រូវបានបញ្ឈប់ពីការងារទៅវិញ។ នៅពេលនោះដែរលោកខូចចិត្តខ្លាំងណាស់ មានអារម្មណ៍ធ្លាក់ដល់ចំនុចសូន្យ គិតអ្វីមិនចេញបានតែសំងំខូចចិត្តរាប់អាទិត្យ ព្រោះលោកតាំងចិត្តចំពោះការងារនេះយ៉ាងខ្លាំងរហូតមក។ ទោះបីជាយ៉ាងនេះក្ដី តែលោកពិតជាសំណាងល្អណាស់ដែលមានឳពុកម្តាយនៅក្បែរជួយលើកទឹកចិត្តរហូត ថែមទាំងពោលថា «មិនអីទេកូនបើស្ថានភាពតម្រូវអោយទៅជាបែបនេះ កូនសាកគិតរកអ្វីផ្សេងធ្វើទៅ»។ ក្រោយពីបានលឺដូចនេះហើយធ្វើអោយលោក Pop ក្រោកឡើងតស៊ូជាថ្មីម្តងទៀត ដោយលោកចាប់ផ្តើមឈរលក់សាច់ជ្រូកអាំងនៅក្នុងបុរីដែលខ្លួន​បានរស់នៅ ប៉ុន្តែលក់មិនសូវបានប៉ុន្មានទេ។ លុះក្រោយពីបានអង្គុយពិភាក្សាជាមួយនឹងអ្នកម្តាយទើបសម្រេចប្តូរមក «លក់សាច់ជ្រូកអាំងទឹកប្រហុក» ដែលជាមុខម្ហូបដែលលោកចូលចិត្តវិញ ដោយលោកព្យាយាមច្នៃប្រឌិតបន្ថែម តាមរយៈរៀនធ្វើតាមរូបមន្តនៅក្នុងយូធូប។ លោកបានព្យាយាមកែច្នៃរសជាតិ […]

កាសែត Wall Street Journal រាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន កំពុងដកខ្លួនចេញពីប្រទេសរុស្ស៊ី

Khmerpress May 7, 2022 07/05/2022

យោងតាមប្រភពមួយដែលមិនត្រូវបានបញ្ចេញឈ្មោះបានប្រាប់កាសែត Wall Street Journal ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងចាកចេញពីប្រទេសរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មដែលសហគមន៍អន្តរជាតិបានដាក់នៅក្នុងតំបន់របស់ពួកគេ។​ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Lenovo Group Ltd. និង Xiaomi Corp. កំពុងដាក់កម្រិតលើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មបង្កឱ្យមានការលំបាកក្នុងប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រទេស។ ជាមួយគ្នានេះ SZ DJI Technology Co. គឺជាក្រុមហ៊ុនចិនមួយក្នុងចំណោមក្រុមហ៊ុនចិនមួយចំនួនដែលបាននិយាយថា ពួកគេនឹងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនរហូតដល់មានការជូនដំណឹងបន្ថែម។ គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនខាងលើ ក្រុមហ៊ុនចិនមួយចំនួនទៀតបានចៀសវាងការប្រកាសជាសាធារណៈពីហេតុផលដែលពួកគេទាញអាជីវកម្មពីប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលចិនបាននិយាយថា អាជីវកម្មចិននៅទីនោះត្រូវតែទ្រាំនឹងទណ្ឌកម្មរបស់លោកខាងលិច៕ vផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងទើបបាញ់តេស្ត មីស៉ីលបាលីស្ទិគ១គ្រាប់ ចេញពីនាវាមុជទឹក

Khmerpress May 7, 2022 07/05/2022

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលីស្ទិគមួយគ្រាប់ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ត្រូវស្បថចូលកាន់តំណែងជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។ យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលីស្ទិគរយៈចម្ងាយខ្លីមួយគ្រាប់ ដែលត្រូវបានសន្និដ្ឋានថាជា មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណជា ២រសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) ដោយចេញពីម្តុំទីក្រុងស៉ីនប៉ូ (Sinpo) ជាទីដែលកូរ៉េខាងជើងរក្សាទុកនាវាមុជទឹក ហើយនិង បរិក្ខារសម្រាប់បាញ់សាកល្បង មីស៉ីលបាលីស្ទិគប្រភេទ SLBM។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបាញ់តេស្តមីស៉ីលផ្លោងមួយគ្រាប់ ទៅធ្លាក់ចូលសមុទ្រនៅភាគខាងកើតប្រទេសខ្លួន ផងដែរ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ ក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។ សរុបមកវិញ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលចំនួន១៥លើកហើយ ធៀបនឹងចំនួនត្រឹម៤លើក កាលពីឆ្នាំ២០២០ និង៨លើក កាលពីឆ្នាំ២០២១។ គួរបញ្ជាក់ថា លោក Yoon នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសកូរ៉េខាងត្បូង […]

លោក Elon Musk គ្រោងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ Twitter ឲ្យឡើងដល់ ២៦,៤ពាន់លានដុល្លារនៅឆ្នាំ២០២៨

Khmerpress May 7, 2022 07/05/2022

លោកមហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាម្សិលមិញនេះថា គាត់គ្រោងនឹងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ ខាងមុខនេះ ខណៈប្រាក់ចំណូលរបស់បណ្តាញសង្គមខ្នាតយក្សមួយនេះមានត្រឹម ៥ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០ កន្លងទៅប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter មានការធ្លាក់ចុះយ៉ាងច្រើន ដោយប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះរហូតដល់ ៩០% ហើយការធ្លាក់ចុះដ៏គំហុកនេះទាញឲ្យប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនត្រូវធ្លាក់ចុះអស់ ៤៥%ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ផែនការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារសម្រាប់នៅឆ្នាំ ២០២៨នេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ហើយគោលដៅរួមមួយគឺគេបានដាក់ផែនការរកប្រាក់ឲ្យបានជាមធ្យមពីអ្នកប្រើប្រាស់ក្នុងចំនួន ៣០,២២ ដុល្លារនៅក្នុងឆ្នាំ ២០២៨ ខណៈនាពេលបច្ចុប្បន្ននេះបើគិតជាមធ្យមគេអាចរកប្រាក់បានត្រឹម ២៤,៨៣ ដុល្លារប៉ុណ្ណោះពីអ្នកប្រើប្រាស់ម្នាក់។ គួរបញ្ជាក់ជូនថា លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែមុន ហើយរូបលោកធ្លាប់បាននិយាយថានឹងព្យាយាមអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះឲ្យក្លាយជាក្រុមហ៊ុនបណ្តាញសង្គមកម្រិតកំពូលនៅលើពិភពលោកនៅពេលអនាគត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីបំផុត! សាច់ញាតិខាងកូនក្រមុំ អាចទាក់ទងកូនកំលោះដែលរត់ចោលមង្គលការបន្សល់បំណុលជិត ១ម៉ឺនដុល្លារកាលពីថ្ងៃមុនបានហើយ

Khmerpress May 7, 2022 07/05/2022

ថៃ៖ បើយោងតាមសារព័ត៌មានរបស់ Khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែឧសភា ២០២២ បានអោយដឹងថា បន្ទាប់ពីករណីដែលកូនកំលោះបានគេចខ្លួនពីកម្មវិធីមង្គលការរបស់ខ្លួន បណ្តោយអោយកូនក្រមុំរៀបចំពិធី ក៏ដូចជាទទួលភ្ញៀវតែម្នាក់ឯងទាំងឈឺចាប់ ថែមទាំងចំណាយអស់ទឹកប្រាក់ជាង ១មុឺនដុល្លារ ក្លាយទៅជាបំណុលនោះ ទីបំផុតអាចទាក់ទងកូនកំលោះបានហើយ។ សារព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីថ្ងៃរៀបការ សាច់ញាតិខាងកូនក្រមុំក៏នៅតែព្យាយាមខលទាក់ទងទៅតាមទូរស័ព្ទរហូតទាល់តែអាចទាក់ទងទៅកាន់កូនកំលោះបានសម្រេច។ ក្នុងការសន្ទនាតាមទូរស័ព្ទនោះកូនកំលោះបានបកស្រាយអំពីហេតុផលថា មូលហេតុដែលរូបលោកបានគេចពីកម្មវិធីមង្គលការនោះ គឺដោយសារតែលោកមានប្រាក់មិនទាន់គ្រប់ដើម្បីរៀបចំកម្មពិធីមង្គលការឡើងបាន ទើបបានជាលោកមិនហ៊ានចូលរួមកម្មវិធីដែលកូនក្រមុំបានរៀបចំឡើង។ ចំណែកខាងសាច់ញាតិក្រុមគ្រួសារខាងកូនក្រមុំបានបញ្ជាក់បន្ថែមថា «ខាងកូនក្រមុំនិងសាច់ញាតិក៏ដូចជាកូនកំលោះបានជជែកអំពីបញ្ហានេះមុននឹងរៀបចំកម្មវិធីនេះឡើងមកហើយថា ចាំនិយាយគ្នាតាមក្រោយ នៅពេលបញ្ចប់កម្មវិធីមង្គលការក៏បាន ដោយអោយកូនកំលោះចូលរោងការរៀបការអោយចប់សព្វគ្រប់សិន ចាំដោះស្រាយតាមក្រោយក៏បាន។ ប៉ុន្តែហេតុអ្វីបានជាកូនកំលោះបែរជាជ្រើសរើសយកការរត់គេចខ្លួនចោលកូនក្រមុំអោយប្រឈមមុខតែម្នាក់ឯងទៅវិញ?» ចំណែកកូនក្រមុំផ្ទាល់ក៏បានសួរទៅកាន់កូនកំលោះដោយផ្ទាល់ថា «តើលោកស្រឡាញ់នាងដែររឺទេ?» កូនកំលោះក៏បានឆ្លើយតបតាមទូរស័ព្ទថា «ស្រឡាញ់នៅតែស្រឡាញ់នាងដូចដើម»។ ហើយថែមទាំងអះអាងថា លោកបានទាក់ទងទៅកាន់ លោកប្រធាន​រដ្ឋបាល​ឃុំសង្កាត់ ដើម្បីជាចាស់ទុំចូលមកជួយដោះស្រាយបញ្ហានេះនៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ។ ថែមទាំងសន្យាថា នឹងដោះស្រាយបំណុលចំនួន ១មុឺនដុល្លារដែលជាថ្លៃរៀបចំកម្មវិធីផងដែរ។ ចំណែកកូនក្រមុំនឹងលើកលែងទោស ទទួលយករូបលោកវិញរឺក៏យ៉ាងណា សូមតាមដានក្រោយបញ្ចប់ការចរចានៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចំពេលមានការតវ៉ាអស់ជាង ១ខែ កន្លងមក

Khmerpress May 7, 2022 07/05/2022

អាជ្ញាធរស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង ១ខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីលោក Gotabaya Rajapaksa បានចេញក្រឹត្យនេះកាលពីថ្ងៃសុក្រ លើមូលដ្ឋានសន្តិសុខសាធារណៈ ដែលវានឹងផ្តល់ឱ្យគាត់នូវអំណាចកាន់តែច្រើន ក្នុងការឃុំខ្លួនមនុស្សដោយគ្មានដីកា។ រំលឹកដែរថា គាត់ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែមេសាផងដែរ។ មុន​នេះ​ ប៉ូលីសក៏បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សភា ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង។ ភាពចលាចលកំពុងត្រូវបានជំរុញដោយបញ្ហាលុយហើមខ្លាំង (អតិផរណា) និងការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ ការ​ផ្គត់ផ្គង់​ប្រេង​បាន​ធ្លាក់​ចុះ​ ដែលបាន​បណ្តាល​ឱ្យ​ដាច់​ភ្លើង ហើយ​ការ​ខ្វះខាត​ថ្នាំ ​កំពុង​បន្ថែមភ្លើងទៅកាន់ពលរដ្ឋបន្ថែមទៀត។ កាលពីខែមុន ទីភ្នាក់ងារវាយតម្លៃដ៏សំខាន់មួយ បានបន្ទាបចំណាត់ថ្នាក់ឥណទានជារូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាទៅជា «ជម្រើសលំនាំដើម»។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលស្រីលង្កាកំពុងស្វែងរកជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ប៉ុន្តែការពិភាក្សាអាចត្រូវការពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បើកប្រទេសភ្លាម ថៃជាប់ចំណាត់លេខ៤​ ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក

Khmerpress May 7, 2022 07/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ហើយប្រទេសនេះបានជាប់់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសដែលត្រូវបានជ្រើសរើសច្រើនបំផុត ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក នេះបើតាមការសិក្សាពីការធ្វើដំណើរជាសកលរបស់ក្រុមហ៊ុន Visa។ ប្រទេស​ថៃ​ស្ថិត​នៅ​ពី​ក្រោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា ដោយប្រហែល ៣០ភាគរយនៃអ្នកឆ្លើយសំណួរជ្រើសរើសប្រទេសថៃដើម្បីសម្រាក ២៥ភាគរយដើម្បីលំហែកាយ និង ១៨រយសម្រាប់ការផ្សងព្រេង និងស្វែងរកសកម្មភាពកម្សាន្តផ្សេងៗ។ ការស្ទង់មតិតាមអ៊ីនធឺណិតបង្ហាញថា មនុស្សកាន់តែច្រើនកំពុងស្វែងរកសកម្មភាពបន្ថែមទៀត រួមទាំងការធ្វើដំណើរដើម្បីជួយពួកគេបញ្ចេញភាពតានតឹងប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងហួហ៊ីន គឺជាគោលដៅពេញនិយមបំផុតនៅក្នុងប្រទេសថៃ ដែលភ្ញៀវទេសចរជុំវិញពិភពលោកបានស្វែងរកព័ត៌មានតាមរយៈបណ្តាញអ៉ីនធឺណិត។ ទន្ទឹមនឹងនោះ សកម្មភាពដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេគឺការម៉ាស្សាបែបប្រពៃណី និងអាហារថៃ។ មិនតែប៉ុណ្ណោះ ការចំណាយពេលនៅក្នុងរមណីយដ្ឋានស្ប៉ា និងបទពិសោធន៍វប្បធម៌ថៃ ដូចជាការទៅទស្សនាប្រាសាទថៃ គឺជាកន្លែងទាក់ទាញមួយដែលអ្នកទេសចរជាច្រើនកំពុងស្វែងរកពេលស្នាក់នៅក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា កន្លងមកការសិក្សាមួយរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានរកឃើញថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃកំពុងបង្ហាញសញ្ញាល្អនៃការងើបឡើងវិញ។ គេប៉ាន់ប្រមាណថា ចំនួនអ្នកទេសចរនឹងកើនដល់ ៤៦.៩៦លាននាក់ នៅចុងឆ្នាំ២០២៤ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយវិធានការ ដើម្បីសម្រួលដល់ការចូលប្រទេស នោះភ្ញៀវទេសចរកាន់តែច្រើននឹងត្រឡប់ទៅប្រទេសថៃវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនថា ខ្លួនពិបាកនឹងអនុវត្តការរឹតបន្តឹងការនាំចូលប្រេងពីប្រទេសរុស្ស៊ី

Khmerpress May 7, 2022 07/05/2022

(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹងប្រឈមមុខនឹង «ការលំបាក» ក្នុងការអនុវត្តតាមភ្លាមៗនូវវិធានការកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោករដ្ឋមន្ត្រី Koichi Hagiuda បានលើកឡើងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីគណៈកម្មការរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានស្នើកញ្ចប់ទណ្ឌកម្មដ៏តឹងតែងបំផុតប្រឆាំងនឹងទីក្រុងមូស្គូ រួមទាំងការដាក់ទណ្ឌកម្មលើប្រេងឆៅផងដែរ។ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីជាមួយនឹងមេដឹកនាំផ្សេងទៀតមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នៅសប្តាហ៍នេះ ដែលអាចដាក់សម្ពាធលើប្រទេសជប៉ុនដែលមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ពីការរឹតបន្តឹងពាណិជ្ជកម្មប្រេង។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Hagiuda ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា «ដោយសារធនធានរបស់ប្រទេសជប៉ុននៅមានកម្រិត យើងនឹងប្រឈមមុខនឹងការលំបាកមួយចំនួនក្នុងការអនុវត្តភ្លាមៗ» ជាមួយប្រទេសដទៃទៀត។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo អ្នកទាំងពីរបានឯកភាពគ្នាលើមូលដ្ឋានគោលការណ៍ស្តីពីកិច្ចសហប្រតិបត្តិការឧបករណ៍ពាក់កណ្តាលចម្លង ដែលមានគោលបំណងធ្វើពិពិធកម្មសមត្ថភាពផលិតបន្ទះឈីប ជំរុញតម្លាភាព ការឆ្លើយតបជាបន្ទាន់ចំពោះកង្វះខាត និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។ លោកមានប្រសាសន៍ថា៖ «នៅពេលដែលពិភពលោកកំពុងមានអស្ថិរភាពបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន ការសម្របសម្រួលជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាគឺកាន់តែមានសារៈសំខាន់។ កិច្ចពិភាក្សា (ថ្ងៃនេះ) បានបម្រើជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញទំនាក់ទំនងជប៉ុន-អាមេរិក»។ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយផ្សេងទៀតជាមួយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm លោក Hagiuda បានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនទិន្នផលឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីជួយប្រទេសជប៉ុនកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើថាមពលរបស់ប្រទេសរុស្ស៊ី។ សម្រាប់ឆ្នាំសារពើពន្ធចុងក្រោយដែលបញ្ចប់នៅខែមីនា ការនាំចូលប្រេងរបស់ជប៉ុនពីប្រទេសរុស្ស៊ី មានចំនួន ៤ភាគរយនៃការនាំចូលប្រេងសរុបខ្លួន […]