ព័ត៌មានអន្តរជាតិ

ជប៉ុននឹងអនុម័តថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន ក្នុងស្រុក «Shionogi» ឲ្យបានឆាប់រហ័ស

Khmerpress February 7, 2022 07/02/2022

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណា ក្នុងការអនុម័តឲ្យបានឆាប់រហ័ស នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក «ស៊ីអូណូជិ» (Shionogi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហើបអំពីចេតនាខាងលើ នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសភាជប៉ុន ដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រនេះ ដោយជំរុញឲ្យអាជ្ញាធរសុខាភិបាល ធ្វើការត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព ដែលត្រូវបានអះអាងដោយក្រុមហ៊ុន Shionogi ក្រោយការធ្វើតេស្តលើកចុងក្រោយនោះ ឲ្យបានឆាប់រហ័ស។ បើតាមកាសែត ម៉ាអ៊ិនីឈិ (Mainichi) របស់ជប៉ុន បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងអនុញ្ញាត ឲ្យក្រុមហ៊ុនផលិតឱសថ Shionogi ដាក់លក់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ឆាប់បំផុតនៅរដូវនិទាឃរដូវខាងមុខនេះ (ចុងខែមីនា)។ គួរបញ្ជាក់តាមក្រុមហ៊ុន Shionogi បានប្រកាសកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅថ្មីៗនេះថា ខ្លួនបានចាប់ផ្តើមធ្វើតេស្តដំណាក់កាលទី ៣ […]

ឥណ្ឌូណេស៉ីហាមមិនឱ្យទេសចរបរទេស ចូលប្រទេសខ្លួនតាមព្រលានយន្តហោះហ្សាការតា ខណៈករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង

Khmerpress February 7, 2022 07/02/2022

(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសថា ឥណ្ឌូណេស៉ីបានសម្រេចហាមមិនឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរចូលទៅកាន់ប្រទេសនេះ តាមអាកាសយានដ្ឋាននៃទីក្រុងហ្សាការតាជាបណ្តោះអាសន្ន ដើម្បីព្យាយាមបន្ធូរបន្ថយអត្រាឆ្លងរាលដាល នៃជំងឺ COVID-19 ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីយប់ថ្ងៃអាទិត្យកន្លងទៅថា គោលការណ៍ថ្មីខាងលើ ត្រូវអនុវត្តចំពោះរាល់ទេសចរបរទេសទាំងអស់ ហើយនិងប្រជាជនឥណ្ឌូណេស៉ីទាំងឡាយណា ដែលបានទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស។ ជាមួយគ្នានេះ បម្រាមគោចរដែលមានរយៈពេលចាប់ពីពាក់កណ្តាលយប់ ដល់ម៉ោង៤ទាបភ្លឺ ក៏ត្រូវអនុវត្តនៅតំបន់ទីប្រជុំនៃទីក្រុងហ្សាការតាផងដែរ។ គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បាននិងកំពុងមើលឃើញ ការលោតឡើងខ្លាំងជាថ្មីនៃករណីឆ្លង COVID-19 ដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ករណីឆ្លងជាង៣៦,០០០នាក់ថែមទៀត ទើបត្រូវបានកត់ត្រា ហើយអត្រានៃការប្រើប្រាស់គ្រែអ្នកជំងឺ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងហ្សាការតា ក៏បានកើនដល់៦៣ភាគរយថែមទៀតផង។ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៉ី បានព្រមានថា សន្ទុះនៃការឆ្លងរាលដាលបច្ចុប្បន្ន ដែលជំរុញដោយ Omicron ប្រហែលជាទាន់ឈានដល់ចំណុចកំពូលឆាប់ៗឡើយ គឺអាចរហូតទាល់តែដល់ចុងខែកុម្ភៈនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កសិករវៀតណាមសម្រេចបោះចោលស្រកានាគរាប់លានផ្លែ ក្រោយចិនផ្អាកនាំចូលផ្លែឈើប្រភេទនេះ

Khmerpress February 7, 2022 07/02/2022

វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា កសិករនៅក្នុងប្រទេសវៀតណាមជាច្រើននាក់បានបោះបង់ចោលផ្លែស្រកានាគរាប់លានផ្លែ ក្រោយប្រទេសចិនបានសម្រេចលែងឲ្យមានការនាំចូលផ្លែឈើប្រភេទនេះចូលទៅក្នុងប្រទេសខ្លួន។ បើតាមលោក ​Pham Thanh Hong អាយុ ៤៦ឆ្នាំ ដែលជាកសិករម្នាក់ក្នុងចំណោមកសិករវៀតណាមជាច្រើននាក់បានប្រាប់ឲ្យដឹងថា តម្លៃផ្លែស្រកានាគបានធ្លាក់ចុះយ៉ាងខ្លាំង ដូចនេះគាត់បានសម្រេចមិនទៅបេះផ្លែស្រកានាគពីក្នុងចំការរបស់គាត់នោះទេ ពោលគឺទុកឲ្យវាទុំជ្រុះចោលតែម្តង។ កសិកររូបនេះបានបន្តថា នាពេលកន្លងមកតម្លៃផ្លែស្រកានាគគឺ ១,២២ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម តែពេលនេះតម្លៃរបស់វាបានធ្លាក់ចុះរហូតដល់ទៅ ១០ ដងឯណោះ។ គួររម្លឹកជូនថា ចិនបានសម្រេចផ្អាកឲ្យមានការនាំចូលផ្លែស្រកានាគចូលទៅក្នុងប្រទេសខ្លួន ក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញមានមេរោគកូវីដ-១៩​ នៅក្នុងផ្លែស្រកានាគមួយចំនួនដែលបាននាំចូលទៅដល់ក្នុងក្រុងចំនួន ៩​ នៅក្នុងប្រទេសចិន។ ក្រោយការកឃើញករណីនេះអាជ្ញាធរចិនបានសម្រេចឲ្យពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយផ្លែស្រកានាគដែលមានមេរោគនោះប្រមាណជា ១,០០០ នាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៥ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ។ តាមរបាយការណ៍នាពេលកន្លងមកបានបង្ហាញថា ទីផ្សារនាំផ្លែឈើចេញរបស់ប្រទេសវៀតណាមមានទំហំទឹកប្រាក់ប្រមាណជា ៣,២ ពាន់លានដុល្លារអាមេរិកហើយក្នុងនោះប្រទេសចិនគឺប្រភពទីផ្សារ ៥៥% នៃទីផ្សារសរុបផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្មីទៀតហើយ! ក្រុមហ៊ុនមួយផលិតម៉ាសប្រភេទថ្មីបិទត្រឹមច្រមុះ ងាយស្រួលមិនបាច់ពិបាកដោះ ពេលញ៉ាំអាហារ

Khmerpress February 7, 2022 07/02/2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានដាក់លក់ម៉ាសថ្មីមួយប្រភេទដែលអ្នកប្រើប្រាស់អាចពាក់ម៉ាសនោះត្រឹមតែច្រមុះប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Guardian ។ ម៉ាសប្រភេទថ្មីនេះមានឈ្មោះថា “kosk” ហើយពាក្យនេះបានក្លាយមកពីពាក្យ “ko” ដែលក្នុងភាសាកូរ៉េខាងត្បូងមានន័យថា “ច្រមុះ” បូកជាមួយនិងពាក្យ “sk” ដែលជាអក្សរ ២ចុងក្រោយនៃពាក្យ “Mask” ឬជាភាសាខ្មែរមានន័យថា “ម៉ាស”។ ប្រភពខាងលើបានបន្តថា ម៉ាស “kosk” ត្រូវបានរចនាឡើងដោយមាន ២ ស្រទាប់គឺស្រទាប់លើសម្រាប់ការពារច្រមុះនិងស្រទាប់ក្រោមសម្រាប់ការពារមាត់។ ដូចនេះអ្នកប្រើប្រាស់មានជម្រើស ២ គឺអាចពាក់ទាំង ២ ស្រទាប់ក្នុងពេលតែមួយ ឬអាចដោះស្រទាប់ការពារមាត់ចេញក្នុងពេលញ៉ាំអាហារនិងបន្តពាក់ត្រឹមស្រទាប់សម្រាប់ការពារច្រមុះ។ ចំពោះតម្លៃរបស់ម៉ាស់ប្រភេទ “kosk” វិញគឺត្រូវបានគេដាក់លក់ក្នុងតម្លៃ ៩,៨០០វ៉ុន (៨,១៣ ដុល្លារអាមេរិក) សម្រាប់ម៉ាស ១ប្រអប់ ដែលមានម៉ាសចំនួន ១០នៅក្នុងនោះ៕ ដោយ៖ ខ្មែរណូត

ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយផ្សេងទៀត ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍

Khmerpress February 7, 2022 07/02/2022

ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងសហគមន៍។ ទីក្រុងដែលមានពលរដ្ឋប្រហែល ៣.៦ លាននាក់ និងជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ នឹងត្រូវដាក់ការរឹតត្បឹតមួយចំនួន រួមទាំងការហាមឃាត់ការធ្វើដំណើរទាំងចេញនិងចូល និងអនុវត្តតាមគោលការណ៍ណែនាំជាតិ ដើម្បីទប់ស្កាត់ការផ្ទុះឡើងយ៉ាងឆាប់រហ័សដែលអាចកើតមាន។ ពោលគឺប្រទេសចិនបានដាក់ការរឹតត្បឹតយ៉ាងតឹងរ៉ឹងជាបន្ដបន្ទាប់ នៅចំពេលដែលប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ហើយបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ក៏ទើបតែបញ្ចប់ទៅថ្មីៗនេះផងដែរ។ គួរឱ្យដឹងដែរថា ក្រុង Baise នៅក្នុងតំបន់ Guangxi បានរាយការណ៍ពីការឆ្លងក្នុងស្រុកចំនួន ៣៧ ករណី (ចេញរោគសញ្ញា) កាលពីថ្ងៃអាទិត្យ នេះបើតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងបាននិយាយថា ពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរដើម្បីទិញសម្ភារៈសំខាន់ៗ ឬការទៅធ្វើតេស្តរកជំងឺ COVID-19 ហើយគួរតែជ្រើសរើសការដឹកជញ្ជូន ជាជាងការទៅទិញក្នុងហាងដោយផ្ទាល់។ ទីក្រុងនេះក៏បានផ្អាកអាជីវកម្មដែលមិនសំខាន់ ការដឹកជញ្ជូនសាធារណៈ សាលារៀន និងការពន្យារពេលការបើកច្រកចូលតាមព្រំដែនអន្តរជាតិ។ ចំណែកបុគ្គលិកសំខាន់ៗ នឹងត្រូវការសំបុត្រពិសេស ដើម្បីអាចធ្វើការបាននៅក្នុងក្រុង។ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ប្រទេសចិនដីគោកមានករណីសរុបចំនួន ១០៦,៤១៩ ករណី (រាប់តែអ្នកចេញរោគសញ្ញា) ចាប់តាំងពីការផ្ទុះឡើងជាលើកដំបូងនៅចុងឆ្នាំ២០១៩ ខណៈការស្លាប់សរុបមាន ៤,៦៣៦ […]

ឥណ្ឌា អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ «តែមួយដូស» Sputnik Light របស់រុស្ស៊ី

Khmerpress February 7, 2022 07/02/2022

(ម៉ូស្គូ)៖ មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ី (RDIF) បានឱ្យដឹងថាឥណ្ឌាបានអនុម័តឱ្យប្រើប្រាស់ហើយនូវវ៉ាក់សាំងបង្ការ COVID-19 ចាក់តែមួយដូស Sputnik Light បន្ទាប់ពីបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងចាក់ ២ដូស Sputnik V កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាម RDIF, វ៉ាក់សាំង Sputnik Light ដែលអភិវឌ្ឍចេញពីវ៉ាក់សាំង Sputnik V ក៏អាចប្រើប្រាស់ជាដូសជំរុញបន្ថែមពីលើវ៉ាក់សាំងដទៃផងដែរ។ ជាមួយគ្នានោះ នាយកមូលនិធិ RDIF លោក គីរៀល ឌីមីទ្រៀវ (Kirill Dmitriev) បានហៅវ៉ាក់សាំង Sputnik Light ថាជាដំណោះស្រាយបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងដទៃ ប្រឆាំងនឹងមេរោគបំប្លែងថ្មី ក្នុងនោះរួមមានទាំងអូមីក្រុង។ គួរបញ្ជាក់ថា មូលនិធិរុស្ស៊ី RDIF បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឥណ្ឌាចំនួន៧ ដើម្បីផលិតវ៉ាក់សាំង Sputnik V ចំនួន ១ពាន់លានដូស សម្រាប់ការនាំចេញ និងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា៕ ផ្តល់សិទ្ធិដោយ៖ freshnews

របាយការណ៍សម្ងាត់៖ កូរ៉េខាងជើងបានលួចរូបិយប័ណ្ណគ្រីបតូរាប់សិបលានដុល្លារ សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន

Khmerpress February 7, 2022 07/02/2022

យោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមវាយប្រហារតាមអ៉ីនធឺណេតរបស់កូរ៉េខាងជើង (Hackers) បានលួចលុយរាប់លានដុល្លារពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូអន្តរជាតិ ក៏ដូចជាកម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ។ របាយការណ៍សម្ងាត់របស់ UN បាននិយាយថា៖«កូរ៉េខាងជើងបានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងផ្សេងៗ សម្រាប់កម្មវិធីទាំងនេះពីបរទេស រួមទាំងតាមរយៈមធ្យោបាយអ៉ីនធឺណេត និងការស្រាវជ្រាវវិទ្យាសាស្ត្រ»។ វាបានបន្ដថា៖«នៅឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានបន្តការថែទាំ និងការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅចំពេលមានការចោទប្រកាន់ថា ប្រទេសនេះបានបង្ហាញពីសមត្ថភាពខ្លាំងជាងមុន ក្នុងការដាក់ពង្រាយយ៉ាងឆាប់រហ័ស»។ របាយការណ៍សម្ងាត់បានអះអាងថា៖«ការវាយប្រហារតាមអ៉ីនធឺណេត ជាពិសេសលើរូបិយប័ណ្ណគ្រីបតូ នៅតែជាប្រភពចំណូលដ៏សំខាន់មួយ»។ ដោយរបាយការណ៍បាននិយាយថា រូបិយប័ណ្ណគ្រីបតូតម្លៃជាង ៥០ លានដុល្លារ ត្រូវបានលួចកាលពីឆ្នាំមុន ចេញពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូចំនួន ៣ នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏ទទួលបាននូវទ្រព្យសម្បត្តិឌីជីថល ដែលមានតម្លៃ ៤០០លានដុល្លារ តាមរយៈការវាយប្រហារតាមអ៉ីធឺណេតបន្ថែមទៀត នេះបើយោងតាម ​​Chainalysis ដូចដែលបានលើកឡើងនៅក្នុងឯកសារសម្ងាត់។ គួរឱ្យដឹងដែរថា មិនទាន់អាវុធនុយក្លេអ៊ែរណាមួយត្រូវបានសាកល្បងនៅក្នុងប្រទេសកូរ៉េខាងជើង ហើយក៏គ្មានមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយណា ត្រូវបានបាញ់បង្ហោះនោះដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែការសាកល្បងកាំជ្រួចរយៈចម្ងាយខ្លី និង ចម្ងាយមធ្យម ត្រូវបានបាញ់បង្ហោះដោយប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ ខណៈ UN […]

«កម្ពុជាឡើងមកចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍ស្តីពីការងើបចេញពីវីរុសកូវីដ១៩ របស់ Nikkei» ខណៈប្រទេសក្នុងតំបន់ យកជាគំរូក្នុងការអនុវត្តវិធានការ

Khmerpress February 6, 2022 06/02/2022

(ភ្នំពេញ)៖ «ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី៣ខែមុន»។ ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤៥ ទៅនៅចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ Omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។ សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់មានន័យថា ទីកន្លែងនោះបានងាកទៅកាន់តែជិតនឹងការងើបចេញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន ហើយអត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។ កម្ពុជាបាននិងកំពុងដើរទៅមុខជាលំដាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតិចជាង១០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល១ខែកន្លងមកនេះ។ ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមានការបិទខ្ទប់ប្រទេសជា ទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបានបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំង ដែលផលិតដោយប្រទេសចិន។ គិតត្រឹមខែវិច្ឆិកា ការចាក់វ៉ាក់សាំងរបស់កម្ពុជាបានដើរលឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។ ក្រោយមកនៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាសមាជិកអាស៊ានដំបូងគេដែល បានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេស […]

រដ្ឋបាលចំណីអាហារនិងឱសថថៃ យល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac និង Sinopharm ចំពោះកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ

Khmerpress February 5, 2022 05/02/2022

រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac និង Sinopharm ចំពោះកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ដោយមិនមានការកែសម្រួលកម្រិតថ្នាំនោះទេ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការ FDA បានឱ្យដឹងថា៖ «កាលពីមុនវ៉ាក់សាំងទាំង ២ ត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ចំពោះមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងកម្រិត 0.5cc ក្នុងម្នាក់ៗ។ ឥឡូវនេះ កុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ក៏អាចទទួលបានពួកគេក្នុងបរិមាណដូចគ្នាដែរ»។ វ៉ាក់សាំង Sinovac នឹងត្រូវបាននាំចូលដោយអង្គការឱសថរដ្ឋាភិបាល (GPO) ខណៈដែល Sinopharm នាំចូលដោយ Biogenetech Ltd ។ លោកវេជ្ជបណ្ឌិត Paisan បាននិយាយថា៖​ «ក្រុមហ៊ុនទាំង ២ បានដាក់ឯកសារទៅ FDA ដើម្បីសុំឱ្យវ៉ាក់សាំងទាំង ២ អាចប្រើបាននៅក្នុងក្រុមមនុស្សអាយុពី ៣ ទៅ ១៧ឆ្នាំ។ […]

តួលេខអ្នកបាត់បង់ជីវិតដោយកូវីដ-១៩នៅឥណ្ឌាកើនដល់ជាងកន្លះលាននាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះនឹងកើនឡើងដល់ខ្ទង់រាប់លាននាក់

Khmerpress February 5, 2022 05/02/2022

ឥណ្ឌា៖ គិតត្រឹមថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញនេះ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ជាងកន្លះលាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ អ្វីដែលជាការកត់សម្គាល់បន្ថែមពីលើតួលេខអ្នកស្លាប់ដ៏ច្រើននេះគឺក្រុមអ្នកជំនាញបានព្យាករណ៍ថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងបន្តកើនឡើងយ៉ាងឆាប់រហ័សហើយអាចកើនឡើងរហូតដល់ខ្ទង់រាប់លាននាក់ទៀតផង។ គួរបញ្ជាក់ជូនថា ឥណ្ឌាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតកម្រិតទី ២នៅលើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ដោយគិតត្រឹមពេលនេះឥណ្ឌាមានតួលេខអ្នកឆ្លងសរុប ៤២,០៨០,៦៦៤នាក់ ហើយតួលេខអ្នកស្លាប់សរុបមាន ៥០១,១៤៣នាក់។ ដោយឡែកចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនរួចរាល់បានចំនួន ៥២% និង ១%បានចាក់ដល់ដូសជម្រុញ ខណៈឥណ្ឌាមានពលរដ្ឋសរុបជាង ១,៣៨ ពាន់លាននាក់៕ ដោយ៖ ខ្មែរណូត