ព័ត៌មានអន្តរជាតិ

អូតែលមួយនៅវៀតណាម បើកលក់ “ស្តេកមាស” ក្នុងតម្លៃសមរម្យ ក្រោយឃើញមន្ត្រីជាន់ខ្ពស់ម្នាក់ជះលុយជាង ១០០០ដុល្លារទទួលទានស្តេក១ដុំនៅទីក្រុងឡុងដ៍

Khmerpress December 10, 2021 10/12/2021

សណ្ឋាគារវៀតណាមមួយ កំពុងបើកឱកាសដល់ភ្ញៀវ ឱ្យបានសាកល្បងភ្លក់ស្តេកដែលស្រោបដោយស្លឹកមាសសម្រាប់អាហារពេលល្ងាច ជាមួយតម្លៃសមរម្យ។ នេះគឺជាយុទ្ធសាស្រ្តមួយ ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ដល់អ្នកដែលចង់ភ្លក់ស្តេកមាស បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញអញ្ជើញទៅពិសារស្តេកសាច់គោក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយនៅទីក្រុងឡុងដ៍ ដែលស្តេកនោះអាចមានតម្លៃជាង ១០០០ដុល្លារ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឱ្យដឹងថា សណ្ឋាគារ Dolce Hanoi Golden Lake បានធ្វើកំណែទម្រង់កាលពីឆ្នាំមុន ដោយប្រើលោហៈធាតុរាប់តោន រាប់ចាប់ពីចានមាស អាងងូតទឹក រហូតដល់បង្គន់ ដែលទាំងអស់ត្រូវបានស្រោបមាសនៅផ្នែកខាងក្រៅ។ ហើយ ឥឡូវនេះសណ្ឋាគារបានប្តូរឈ្មោះហាងអាហារមួយរបស់ខ្លួនថា Golden Beef Restaurant ហើយបម្រើស្តេកពីសាច់ “Tomahawk Wagyu” ដ៏ល្បីល្បាញ ដែលរដ្ឋមន្ត្រីវៀតណាមបានទទួលទាននៅទីក្រុងឡុងដ៍ក្នុងបញ្ជីមុខម្ហូប ដោយតម្លៃគិតចាប់ពី 45 ដុល្លារ។ យ៉ាងណាមិញ តាមការបញ្ជាក់របស់លោក Nguyen Huu Duong ប្រធានក្រុមហ៊ុន Hoa Binh Group ដែលជាម្ចាស់សណ្ឋាគារដែលគ្រប់គ្រងដោយ Wyndham Hotels & Resorts Inc ភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ ១នេះ […]

សហរដ្ឋអាមេរិកអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងជំទង់អាយុពី ១៧ ទៅ ១៨ឆ្នាំ

Khmerpress December 10, 2021 10/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា និយតករសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានពង្រីកសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ដល់ក្មេងអាយុ ១៦ និង ១៧ឆ្នាំ ខណៈដែលមន្ត្រីសុខាភិបាលសាធារណៈក៏កំពុងជំរុញឱ្យជនជាតិអាមេរិក ទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ ដោយសារការព្រួយបារម្ភអំពីវ៉ារ្យ៉ង់ថ្មីគឺ Omicron ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បាននិយាយថា ខ្លួនបានធ្វើវិសោធនកម្មការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់របស់ខ្លួន លើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer Inc (PFE.N) និងវ៉ាក់សាំង BioNTech SE ដើម្បីអនុញ្ញាតឱ្យយុវជន ដែលមានអាយុពី ១៦ – ១៧ឆ្នាំ ទទួលការចាក់វ៉ាក់សាំងលើកទី៣ យ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បានចុះហត្ថលេខាលើការចាក់ថ្នាំបង្ការរោគផងដែរ៕​ ដោយ៖ ខ្មែរណូត

អ្នកស្រាវជ្រាវរបស់ជប៉ុននិយាយថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គឺឆ្លងរាលដាលខ្លាំងជាងវ៉ារ្យ៉ង់ដទៃ សូម្បីតែក្នុងចំណោមអ្នកចាក់ថ្នាំបង្ការ ឬអ្នកធ្លាប់កើតជំងឺនេះហើយក៏ដោយ

Khmerpress December 10, 2021 10/12/2021

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុនបាននិយាយថា មេរោគ COVID-19 វ៉ារ្យ៉ង់ថ្មី Omicron គឺអាចឆ្លងបានឆាប់រហ័ស សូម្បីតែក្នុងចំណោមអ្នកទទួលថ្នាំបង្ការ ឬអ្នកដែលធ្លាប់បានឆ្លងមេរោគ COVID-19 ប្រភេទមុនៗក៏ដោយ។ វាគឺជាការរកឃើញដោយក្រុមមួយ ដែលដឹកនាំដោយសាស្រ្តាចារ្យសាកលវិទ្យាល័យក្យូតូលោក Nishiura Hiroshi ដែលបានរាយការណ៍ពីលទ្ធផលនៃការវិភាគរបស់ពួកគេលើការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាយោបល់ទៅកាន់ក្រសួងសុខាភិបាលកាលពីថ្ងៃពុធថ្មីៗនេះ។ ក្រុមរបស់គាត់បានពិនិត្យព័ត៌មានហ្សែននៃករណីប្រហែល ២០០ ករណី ដែលបានរាយការណ៍ពីប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីខែកញ្ញាដល់ចុងខែវិច្ឆិកា ដោយផ្អែកលើមូលដ្ឋានទិន្នន័យអន្តរជាតិ។ ពួកគេនិយាយថា អត្រាបន្ដចម្លងរបស់មេរោគមកលើមនុស្សគឺខ្ពស់ជាង ៤.២ដង (ចំនួនជាមធ្យមសម្រាប់មនុស្សម្នាក់) សម្រាប់វ៉ារ្យ៉ង់ Delta នៅក្នុងខេត្ត Gauteng ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយវ៉ារ្យ៉ង់ Omicron ។ ពួកគេបានបន្ថែមថា សូម្បីតែបន្ទាប់ពីពួកគេបានកែសម្រួលទិន្នន័យឱ្យល្អៀងបន្ដិចក៏ដោយ អត្រានៅតែខ្ពស់ជាង ២ដង ដដែល។ ក្រុម​នេះ​និយាយ​ថា ​វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​វ៉ារ្យ៉ង់ Omicron អាច​ចម្លង​បាន​ដោយ​របៀប​ណា។ ប៉ុន្តែក្រុមបាននិយាយថា ប្រសិទ្ធភាពនៃភាពស៊ាំដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Omicron គឺមានតែប្រហែល ២០% ប៉ុណ្ណោះនៅអាហ្វ្រិកខាងត្បូង។ សាស្ត្រាចារ្យ Nishiura និយាយថា វ៉ារ្យ៉ង់ Omicron […]

ថៃទំនងជារកឃើញករណីឆ្លងកូវីដអូមីក្រុងករណីទី ៤ ចំពោះបុរសថៃម្នាក់ដែលទើបធ្វើដំណើរមកពីប្រទេសកុងហ្គោ

Khmerpress December 10, 2021 10/12/2021

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ម្សិលមិញថា បុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ទំនងនឹងក្លាយជាអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលជាករណីទី ៤ សម្រាប់ប្រទេសថៃផងដែរ ។ បុរសរូបនេះមានប្រវត្តិធ្វើដំណើរមកពីប្រទេសកុងហ្គោ ធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ចំនួន ២ដូស ហើយលទ្ធផលធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ដើម្បីរកជំងឺកូវីដ ១៩ របស់គាត់នឹងត្រូវបង្ហាញជូនជាផ្លូវការនៅក្នុងចន្លោះពេល ១-២ ថ្ងៃបន្ទាប់ទៀត។ យ៉ាងណាក្តី បើយោងតាមស្ថានភាពជាក់ស្តែងរបស់គាត់និងប្រវត្តិនៃការធ្វើដំណើររបស់គាត់គឺអាជ្ញាធរថៃបានសន្និដ្ឋានថា វាមានភាគរយខ្ពស់ណាស់ដែលគាត់អាចនឹងវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនោះ។ គួរបញ្ជាក់ថា​ ក្នុងអំឡុងពេលរង់ចាំមើលលទ្ធផលតេស្តរបស់ជនជាតិថៃខាងលើនេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញស្រ្តីជនជាតិថៃចំនួន ២ បានវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងផងដែរ ដោយស្រ្តីទាំង ២នាក់នោះគឺជាអ្នកបកប្រែភាសា មានប្រវត្តិធ្វើដំំណើរទៅចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយពួកគាត់បានមកដល់ទឹកដីថៃវិញកាលពីថ្ងៃទី ២៨ ខែវិច្ជិកា កន្លងទៅនេះ៕ ដោយ៖ ខ្មែរណូត

អូស្រ្តាលីមើលឃើញ កូវីដ១៩ កំពុងរាតត្បាតនៅតាមកន្លែងកម្សាន្ត ខណៈករណីឆ្លងមេរោគបំប្លែងថ្មី Omicron កើនដល់៥០ករណី

Khmerpress December 10, 2021 10/12/2021

(ស៉ីដនី)៖ ជំងឺ COVID-19 បាននិងកំពុងឆ្លងរីករាលដាលនៅតាមហាងស្រា និងក្លឹបកម្សាន្តនានាក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី រួមទាំងករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន ០៣ករណី ដែលត្រូវបានរកឃើញក្នុងចំណោម អ្នកដែលធ្វើដំណើរកម្សាន្តតាមទូកនៅកំពង់ផែផងដែរ ដែលជាហេតុនាំឱ្យអាជ្ញាធរប្រញាប់ប្រញាល់ ដើម្បីកំណត់រកអ្នកមានជាប់ទំនាក់ទំនង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល កុំឲ្យកាន់តែខ្លាំងឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី ម៉ារីយ៉ាន ហ្គែល (Marianne Gale) អគ្គនាយករងផ្នែកសុខាភិបាលនៃរដ្ឋញូសោតវែលស៍ (New South Wales) បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «យើងបានឃើញការឆ្លងរីករាលដាល កាន់តែខ្លាំងឡើងនៃជំងឺ COVID-19 នាពេលថ្មីៗនេះ នៅក្នុងកន្លែងជួបជុំសង្គម ដែលមានមនុស្សប្រមូលផ្តុំច្រើនៗ… ហើយវាពិតជាកត្តារួមចំណែកដល់ការកើនឡើងនៃករណីឆ្លង»។ មនុស្សរាប់សិបនាក់ដែលបានចូលទៅក្នុងហាងស្រា នៅទីក្រុងស៊ីដនី បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយក្រុមមន្ត្រីកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តហ្សែន ដើម្បីមើលថាតើពួកគេបានឆ្លងវីរុសបំប្លែងថ្មី Omicron ដែរឬយ៉ាងណា។ ករណីឆ្លងវីរុសបំប្លែងថ្មី Omicron បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រទេសអូស្ត្រាលី បានរាយការណ៍ពីការរកឃើញករណីឆ្លងនៃវីរុសនេះ […]

ប៉ាគីស្ថានប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង» ដែលមិនទាន់ដឹងប្រភពច្បាស់លាស់

Khmerpress December 9, 2021 09/12/2021

(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងខេត្ត ស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេស ខណៈប្រភពដើមនៃការចម្លងនេះ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរប៉ាគីស្ថានបានគូសបញ្ជាក់ថា អ្នកផ្ទុកវីរុសបំប្លែងថ្មី Omicron ម្នាក់ខាងលើនេះ ត្រូវបានប្រកាសចេញលទ្ធផលកាលពីថ្ងៃពុធ បន្ទាប់ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ អាហ្គា ខាន់ (Aga Khan) ស្ថិតនៅក្នុងទីក្រុង ការ៉ាជី (Karachi) ជាប់ឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់។ គួរបញ្ជាក់ថា អ្នកផ្ទុកវីរុស Omicron ម្នាក់នោះគឺជាស្ត្រី ដែលគ្មានចេញរោគសញ្ញានោះទេ ហើយបើតាមមន្ត្រីប៉ាគីស្ថាន ស្ត្រីរូបនេះក៏គ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសដែរ។ បច្ចុប្បន្នស្ត្រីម្នាក់នេះ ត្រូវបានដាក់ឲ្យស្នាក់ដាច់ដោយឡែកនៅផ្ទះដើម្បីព្យាបាល ខណៈមនុស្សពីរនាក់ ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីរូបនេះ ត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុស COVID-19 ដែរ តែមិនមែនជាវីរុសបំប្លែងថ្មី Omicron នោះឡើយ។ បើតាមអង្គការសុខភាពពិភពលោក […]

អាហ្រ្វិកខាងត្បូង រាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីៗ ជិត២ម៉ឺននាក់ ក្នុង១ថ្ងៃ ដែលជាកំណត់ត្រាខ្ពស់មួយ ចាប់តាំងពីមេរោគបំប្លែងថ្មី Omicron លេចមុខ

Khmerpress December 9, 2021 09/12/2021

(ចូហាន់ណែសប៊ឺក)៖ ប្រទេសអាហ្រ្វិកខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជិត ២០,០០០ករណីបន្ថែមទៀត ដែលជាការបំបែកកំណត់ត្រាថ្មីមួយ ចាប់តាំងពីវីរុសបំប្លែងថ្មី អូមីក្រុង Omicron ត្រូវបានរកឃើញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាក្តី វាមិនច្បាស់ភ្លាមៗទេថា តើករណីឆ្លងចំនួនប៉ុន្មាន ត្រូវបានបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ប៉ុន្តែអ្នកជំនាញជឿថា វាកំពុងជំរុញឱ្យមានរលកទី៤ នៃការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយ។ ភស្តុតាងដំបូង បានបង្ហាញថា វីរុសបំប្លែងថ្មី Omicron គឺអាចងាយឆ្លងជាងវីរុសបំប្លែងថ្មីប្រភេទមុនៗ ប៉ុន្តែរោគសញ្ញា គឺអាចមិនសូវធ្ងន់ធ្ងរទេ ដោយអ្នកឆ្លងវីរុសបំប្លែងថ្មីនេះ មានហានិភ័យទាបក្នុងការត្រូវទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសចំពោះអ្នកជំងឺដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។ គួរបញ្ជាក់ថា បើតាមស្ថិតិពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) នៅប្រទេសអាហ្វ្រិកខាងត្បូង ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៣.០៧១លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ៩០,០០០នាក់ ខណៈនិយតករសុខភាពអាហ្រ្វិកខាងត្បូង SAHPRA នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 […]

ប្រទេសចិនអនុម័តថ្នាំអង្គបដិប្រាណជាលើកដំបូងបំផុត សម្រាប់ការព្យាបាលជំងឺកូវីដ១៩ លើមនុស្សពេញវ័យ និងវ័យជំទង់

Khmerpress December 9, 2021 09/12/2021

និយតករវេជ្ជសាស្រ្ដរបស់ប្រទេសចិនបានអនុម័តថ្នាំអង្គបដិប្រាណរបស់ក្រុមហ៊ុន Brii Biosciences សម្រាប់ការព្យាបាលជំងឺ COVID-19 លើមនុស្សពេញវ័យ និងមនុស្សវ័យជំទង់ ដែលធ្វើឱ្យវាក្លាយជាថ្នាំអង្គបដិប្រាណដំបូងបំផុត ដែលទទួលបានការអនុញ្ញាតឱ្យមានការប្រើប្រាស់នៅក្នុងប្រទេសចិន។ រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរួមបញ្ចូលគ្នារវាងថ្នាំ BRII-196/BRII-198 គឺសម្រាប់ការព្យាបាលជំងឺ COVID-19 កម្រិតស្រាល និងជាទូទៅ សម្រាប់អ្នកដែលមានហានិភ័យទៅជាឈឺធ្ងន់ធ្ងរ។ វាត្រូវបានអនុម័តសម្រាប់ទាំងមនុស្សពេញវ័យ និងអនីតិជន ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ។ ក្រុមហ៊ុនឱសថ Brii Biosciences បានអះអាងថា ការសាកល្បងដំណាក់កាលទី៣ របស់ថ្នាំលាយបញ្ចូលគ្នា BRII-196/BRII-198 បានបង្ហាញថា វាអាចការបន្ថយការចូលមន្ទីរពេទ្យ និងអត្រាការស្លាប់បាន ៧៨% នៅក្នុងចំណោមអ្នកជំងឺ COVID-19 ដែលងាយនឹងរងគ្រោះ។ ក្រុមហ៊ុនដែលមានការិយាល័យចំនួន ២ នៅក្នុងប្រទេសចិន និង ២ នៅសហរដ្ឋអាមេរិកមួយនេះ ក៏បានដាក់ពាក្យសុំទៅរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក សម្រាប់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់លើថ្នាំអង្គបដិប្រាណរបស់ខ្លួនផងដែរ។ ជាក់ស្ដែង ថ្នាំអង្គបដិប្រាណស្រដៀងគ្នាពី Regeneron Pharmaceuticals និង Eli Lilly ត្រូវបានអនុម័តរួចហើយនៅក្នុងសហរដ្ឋអាមេរិក៕ […]

ក្រុមប្រឹក្សាទេសចរណ៍ថៃអំពាវនាវឱ្យបន្តបើកប្រទេសជាមួយនឹងវិធានការប្រុងប្រយ័ត្ន ខណៈរកឃើញករណីអូមីក្រុងដំបូង

Khmerpress December 9, 2021 09/12/2021

(បាងកក)៖ ក្រុមប្រឹក្សាទេសចរណ៍ថៃបានឱ្យដឹងថា ការបើកដំណើរការប្រទេសថៃឡើងវិញ ចាំបាច់ត្រូវតែបន្តធ្វើឡើងដដែល ជាមួយនឹងវិធីសាស្រ្តដោយប្រុងប្រយ័ត្ន ក្នុងគ្រាដែលកើតមានក្តីបារម្ភជុំវិញវីរុសប្រភេទថ្មីអូមីក្រុង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) ខណៈថ្លែងថា បន្ទាប់ពីរកឃើញករណីវីរុសអូមីក្រុងដំបូងក្នុងប្រទេសថៃ សហគមន៍ក្នុងស្រុកមិនគួរភ័យខ្លាចឡើយ ប៉ុន្តែជំនួសមកវិញត្រូវអនុវត្តតាមដំបូន្មានរបស់អ្នកជំនាញសុខាភិបាល ដូចជាអង្គការសុខភាពពិភពលោក និងក្រសួងសុខាភាពសាធារណៈថៃជាដើម។ លោក Chamnan បានថ្លែងថា ការរកឃើញវីរុសប្រភេទថ្មីនេះ មានន័យថា វិធានការពិនិត្យស្វែងរកវីរុសនៅតែមានប្រសិទ្ធភាព ហើយការបើកប្រទេសឡើងវិញគួរត្រូវបានអនុញ្ញាតបន្តធ្វើឡើង ខណៈដែលការចាក់វ៉ាក់សាំងក្នុងប្រទេសថៃកើនឡើង ស្របពេលដែលករណីរកឃើញថ្មីបន្តធ្លាក់ចុះ។ TCT ក៏យល់ស្របទៅនឹងសេចក្តីសម្រេចក្នុងការពន្យាពេលប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរកវីរុសអូមីក្រុងនៅពេលអ្នកធ្វើដំណើរមកដល់ផងដែរ រហូតទាល់តែប្រទេសថៃមានព័ត៌មានលម្អិតអំពីវីរុសថ្មីនេះ។ លោក Chamnan មានប្រសាសន៍ថា៖ «ប្រតិបត្តិករទេសចរណ៍ហៀបនឹងដំណើរឡើងវិញហើយបន្ទាប់ពីរង់ចាំអស់រយៈពេលជិត ២ឆ្នាំក្នុងអំឡុងពេលវិបត្តិ ខណៈដែលយើងមើលឃើញសញ្ញានៃការស្ទុះងើបឡើងវិញសន្សឹមៗផងដែរ»។ លោកបន្តថា៖ «វីរុសអូមីក្រុងពិតជាបង្កើនក្តីបារម្ភមែន ប៉ុន្តែឧស្សាហកម្មដែលរងគ្រោះរបស់យើងនឹងមិនអាចទប់ទល់បានតទៅទៀតទេទៅនឹងការផ្លាស់ប្តូរណាមួយអំពីការបើកប្រទេសឡើងវិញ»។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍ ១៣.២៩៤នាក់ចាប់ពីថ្ងៃទី១ វិច្ឆិកាដល់ថ្ងៃទី៦ ខែធ្នូ ដែលក្នុងនោះ ១៥.៦១៤នាក់មកពីប្រទេសអាល្លឺម៉ង់ បន្ទាប់មកគឺមកពីអាមេរិក (១០.៩១៧នាក់) និងចក្រភពអង់គ្លេស (១០.៨០២នាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Pfizer និង BioNTech អះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគអូមីក្រុងបាន

Khmerpress December 9, 2021 09/12/2021

ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បានឲ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ម្សិលមិញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបាន។ គួររម្លឹកថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជាទូទៅគេស្គាល់ថា វ៉ាក់សាំងឈ្មោះ Pfizer នោះ គឺជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថអាឡឺម៉ង់ BioNTech ហើយនាពេលកន្លងមកវ៉ាក់ប្រភេទនេះត្រូវបានគេរកឃើញថា ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងមេរោគនៃជំងឺកូវីដ ១៩ ទូទៅ ពោលគឺប្រសិទ្ធភាពរបស់វាអាចមានរហូតដល់ជាង ៩០% ឯណោះ សម្រាប់ការចាក់ចំនួន ២ដូស។ បើតាមលោក Ozlem Tuereci ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមហ៊ុន BioNTech បានលើកយកលទ្ធផលនៃការសិក្សាមួយមកបង្ហាញថា ការប្រើប្រាស់វ៉ាក់សាំង Pfizer ចំនួន ២ដូសសម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុងគឺប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅមានកម្រិតទាប តែបើគេប្រើប្រាស់វ៉ាក់សាំងដដែលនេះរហូតដល់ ៣ដូសគឺវាមានប្រសិទ្ធភាពអាចទប់ទល់នឹងវ៉ារ្យ៉ងអូមីក្រុងបាន។ ប្រធានផ្នែកវេជ្ជសាស្ត្ររូបនេះបានបន្តថា នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ក្រុមហ៊ុន Pfizer-BioNTech ក៏គ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ​ ១៩ ពិសេសមួយសម្រាប់ប្រឆាំងតែវ៉ារ្យ៉ង់អូមីក្រុងផងដែរ ដោយគេនឹងប្រើប្រាស់រូបមន្តផលិតវ៉ាក់សាំងចាស់តែអភិវឌ្ឍន៍វាឲ្យមានគុណភាពខ្លាំងជាងមុនក្នុងដូសតែមួយ ដើម្បីកុំឲ្យគេពិបាកចាក់ច្រើនដង៕ […]