ព័ត៌មានអន្តរជាតិ

ហុងកុងសម្រេចហាមឃាត់ ការប្តូរជើងយន្តហោះមកពីប្រទេសចំនួន១៥០ ដោយសារតែកូវីដ-១៩

Khmerpress January 14, 2022 14/01/2022

(ហុងកុង)៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង នៅថ្ងៃសុក្រនេះបានឱ្យថា ខ្លួនសម្រេចហាមឃាត់ជាបណ្តោះអាសន្ន ចំពោះជើងហោះហើរប្តូរជើងយន្តហោះ មកពីប្រទេសចំនួន១៥០ ដែលត្រូវបានចាត់ទុកជា កន្លែងមានហានិភ័យខ្ពស់នៃជំងឺ COVID-19 ស្របពេលដែលទីក្រុងចិនមួយនេះ កំពុងព្យាយាមគ្រប់គ្រង ការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ ជាផ្នែកនៃការរឹតបន្តឹងចំណាត់ការធ្វើដំណើរថែមទៀតប្រឆាំង COVID-19 ព្រលានយន្តហោះអន្តរជាតិហុងកុង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អ្នកដំណើរមកពីប្រទេសប្រមាណជា១៥០ នឹងត្រូវហាមឃាត់មិនឱ្យធ្វើការប្តូរជើងយន្តហោះ នៅទីក្រុងហុងកុងជាបណ្តោះអាសន្ន។ បម្រាមខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ។ គួរបញ្ជាក់ថា ការចេញបម្រាមនេះទៀតសោតកើតមានឡើង បន្ទាប់ពីហុងកុងទើបតែបានដាក់ការហាមឃាត់រយៈពេល២សប្តាហ៍ ចំពោះជើងហោះហើរទូទៅ មកពីប្រទេសចំនួន៨ រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងកាណាដា កាលពីថ្ងៃទី៨ ខែមករា៕ ផ្តល់សិទ្ធិដោយ៖ freshnews

បញ្ហាមិនចេះចប់! ខេត្តជាប់ព្រំដែននៅវៀតណាម បិទលេងទទួលឡានដឹកទំនិញនាំចេញទៅប្រទេសចិនហើយ ដោយសាររឿងមួយនេះ

Khmerpress January 14, 2022 14/01/2022

ខេត្ត Lang Son ភាគខាងជើងនៃព្រំដែន នឹងបិទទទួលរថយន្តដឹកទំនិញដែលកំពុងស្វែងរកការដឹកជញ្ជូនផ្លែឈើចូលទៅក្នុងប្រទេសចិនចាប់ពី១៧ ខែមករា រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនៅដើមខែកុម្ភៈចប់។ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការបិទនេះគឺដើម្បីអនុញ្ញាតឱ្យកុងតឺន័រជាង ១,៥០០គ្រឿង ដែលកំពុងជាប់គាំងនៅព្រំដែន អាចបំពេញនីតិវិធីគយហើយបានចូលប្រទេសចិន។ ជាមួយគ្នានេះដែរ កាលពីសប្ដាហ៍មុន ខេត្ត Lang Son បាន​ណែនាំ​ដល់​មូលដ្ឋាន​ទូទាំង​ប្រទេស​កុំ​ឲ្យ​ដឹក​ទំនិញ​ចូល​តាម​ច្រក​ព្រំដែន ប៉ុន្តែ​ក្នុងមួយៗរថយន្ត​ជាង ១០០គ្រឿង​នៅ​តែ​ដឹក​ទំនិញ​ចូលទៅខេត្ត​ដដែល។ មិនតែប៉ុណ្ណោះមុននោះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើឱ្យខេត្តភាគខាងជើងទាំងពីរគឺ Lang Son និង Quang Ninh ណែនាំដល់មូលដ្ឋាន និងសហគ្រាសកុំឱ្យដឹកជញ្ជូនទំនិញទៅតំបន់ព្រំដែន ហើយឈប់ទទួលប្រសិនបើរថយន្តដឹកទំនិញបន្តដឹកទំនិញនៅទីនោះទៀត។ គួរឱ្យដឹងថា ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាមនៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។ ក្នុងមួយថ្ងៃៗ ពួកគេបានបញ្ចប់ការបោសសម្អាតគយសម្រាប់រថយន្តដឹកទំនិញពី ៨០ ទៅ ១០០គ្រឿង ដោយក្នុងនោះ ៧០​ភាគរយនៃរថយន្តដឹកកសិផលភាគច្រើនជាផ្លែឈើ។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា នៅច្រកទ្វារព្រំដែនទាំងបីគឺ Huu Nghi, Tan Thanh និង […]

WHO ផ្ដល់អនុសាសន៍ឱ្យប្រើថ្នាំរបស់ក្រុមហ៊ុន Eli Lilly និង GSK-Vir សម្រាប់អ្នកជំងឺកូវីដ-១៩

Khmerpress January 14, 2022 14/01/2022

(ហ្សឺណែវ)៖ គណៈកម្មការមួយនៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំចំនួន ២ប្រភេទ ដែលផលិត ឡើងដោយក្រុមហ៊ុន អ៉ីឡាយ លីលលី (Eli Lilly) និងក្រុមហ៊ុន ក្លាហ្សូស្មីតក្លែន (GlaxoSmithKline) ដែលសហការផលិតជាមួយក្រុមហ៊ុន វៀរ បាយអូតិចណូឡូជី (Vir Biotechnology) សម្រាប់អ្នកជំងឺ COVID-19 ដើម្បីបន្ថែមជម្រើសព្យាបាល ខណៈមេរោគបំប្លែងថ្មីអូមីក្រុង (Omicron) ធ្វើឱ្យថ្នាំខ្លះបាត់បង់ប្រសិទ្ធភាព។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ បើតាមគណៈកម្មការខាងលើដដែលថ្នាំ បារ៉ីស៊ីទីនីប (baricitinib) ដែលដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ អូលូម្ញៀន (Olumiant) របស់ក្រុមហ៊ុន Eli Lilly គួរតែប្រើ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាធ្ងន់ រីឯថ្នាំរបស់ក្រុមហ៊ុន GlaxoSmithKline និងក្រុមហ៊ុន Vir Biotechnology គួរតែប្រើសម្រាប់ការព្យាបាល អ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនសូវធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការ […]

លទ្ធផលតេស្តបឋម៖ AstraZeneca ដូសជំរុញឬដូសទី៣ ជួយបង្កើនបរិមាណអង់ទីករ «កម្រិតខ្ពស់» ប្រឆាំង «អូមីក្រុង»

Khmerpress January 14, 2022 14/01/2022

(ឡុងដ៍)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ទិន្នន័យបឋមថ្មីក្នុងការធ្វើតេស្តលើវ៉ាក់សាំង COVID-19 របស់ខ្លួន បានបង្ហាញថា ការចាក់ដូសជំរុញ ឬដូសទី ៣ ជួយបង្កើនបរិមាណអង់ទីករកម្រិតខ្ពស់ ដើម្បីប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ ក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ បានបញ្ជាក់ថា ការកើនឡើងចំនួនអង់ទីករនោះ ត្រូវបានគេមើលឃើញក្នុងចំណោម អ្នកដែលកន្លងមកបានទទួលចាក់វ៉ាក់សាំងគ្រប់ដូស (២ដូស) ដោយប្រើវ៉ាក់សាំង AstraZeneca ផ្ទាល់ ឬមួយក៏វ៉ាក់សាំងប្រភេទ mRNA ដូចជារបស់ក្រុមហ៊ុន Moderna ឬ Pfizer ជាដើម។ ទិន្នន័យខាងលើនេះ គឺជាទិន្នន័យលើកដំបូងដែលក្រុមហ៊ុន AstraZeneca បានបញ្ចេញ ក្រោយពីក្រុមហ៊ុនបានធ្វើតេស្តទៅលើប្រសិទ្ធភាព វ៉ាក់សាំងដូសជំរុញរបស់ខ្លួន។ AstraZeneca បានបន្ថែមថា ក្រុមហ៊ុននឹងបញ្ជូនទិន្នន័យថ្មីនេះ ទៅកាន់អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក ដោយសារគ្រប់គ្នាកំពុងត្រូវការជាបន្ទាន់នូវដូសជំរុញ។ គួរបញ្ជាក់ថា ការសិក្សាទ្រង់ទ្រាយធំមួយរបស់ចក្រភពអង់គ្លេស កាលពីខែធ្នូ ចុងឆ្នាំមុន ក៏បានរកឃើញដូចគ្នាដែរថា វ៉ាក់សាំង […]

បុរសវៀតណាមម្នាក់លួចលុយជាង១ពាន់លានដុង ពីកុងធនាគារស្រីស្នេហ៍ ហើយផ្ទេរចូលកុងរបស់ប្រពន្ធ មិនទាន់បានចាយផង ត្រូវប៉ូលិសក្របួចជាប់

Khmerpress January 13, 2022 13/01/2022

បុរសម្នាក់រស់នៅទីក្រុង Da Nang របស់ប្រទេសវៀតណាម ត្រូវបានគេចាប់ឃុំខ្លួន បន្ទាប់ពីគាត់បានលួចលុយប្រហែល ១.១ ពាន់លានដុង (៤៨,៤៥៨ ដុល្លារអាមេរិក) ពីសង្សាររបស់គាត់ ហើយផ្ទេរលុយទាំងនោះទៅឱ្យប្រពន្ធរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ មន្ដ្រីប៉ូលីសស្រុក Thanh Khe បាននិយាយថា បុរសម្នាក់នោះមានឈ្មោះថា Luu Manh Tuan មានអាយុ ៣២ឆ្នាំ ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់ការកាន់កាប់ទ្រព្យសម្បត្តិដោយប្រើបណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។ ប្រភពបាននិយាយថា លោក Tuan បានជួបស្ត្រីម្នាក់តាមអ៉ីនធើណេត ដែលមានឈ្មោះថា Hoa អាយុ ៣១ឆ្នាំ រស់នៅខេត្ត Yen Bai កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីមានទំនាក់ទំនងបានកន្លះខែ ស្ដ្រីឈ្មោះ Hoa បានស្រឡាញ់គ្នាជាមួយលោក Tuan ហើយអ្នកទាំង ២ បានយល់ព្រមជួបគ្នានៅខេត្ត Da Nang ។ ពួកគេក៏បានសម្រាកនៅសណ្ឋាគារមួយ នៅក្នុងស្រុក […]

ទីក្រុងតូក្យូបង្កើនការប្រកាសអាសន្នដល់កម្រិតទី ២ ដោយសារករណីឆ្លង «អូមីក្រុង» កើនឡើងយ៉ាងគំហុក

Khmerpress January 13, 2022 13/01/2022

(តូក្យូ)៖ អាជ្ញាធរទីក្រុងតូក្យូ នៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបង្កើនការប្រកាសអាសន្ន COVID-19 ដល់កម្រិតទី ២ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ នេះជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតមួយហើយ ដែលអាជ្ញាធរទីក្រុងតូក្យូ មិនធ្លាប់បានដាក់ចេញនោះឡើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅទីក្រុងតូក្យូតែមួយប៉ុណ្ណោះ ត្រូវបានកត់ត្រារហូតដល់ទៅជាង ២,០០០ករណី កាលពីថ្ងៃពុធម្សិលមិញនេះ ដោយសារតែវីរុស Omicron។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជប៉ុនមានករណីឆ្លងជំងឺ COVID-19 សរុប ១,៧៩១,០៧០ករណី ក្នុងនោះស្លាប់ ១៨,៤១២នាក់ និងជាសះស្បើយវិញ ១,៧១៨,១៦៥នាក់។ ជប៉ុនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០២លានដូស ក្នុងនោះប្រជាជន ៩៩.៥លាននាក់ (៧៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋាភិបាលថៃកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីបានប្រកាសគម្រោងប្រមូលថ្លៃចុះចត ៩ ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស

Khmerpress January 13, 2022 13/01/2022

ថ្មីៗនេះរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលថ្លៃចុះចត (landing fee) ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃក្នុងម្នាក់ៗចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិ ចាប់ពីខែមេសាឆ្នាំនេះតទៅ ហើយវាកំពុងទាក់ទាញការរិះគន់ពីអ្នកលេងអ៉ីនធឺណេតជាច្រើន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃពុធថា ថ្លៃចុះចតដែលប្រមូលបាននឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមទាំងការសាងសង់ផ្លូវចូលសម្រាប់ជនពិការ និងបង្គន់អនាម័យ នៅតាមតំបន់ទេសចរណ៍នានា។ លោកបាននិយាយថា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ម៉ាឡេស៊ី និងប្រជាជាតិនៅអឺរ៉ុប ក៏បានប្រមូលលុយថ្លៃចុះចតនេះរួចហើយដែរ ដែលភាគច្រើនត្រូវបានរួមបញ្ចូលក្នុងតម្លៃសំបុត្រយន្តហោះ ឬថ្លៃស្នាក់នៅ។ លោក​បាន​បន្ត​ថា​៖«​ក្រសួង​ដឹកជញ្ជូន​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ ហើយ​រំពឹង​ថា​ ដំណើរការ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែមីនា​»។ លោកបានបន្ដថា៖ «​ចំពោះ​ការធ្វើដំណើរ​តាមផ្លូវគោក រដ្ឋាភិបាល​នឹង​បង្កើត​កម្មវិធី​មួយ​ ដើម្បី​ឱ្យ​អ្នកទេសចរ​បង់ថ្លៃ​ចូល​ទស្សនា​»​។ លោក Phiphat រំពឹងដែរថា ថ្លៃចុះចត/ចូលតាមអាកាស និងផ្លូវគោក នឹងទទួលអាចទទួលបានប្រាក់ចំណូលពី ១.៣ ពាន់ពាន់លាន ទៅ ១.៨ ពាន់ពាន់លានបាត។ លោក​បាន​បន្ថែម​ថា​៖ «​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់ ១៥ លាន​នាក់​ ដែល​មក​ទស្សនា​ប្រទេស​ថៃ​នឹង​បង្កើត​ប្រាក់​ចំណូល​ប្រមាណ ៨០០ ពាន់​លាន​បាត​នៅ​ឆ្នាំ​នេះ»៕ ដោយ៖ […]

ក្រោយភ្លៀងមេឃស្រឡះ! ចិន បន្ត​ការ​នាំ​ចូល​ផ្លែ​ឈើស្រស់ រួមទាំងផ្លែស្រកានាគ​តាម​ច្រក​ព្រំដែនមួយនេះឡើងវិញ

Khmerpress January 13, 2022 13/01/2022

ប្រទេសចិនបានបន្តការនាំចូលផ្លែឈើស្រស់ រួមទាំងផ្លែស្រកានាគ តាមរយៈច្រកព្រំដែន​ Hekou-Kim Thanh ដែលជាប់ខេត្ត Yunnan របស់ចិន និងខេត្ត Lao Cai របស់វៀតណាម។ ការបើកឱ្យនាំចូលឡើងវិញនេះ​ បន្ទាប់ពីប្រទេសចិន បញ្ឈប់​ការ​នាំ​ចូល​នៅ​ពាក់​កណ្តាល​ខែ​កក្កដា បន្ទាប់​ពី​ខេត្ត បាន​រក​ឃើញ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​លើ​កញ្ចប់ និង​រថយន្ត​ដឹក​ផ្លែ​ស្រកានាគ​ពី​ប្រទេស​វៀតណាម។ យ៉ាងណាមិញ ការបន្តការបោសសម្អាតរបស់គយសម្រាប់ផ្លែឈើស្រស់ និងទំនិញក្លាសេតាមច្រកព្រំដែន Hekou-Kim Thanh នឹងជួយកាត់បន្ថយការកកស្ទះនាពេលបច្ចុប្បន្ននៅច្រកព្រំដែនក្នុងខេត្ត Lang Son និង Quang Ninh។ ប៉ុន្តែការ​បោស​សម្អាត​គយ​សម្រាប់​ផ្លែ​ស្រកានាគ​នៅ​តែ​មិនទាន់បានបន្ត​ឡើង​វិញ​នៅ​ច្រក​ព្រំដែន Huu Nghi និង Tan Thanh ក្នុង​ក្រុង Lang Son។ ទោះបីជាយ៉ាងណាក្ដី ល្បឿននៃការបោសសម្អាតគយនៅច្រកទ្វារព្រំដែន Hekou-Kim Thanh ត្រូវបានគេប៉ាន់ស្មានថា នឹងមិនវិលមករកសភាពដើមវិញក្នុងពេលឆាប់ៗនេះទេ ដោយសារស្ថានការណ៍ កូវីដ-១៩ ដ៏ស្មុគស្មាញ និងកង្វះបុគ្គលិក ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាមកាន់តែខិតជិតមកដល់។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ រថយន្តចំនួន ១,៧២១ គ្រឿងដែលដឹក ទំនិញវៀតណាមភាគច្រើនជាផ្លែឈើស្រស់ […]

ប្រទេសកូរ៉េខាងត្បូងអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Novavax សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់

Khmerpress January 13, 2022 13/01/2022

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង Novavax និងតៀមរៀបចំចែកចាយថ្នាំគ្រាប់ Paxlovid ដែលជាថ្នាំប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ ក្រសួងសុខាភិបាលបាននិយាយថា ថ្នាំគ្រាប់ Paxlovid ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅក្នុងខែធ្នូ ចំនួន ២១,០០០​ គ្រាប់ នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងថ្នាំ ១០,០០០ គ្រាប់ទៀត រំពឹងថានឹងមកដល់នៅចុងខែនេះ។ ក្រសួងបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid នឹងចាប់ផ្តើមប្រើប្រាស់ក្នុងការព្យាបាលមនុស្សជាង ១,០០០ នាក់ ក្នុងមួយថ្ងៃចាប់ពីថ្ងៃសុក្រ។ អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មានថា៖«តាមអាទិភាព ការព្យាបាលដោយថ្នាំគ្រាប់ត្រូវបានគ្រោងនឹងចាប់ផ្តើមដំបូង សម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ឬអ្នកជំងឺដែលមានភាពស៊ាំចុះខ្សោយនៅតាមផ្ទះ និងមជ្ឈមណ្ឌលព្យាបាលតាមសហគមន៍»។ ជម្រាបដែរថា ថ្នាំ Paxlovid មានប្រសិទ្ធភាពជិត ៩០% ក្នុងការការពារការចូលមន្ទីរពេទ្យ និងការស្លាប់ ចំពោះអ្នកជំងឺដែលមានហានិភ័យឆ្លងជំងឺធ្ងន់ធ្ងរ នេះបើយោងតាមទិន្នន័យពីការសាកល្បងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Pfizer ក៏បាននិយាយថា ទិន្នន័យមន្ទីរពិសោធន៍ថ្មីៗបង្ហាញថា ថ្នាំគ្រាប់នេះអាចរក្សាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងជំងឺ COVID-19 […]