ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលរកឃើញអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជាជំងឺថ្មីមួយបង្កឡើងដោយការបញ្ចូលគ្នារវាងមេរោគនៃជំងឺកូវីដ-១៩និងមេរោគនៃជំងឺគ្រុនផ្តាសាយ

Khmerpress January 3, 2022 03/01/2022

អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជំងឺថ្មីនេះជាប្រភេទជំងឺមួយបង្កឡើងដោយមេរោគនៃជំងឺ ២ប្រភេទបញ្ចូលគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ​World of Buzz បានឲ្យដឹងដឹងថា ករណីឆ្លងជំងឺ “Florona” នេះត្រូវបានរកឃើញចំពោះស្រ្តីមានផ្ទៃពោះម្នាក់ដែលត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាព Rabin Medical Centre ខណៈដែលស្រ្តីរូបនេះមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នាពេលកន្លងមក។ បើតាមលោកបណ្ឌិត Nahla Abdel Wahab ដែលជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Cairo University Hospital បានពន្យល់ថា ជំងឺ “Florona” មិនមែនជាមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនោះទេ តែវាជាជំងឺមួយបង្កឡើងដោយការបូកបញ្ចូលគ្នារវាងមេរោគ ២ប្រភេទដាច់ដោយឡែកពីគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ អ្នកកើតជំងឺ “Florona” មិនបានបង្ហាញរោគសញ្ញាអ្វីខុសប្លែងពីអ្នកកើតជំងឺកូវីដ ១៩ និងអ្នកកើតជំងឺផ្តាសាយទូទៅនោះទេ តែប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺនេះនឹងត្រូវចុះខ្សោយយ៉ាងខ្លាំង ព្រោះតែត្រូវរងនូវការវាយប្រហារដោយមេរោគចំនួន ២ផ្សេងគ្នាក្នុងពេលតែមួយ៕ ដោយ៖ ខ្មែរណូត​

ទុក្ខផ្ទួនៗ! ក្រៅពីបញ្ហាជាប់គាំងកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿង ឥឡូវចិនបញ្ឈប់ការនាំចូលផ្លែស្រកានាគពីវៀតណាម ដោយសារបញ្ហា ១នេះ

Khmerpress January 3, 2022 03/01/2022

ដូចដែលយើងបានដឹងរួចមកហើយ កាលពីពេលថ្មីៗនេះ អ្នកនាំចេញវៀតណាមហាក់ជួបនឹងបញ្ហាធំៗចំពោះការនាំចេញ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅថ្មីៗនេះ ប្រទេសចិនបានដាក់បម្រាមរយៈពេល ៤សប្ដាហ៍លើការនាំចូលផ្លែស្រកានាគតាមច្រកព្រំដែនវៀតណាមដ៏សំខាន់មួយ បន្ទាប់ពីបានរកឃើញវីរុស កូវីដ-១៩ នៅក្នុងការដឹកជញ្ជូនលើកមុនមួយចំនួន។ ការហាមប្រាមនេះមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែមករា លើការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son អនុវត្តចំពោះផ្លែស្រកានាគចំនួន ៤ប្រភេទ ដែលត្រូវបានដឹកជញ្ជូនពីខេត្ត Binh Thuan ភាគកណ្តាល និងខេត្ត Long An ភាគខាងត្បូង។ លោក Vo Huy Hoang ប្រធានសមាគមផ្លែឈើនាគខេត្ត Binh Thuan បាននិយាយថា Huu Nghi គឺជាច្រកព្រំដែនធំទីពីរសម្រាប់ការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនដែលមានចំនួន 5 ភាគរយនៃចំនួនសរុប។ លោកបានបន្តថា កាលពីដើមប្រទេសចិនក៏បានហាមឃាត់ការនាំចូលតាមច្រកព្រំដែនដ៏ធំបំផុតគឺ Tan Thanh នៅក្នុងខេត្តដូចគ្នាដែលមានចំនួន ៩០% នៃផ្លែស្រកានាគដែលបានដឹកជញ្ជូនទៅកាន់ប្រទេសនោះ។ លោក​បាន​បន្ថែម​ថា ដោយសារ​ការ​ហាម​ឃាត់​នេះ រថយន្ត​កុងតឺន័រ​ប្រមាណ ៤០០ គ្រឿង​បាន​ត្រឡប់​ពី​ព្រំដែន​ទៅ​លក់​ផ្លែ​ឈើ​នៅ​ប្រទេស​វៀតណាម​ក្នុង​ការ​ខាតបង់​ប្រមាណ ៣០%។ […]

អ្នកជំនាញអាមេរិក ព្រមានពីគ្រោះថ្នាក់នៃការកើនឡើងចំនួនអ្នកចូលសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារកូវីដ-១៩

Khmerpress January 3, 2022 03/01/2022

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាចំនួនអ្នកជំងឺ COVID-19 ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអាចនឹងកើនឡើងជាថ្មី ដោយសារតែចំនួនករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ បើទោះជាទិន្នន័យបឋមជាច្រើនបង្ហាញថាមេរោគបំប្លែងថ្មី Omicron មិនសូវជាមានភាពកាចសាហាវក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។ លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ លោក Fauci បានបញ្ជាក់ដូច្នេះថា «រឿងដ៏ពិបាក នោះគឺប្រសិនបើអ្នកមើលឃើញការកើនឡើងករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ នោះអត្រាចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏នឹងមានការកើនឡើងដូចគ្នាដែរ បើទោះជាអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារ Omicron នៅមានកម្រិតទាបជាងមេរោគបំប្លែងថ្មី Delta ក៏ដោយ ហើយដែលនេះអាចនឹងបន្ថែមបន្ទុកលើប្រព័ន្ធសុខាភិបាល»។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រង (CDC) មេរោគបំប្លែងថ្មី Omicron ត្រូវបានគេវាយតម្លៃថាបានគ្របដណ្ដប់ ៥៨.៦ភាគរយ នៃមេរោគបំប្លែងថ្មីទាំងអស់ដែលមាននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១​កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបានរាយការណ៍ពីករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ១៤ ករណីបន្ថែមទៀត

Khmerpress December 31, 2021 31/12/2021

អាជ្ញាធរសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ១៤ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវ៉ារ្យ៉ង់នេះកើនដល់ ១៥ នាក់។ អ្នកជំងឺទាំង ១៤ នាក់ សុទ្ធតែជាជនជាតិវៀតណាម ដែលទើបមកដល់ខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម ពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ពេលនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ស្របតាមពិធីសារដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងស្ថិតក្នុងស្ថានភាពធម្មតា។ រំលឹកដែរថា កាលពីថ្ងៃអង្គារ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងដំបូងនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស ហើយគាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ នៅពេលមកដល់រដ្ឋធានីហាណូយរបស់វៀតណាម។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លង COVID-19 សរុបចំនួន ១,៧១៤,៧៤២ ករណី ជាមួយនឹងករណីជាង ១.៧ លានករណី គឺជាវ៉ារ្យ៉ង់ ដែលតា ដែលឆ្លងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម៕ ដោយ៖ ខ្មែរណូត

ថៃ៖ មនុស្ស ៣,១១១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៦នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress December 31, 2021 31/12/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៩៥៧ករណី ត្រូវបានរកឃើញលើប្រជាជនទូទៅ ខណៈ ១៥៤ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,២៤១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២២៣,៤៣៥ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៦៩៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៦៨,៤៩៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៣.៨៨លានដូស ក្នុងនោះប្រជាជន ៤៥.៨៧លាននាក់ (៦៥.៥៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃគ្រោងទិញយន្តហោះចម្បាំង F-35 «៨គ្រឿង» ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិ

Khmerpress December 31, 2021 31/12/2021

(បាងកក)៖ ប្រភពពីកងទ័ពអាកាសថៃបានបង្ហើបឲ្យដឹងថា ប្រទេសអាស៊ានមួយនេះ កំពុងសម្លឹករកទិញ យន្តហោះចម្បាំង-បំបាំងកាយ F-35 ដ៏មានឥទ្ធិពលចំនួន ៨គ្រឿង ពីសហរដ្ឋអាមេរិក យកមកពង្រឹងវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok post នារសៀលថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។ ប្រភពដដែលបានឲ្យដឹងទៀតថា កងទ័ពអាកាសថៃពិតជាត្រូវការ ក្បួនយន្តហោះចម្បាំងថ្មី ព្រោះយន្តហោះចម្បាំងចាស់ៗ ដែលមានដូចជាយន្តហោះចម្បាំងស៊េរី F-5 និង F-16 នោះត្រូវបានដាក់ឲ្យបម្រើការអស់ជាង ៣០ឆ្នាំមកហើយ។ អ្នកជំនាញទ័ពអាកាសថៃបានសង្កត់ធ្ងន់់ថា យន្តហោះចម្បាំងដែលចាស់ៗ គឺត្រូវការឲ្យចំណាយប្រាក់ដើម្បីមើលថែទាំ ហើយហានិភ័យដែលពួកវាអាចបង្កឡើង ក៏កាន់តែខ្ពស់ផងដែរ។ គួរបញ្ជាក់ថា យន្តហោះចម្បាំងត្រកូល F-35 គឺជាប្រភេទយន្តហោះចម្បាំង ដែលសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ពេញនិយមបំផុតក្នុងការប្រើប្រាស់។ ផលិតផលរបស់ក្រុមហ៊ុនអាមេរិក Lockheed Martin មួយនេះ បច្ចុប្បន្នមានតម្លៃខ្លួនប្រមាណ ៨២លានដុល្លារអាមេរិកក្នុងមួយគ្រឿង ខណៈកាលពីជំនាន់ F-35 នេះទើបចេញដំបូងៗ វាមានតម្លៃរហូតដល់ទៅ ១៤១លានដុល្លារអាមេរិកឯណោះ នៅក្នុងមួយគ្រឿង។ បើតាមប្រភពដដែល កងទ័ពអាកាសថៃក៏បានធ្វើការប្រៀបធៀប តម្លៃនៃ […]

បុរសម្នាក់ស៊ីឈ្មួលចាក់វ៉ាក់សាំងកូវីដជំនួសគេជាថ្នូរនឹងប្រាក់ជិត ៦០ដុល្លារសម្រាប់ការចាក់មួយដូស ខណៈរូបគាត់បានចាក់រហូតដល់ ១៦ដូស

Khmerpress December 31, 2021 31/12/2021

ឥណ្ឌូនេស៊ី៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz រាយការណ៍ថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រហូតដល់ទៅ ១៦ដូស ព្រោះតែគាត់បានស៊ីឈ្មួលទៅចាក់វ៉ាក់សាំងជំនួសពលរដ្ឋមួយចំនួន ដែលមិនហ៊ានទៅចាក់វ៉ាក់សាំងដោយខ្លួនឯង តែចង់បានប័ណ្ណចាក់វ៉ាក់សាំងយកមកប្រើប្រាស់។ បុរសរូបនេះមានឈ្មោះថា Abdul Rahim បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្ត South Sulawesi ដែលស្ថិតនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលលោក Abdul Rahim បានទៅចាក់នោះមានពីប្រភេទគឺវ៉ាក់សាំងប្រភេទ AstraZeneca និង Pfizer ហើយគិតត្រឹមពេលនេះវ៉ាក់សាំងដែលគាត់បានចាក់សរុបគឺមានចំនួន ១៦ដូស ដោយក្នុងនោះក៏មានទាំងវ៉ាក់សាំងដែលគាត់បានចាក់សម្រាប់ខ្លួនឯងចំនួន ២ដូសផងដែរ។ ចំពោះភារកិច្ចដែលប្រថុយនឹងគ្រោះថ្នាក់បំផុតនេះ លោក Abdul Rahim អាចទទួលបានប្រាក់ចន្លោះពី ១០០,០០០-៨០០,០០០ រូពៀ (៧-៥៦ ដុល្លារអាមេរិក) សម្រាប់ការទៅចាក់វ៉ាក់សាំងម្តង ឬការចាក់មួយដូស។ រហូតមកទល់នឹងពេលនេះសុខភាពលោក Abdul Rahim ហាក់មិនមានអ្វីប្រែប្រួលគួរឲ្យគត់សម្គាល់នោះទេ ខណៈអាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយជុំវិញករណីអសកម្មនេះ។ គួរបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានអត្រាអ្នកមិនហ៊ានទៅចាក់វ៉ាក់សាំងខ្ពស់ ហើយគិតត្រឹមពេលនេះឥណ្ឌូនេស៊ីអាចសម្រេចការចាក់វ៉ាក់សាំងរួចរាល់់ចំនួន […]

អង់គ្លេសមើលឃើញករណីឆ្លងកូវីដ-១៩ «ជាង១៨០,០០០នាក់ក្នុង១ថ្ងៃ», ជាកំណត់ត្រាខ្ពស់់បំផុតលើកទី ២ ដោយសារ «អូមីក្រុង»

Khmerpress December 31, 2021 31/12/2021

(ឡុងដ៍)៖ វាជាថ្ងៃទីពីរហើយដែលចក្រភពអង់គ្លេស ជួបប្រទះករណីឆ្លងជំងឺ COVID-19 រហូតដល់ក្បែរខ្ទង់ ២សែននាក់ក្នុង ១ថ្ងៃ ខណៈករណីឆ្លងសរុបរហូតដល់ទៅ ១៨៩,២១៣នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងអ្នកជំងឺ ៣៣២នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី បន្តពីថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវបានបង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី Omicron។ Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស Delta ប៉ុន្តែវាមិនអាចបង្កឲ្យឈឺធ្ងន់ ឬដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យច្រើនដូច Delta នោះឡើយ។ យ៉ាងណាក៏ដោយ អាជ្ញាធរអង់គ្លេសនៅតែជំរុញឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្ន ព្រោះការឆ្លងជំងឺក្នុងចំនួនច្រើន និងការចូលសម្រាកមន្ទីរពេទ្យកកកុញ នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាល ពិបាកទប់ទល់នឹងស្ថានការណ៍អាក្រក់ទាំងនេះណាស់ ហើយអត្រាស្លាប់ក៏នឹងអាចកើនឡើង ទៅតាមនោះផងដែរ។ គិតត្រឹមសប្តាហ៍មុននេះ ចំនួនអ្នកជំងឺ COVID-19 នៅទូទាំងដែនដីអង់គ្លេសបានកើនឡើងជាង ៤,០០០នាក់បន្ថែមទៀត រហូតដល់ចំនួនសរុប ១១,៤៥២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Johnson & Johnson ចំនួន ២ដូសនឹងជួយការពារមិនឲ្យអ្នកជំងឺកូវីដអូមីក្រុងត្រូវចូលមន្ទីរពេទ្យបានរហូតដល់ ៨៥%

Khmerpress December 31, 2021 31/12/2021

អាហ្វ្រិកខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ២ ដូសគឺមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុង​មានរោគសញ្ញាធ្ងន់ធ្ងរឬត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរហូតដល់ ៨៥%។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូង ហើយខ្លឹមសារទាំងស្រុងនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ម្សិលមិញនេះ។ បើតាមលោក Glenda Gray ដែលជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា សម្រាប់អ្នកដែលជ្រើសរើសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ជាដូសជម្រុញ គឺប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរនឹងធ្លាក់ចុះសល់ត្រឹម ៦៣% តែបើចាក់វ៉ាក់សាំងប្រភេទនេះចំនួន ២ ដូសតែម្តងគឺប្រសិទ្ធភាពនឹងកើនដល់ ៨៥%។ ប្រធានក្រុមប្រឹក្សារូបនេះបានបន្តថា ការរកឃើញខាងលើនេះគឺជាដំណឹងដ៏ល្អសម្រាប់ប្រទេសដែលកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង ព្រោះវានឹងក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពមួយសម្រាប់យកឈ្នះលើវ៉ារ្យ៉ង់ថ្មីដែលមានសមត្ថភាពអាចចម្លងបានយ៉ាងលឿននេះ៕ ដោយ៖ ខ្មែរណូត