ព័ត៌មានអន្តរជាតិ

ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់បន្ថែមទៀត ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាន់តែខិតជិតចូលមកដល់

Khmerpress January 31, 2022 31/01/2022

ចិន៖ ចិនបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​ ៥៨នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី ៣០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១​ ខែមករានេះ។ បើយោងតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះគឺមានអ្នកឆ្លងចំនួន ៤០នាក់ជាការចម្លងនៅក្នុងសហគមន៍ ខណៈ ១៨នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងនៅតាមសហគមន៍នោះទៀតសោធ គឺមាន ៣ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅដើមខែកុម្ភៈខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា ចិនបានព្យាយាមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឲ្យស្ថិតនៅកម្រិតសូន្យមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់ ដើម្បីបង្ការការរាតត្បាតទ្រង់ទ្រាយធំដែលអាចនឹងកើតមានពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ដែលមានមនុស្សជាច្រើននាក់មកពីជុំវិញពិភពលោកត្រូវចូលរួម។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១សែននាក់ និងស្លាប់ជាង ៤ពាន់នាក់៕ ដោយ ខ្មែរណូត

លោក គីម ជុងអ៊ុន បានបំពាក់បង្គន់អនាម័យក្នុងរថយន្ត ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន ព្រោះខ្លាចមានគេលួចយកលាមករបស់គាត់ទៅធ្វើរឿងមួយនេះ

Khmerpress January 31, 2022 31/01/2022

កូរ៉េខាងជើង៖ បណ្តាញសារព័ត៌មាន World of Buzz បាយរាយការណ៍ថា ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបំពាក់នូវបង្គន់អនាម័យនៅក្នុងរថយន្តរបស់គាត់ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន​ ព្រោះរូបគាត់មិនទុកចិត្តក្នុងការប្រើប្រាស់បង្គន់សាធារណៈឡើយ។ ការបំពាក់នូវបង្គន់អនាម័យនេះគឺជាកែច្នៃបន្ថែមទៅលើរថយន្តដែលតាមធម្មតាគ្មានបំពាក់នូវបង្គន់នោះទេ ហើយគ្រប់រថយន្តទាំងអស់ដែលលោក គីម ជុងអ៊ុន ត្រូវប្រើប្រាស់គឺសុទ្ធតែបានបន្ថែមនូវបង្គន់អនាម័យនេះទាំងអស់ម្តង។ ប្រភពខាងលើបានបន្តថា ក្រុមអង្គរក្សរបស់របស់លោក គីម ជុងអ៊ុន ក៏មានភារកិច្ចត្រូវមើលថែបង្គន់ក្នុងរថយន្តទាំងអស់នោះផងដែរ ព្រោះមានតែរូបលោកប៉ុណ្ណោះតែមានសិទ្ធប្រើប្រាស់បង្គន់ទាំងនោះ ហើយអ្នកដែលហ៊ានទៅប្រើប្រាស់បង្គន់ទាំងនោះដោយគ្មានការអនុញ្ញាតអាចនឹងមានទោសរហូតដល់ប្រហារជីវិតទៀតផង។ ចំពោះហេតុផលនៅពីក្រោយរឿងរ៉ាវដ៏តឹងតែងមួយនេះគឺលោក គីម ជុងអ៊ុន ខ្លាចមានគេយកលាមករបស់គាត់ទៅពិសោធន៍និអាចវាយតម្លៃដឹងអំពីស្ថានភាពសុខភាពរបស់គាត់បាន ប្រសិនបើគាត់ទៅប្រើប្រាស់បង្គន់សាធារណៈ។​ គួររម្លឹកជូនថា ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះមានព័ត៌មានជាច្រើនបានរាយការណ៍ថាលោក គីម ជុងអ៊ុន មានជំងឺធ្ងន់ធ្ងររហូតស្រកទម្ងន់អស់ ២០គីឡូ ខណៈបណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានអះអាងលោក គីម ជុងអ៊ុន មានសុខភាពល្អធម្មតាហើយរូបលោកគ្រាន់តែសម្រកទម្ងន់ដើម្បីរក្សាសុខភាពប៉ុណ្ណោះ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក បារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ និងមីស៊ីល ICBM ឡើងវិញ

Khmerpress January 31, 2022 31/01/2022

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភជាខ្លាំងជុំវិញការបង្កើនការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចនឹងនាំទៅរកការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើអាមេរិកមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដែរ ឬក៏យ៉ាងណា? មន្ត្រីរូបនេះដដែលបានបញ្ជាក់ ដូច្នេះថា «ជាការពិតណាស់, យើងពិតជាមានការព្រួយបារម្ភ… ហើយយើងមិនចង់ឃើញការធ្វើតេស្ដរបៀបនេះទៀតទេ ដូច្នេះយើងអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដទាំងនេះតទៅទៀត និងត្រឡប់មករតុចរចាជាថ្មី»។ គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃចន្ទនេះដែរ បានចេញមុខអះអាងថាមីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM) ហើយក៏ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដជាលើកដំបូង បំផុតផងដែរចាប់តាំងពីឆ្នាំ២០១៧មក និងជាលើកទី៧ នៅក្នុងខែមករានេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ

Khmerpress January 31, 2022 31/01/2022

រាជធានីភ្នំពេញ៖ យោងតាមការគណនីហ្វេស ប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន៣០ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីទទួលយកវាក់សាំងកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា […]

សិង្ហបុរីបានរាយការណ៍ពីវត្តមាន អូមីក្រុង BA.2 នៅក្នុងប្រទេសរបស់ខ្លួន ហើយកំពុងធ្វើការសិក្សាបន្ថែមទៀតលើមេរោគនេះ

Khmerpress January 29, 2022 29/01/2022

ក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 ដែលត្រូវបានគេដឹងថា មានការចម្លងឆាប់រហ័សជាង BA.1 ប៉ុន្តែមិនមានភាពខុសគ្នាខ្លាំងនៅក្នុងការព្យាបាលនោះទេ។ MOH បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា មានករណីនាំចូលចំនួន ១៥០ និងករណីក្នុងស្រុកចំនួន ៤៨ ត្រូវបានបញ្ជាក់ថាជា BA.2 ហើយក្រសួងត្រូវការទិន្នន័យ និងការសិក្សាបន្ថែមទៀត ដើម្បីយល់ឱ្យបានពេញលេញអំពីផលប៉ះពាល់នៃភាពធ្ងន់ធ្ងរ ភាពស៊ាំ និងលទ្ធភាពឆ្លងរបស់ BA.2 ។ ជម្រាបដែរថា វ៉ារ្យ៉ង់អូមីក្រុង BA.2 ត្រូវបានកំណត់កាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស ថាជាវ៉ារ្យ៉ង់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែមិនត្រូវបានកំណត់ថា ជាវ៉ារ្យ៉ង់នៃការព្រួយបារម្ភនោះទេ។ BA.2 មិនមានការផ្លាស់ប្តូរហ្សែនជាក់លាក់ដូចជា អូមីក្រុង ដែលអាចប្រើជាប្រូកស៊ី ដើម្បីងាយស្រួលបែងចែកវាឱ្យដាច់ពីវ៉ារ្យ៉ង់ ដែលតា នោះឡើយ។ នេះមានន័យថា BA.2 មានការពិបាកក្នុងការកំណត់អត្តសញ្ញាណ ទោះបីជាតាមរយៈការធ្វើតេស្ដ PCR ប៉ុន្តែអ្នកជំនាញនៅតែអាចកំណត់ BA.2 […]

អង់គ្លេសនឹងចាប់ផ្តើមប្រើថ្នាំរបស់ក្រុមហ៊ុន Pfizer នៅខែក្រោយ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩

Khmerpress January 29, 2022 29/01/2022

(ឡុងដ៍)៖ ក្រសួងសុខាភិបាលអង់គ្លេស កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមការប្រើប្រាស់ថ្នាំគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer នៅខែកុម្ភៈខាងមុខនេះ ដោយផ្តោតជាពិសេសទៅលើ ក្រុមអ្នកដែលមានប្រព័ន្ធភាពស៉ាំទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរសុខាភិបាលអង់គ្លេស បានលើកឡើងថា ថ្នាំគ្រាប់ហៅថា ផាក់ឡូវីដ (Paxlovid) របស់ក្រុមហ៊ុន Pfizer នឹងត្រូវបើកឱ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីជួយអ្នកដែលប្រឈមហានិភ័យខ្ពស់ ដោយសារជំងឺ COVID-19។ លោក ស្ទេវិន ផូវីស (Stephen Powis) នាយកវេជ្ជសាស្រ្តនៃសេវាសុខាភិបាលជាតិអង់គ្លេស បានថ្លែងថា យោងតាមលទ្ធផលធ្វើតេស្ត ថ្នាំ Paxlovid អាចកាត់បន្ថយលទ្ធភាពត្រូវចូលមន្ទីរពេទ្យនិងស្លាប់នៃអ្នកឆ្លង COVID-19 បានដល់ទៅជិត៩០ភាគរយ ដែលមានន័យថា វានឹងអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងច្រើន។ គួរបញ្ជាក់ថា អង់គ្លេសបានបញ្ជាទិញថ្នាំ Paxlovid សុរប២.៧៥លានឈុត។ វាគឺជាថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 ទី២ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេស […]

ចំនួនប្រជាជនរុស្ស៉ីថយចុះជាង ១លាននាក់ កាលពីឆ្នាំ២០២១

Khmerpress January 29, 2022 29/01/2022

(ម៉ូស្គូ)៖ លទ្ធផលនៃការធ្វើជំរឿនប្រជាជនជាប្រវត្តិសាស្ត្រ បានបង្ហាញថា រុស្ស៊ីបានថយចុះចំនួនប្រជាជនរហូតដល់ទៅ ១.០៤លាននាក់ កាលពីឆ្នាំ២០២១ ខណៈអត្រាស្លាប់បានកើនឡើង ក្នុងនោះជំងឺរាតត្បាតសកល COVID-19 ក៏បានរួមចំណែកជំរុញអត្រាស្លាប់នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។ ទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ីបានបង្ហាញថា អត្រាស្លាប់នៅទូទាំងប្រទេស ដែលមានផ្ទៃដីធំធេងជាងគេលំដាប់ទី ១ នៅលើពិភពលោកមួយនេះ បានកើនឡើងរហូតដល់ទៅ ១៥.១% កាលពីឆ្នាំ ២០២១ បើធៀបនឹងអត្រាកាលពីឆ្នាំ ២០២០។ ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីបានអះអាងថា ការស្លាប់បង្កឡើងដោយជំងឺ COVID-19 បានជួយជំរុញឲ្យអត្រាស្លាប់ កើនឡើងកាន់តែខ្ពស់នៅឆ្នាំ២០២១។ គួរបញ្ជាក់ថា ប្រជាជនរុស្ស៊ីជាង ៦៦០,០០០នាក់ បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 គិតចាប់តាំងពីដើមឆ្នាំ ២០២០ ដែលអ្នកឆ្លងជំងឺនេះ ត្រូវបានរកឃើញដំបូងនៅរុស្ស៊ី។ បន្ថែមពីនេះ កាលពីឆ្នាំ ២០២១ មនុស្សសរុបជាង ២,៤៤៥,០០០នាក់ បានស្លាប់នៅទូទាំងប្រទេសរុស្ស៊ី (ក្នុងនោះក៏បូករួមទាំងអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២១ ផងដែរ)។ បច្ចុប្បន្ននេះ […]

ក្រុមហ៊ុនឱសថ Merck បានអះអាងថា ថ្នាំគ្រាប់ Molnupiravir របស់ខ្លួន មានប្រសិទ្ធភាពជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង

Khmerpress January 29, 2022 29/01/2022

ក្រុមហ៊ុនឱសថ Merck បានប្រកាសកាលពីថ្ងៃសុក្រថា ថ្នាំពិសោធន៍ជំងឺ COVID-19 របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង នេះបើយោងតាមការសិក្សាឯករាជ្យចំនួន ៦ ដែលក្រុមហ៊ុនទទួលបាន។ Merck រួមជាមួយនឹងដៃគូ Ridgeback Biotherapeutics បាននិយាយនៅក្នុងសេចក្តីប្រកាសថា ការសិក្សាបានបង្ហាញថា ថ្នាំលេប Molnupiravir របស់ខ្លួន មានភាពសកម្មប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ដូច្នេះវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀត ចំពោះពលរដ្ឋមានហានិភ័យខ្ពស់ដែលជ្រើសយកជម្រើសប្រើថ្នាំគ្រាប់។ លោកវេជ្ជបណ្ឌិត Dean Y. Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវ Merck បាននិយាយថា៖«ការរកឃើញចេញពីការសិក្សាឯករាជ្យជាច្រើននៅក្នុង vitro បានបង្ហាញថា Molnupiravir មានភាពសកម្មជាក់លាក់ប្រឆាំងនឹង អូមីក្រុង ដែលជាវ៉ារ្យ៉ង់ចម្បង ដែលកំពុងចរាចរទូទាំងពិភពលោក។ វាផ្តល់នូវទំនុកចិត្តបន្ថែមលើសក្តានុពលរបស់ Molnupiravir ដែលជាជម្រើសព្យាបាលដ៏សំខាន់ សម្រាប់មនុស្សពេញវ័យមួយចំនួន ដែលឆ្លង COVID-19 កម្រិតស្រាលទៅមធ្យម ហើយមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ»។ គួរឱ្យដឹងដែរថា Molnupiravir ត្រូវបានអនុញ្ញាតក្នុងខែធ្នូ សម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក ចំពោះអ្នកជំងឺ COVID-19 ដែលមានអាយុលើសពី ១៨ឆ្នាំ។ […]

ពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើការតវ៉ាដោយការកោរសក់ ដើម្បីប្រឆាំងនឹងការបន្ដច្បាប់រក្សាគម្លាតរបស់រដ្ឋាភិបាល (មានវីដេអូ)

Khmerpress January 29, 2022 29/01/2022

ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង កំពុងមានការកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាមានវិធានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងចម្លងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសឱ្យមានការបន្ដច្បាប់រក្សាគម្លាតសង្គមរយៈពេល ៣សប្ដាហ៍ បន្ថែមទៀត ខណៈដែលច្បាប់ចាស់គឺបានដាក់តាំងតែពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និងមានសុពលភាពរហូតដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ពោលគឺច្បាប់ថ្មីនេះនឹងបន្ថែមសុពភាពពីលើនោះទៀត។ ចំណាត់ការនេះបានបង្កឱ្យមានការខឹងសម្បារពីម្ចាស់អាជីវកម្មខ្នាតតូចជាង ២០០ កន្លែង នៅក្នុងទីក្រុងសេអ៊ូល ហើយពួកគេក៏បានធ្វើការតវ៉ា ដោយការកោរសក់ (ដែលអាចមើលបានតាមរយៈវីដេអូខាងក្រោម) ហើយពួកគេបានជំរុញឱ្យរដ្ឋាភិបាលលុបចោលការទប់ស្កាត់ រួមទាំងបម្រាមគោចរនៅម៉ោង ៩យប់ សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងបារ និងដើម្បីអាចឱ្យពួកគេស្រង់ការខាតបង់ផ្នែកហិរញ្ញវត្ថុឡើងវិញ។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានបន្ដមើលឃើញពីការឆ្លងថ្មីៗក្នុងកំណត់ត្រា ហើយកាលពីម្សិលមិញនេះផ្ទាល់ ដែលត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ប្រទេសនេះបានកត់ត្រាការឆ្លងថ្មីរហូតដល់ ១៤,៥១៨ នាក់ និងស្លាប់ចំនួន ៣៤ នាក់៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៥,៥៥៤ករណី» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress January 29, 2022 29/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៥,៥៥៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃសុក្រនេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន២៨២នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៥៣នាក់ ក្រោយបានរាយការណ៍ករណីស្លាប់ថ្មីចំនួន៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៣៨,៦២៥ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews