ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី អំពាវនាវឱ្យពិភពលោកបញ្ជូនអាវុធធុនធ្ងន់បន្ថែម ឱ្យអ៊ុយក្រែន

Khmerpress April 22, 2022 22/04/2022

(លីសបោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រទេសរបស់លោក ត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៉ី ហើយអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម បន្ថែមទៀតលើមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់សភាជាតិនៃប្រទេសព័រទុយហ្កាល់។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «នៅក្នុងសង្រ្គាមរយៈពេល ៥៧ថ្ងៃមកនេះ, មានទីក្រុងច្រើនជាង ១,០០០ របស់ អ៊ុយក្រែនត្រូវបានគ្រប់គ្រងដោយពួកឈ្លានពាន ដែលនៅតែបន្តបំផ្លិចបំផ្លាញទីក្រុងរបស់យើងជាច្រើនទៀត»។ លោកបានបន្ថែមដោយ ចោទប្រកាន់ថា កងទ័ពរុស្ស៉ីបានប្រព្រឹត្តអំពើសាហាវឃោរឃៅជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុង Mariupol ដែលកំពុង រងការទម្លាក់គ្រាប់បែកយ៉ាងដំណំ។ គួរបញ្ជាក់ថា នៅក្រោយសុន្ទរកថារបស់លោក ហ្សេលេនស្គី, ប្រធានសភាព័រទុយហ្កាល់ លោក អូហ្គូសស្តូ សាន់តូស ស៊ីលវ៉ា (Augusto Santos Silva) បានលើកឡើងថាការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនដើម្បីសេរីភាព គឺជាការប្រយុទ្ធតស៊ូរបស់អ៉ឺរ៉ុប ដើម្បីសេរីភាពដូចគ្នាដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទណ្ឌកម្មកាន់តែច្រើន ប៉ុន្តែប្រទេសរុស្ស៊ីនៅមានកំណើននាំចេញប្រេងមិនដាច់

Khmerpress April 22, 2022 22/04/2022

ប្រទេសរុស្ស៊ីបានទទួលរងនូវទណ្ឌកម្មជាច្រើន ដែលអាចធ្វើឱ្យយើងយល់ច្រឡំថា សេដ្ឋកិច្ចរបស់ពួកគេនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែវាមិនមែនបែបហ្នឹងទាំងអស់ទេ។ ជាក់ស្ដែងប្រេងរុស្ស៊ីជាច្រើននៅតែបន្តហូរចូលទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា បើទោះបីជាភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ដអស់រយៈពេលជិត ២ខែ យ៉ាងណាក្ដី នេះបើតាមការទិន្នន័យពីក្រុមហ៊ុន Refinitiv ដោយកាសែត Nikkei Asia។ ផ្ទុយទៅវិញ បើទោះបីប្រទេសសេដ្ឋកិច្ចលោកខាងលិចធំៗ ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសពីការទណ្ឌកម្មថ្មីៗ ហើយក្រុមហ៊ុនថាមពលដូចជា BP និង Shell បានប្រកាសនឹងលែងទិញប្រេងពីរុស្ស៊ីក៏ដោយ វាមិនអាចបញ្ឈប់អ្នកដទៃឱ្យបង្កើនការទិញពីរុស្ស៊ីនោះទេ។ យោងតាមការវិភាគបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា មាននាវាដឹកប្រេងសរុបចំនួន ៣៨០ គ្រឿង បានចាកចេញពីប្រទេសរុស្ស៊ី ដែលជាកើនឡើងបន្តិចពី ៣៥៧ គ្រឿង ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនបានកើនឡើងជារៀងរាល់ឆ្នាំ សូម្បីតែបន្ទាប់ពីការសម្លាប់ជនស៊ីវិលដ៏ធំនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន ដែលបានកើតឡើងកាលពីថ្ងៃទី០២ ខែមេសា ថ្មីៗនេះក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែចាប់តាំងពីថ្ងៃទី១៨ ខែមេសា តរៀងមក ក៏មាននាវាប្រេងរហូតដល់ទៅ ១១៩ គ្រឿង […]

ប្រធានហិរញ្ញវត្ថុរបស់ប្រទេស G7 បានចេញការថ្កោលទោសរួមគ្នា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

Khmerpress April 21, 2022 21/04/2022

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីធ្វើការថ្កោលទោស ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមប្រទេស G7 បានថ្កោលទោសយ៉ាងដាច់អហង្ការ នូវអ្វីដែលខ្លួនហៅថា សង្គ្រាមឈ្លានពាន និងអយុត្តិធម៌របស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ពួកគេ​បាន​ហៅ​ទង្វើ​របស់​រុស្ស៊ី​ថា ​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ព្រម​ទាំង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះក៏សំដៅទៅលើវត្តមានរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើង នៅមុនការប្រជុំក្រុមប្រទេស G7 ។ ពួកគេនិយាយថា មេដឹកនាំ G7 បានសម្តែងនូវការគាំទ្រដោយមិនងាករេរបស់ពួកគេ និងសាមគ្គីភាពដោយស្មោះ ជាមួយប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែន។ ក្រុម G7 បានណែនាំអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ដោយនិយាយថា ពួកគេបន្តចាត់វិធានការជាមួយដៃគូរបស់ពួកគេនៅទូទាំងពិភពលោក ដោយឆ្លើយតបទៅនឹងការកើនឡើង ដែលកំពុងធ្វើឱ្យរុស្ស៊ីកាន់តែខាតបង់បន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ភោជនីយដ្ឋានរុស្ស៊ីមួយនៅជប៉ុន ប្រកាសផ្ដល់ការងារជួយដល់ជនភៀសខ្លួនចេញពីអ៊ុយក្រែន ដើម្បីបង្ហាញជំហរប្រឆាំងនឹងការលុកលុយរបស់រដ្ឋាភិបាលខ្លួន

Khmerpress April 21, 2022 21/04/2022

ភោជនីយដ្ឋានមួយកន្លែងនៅភាគខាងកើតនៃទីក្រុងតូក្យូ ដែលគ្រប់គ្រងដោយម្ដាយ និងកូនស្រីជនជាតិរុស្ស៊ី បាននិងកំពុងផ្ដល់ឱកាសការងារដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីជួយដល់ប្រជាជនទទួលបានជីវិតល្អប្រសើរឡើងវិញ និងដើម្បីបង្ហាញពីការប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews លោកស្រី Anastasia វ័យ ៤០ឆ្នាំ និងកូនស្រី Daiana Stetsyuk វ័យ ២០ឆ្នាំ បានបើកដំណើរការភោជនីយដ្ឋានរុស្ស៊ីដែលមានឈ្មោះ Matreshka កាលពី 4 ឆ្នាំមុននៅទីក្រុង Chiba ក្នុងនោះក៏មានសេវាកម្មបម្រើម្ហូបតាមផ្ទះផងដែរ។ យុវតី Daiana Stetsyuk ដែលជាកូនស្រីបាននិយាយថា៖ “ទោះបីជាអ្នកដែលបានជម្លៀសខ្លួនមក នៅតែមានអារម្មណ៍ព្រួយបារម្ភ បន្ទាប់ពីបានមកដល់ប្រទេសជប៉ុនក៏ដោយក្ដី ក៏យើងនៅតែចង់ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយពួកគេ”។ Daiana Stetsyuk បានលើកឡើងដូច្នេះ បើទៅបីជាសាច់ញាត្តិនៅក្នុងប្រទេសរុស្ស៊ី ឱ្យបដិសេធមិនចេញមុខសម្ភាសន៍ ព្រោះខ្លាចនាងទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរ ប៉ុន្តែនាងនៅតែងប់ងល់។ យ៉ាងណាមិញគិតមកទល់ពេលនេះ ពួកគេបានផ្ដល់ការងារដល់ជនភៀសខ្លួនចំនួន ១៤នាក់ហើយ​ ដែលភាគច្រើនជាស្ត្រីដែលមានអាយុ ៣០ ឬ ៤០ឆ្នាំ។ ក្នុងចំណោមពួកគេ ទាំងនោះក៏មានអ្នកដែលទើបមកដល់ប្រទេសជប៉ុនជាលើកដំបូង និងជា​អ្នក​ដែល​បាត់​បង់សមាជិកគ្រួសារក្នុង​ការ​លុកលុយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុរសជនជាតិតៃវ៉ាន់ម្នាក់ ជួបបញ្ហាមួយនេះ ក្រោយទទួលទានស៊ុតដែលចំអិនមិនបានឆ្អិនល្អជាប្រចាំ

Khmerpress April 21, 2022 21/04/2022

តៃវ៉ាន់៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ប្រភពព័ត៌មានមួយបានឱ្យដឹងថា បុរសជនជាតិតៃវ៉ាន់ម្នាក់ អាយុ៥៥ឆ្នាំ មិនមានជម្ងឺប្រចាំខ្លួនអ្វីទេ គឺស្ទើតែមិនធ្លាប់ផ្តាសាយទៀតផង ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមកនេះនៅសុខៗស្រាប់តែ កើតជាដុំសាច់ចម្លែកមួយនៅបរិវេណទ្រូងផ្នែកខាងស្តាំ ដែលមានទំហំប្រមាណជា ៨សង់ទីម៉ែត្រ ទោះសាកលេបថ្នាំក៏មិនធូរស្បើយសោះ។ យ៉ាងណាមិញក្រោយពីធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យ ទើបគ្រូពេទ្យសន្និដ្ឋានថា « មូលហេតុអាចបណ្តាលមកពីការទទួលទានស៊ុតស្ងោរដែលចំអិនមិនបានឆ្អិនល្អជាប្រចាំរាល់ព្រឹក» ។ ក្រោយពិនិត្យរួចទើបគ្រូពេទ្យនៃមន្ទីរពេទ្យថៃប៉េ ធ្វើការវះកាត់ជូនអ្នកជម្ងឺបានយ៉ាងជោគជ័យ ព្រមទាំងបានបូមយកខ្ទុះនៃបូសនោះទៅពិនិត្យរកមេរោគឃើញថា មេរោគដែលបង្កនោះមានឈ្មោះថា សាលម៉ូណេលឡា​ “Salmonella” ដែលមេរោគសាលម៉ូណេលឡានេះតែងកើតចេញពីការទទួលទានចំណីអាហារដែលមានលាមកសត្វស្លាបលាយឡំជាមួយបាក់តេរីមានដូចជា ការទទួលទានស៊ុតឆៅ ស៊ុតដែលមិនបានចំអិនឆ្អិនល្អ ទឹកដោះគោ បន្លែ ផ្លែឈើ រួមទាំងសាច់សត្វដែលមានមេរោគសាលម៉ូណេលឡាលាយឡំជាមួយ។ គ្រូពេទ្យបានឱ្យដឹងថា អ្នកជម្ងឺពិតជាមានសំណាងណាស់ដែលបូសទំហំធំនេះ ខ្ទុះនិងមេរោគមិនបានសុីទៅដល់សួត ទើបការវះកាត់ប្រកបដោយភាពជោគជ័យ ជាចុងក្រោយលោកគ្រូពេទ្យបានដាស់តឿនថា ប្រសិនបើលោកអ្នកមានសុខភាពល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែបើទទួលទានអាហារមិនមានអនាម័យ ចំអិនមិនបានឆ្អិនល្អនោះ លោកអ្នកនឹងប្រឈមជាមួយនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កងទ័ពរុស្ស៉ីឥឡូវគ្រប់គ្រង ៨០ភាគរយនៃតំបន់ Lunhansk ដែលនៅភាគខាងកើតអ៊ុយក្រែន

Khmerpress April 21, 2022 21/04/2022

(កៀវ)៖ អភិបាលតំបន់ លូហាន់ក៍ (Luhansk) លោក សឺហ៉ី ហៃដៃ (Serhiy Haidai) បាននិយាយថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះ បានវាយដណ្ដើមគ្រប់គ្រងបាន ៨០ភាគរយនៃតំបន់នេះហើយ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនពីរ ដែលបង្កើតបានជាតំបន់ ដុនបាស់ (Donbas) ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។ គោលដៅមួយរបស់រុស្ស៊ី គឺពង្រីកទឹកដីនៅក្នុងតំបន់ Donbas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៉ី។ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលទីក្រុងកៀវគ្រប់គ្រង ៦០ភាគរយនៃតំបន់ Luhansk។ លោក Haidai បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីដែលបានចាប់ផ្តើមបន្តការវាយប្រហាររបស់ពួកគេ នាសប្តាហ៍នេះនៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បានពង្រឹងការវាយប្រហាររបស់ពួកគេបន្ថែមទៀត នៅក្នុងតំបន់ Luhansk។ បន្ទាប់ពីវាយដណ្តើមគ្រប់គ្រងបានទីក្រុង ក្រេមីនណា (Kreminna) ទាំងស្រុង លោកអភិបាលតំបន់ Lunhansk បានបន្ថែមថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះកំពុងគំរាមកំហែងលើទីក្រុង […]

រុស្ស៉ី នឹងបិទបញ្ចប់ប្រតិបត្តិការយោធាពិសេស បើ NATO ឈប់ដណ្ដើមយកអ៊ុយក្រែន

Khmerpress April 21, 2022 21/04/2022

(មូស្គូ)៖ លោក អាឡិចហ្សី ប៉ូលីសឈុក (Alexey Polishchuk) ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសរុស្ស៉ី បាននិយាយថាប្រតិបត្តិការ យោធាពិសេសរបស់ទីក្រុងមូស្គូ នឹងត្រូវបិទបញ្ចប់ នៅពេលការគំរាមកំហែងពាក់ព័ន្ធនឹងការអូសទាញអ៊ុយក្រែនឲ្យចូលជាសមាជិកអង្គការណាតូ (NATO) ត្រូវបានលុបបំបាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS លោក Polishchuk បានគូសបញ្ជាក់ថា « ប្រតិបត្តិការយោធាពិសេសនឹងត្រូវបិទបញ្ចប់ នៅពេល គោលដៅ ឬភារកិច្ចទាំងឡាយ ត្រូវបានបំពេញ ហើយក្នុងចំណោមភារកិច្ចទាំងនោះ មានដូចជាការការពារប្រជាជននៅតំបន់ដុនបាស់ (Donbass), ការធ្វើវិយោធកម្ម និងបដិណាហ្ស៊ីនីយកម្ម ហើយបញ្ឈប់ការគម្រាមកំហែងលើរុស្ស៉ី តាមរយៈអូសទាញអ៊ុយក្រែនជាសមាជិករបស់អង្គការ NATO»។ លោកបន្ថែមថា «ប្រតិបត្តិការពិសេសកំពុងដំណើរការទៅតាមផែនការ ហើយរុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួន»។ គួរបញ្ជាក់ថា ជារឿយៗ ទីក្រុងមូស្គូ បានអះអាងថា សកម្មភាពរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន គឺជាប្រតិបត្តិការយោធាពិសេស ដើម្បីរំដោះតំបន់ Donbass ខណៈមេដឹកនាំរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ មិនមានគម្រោងកាន់កាប់ទឹកដីអ៊ុយក្រែននោះឡើយ […]

នាយករដ្ឋមន្ត្រីអង់គ្លេសថា ចរចាជាមួយលោក ពូទីន ដូចចរចាជាមួយ «ក្រពើ»

Khmerpress April 21, 2022 21/04/2022

(ញ៉ូវដែលី)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថារាល់កិច្ចចរចាសន្តិភាពជុំវិញសង្រ្គាមអ៊ុយក្រែន ទំនងជានឹងបរាជ័យ ខណៈលោកប្រៀបប្រដូចការចរចាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទៅនឹងការចរចាជាមួយ «សត្វក្រពើ»។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។ លោក ចនសុន ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃពុធសប្ដាហ៍នេះ កំលុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ជាទីដែលលោកនឹងត្រូវជួប ពិភាក្សាការងារជាមួយសមភាគីរបស់លោក គឺលោក ណារិនដ្រា ម៉ូឌី ដើម្បីសាកល្បងបញ្ចុះបញ្ចូលឱ្យទីក្រុងញូវដែលីចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានប្រើពាក្យធ្ងន់ៗដោយនិយាយត្រង់ៗថាចរចាជាមួយលោក ពូទីន ប្រៀបដូចជាចរចា ជាមួយសត្វក្រពើមួយក្បាល ដែលខាំជើងរបស់អ្នកជាប់នៅនឹងថ្គាមរបស់វា។ លោកបន្ថែមថាបច្ចុប្បន្ន គឺជាពេលវេលាសំខាន់ដែលលោកខាងលិច ត្រូវបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ គួរបញ្ជាក់ថា បើតាមលោក បូរីស ចនសុន, មេដឹកនាំពិភពលោកក្នុងនោះរួមមានប្រធានាធិបតីអាមេរិក បានព្រមព្រៀងគ្នានៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូមួយក្នុងសប្ដាហ៍នេះថាពួកគេនឹងបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងកាំភ្លើងធំ ខណៈរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ ភាគខាងកើតអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចតឡានចោលមុខផ្ទះមួយយប់ ព្រឹកឡើងចោរលួចដោះកង់ទាំង៤គ្រាប់យកទៅបាត់

Khmerpress April 21, 2022 21/04/2022

វៀតណាម៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម vnexpress បានឲ្យដឹងថា បុរសម្នាក់ចតឡានមុខផ្ទះនៅពេលយប់ ស្រាប់តែព្រឹកឡើងឡានរបស់គាត់ត្រូវចោរលួចដោះកង់ទាំង៤គ្រាប់ ដោយក្រុមចោរកល់ដុំថ្មពីក្រោមជំនួសវិញ។ យោងតាមរបាយការណ៍របស់ប៉ូសិសបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Nguyen Van Tung អាយុ២៨ឆ្នាំ បាននិយាយថា គាត់តែងតែចតឡានចោលនៅមុខផ្ទះរបស់គាត់ ដែលស្ថិតនៅផ្លូវ Nguyen Van Cu តំបន់ Tan Lap ward នៃទីក្រុង Buon Ma Thuot។ លុះព្រឹកឡើង គាត់ និងប្រពន្ធរៀបចំចេញទៅធ្វើការ ស្រាប់តែពួកគាត់ប្រទះឃើញឡានរបស់គាត់ត្រូវបានចោរលួចដោះកង់ទាំង៤គ្រាប់យកទៅបាត់ ហើយយកដុំថ្មមកកល់ជំនួសវិញ។ តាមការបញ្ជាក់ពីលោក Tung បានឲ្យដឹងថា កង់ទាំង៤គ្រាប់នោះ បើយកទៅលក់ អាចមានតម្លៃចន្លោះពី ៥០-៦០លានដុង (ចន្លោះពី ២១៧៥ ទៅ ២៦១០ ដុល្លារអាមេរិក)។ លោកបានបញ្ជាក់ទៀតថា គាត់ឧស្សាហ៍ចតឡានចោលនៅមុខផ្ទះបែបនេះខ្ទង់៦ខែមកហើយ ដោយលោកមិនធ្លាប់គិតថា ចោរនឹងលួចដោះយកកង់បែបនេះឡើយ។ ក្រោយកើតហេតុ លោកបានដាក់ពាក្យបណ្តឹងទៅប៉ូលិស ដើម្បីឲ្យប៉ូលិសជួយស្រាវជ្រាវរកជនសង្ស័យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែននិងរុស្ស៊ី បានព្រមព្រៀងគ្នាជា​បឋម ក្នុងការជម្លៀសពលរដ្ឋចេញពីទីក្រុង Mariupol

Khmerpress April 21, 2022 21/04/2022

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាននិយាយថា ប្រទេសរបស់អ្នកស្រីបានយល់ព្រមជាមួយរុស្ស៊ី  ដើម្បីបង្កើតផ្លូវជម្លៀសចេញពីទីក្រុង Mariupol ភាគខាងកើត សម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។ លោក Vereshchuk បានធ្វើសេចក្តីប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ ហើយបានប្រាប់ពី​ទីតាំងមួយ ដើម្បីឱ្យពលរដ្ឋមកជួប​ជុំ​គ្នា​នៅ​ម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក) ។ លោកស្រីបាននិយាយថា អ្នកដែលចង់ជម្លៀសចេញ នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ Zaporizhzhia ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលក្រុង Mariupol លោក Vadym Boichenko ដោយនិយាយថា ប្រទេសអ៊ុយក្រែនគ្រោងនឹងប្រើប្រាស់រថយន្តក្រុងចំនួន ៩០ គ្រឿង ដើម្បីជម្លៀសមនុស្សប្រហែល ៦,០០០ នាក់។ គាត់បានប្រាប់រ៉យទ័រថា ជនស៊ីវិលប្រហែល ១០០,០០០ នាក់ នៅតែស្ថិតក្នុងទីក្រុង។ ប៉ុន្តែ​មាន​របាយការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែនបញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​គ្រាន់​តែ​ជាកិច្ចព្រមព្រៀង​បឋម​ប៉ុណ្ណោះ។ ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ​ផែនការ​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តែ​បន្ត​នៅ​ក្នុង​ទីក្រុង Mariupol៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត