ព័ត៌មានអន្តរជាតិ

UN៖ លោក ពូទីនយល់ព្រមជាមួយ UN ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប នៃទីក្រុង Mariupol

Khmerpress April 27, 2022 27/04/2022

(យូអិន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានយល់ព្រមជាគោលការណ៍ជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៃទីក្រុងម៉ារីយូប៉ូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាម UN ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។ ការព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងជំនួបនៅឯទីក្រុងមូស្គូ រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) និងលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយអ្នកទាំង២ បានពិភាក្សាគ្នាពីស្ថានភាពនៅឯរោងចក្រដែកថែប Azovstal ជាសមរភូមិតស៊ូ ចុងក្រោយបំផុតរបស់កងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាច្រើនខែមកនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ, លោក ពូទីន បានប្រាប់សមភាគីតួកគី គឺលោក តាយយ៉ីប អឺដូហ្កាន់ថាមិនមានប្រតិបត្តិការយោធា ណាមួយកំពុងដំណើរក្នុងទីក្រុងម៉ារីយូប៉ូលនោះទេ ហើយថាទីក្រុងកៀវគួរតែទទួលខុសត្រូវលើមនុស្សដែលកំពុងជាប់គាំងក្នុងរោងចក្រ Azovstal។ ប៉ុន្តែ ខាងអ៊ុយក្រែនបានចោទថារុស្ស៉ីនៅតែបន្តបើកការវាយប្រហារ និងកំពុងព្យាយាមសម្រុកចូលក្នុងរោងចក្រនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចៅក្រមនៅទីក្រុងញូវយ៉កបានបង្គាប់ឱ្យលោក ដូណាល់ ត្រាំ បង់ប្រាក់ពិន័យចំនួន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ រហូតទាល់តែគាត់បំពេញតាមលក្ខខណ្ឌនៅក្នុងការស៊ើបអង្កេត

Khmerpress April 26, 2022 26/04/2022

ចៅក្រមនៅទីក្រុងញូវយ៉ក បានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីបទមើលងាយតុលាការ និងពិន័យជាប្រាក់ចំនួន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ រហូតទាល់តែលោក ត្រាំ ធ្វើតាមដំណើរការនៃការស៊ើបអង្កេត។ ចៅក្រមបានសម្រេចកាលពីថ្ងៃច័ន្ទថា លោក ត្រាំ បានបរាជ័យក្នុងការបញ្ជូនឯកសារដែលតុលាការបានកោះហៅ នៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីរបស់អគ្គមេធាវី ទាក់ទងទៅនឹងអាជីវកម្មរបស់គាត់។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនឯកសារ គឺតាំងតែពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ ហើយចៅក្រមបានបញ្ជាឱ្យគាត់បង់ប្រាក់ពិន័យ រហូតដល់លក្ខខណ្ឌនៃដីកាកោះត្រូវបានបំពេញ។ ការស៊ើបអង្កេតស៊ីវិលមួយនោះ គឺផ្តោតលើអង្គភាព Trump Organization ដែលជាក្រុមហ៊ុនគ្រួសារត្រាំ ខណៈអគ្គមេធាវីក្រុងញូវយ៉កលោកស្រី Letitia James បានអះអាងថា ក្រុមហ៊ុនរបស់លោក ត្រាំ បានធ្វើប្រតិបត្តិការក្លែងបន្លំ។ លោកស្រីក៏បានស្នើឱ្យលោក ត្រាំ ចូលខ្លួនផ្តល់សក្ខីកម្មនៅក្នុងតុលាការផងដែរ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត។ លោក​ស្រី​ Letitia James បានបន្ត​ថា ការ​សម្រេច​របស់​តុលាការ​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​នរណា​នៅ​ពី​លើ​ច្បាប់​នោះ​ទេ។ ចំណែកមេធាវីរបស់លោក ដូណាល់ ត្រាំ បាននិយាយថា ឯកសារទាំងអស់ដែលឆ្លើយតបទៅនឹងដីកាកោះនេះ ត្រូវបានចងក្រងឡើងជាច្រើនខែមកហើយ។ មេធាវីរបស់លោក ត្រាំ ​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ […]

ក្រុមហ៊ុន Mercedes Benz របស់ប្រទេសថៃ ប្រកាសឈប់យកស្រីស្អាតដែលស្លៀកពាក់សិចស៊ី មកផ្សព្វផ្សាយរថយន្តរបស់ខ្លួនទៀតហើយ

Khmerpress April 26, 2022 26/04/2022

ក្រុមហ៊ុន Mercedes Benz របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងឈប់ប្រើប្រាស់ស្រីស្អាត ដែលស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ឱ្យមកផ្សព្វផ្សាយរថយន្តរបស់ខ្លួននៅក្នុងកម្មវិធី Motor Show ទៀតហើយ នេះបើតាមការបង្ហោះដោយ KhaosodEnglish នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះហើយ នារីម៉ូដែលស្អាតៗទាំងនោះ នឹងត្រូវបានជំនួសដោយមគ្គុទ្ទេស ដែលទទួលការបណ្តុះបណ្តាល និងស្គាល់ច្បាស់អំពីរថយន្ត ដោយមិនប្រកាន់ថាភេទណា ឬត្រូវចាំបាច់តែងខ្លួននោះឡើយ ហើយគេហៅអ្នកទាំងនោះថាជា មគ្គុទ្ទេសក៍ឌីជីថល (Digital Guides)។ ជាទូទៅវប្បធម៌នៃការប្រើប្រាស់នារីម៉ូដែលស្អាតៗ ដែលស្លៀកពាក់បញ្ចេញសាច់ ដើម្បីមកធ្វើបទបង្ហាញផ្សព្វផ្សាយរថយន្តនៅក្នុងព្រឹត្តិការណ៍នានា គឺជាយុទ្ធសាស្ត្រទីផ្សារដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ។ ប្រការនេះ វាអាចប៉ះពាល់ដល់ទស្សនៈរបស់ប្រជាជនថៃចំពោះនារីម៉ូដែលទាំងនោះ ហើយវាប៉ះពាល់ដល់តម្លៃរបស់ស្ត្រី និងអាចនាំឱ្យមានសកម្មភាពមិនសមរម្យលើពួកគេផងដែរ។ ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើគោលដៅរបស់ក្រុមហ៊ុន Mercedes Benz នៅក្នុងការផ្លាស់ប្តូរតម្លៃស្ត្រីក្នុងសង្គមថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចក្រភពអង់គ្លេស ហាមឃាត់ការនាំចេញទៅកាន់រុស្ស៉ី នូវរាល់ផលិតផលទាំងឡាយ ដែលអាចប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន

Khmerpress April 26, 2022 26/04/2022

(ឡុងដ៍)៖ នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី នូវរាល់ផលិតផលទាំងអស់ដែលរុស្ស៉ីអាចប្រើប្រាស់ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ សេចក្ដីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញរាល់ផលិតផល និងបច្ចេកវិទ្យាទាំងអស់ដែលរុស្ស៊ីអាចប្រើប្រាស់ ដើម្បីគាបសង្កត់ប្រជាជនអ៊ុយក្រែន។ ផលិតផលទាំងអស់នោះ អាចរួមបញ្ចូលឧបករណ៍ចាប់សញ្ញា និងតាមដានជាដើម»។ ចក្រភពអង់គ្លេស ក៏បានប្រកាសលុបចោលពន្ធគយ និងកូតាលើការនាំចូលផលិតផលអ៊ុយក្រែនផងដែរ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានរាយការណ៍ថា «ពន្ធគយទាំងអស់លើការនាំចូលផលិតផលពីអ៊ុយក្រែននាពេលឥឡូវនេះ នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ នឹងត្រូវដកចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រជាជនអ៊ុយក្រែន ក្នុងពេលវេលាដែលពួកគេត្រូវការបំផុត»។ ការសម្រេចចិត្តនេះ ត្រូវបាន ធ្វើឡើងក្នុងការឆ្លើយតប នឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky។ បើតាមសេចក្ដីថ្លែងការណ៍ខាងលើ វិធានការលើកលែងពន្ធនោះ គឺជាផ្នែកមួយនៃការគាំទ្រសេដ្ឋកិច្ចដ៏ទូលំទូលាយ របស់ចក្រភពអង់គ្លេសដល់ប្រទេសអ៊ុយក្រែន ដែលរួមទាំងការធានាប្រាក់កម្ចីចំនួន ១ពាន់លានផោនផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា «ការដកពន្ធលើការនាំចេញទំនិញសំខាន់ៗរបស់អ៊ុយក្រែន រួមមានស្រូវបាឡេ ទឹកឃ្មុំ ប៉េងប៉ោះកំប៉ុង និងបសុបក្សី […]

ប៉េកាំងសម្រេចធ្វើតេស្តពលរដ្ឋ ២០លាននាក់ក្រោយរកឃើញករណីឆ្លងកូវីដថ្មីចំនួន ១០នាក់

Khmerpress April 26, 2022 26/04/2022

ចិន៖ អាជ្ញាធរសុខាភិបាលនៃទីក្រុងប៉េកាំងគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះពលរដ្ឋប្រមាណជា ២០លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសានេះ។ ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរមើលឃើញពីរលកនៃរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សមួយនៅក្នុងសហគមន៍ ខណៈអាជ្ញាធរមិនបានរកឃើញប្រភពដើមនៃការចម្លងនោះទេ។ ទន្ទឹមនឹងការប្រកាសអនុវត្តផែនការធ្វើតេស្តទ្រង់ទ្រាយធំនេះ អាជ្ញាធរក្រុងប៉េកាំងក៏បានសម្រេចធ្វើការបិទខ្ទប់តំបន់មួយចំនួនក្នុងទីក្រុងផងដែរ ខណៈទីកន្លែងមានមនុស្សច្រើនដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ និងកន្លែងកំសាន្តភាគច្រើនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការទាញសញ្ញាអាសន្នរបស់អាជ្ញាធរក្រុងប៉េកាំងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយប៉េកាំងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១០នាក់ ហើយតួលេខនេះត្រូវបានគេចាត់ទុកថា ជាចំនួនដែលអ្នកឆ្លងថ្មីគួរឲ្យបារម្ភមួយ ដ្បិតក្រុងប៉េកាំងកំពុង អនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កំពូលមហាសេដ្ឋីលោក Elon Musk បានទិញយកបណ្ដាញសង្គម Twitter នៅក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ

Khmerpress April 26, 2022 26/04/2022

ក្រុមហ៊ុន Twitter បានយល់ព្រមលើការស្នើទិញផ្ដាច់របស់លោក Elon Musk ដែលធ្វើឱ្យកំពូលមហាសេដ្ឋីរូបនេះ អាចគ្រប់គ្រងលើវេទិកាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ជាមួយនឹងចំនួនអ្នកប្រើប្រាស់រាប់លាននាក់ រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានឈានដល់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោង​នឹង​ធ្វើឱ្យបណ្ដាញមួយនេះមាន​លក្ខណៈ​ជាឯកជន​ បន្ទាប់​ពី​ការ​លក់ផ្ដាច់​ត្រូវ​បាន​បញ្ចប់។ ដំបូងឡើយ Twitter បានប្រើយុទ្ធសាស្ត្រ «ថ្នាំពុល» ដើម្បីបង្អាក់ការទិញផ្ដាច់ ដោយផ្តល់សិទ្ធិពិសេសដល់ម្ចាស់ភាគហ៊ុនផ្សេងទៀត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទិសដៅ ហើយទទួលយកកិច្ចព្រមព្រៀងនេះទៅវិញ។ លោក Elon Musk បានពណ៌នាបណ្ដាញសង្គម Twitter ថាជា «ទីលានទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ ត្រូវបានពិភាក្សា»។ លោក Musk ក៏បានសន្យានូវមុខងារថ្មីៗផងដែរ ដូចជាការធ្វើឱ្យក្បួនដោះស្រាយរបស់ Twitter មានតម្លាភាព ដើម្បីបង្កើនការជឿទុកចិត្ត និងការកម្ចាត់ពពួក spam bots ។ នាយកប្រតិបត្តិ Twitter លោក Parag Agrawal បានបង្ហោះសារថា គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមរបស់គាត់ ហើយត្រូវបានបំផុសគំនិត […]

បិតាវិនិយោគ Warren Buffett ប្រាប់ពី​កំហុសធំមួយ ដែលឪពុកម្តាយធ្វើនៅពេលបង្រៀនកូនៗ អំពីលុយកាក់

Khmerpress April 26, 2022 26/04/2022

ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ គឺមហាសេដ្ឋី Warren Buffett។ រូបគាត់ ត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្ម ខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ឆ្នាំលោកបានទិញកូកាកូឡា ៦យួរក្នុងតម្លៃ ២៥សេន ហើយបានលក់រាយជាមួយកំប៉ុងវិញ មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។ លោក Warren Buffett ចាត់ទុកថា ឪពុករបស់គាត់ គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំលុយ គឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយ គឺការមិនបង្រៀនពីរបៀបក្នុងការសន្សំ ឬទុកដាក់លុយនៅពេលដែលកូនៗរបស់ពួកគេពេលនៅតូច ដោយរង់ចាំរហូតដល់ពួកគេស្ថិតក្នុងវ័យជំទង់ទើបធ្វើការណែនាំ និងប្រាប់ពីរបៀបក្នុងការទុកដាក់លុយកាក់ តែវាអាចនឹងហួសពេលទៅហើយ ព្រោះពួកគេអាចនឹងមានទម្លាប់អាក្រក់ក្នុងការចាយវាយណាមួយតាំងពីតូចរួចទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រដ្ឋាភិបាលអង់គ្លេសបានសម្រេច​នឹង​កាត់​ពន្ធ​ទំនិញមកពីអ៊ុយក្រែន​ត្រឹម​សូន្យ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ប្រទេសអ៊ុយក្រែនឡើងវិញ

Khmerpress April 26, 2022 26/04/2022

រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទបានប្រកាសថា ពន្ធគយលើទំនិញដែលចូលមកអង់គ្លេសពីអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ នឹងត្រូវកាត់ចេញទាំងអស់ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន។ ទីក្រុងឡុងដ៍បាននិយាយថា ពន្ធគយនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ត្រូវបានដកចេញ បន្ទាប់ពីមានការស្នើសុំដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដោយគាត់បាននិយាយថា ការផ្លាស់ប្តូរនេះនឹងផ្តល់ការជំរុញដល់អាជីវកម្មអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការនាំចេញសំខាន់ៗដូចជា៖ ស្រូវបាឡេ, ទឹកឃ្មុំ, ប៉េងប៉ោះកំប៉ុង និងផលិតផលបសុបក្សី។ លេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne-Marie Trevelyan បាននិយាយថា៖«យើងឈរដោយមិនងាករេជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធដែលកំពុងបន្ត ហើយនឹងធ្វើការដើម្បីធានាឱ្យអ៊ុយក្រែនរស់រានមានជីវិត និងរីកចម្រើនជាប្រទេសសេរី និងអធិបតេយ្យភាព»។ លើសពីនេះ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនក៏នឹងដាក់បម្រាមការនាំចេញបន្ថែមទៀតលើផលិតផលទៅកាន់ប្រទេសរុស្ស៊ី រួមទាំងសាច់ប្រាក់ ទំនិញតាមសមុទ្រ និងបច្ចេកវិទ្យា និងទំនិញទាក់ទងនឹងថាមពល។ កាល​ពី​សប្តាហ៍​មុន អង់គ្លេសក៏​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ទំនិញ​ប្រណិត​រួម​មាន​៖ ពងត្រី caviar, ប្រាក់ និង​ពេជ្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

Khmerpress April 26, 2022 26/04/2022

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថាជំរុញដោយសហរដ្ឋអាមេរិក ក្នុងការចង់បញ្ជូន កាំភ្លើងធំទៅឱ្យអ៊ុយក្រែន គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងទ័ពរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅលើសមរភូមិចំពោះមុខនេះនោះទេ ប៉ុន្តែគឺ ក្នុងរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ បន្ទាប់ពីវិលត្រលប់មកពីទីក្រុងកៀវ ជាកន្លែងដែលលោកបានជួបជាមួយប្រមុខការពារជាតិអ៊ុយក្រែន និងប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy), លោក Austin បានប្រាប់អ្នកកាសែតក្នុងប្រទេសប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះថា «គោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន គឺធំជាងអ្វីដែលយើងបានផ្តល់ដល់អ៊ុយក្រែន។ រុស្ស៊ី បានបាត់បង់សមត្ថភាពយោធា និងកម្លាំងទ័ពជាច្រើនរួចទៅហើយ ហើយនិយាយដោយស្មោះត្រង់ យើងចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិត ដែលមិនអាចវាយប្រហារលើប្រទេសដទៃបាន»។ លោកបន្ថែមថាការគាំទ្រដោយប្រព័ន្ធការការពារដែនអាកាសកាន់តែប្រសើរឡើង, ដ្រូនប្រយុទ្ធ និងការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច និង សម្ព័ន្ធមិត្ត រំពឹងថានឹងអាចជួយទីក្រុងកៀវ បំផ្លាញថាសមត្ថភាពប្រយុទ្ធនៃកងទ័ពគ្រប់ប្រភេទរបស់រុស្ស៊ីបានយ៉ាងច្រើន នៅក្នុងសមរភូមិដែលកំពុងផ្ទុះឡើង។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក, បារាំង, សាធារណរដ្ឋឆែក និងសម្ព័ន្ធមិត្តផ្សេងទៀត កំពុងបញ្ជូនកាំភ្លើងធំបាញ់រយៈចម្ងាយឆ្ងាយ howitzers ទៅឱ្យអ៊ុយក្រែន […]

រុស្ស៉ី ព្រមានពិភពលោក កុំឱ្យមើលស្រាលពីហានិភ័យ នៃសង្រ្គាមនុយក្លេអ៊ែរ

Khmerpress April 26, 2022 26/04/2022

(កៀវ)៖ រុស្ស៉ី បានប្រាប់ពិភពលោកទាំងមូលកុំឱ្យមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ អមជាមួយការព្រមានថាអាវុធដែលលោកខាងលិច បញ្ជូនឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ ការព្រមានខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ឡារ៉ូវបានព្រមានដូច្នេះថា «បច្ចុប្បន្ន, ហានិភ័យមានច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមិនចង់ឃើញហានិភ័យ បែបនេះទេ តែមានមនុស្សមួយចំនួនប្រហែលចូលចិត្តបែបនោះ។ គ្រោះថ្នាក់គឺមានពិតប្រាកដ ហើយយើងមិនត្រូវមើលស្រាលវាឡើយ»។ លោក ឡារ៉ូវ ធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងសំណួរពីសារៈសំខាន់នៃការបញ្ចៀសសង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ និងថាតើ ស្ថានភាពបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរជាងវិបត្តិមីស៊ីលគុយបា រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៦២ ដែរឬក៏យ៉ាងណា។ តែ បើគេចាំមិនភ្លេចទេ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះដែរថារុស្ស៉ីនឹងមិនប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន នោះទេ។ គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានចូលដល់ដំណាក់កាលទី២ហើយ ដោយកងទ័ពរុស្ស៉ីកំពុងផ្ដោតលើតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ខណៈការវាយប្រហារនៅតែបន្តកើតមានលើទីក្រុងជាច្រើនផ្សេងទៀតផងដែរ។ ចំណែកឯ សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ជាសម្ព័ន្ធមិត្តលោកខាងលិច […]