ព័ត៌មានអន្តរជាតិ

ស្ថាប័នជំនាញថៃរកឃើញថា ការចាក់វ៉ាក់សាំង ២ប្រភេទនេះចម្រុះគ្នាគឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុង

Khmerpress January 18, 2022 18/01/2022

ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រនៃប្រទេសថៃបានសិក្សារកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចម្រុះគ្នារវាងវ៉ាក់សាំងប្រភេទ Inactivated Vaccine ជាមួយនឹងវ៉ាក់សាំងប្រភេទ mRNA-based គឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងប្រភេទដែលតានិងប្រភេទអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថៃអង្គារ ទី១៨ ខែមករានេះ។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញដែរថា ​ប្រសិទ្ធភាពរបស់វ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ (គិតតែវ៉ាក់សាំងមួយប្រភេទ) នឹងថយចុះយ៉ាងខ្លាំង ពេលបានជួយជាមួយមេរោគអូមីក្រុង ពោលគឺធ្លាក់ចុះទាបជាងពេលបានជួបជាមួយមេរោគប្រភេទដែលតាទៅទៀត។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រ​និង​​ជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបានពន្យល់អំពីលទ្ធផលនៃការសិក្សាថា ប្រសិទ្ធបើគេចាក់វ៉ាក់សាំង Sinovac (ប្រភេទ Inactivated Vaccine) ចំនួន ២ដូស ហើយចាក់វ៉ាក់សាំង Pfizer (ប្រភេទ mRNA-based ) ជាដូសជម្រុញ នោះប្រព័ន្ធការពាររាងកាយនឹងមានកម្រិត ២៨២,៥ បម្រាប់ប្រឆាំងទល់នឹងមេរោគអូមីក្រុង និងកម្រិត ៧២៩,៣ ទល់នឹងមេរោគដែលតា។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងករណីដែលគេចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ដូសដំបូងហើយចាក់វ៉ាក់សាំង Pfizerជាដូសជម្រុញគឺប្រព័ន្ធការពាររាងកាយនឹងមានកម្រិតត្រឹម ២២២,៩ សម្រាប់ប្រឆាំងទល់នឹងមេរោគអូមីក្រុងនិងកម្រិត ៦៩១,១ សម្រាប់ប្រឆាំងទល់នឹងមេរោគដែលតា៕​ ដោយ​៖ […]

ថៃរកឃើញអ្នកបាត់បង់ជីវិតដោយអូមីក្រុងករណីទី ២

Khmerpress January 18, 2022 18/01/2022

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញករណីមានអ្នកស្លាប់ដោយសាជំំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្ថែមម្នាក់ទៀតហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា។ អ្នកស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ អូមីក្រុងដែលត្រូវជាករណីទី ២ សម្រាប់ប្រទេសនេះ គឺជាស្រ្តីវ័យ ៨៤ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Udon Thani ហើយរូបគាត់បានឆ្លងមេរោគដ៏កាចសាហាវនេះពីសមាជិកក្នុងគ្រួសាររបស់គាត់ផ្ទាល់តែម្តង ដ្បិតរូបគាត់ជាមនុស្សចាស់ជរាមិនដែលមានការជួបជុំនៅខាងក្រៅ ឬបានជួបមនុស្សថ្មីណាម្នាក់នោះទេក្រៅតែពីសមាជិករស់នៅក្រោមដំបូងផ្ទះតែមួយ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងបន្តតាមដានសុខភាពរបស់សមាជិកក្នុងគ្រួសាររបស់ស្រ្តីជនរងគ្រោះទាំងអស់ ព្រោះពួកគេសុទ្ធតែជាក្រុមមនុស្សដែលមានភាគរយខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង។ បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ស្ត្រីវ័យចំណាស់រូបនេះបានស្លាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែមករាម្លេះ តែលទ្ធផលពិនិត្យសំណាកដែលបញ្ជាក់ថាគាត់បានស្លាប់ដោយជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះទើបត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមករាម្សិលមិញនេះ៕ ដោយ៖ ខ្មែរណូត

BREAKING: កូរ៉េខាងជើងចេញមុខបញ្ជាក់អំពី «ប្រភេទមីស៉ីល» ដែលខ្លួនបានបាញ់តេស្តកាលពីថ្ងៃចន្ទ

Khmerpress January 18, 2022 18/01/2022

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថា មីស៊ីលចំនួន ២គ្រាប់ ដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាប្រភេទ «មីស៊ីលយុទ្ធសាស្ត្រចង្អុលប្រាប់ទិស» ខណៈនៅមុននេះ ក្រុមជំនាញកូរ៉េខាងត្បូងបានសន្និដ្ឋានថា ពួកវាអាចជាប្រភេទ មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។ សម្រាប់ការធ្វើតេស្តមីស៊ីលជាលើកទី ៤ សម្រាប់ដើមឆ្នាំ២០២២ កាលពីថ្ងៃចន្ទនោះ ត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ធ្វើឡើងដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃអាវុធប្រភេទនេះ និងស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងការពង្រឹង និងពង្រីកសមត្ថភាពយោធាប្រទេសនេះ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃអង្គារនេះថា «មីស៊ីលចង្អុលប្រាប់់ទិសចំនួន ២គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងលិច នៃប្រទេសកូរ៉េខាងជើង ហើយបានហោះទៅបុកចំគោលដៅយ៉ាងល្អឥតខ្ចោះ ស្ថិតនៅលើកោះមួយ ក្នុងដែនសមុទ្រភាគខាងកើតរបស់កូរ៉េ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការនៃប្រព័ន្ធអាវុធ ដែលកំពុងស្ថិតក្នុងការផលិតនេះ»។ គួរបញ្ជាក់ថា ជុំវិញការធ្វើតេស្តជាលើកទី ៤ ខាងលើនេះ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានសម្តែងចេញនូវការសោកស្តាយយ៉ាងខ្លាំងក្រៃលែង ប៉ុន្តែទីក្រុងសេអ៊ូលនៅតែប្តេជ្ញា […]

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,១៦៥ករណី» ក្នុងនោះ៦០៩នាក់ជាករណីអូមីក្រុង

Khmerpress January 18, 2022 18/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,១៦៥ករណីបន្ថែមទៀតគិតត្រឹមថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៥៣៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៣,០១៤ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនទទួលបានកំណើនប្រជាជន «ជិតកន្លះលាននាក់ទៀត» កាលពីឆ្នាំ២០២១

Khmerpress January 17, 2022 17/01/2022

(ប៉េកាំង)៖ ទិន្នន័យពីរដ្ឋាភិបាលចិនបានបង្ហាញថា ប្រទេសនេះបានទទួលកំណើនប្រជាជនជាង ៤៨០,០០០នាក់ទៀត កាលពីឆ្នាំ២០២១ ដែលនាំឲ្យចំនួនប្រជាជនសរុបកើនឡើងដល់ជាង ១,៤១២,៦០០,០០០នាក់ ពីចំនួនជាង ១,៤១២,០០០,០០០នាក់ កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នារសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ តួលេខខាងលើនេះ គឺបង្ហាញអំពីសញ្ញាធ្លាក់ចុះនៃអត្រាកំណើនប្រជាជន ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នានៅទូទាំងប្រទេសចិន។ តែយ៉ាងណាក៏ដោយ ចិននៅតែអាចរក្សាតំណែង ជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះដដែល, នេះបើតាមទិន្នន័យ ដែលត្រូវបានបញ្ចេញដោយការិយាល័យស្ថិតិជាតិចិន (NBS)។ បន្ថែមពីខាងលើនេះ កាលពីឆ្នាំ២០២១ ទារកសរុប ១០.៦២លាននាក់ បានចាប់កំណើតនៅទូទាំងប្រទេសចិន ហើយក៏ជាចំនួនធ្លាក់ចុះផងដែរ បើធៀបនឹងឆ្នាំ២០២០ ដែលមានរហូតដល់ទៅ ១២លាននាក់។ ដោយសារមើលឃើញបញ្ហានេះ កន្លងមករដ្ឋាភិលបាលទីក្រុងប៉េកាំង បានអនុញ្ញាតឲ្យគូស្វាមីភរិយាអាចមានកូនទី ៣ និងព្យាយាមកាត់បន្ថយផងដែរ នូវអត្រារំលូតកូនដោយគ្មានវេជ្ជបញ្ជា។ គួរបញ្ជាក់ថា ដើម្បីឲ្យបានដឹងអំពីការកើនឡើង ឬធ្លាក់ចុះចំនួនប្រជាជនប្រចាំឆ្នាំ នៃប្រទេសណាមួយនោះ គឺគេត្រូវប្រៀបធៀបចំនួននៃទារកដែលបានចាប់កំណើត ជាមួយនិងចំនួនអ្នកបាត់បង់ជីវិតនៅក្នុងរយៈមួយឆ្នាំ ក្នុងប្រទេសនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់ភ្លាមៗ បន្ទាប់ពីបុគ្គលិកធ្វើការម្នាក់បានវិជ្ជមានជាមួយជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

Khmerpress January 17, 2022 17/01/2022

អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង លើបុគ្គលិកម្នាក់ដែលធ្វើការនៅទីនោះ ខណៈអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នចំពោះវ៉ារ្យ៉ង់ថ្មីនេះ នៅពេលដែលប្រទេសចិនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ អគារការិយាល័យមួយនោះស្ថិតនៅភាគខាងលិចនៃទីក្រុងប៉េកាំង ហើយឥឡូវនេះមន្ត្រីសុខាភិបាលក៏បានរៀបចំខ្នើយ និងគ្រែ ដើម្បីធ្វើចត្តាឡីស័កលើបុគ្គលិកទាំងអស់ដែលនៅជាប់គាំង។ យោងតាមទិន្នន័យដែលប្រមូលបានដោយមន្ត្រីបានឱ្យដឹងថា ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង មួយនោះ គឺជាស្រ្តីរស់នៅទីក្រុងប៉េកាំង, មិនបានទាក់ទងជាមួយករណីសង្ស័យណាមួយ ហើយក៏មិនបានចាកចេញពីរដ្ឋធានីក្នុងរយៈពេល ១៤ថ្ងៃ កន្លងមកនេះ។ ប្រការនេះវាបានធ្វើឱ្យមានការភ័យខ្លាចចំពោះការឆ្លងក្នុងសហគមន៍នៃវ៉ារ្យ៉ង់ អូមីក្រុង ខណៈប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅតំបន់ Tianjin និងកន្លែងផ្សេងទៀត។ ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រ Zero-Covid ដោយមានទាំងការបិទខ្ទប់, ការធ្វើតេស្ដយកសំណាក, ពង្រឹងការរឹតត្បឹត និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេសជាដើម ដូច្នេះហើយក្រុមមន្ត្រីសុខាភិបាលនឹងយកចិត្តទុកដាក់ខ្លាំងលើគ្រប់ករណីទាំងអស់ បើទោះបីជាករណីនៅមានតិចក៏ដោយ៕ ដោយ៖ ខ្មែរណូត

នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់មេរោគបំប្លែងថ្មី អូមីក្រុង

Khmerpress January 17, 2022 17/01/2022

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានប្រកាសថា ប្រទេសលោកនឹងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ឱ្យលឿនជាងមុនរយៈពេល២ខែ ស្របពេលដែលវីរុស COVID-19 បំប្លែងថ្មី កំពុងតែបន្តធ្វើឱ្យករណីឆ្លងកើនឡើងយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ ក្នុងការថ្លែងសារអំពីគោលនយោបាយ ទៅកាន់សភាជាតិជប៉ុន លោក គីស៉ីដា បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា រដ្ឋបាលលោកដាក់អាទិភាពខ្ពស់ជាងគេបំផុត ទៅលើកិច្ចប្រឹងប្រែងឆ្លើយតបចំពោះវិបត្តិ COVID-19 នៅក្នុងប្រទេស។ លោក យូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) ដែលជានាយករដ្ឋមន្រ្តីមុនលោក គីស៉ីដា បានសម្រេចលាលែងពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីសំឡេងគាំទ្រលោកមានការធ្លាក់ចុះ នៅពេលដែលការឆ្លងរាតត្បាត COVID-19 បានកើនឡើងយ៉ាងគំហុក។ បើតាមលោក គីស៉ីដា ចាប់ពីខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងត្រូវចាក់ជូនក្រុមអ្នកវ័យចំណាស់នៅរយៈពេល៦ខែ បន្ទាប់ពីពួកគេទទួលបានការចាក់ដូសទី២ ជាជាងរយៈពេល៨ខែ ដូចតាមការគ្រោងទុកកន្លងមក ហើយសម្រាប់ក្រុមមនុស្សពេញវ័យដទៃទៀត គម្លាតរយៈពេលពីការចាក់ដូសទី២ […]

អ្នកវិទ្យាសាស្ត្របញ្ជាក់ថា អូមីក្រុង មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយដែលយើងត្រូវប្រឈមមុខនោះទេ ថ្ងៃមុខនឹងចេញវ៉ារ្យ៉ង់ថ្មីៗមកបន្ថែមទៀត

Khmerpress January 17, 2022 17/01/2022

អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយ ដែលយើងនឹងត្រូវប្រឈមនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC news ។ លោក Leonardo Martinez អ្នកឯកទេសជំងឺឆ្លងនៃសាកលវិទ្យាល័យ Boston បាននិយាយថា រាល់ការឆ្លងថ្មីៗផ្តល់ឱកាសឱ្យមេរោគមានការផ្លាស់ប្តូរ ហើយវ៉ារ្យ៉ង់ អូមីក្រុង មានភាពលេចធ្លោជាងប្រភេទមុនៗ ដោយសារវាមានការរីករាលដាល និងចម្លងលឿនជាងមុន ទោះបីជាពិភពលោកមានវ៉ាក់សាំងគ្រប់គ្រាន់ហើយក៏ដោយ។ នោះមានន័យថា អ្នកជំងឺកាន់តែច្រើនធ្វើឱ្យមេរោគអាចវិវត្តន៍បន្ថែមទៀត។ ប៉ុន្តែរូបរាង ឬរបៀបនៃការរាតត្បាតបែបណា គឺអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចនិយាយបាននៅឡើយទេ។ អ្នកវិទ្យាសាស្ដ្រក៏មិនអាចធានាបានថា អ្នកស្នងវេនបន្ទាប់ពី អូមីក្រុង អាចនឹងធ្វើឱ្យមានជំងឺស្រាល ឬថា តើវ៉ាក់សាំងដែលកំពុងមានសព្វថ្ងៃអាចត្រូវជាមួយវាដែរទេ។ ជាក់ស្ដែង អូមីក្រុង ទើបតែផ្ទុះខ្លាំងនៅខែពាក់កណ្ដាលខែវិច្ឆិកាប៉ុណ្ណោះ ប៉ុន្តែវាបានចម្លងពាសពេញពិភពលោកក្នុងរយៈពេលដ៏ខ្លី។ អូមីក្រុង ឆ្លងលឿនជាង ដែលតា ២ដង ខណៈវាឆ្លងលឿនជាង វ៉ារ្យ៉ង់ចាស់ៗ ៤ដង ហើយ អូមីក្រុង ក៏ងាយនឹងធ្វើឱ្យអ្នកដែលធ្លាប់មានជំងឺ COVID-19 អាចឆ្លងមេរោគនេះសារជាថ្មីផងដែរ។ ជំងឺ​ COVID-19 គឺមានផ្លូវជាច្រើនសម្រាប់ការវិវត្តន៍ទៅមុខ […]

អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ

Khmerpress January 17, 2022 17/01/2022

(ស៊ីដនី)៖ អូស្ត្រាលី និងនូវែលសេឡង់ បានបញ្ជូនយន្ដហោះស៊ើបការណ៍របស់ខ្លួនឱ្យទៅជួយវាយតម្លៃទំហំខូចខាត នៅលើប្រទេសដីកោះតុងហ្កា (Tonga) ដែលទើបតែរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា ឱ្យបានលឿនតាមដែលអាចធ្វើ ទៅបាន តែលោកទទួលស្គាល់ថាកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ប្រតិបត្តិការផ្ដល់ជំនួយ។ លោក Morrison បានបញ្ជាក់ប្រាប់ ស្ថានីយវិទ្យុ 2GB នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «វាមានបញ្ហាប្រឈមជាច្រើន ដោយកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ការទំនាក់ទំនង តែយើងនឹងធ្វើការងារជាមួយគ្នា ដើម្បីផ្ដល់ជំនួយដល់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ គួរបញ្ជាក់ថា ក្រៅពីអូស្ត្រាលី សហរដ្ឋអាមេរិក នូវែលសេឡង់ និងបារាំង រួមទាំងបណ្ដាប្រទេសដទៃក៏កំពុងផ្ដល់ការគាំទ្រដល់ ប្រទេសតុងហ្កាផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ បន្ទាប់ពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ បានវាយប្រហារលើប្រទេសដីកោះមួយនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ freshnews