(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសលុបចោលការរឹតត្បិតការធ្វើដំណើរ ដែលត្រូវបានដាក់ឱ្យអនុវត្តលើអ្នកដំណើរ មកពីប្រទេសចំនួន ៨ នៃតំបន់អាហ្រ្វិកខាងត្បូង ដោយសារបារម្ភពីការឆ្លងរាលដាល នៃមេរោគ COVID-19 បំប្លែងថ្មី Omicron នោះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ លោក ចូ បៃដិន បានចេញបទបញ្ជាប្រធានាធិបតីលេខ ១០៣១៥ ដោយហាមឃាត់អ្នកដំណើរ ដែលមិនមែនជាពលរដ្ឋអាមេរិក ចូលមកក្នុងទឹកដីរបស់ខ្លួន ប្រសិនបើពួកគេធ្លាប់ស្ថិតនៅរយៈពេល ១៤ថ្ងៃ ក្នុងបណ្ដាប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាបវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី។ ប៉ុន្តែនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ (ពេលវេលានៅសហរដ្ឋអាមេរិក), លោក បៃដិន បានលុបចោលបទបញ្ជាលេខ ១០៣១៥ នោះវិញ […]