ព័ត៌មានអន្តរជាតិ

ការសិក្សាមួយបានបង្ហាញថា កុមារដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ គឺអាចមានហានិភ័យក្នុងការកើតមានជំងឺទឹកនោមផ្អែម

Khmerpress January 8, 2022 08/01/2022

ថៃ៖ ការសិក្សាមួយបានរកឃើញថាកុមារដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច គឺអាចមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ នៅពេលខាងមុខ។ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសថៃ ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ទី៧ ខែមករា​ ម្សិលមិញនេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមជាកុមារបានកើនឡើង ២,៦ ដង ហើយអ្នកជំងឺទាំងនោះគឺជាអ្នកធ្លាប់កើតជំងឺកូវីដ ១៩ រួច ខណៈបើគេគិតអំពីកម្រិតហានិភ័យជារួមគឺអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចអាចប្រឈមនឹងការកើតមានជំងឺទឹកនោមផ្អែម ៣០%ខ្ពស់ជាងអ្នកមិនបានកើតជំងឺជំងឺកូវីដ ១៩។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនបានបង្ហាញថា អ្នកធ្លាប់កើតជំងឺកូវីដ ១៩ អាចប្រឈមនឹងហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមដែរ តែការសិក្សាទាំងនោះបានផ្តោតទៅលើមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំប៉ុណ្ណោះ៕ ដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោក៖ វាជាកំហុសដែលហៅជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ថាជាមេរោគកម្រិតស្រាល

Khmerpress January 8, 2022 08/01/2022

អង្គការសុខភាពពិភពលោកបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង កំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក ហើយមិនគួរចាត់ទុកថា វាអាចបង្កឱ្យមានជំងឺស្រាលៗនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ កំពុងមានការកើនឡើងច្រើនជាងអ្នកឆ្លងវ៉ារ្យ៉ង់ ដែលតា នៅក្នុងប្រទេសមួយចំនួន ហើយតាមមន្ទីរពេទ្យក៏កំពុងមានអ្នកជំងឺយ៉ាងច្រើនលើសលប់។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ខណៈពេលដែល អូមីក្រុង ហាក់ដូចជាមិនសូវធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹង ដែលតា ជាពិសេសនៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចនោះ វាមិនមានន័យថា វាគួរតែត្រូវបានចាត់ទុកថា ជាកម្រិតស្រាលនោះទេ»។ លោកបានពន្យល់ថា៖«ដូចទៅនឹងវ៉ារ្យ៉ង់មុនៗ អូមីក្រុង ធ្វើឱ្យអ្នកជំងឺចូលមន្ទីរពេទ្យ ហើយវាកំពុងសម្លាប់មនុស្ស។ ហើយតាមពិតទៅ រលកយក្សនៃការឆ្លង មានទំហំធំ និងរហ័ស ដែលសន្ធប់លើប្រព័ន្ធសុខភាពនៅជុំវិញពិភពលោក»។ ករណី COVID-19 ថ្មីជាង ៩.៥ លានករណី ត្រូវបានរាយការណ៍ទៅ WHO កាលពីសប្តាហ៍មុន ដែលជាកំណត់ត្រាកើនឡើង ៧១% ធៀបនឹងកាលពីសប្តាហ៍មុន។ តួលេខនេះអាចជាការប៉ាន់ស្មានដែលតិចជាងចំនួនពិតប្រាកដ ហើយលោក Tedros បាននិយាយថា […]

អង់គ្លេស រកឃើញថាវ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពការពារមនុស្សចាស់ពី «អូមីក្រុង»

Khmerpress January 8, 2022 08/01/2022

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។ បើតាមសេចក្ដីថ្លែងការណ៍មួយរបស់អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រយៈពេលប្រហែលជា ៣ខែ ក្រោយការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ វានៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងកម្រិត ៩០ភាគរយ ការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងចំណោមក្រុមមនុស្សមានអាយុ៦៥ឆ្នាំឡើងទៅ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ទិន្នន័យបច្ចុប្បន្នបង្ហាញថាវ៉ាក់សាំងដូសជំរុញ នៅតែមានប្រសិទ្ធភាពខ្ពស់ផ្ដល់ការការពារប្រឆាំងមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ បើទោះជានៅក្នុងចំណោមមនុស្សងាយរងគ្រោះបំផុត គឺមនុស្សចាស់ក៏ដោយ…ហើយក្រោមហេតុផលនេះ វាមិនទាន់មានភាពចាំបាច់បន្ទាន់តម្រូវឱ្យចាក់វ៉ាក់សាំង ដូសទី៤ នៅឡើយទេ»។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកឆ្លង COVID-19 ចំនួន ១៤.១៩លាននាក់ ក្នុងនោះស្លាប់ ១៤៩,៧៤៤នាក់ និងជាសះស្បើយឡើងវិញ ១០.៦៦លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃបានអះអាងថា ប្រទេសខ្លួនមិនទាន់មានករណីជំងឺផ្គួបគ្នា «ហ៊្វូរ៉ូណា» នៅឡើយទេ

Khmerpress January 8, 2022 08/01/2022

ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ គឺលោក Suphakit Sirilak បាននិយាយកាលពីថ្ងៃសុក្រថា មិនទាន់មានករណីនៃជំងឺ Flurona (ហ្វ៊ូរ៉ូណា) ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ។ Flurona គឺជាពាក្យដែលប្រើ ដើម្បីពិពណ៌នាអំពីការឆ្លងក្នុងពេលដំណាលគ្នារវាងជំងឺ COVID-19 និងមេរោគគ្រុនផ្តាសាយ។ រោគសញ្ញារបស់ Flurona គឺស្រដៀងទៅនឹងរោគសញ្ញា COVID-19 ប៉ុន្តែចំនួនករណីនៅទូទាំងពិភពលោកមានកម្រិតទាបនៅឡើយ ខណៈករណីរបស់ Flurona ទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ប្រេស៊ីល ហុងគ្រី និងហ្វីលីពីន។ លោក Suphakit បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះជំងឺ២ផ្គួបគ្នាតែមួយនេះ ជាមួយនឹងការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីអ្នកដទៃ។ ចំណែកការិយាល័យសន្តិសុខសុខភាពជាតិ ក៏បានរៀបចំវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយចំនួន ៦លានដូស ដើម្បីការពារជនងាយរងគ្រោះ ខណៈកម្មវិធីចាក់វ៉ាក់សាំង COVID-19 នឹងមានផ្ដល់ជូនប្រជាជនថៃទាំងមូល។ លោក Suphakit បាននិយាយថា វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយគួរតែត្រូវបានផ្ដល់ជូនមួយទៅ ២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង COVID-19 ដើម្បីញែកដាច់ពីគ្នា កុំឱ្យមានផលប៉ះពាល់ណាមួយ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៧៧៧ករណី» ក្នុងនោះ៥៣៥នាក់ជាករណីអូមីក្រុង

Khmerpress January 8, 2022 08/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៧៧៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្នុងចំណោមករណីឆ្លងខាងលើមាន ៣៩៦នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៣៧នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នកស្លាប់ថ្មីចំនួន២នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨៣,៩៩១ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកជំនាញ WHO៖ វ៉ាក់សាំង Sinopharm និង Sinovac របស់ចិន អាចការពារអ្នកឆ្លង «អូមីក្រុង» មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់

Khmerpress January 6, 2022 06/01/2022

(ឌូបៃ)៖ សារព័ត៌មាននៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានដកស្រង់សម្តីរបស់អ្នកជំនាញ មួយរូបនៅអង្គការសុខភាពពិភពលោក (WHO) យ៉ាងដូច្នេះថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានប្រសិទ្ធភាពប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ ដែលបង្កឡើងដោយមេរោគ COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។ លោក អាប់ឌី ម៉ាហាម៉ាត់ (Abdi Mahamud) អ្នកជំនាញខាងចាត់ចែង ស្ថានការណ៍បន្ទាន់មួយរូបរបស់ WHO សម្រាប់ជំងឺរាតត្បាតសកល បានថ្លែងយ៉ាងដូច្នេះថា «ភ័ស្តុតាងកាន់តែច្រើនបង្ហាញថា Omicron បង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាល ជាងមេរោគបំប្លែងប្រភេទមុនៗ»។ ការលើកឡើងនេះ ក៏ស្របទៅតាមការរកឃើញរបស់ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស និងអាហ្វ្រិកខាងត្បូង កាលពីពេលថ្មីៗនេះផងដែរថា Omicron អាចចម្លងបានរហ័សជាង វីរុសមុនៗជាពិសេស Delta ប៉ុន្តែភាពធ្ងន់ធ្ងររបស់អ្នកជំងឺក្រោយការឆ្លងវីរុសនេះ គឺនៅទាបជាង Delta។ គួរបញ្ជាក់ថា ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក៏ទើបតែបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងទើបបង្កើនប្រសិទ្ធភាពថ្មីរបស់ក្រុមហ៊ុនចិន Sinpharm […]

ថៃបង្កើនកម្រិតប្រកាសអាសន្នសម្រាប់កូវីដ១៩ ដោយសារការរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង

Khmerpress January 6, 2022 06/01/2022

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 បន្ទាប់ពីករណីឆ្លងមានការកើនឡើង ដោយសារតែការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។ ការដំឡើងពីកម្រិតលេខ៣ ទៅកម្រិតលេខ៤ បែបនេះ គឺជាការបើកផ្លូវសម្រាប់ចំណាត់ការផ្សេងៗ ដែលអាចនឹងត្រូវដាក់ចេញតាមក្រោយ រួមមានដូចជា ការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុក ឬការប្រមូលជួបជុំប្រមូលនៅតាមទីសាធារណៈ ជាដើម។ លោក គីតអាតទីភូម វង់រ៉ាជីត (Kiattiphum Wongrajit) មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ បានថ្លែងដូច្នេះថា៖ «ថៃបានឈានដល់រលកឆ្លងរាលដាលថ្មី នៃ COVID-19 គឺករណីឆ្លងថ្មីៗនឹងកើនឡើង ក្នុងល្បឿនយ៉ាងឆាប់រហ័ស។ កម្រិតប្រកាសអាសន្នលេខ៤ មានន័យថាយើង អាចនឹងបិទខ្ទប់តំបន់ដែលប្រឈមហានិភ័យខ្ពស់ ហើយប្រកាសចេញនូវចំណាត់ការផ្សេងៗបន្ថែមទៀត»។ កម្រិតប្រកាសអាសន្នខ្ពស់បំផុតសម្រាប់ COVID-19 នៅក្នុងប្រទេសថៃ គឺលេខ៥។ គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ អត្រាករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅថៃ បានកើនឡើងយ៉ាងគំហុក។ នៅថ្ងៃព្រហស្បតិ៍នេះ ថៃបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៥,៧៧៥នាក់ ដែលជាកំណើនជិត៥០ភាគរយ ធៀបនឹងថ្ងៃពុធកន្លងទៅ […]

ទីក្រុងម៉ាកាវ ដាក់បម្រាមលើជើងហោះហើរអន្តរជាតិរយៈពេល ២សប្ដាហ៍ ក្រោយរកឃើញករណីនាំចូលកូវីដ-១៩

Khmerpress January 6, 2022 06/01/2022

(ហុងកុង)៖ ទីក្រុងម៉ាកាវ បានប្រកាសហាមឃាត់អ្នកដំណើរបរទេសទាំងអស់ចូលមកក្នុងទឹកដីរបស់ខ្លួន រយៈពេល២សប្ដាហ៍ បន្ទាប់ពីរកឃើញ COVID-19 ចំនួន ៣ករណី នៅលើអ្នកដំណើរមកពីបរទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។ ការសម្រេចចិត្តដាក់ចេញបម្រាមខាងលើ ធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងហុងកុងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានដាក់ចេញបម្រាមធ្វើដំណើរលើអ្នកដំណើរមកពី ប្រទេសចំនួន ៨ ផងដែរដោយសារតែបារម្ភពីការឆ្លងរាលដាល COVID-19។ បើតាមការិយាល័យសុខាភិបាលនៃទីក្រុងម៉ាកាវ បម្រាមធ្វើដំណើរនេះនឹងត្រូវអនុវត្តលើ អ្នកដំណើរទាំងអស់ជាជនបរទេស ឬមិនមែនមកពីចិនដីគោក រយៈពេល ២សប្ដាហ៍ រាប់ចាប់ពីពាក់កណ្ដាលយប់ថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះតទៅ។ ចំណែកឯ ពលរដ្ឋម៉ាកាវ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលធ្វើដំណើរមកពីប្រទេសផ្សេង ពោលគឺមិនមែនមកពីប្រទេសចិន នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កយ៉ាងហោច២១ថ្ងៃ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលទីក្រុងម៉ាកាវ បានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន៣ករណី ដែលសុទ្ធតែជាករណីឆ្លង មិនចេញរោគសញ្ញា ដោយពួកគេជាអ្នកដំណើរមកពីចក្រភពអង់គ្លេស និងហ្វីលីពីន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុនស្នើសហរដ្ឋអាមេរិកឲ្យជួយទប់ស្កាត់ ការចល័តកងកម្លាំងយោធា ក្រោយការផ្ទុះករណីឆ្លងកូវីដ-១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា

Khmerpress January 6, 2022 06/01/2022

(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណារឹតបន្តឹងការធ្វើដំណើរ ទៅលើកងកម្លាំងយោធាអាមេរិក នៅលើទឹកដីប្រទេសជប៉ុន ដើម្បីជួយទប់ទល់នឹងការឆ្លងរាតត្បាតជំងឺ COVID-19 នៅក្នុងសហគមន៍ដែលនៅជុំវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។ ការស្នើខាងលើនេះ ត្រូវបានផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 បានផ្ទុះឡើងយ៉ាងគំហុកនៅខេត្តដីកោះ អូគីណាវ៉ា (Okinawa) ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលមូលដ្ឋានយោធាសំខាន់បំផុត នៃសហរដ្ឋអាមេរិកតាំងនៅ ហើយវីរុសនេះក៏កំពុងឆ្លងរាតត្បាត ទៅកាន់សហគមន៍ជុំវិញនោះផងដែរ។ បើតាមសារព័ត៌មានក្នុងស្រុកជប៉ុន មន្ត្រីគ្រប់គ្រងខេត្ត Okinawa បានស្តីបន្ទោសទៅលើកងកម្លាំងយោធាអាមេរិក ដែលជាប្រភពដើមនៃការចម្លងវីរុស COVID-19 ទៅដល់សហគមន៍នៅជុំវិញមូលដ្ឋានទ័ពនោះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរខេត្ត Okinawa បានប្រកាសពីការរកឃើញករណីវិជ្ជមាន COVID-19 រហូតដល់ទៅ ៦២៣ករណី ឬស្មើនឹងចំនួន ៣ដង ច្រើនជាងតួលេខដែលបានចេញ […]

ទីក្រុងហុងកុងនឹងចាប់ផ្ដើមធ្វើការហាមឃាត់ការទទួលទានអាហារពេលល្ងាច ចាប់ពីថ្ងៃស្អែកនេះតទៅ

Khmerpress January 6, 2022 06/01/2022

រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសពីវិធានការណ៍ប្រឆាំងនឹងជំងឺ COVID-19 ដ៏តឹងរ៉ឹង រួមទាំងការហាមប្រាមការទទួលទានអាហារពេលយប់ ដោយលើកឡើងពីការភ័យខ្លាចនៃការឆ្លងកាន់តែទូលំទូលាយ។ នាយកប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រតទៅ ការទទួលទានអាហារនៅភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ល្ងាច នឹងត្រូវបានហាមឃាត់ ហើយទីតាំងដូចជាបារ និងកន្លែងហាត់ប្រាណនឹងត្រូវបានបញ្ជាឱ្យបិទ។ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ភាគច្រើននៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ករណីបែបនេះត្រូវបានរកឃើញនៅឯកន្លែងនៅដាច់ដោយឡែក ពីអាកាសយានដ្ឋាននៅពេលមកដល់ ឬអំឡុងពេលស្នាក់នៅដាច់ដោយឡែកនៅឯសណ្ឋាគារ។ ចំណែកការចម្លងក្នុងសហគមន៍ស្ទើរតែត្រូវបានគ្រប់គ្រង ប៉ុន្តែចាប់តាំងពីចុងខែធ្នូមក ករណីវ៉ារ្យ៉ង់ អូមីក្រុង មានការកើនឡើងក្នុងចំណោមអ្នកមកពីបរទេស ដោយមានប្រហែល ៣០ ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕ ដោយ៖ ខ្មែរណូត