ព័ត៌មានអន្តរជាតិ

ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង កើនឡើងដល់កម្រិតខ្ពស់បំផុត, ករណីវិជ្ជមាន Omicron «៥នាក់ដំបូង» ត្រូវបានរាយការណ៍កាលពីយប់ថ្ងៃពុធ

Khmerpress December 2, 2021 02/12/2021

(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,២៦៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងនៃចំនួនករណីឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុត» មិនធ្លាប់មានពីមុនមក ខណៈអាជ្ញាធរបានសម្រេច «បញ្ឈប់» ការលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរ ដែលបានទទួលការចាក់វ៉ាក់សាំង «ពេញលេញ» ចូលមកកាន់ប្រទេស រយៈពេល ០២សប្ដាហ៍សិន ក្នុងគោលបំណងទប់ស្កាត់វត្តមាននៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាម KDCA ប្រទេសកូរ៉េខាងត្បូង នឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល «១០ថ្ងៃ» សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដែលចូលមកកាន់ប្រទេស រយៈពេល ០២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី០៣ ខែធ្នូ ខាងមុខនេះតទៅ ដោយបញ្ឈប់ការលើកលែង ដែលបានផ្តល់ឱ្យកាលពីលើកមុន សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានរកឃើញករណី «វិជ្ជមាន» នៃវីរុស COVID-19 […]

បុរសតៃវ៉ាន់ម្នាក់បានធ្វើពុតជាឈឺហើយហៅរថយន្តសង្គ្រោះបន្ទាន់មកទទួលដោយឥតគិតថ្លៃចំនួន ៣៩ដង ព្រោះគាត់ខ្ជិលដើរពីផ្សារទៅផ្ទះ

Khmerpress December 2, 2021 02/12/2021

តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានគេរកឃើញថា បានធ្វើពុតជាឈឺដើម្បីបានជិះរថយន្តសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃជាច្រើនដង ព្រោះតែមិនចង់ចំណាយលុយជិះរថយន្តតាក់ស៊ីនិងមិនចង់ចំណាយកម្លាំងធ្វើដំណើរដោយថ្មើរជើងពីផ្សារមកកាន់ផ្ទះរបស់គាត់។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះមានផ្ទះជាប់នឹងមន្ទីរពេទ្យមួយកន្លែង ខណៈសេវាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នៅលើកោះតៃវ៉ាន់មិនត្រូវបានគិតថ្លៃនោះទេ។ ប្រភពខាងលើបានបន្តថា ដោយមើលឃើញកត្តាអំណោយផលដូចនេះ បុរសកំហូចរូបនេះតែងធ្វើពុតជាឈឺនិងបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មកយកគាត់ពីផ្សារទំនើបទៅកាន់មន្ទីរពេទ្យ ហើយពេលទៅដល់មន្ទីរពេទ្យគាត់មិនដែលចូលទៅពិនិត្យសុខភាពឡើយតែគាត់បានបន្លំដើរចេញពីពេទ្យទៅផ្ទះរបស់គាត់តែម្តង។ បើតាមអាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ក្នុងមួយឆ្នាំនេះបុរសរូបនេះបានហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកទទួលគាត់ចំនួន ៣៩ ដង ហើយចម្ងាយផ្លូវពីផ្សារទៅផ្ទះគាត់នោះគឺមានប្រវែងប្រមាណជា ២០០ម៉ែត្រប៉ុណ្ណោះ។ ខាងអាជ្ញាធរបាបន្តថា ល្បិចគួរឲ្យហួសចិត្តនេះត្រូវបានបែកធ្លាយបន្ទាន់ពីខាងមន្ទីរពេទ្យបានកត់សម្គាល់ឃើញថា អ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់រូបនេះតែងគេចមិនចូលពិនិត្យសុខភាពនិងដើរចេញពីមន្ទីរពេទ្យយ៉ាងលឿនដូចមនុស្សមានសុខភាពល្អធម្មតាដែរ។ ពេលនេះបុរសរូបនេះកំពុងត្រូវបានអាជ្ញាធរហៅមកធ្វើការអប់រំនិងទទួលការពិន័យមួយចំនួនផងដែរ៕ ដោយ៖ ខ្មែរណូត

ទីបំផុតសហរដ្ឋអាមេរិករកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី Omicron

Khmerpress December 2, 2021 02/12/2021

(ឡូន អាន់ជែលែស)៖ អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) និងជាករណីទី ១ ផងដែរសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋបាលសុខភាពប្រចាំទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា បានគូសបញ្ជាក់ថា ករណីវិជ្ជមានដំបូងខាងលើនេះ គឺស្ថិតនៅក្នុងចំណោមអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ការពិសោធន៍ និងញែកលំដាប់ហ្សែន ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) គឺជាអ្នកកំណត់ថា នោះគឺជាមេរោគបំប្លែងថ្មី Omicron។ មជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា បុគ្គល (វិជ្ជមានវីរុស Omicron) រូបនោះ គឺជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងពេញលេញ និងបានចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ រូបគេកំពុងមានស្ថានភាពប្រសើរឡើងវិញជាបណ្តើរៗ ខណៈកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដោយខ្លួនឯង។ ដោយឡែកសម្រាប់អ្នកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយបុគ្គលនេះទាំងអស់ […]

វៀតណាមនឹងផ្អាកជើងហោះហើរទៅកាន់ និងមកពីប្រទេសអាហ្វ្រិកចំនួន៧ ជុំវិញការព្រួយបារម្ភអំពីវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron

Khmerpress December 2, 2021 02/12/2021

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសវៀតណាមនឹងផ្អាកជើងហោះហើរទៅកាន់ និងមកពីប្រទេសអាហ្វ្រិកចំនួន៧ ជុំវិញការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាសែត Lao Dong News បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានយល់ព្រមលើការផ្អាកនេះ ដោយមិនបានបញ្ជាក់ថា វិធានការនេះនឹងចូលជាធរមាននៅពេលណានោះទេ។ ក្រសួងសុខាភិបាលកាលវៀតណាមពីថ្ងៃអាទិត្យបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក រួមមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ អេវ៉ាទីនី ឡេសូតូ និងប្រទេសម៉ូសំប៊ិក។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតត្រឹមយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,២៥២,៥៩០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៩២,៣០៥២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៥,៤៤៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុនរកឃើញករណីវិជ្ជមានទី ២ នៃមេរោគបំប្លែងថ្មី Omicron ដែលជាអ្នកដំណើរមកពីប៉េរូ

Khmerpress December 1, 2021 01/12/2021

(តូក្យូ)៖ នៅថ្ងៃពុធនេះ ជប៉ុនបានប្រកាសពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ទី ២ របស់ខ្លួន ដោយករណីឆ្លងនោះ គឺជាអ្នកដំណើរមកពីប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។ បើតាមប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បុរសម្នាក់ដែលមានវ័យខ្ទង់ ២០ឆ្នាំបានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron នៅពេលធ្វើដំណើរពីប្រទេសប៉េរូ មកដល់អាកាសយានដ្ឋាន ណារីតា (Narita) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយនាពេលបច្ចុប្បន្ននេះ កំពុងដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលហើយ។ បើតាមអាជ្ញាធរជប៉ុន បុរសខាងលើនេះមិនធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីឆ្លង Omicron ទី ១ ដែលជាអ្នកការទូតម្នាក់មានវ័យខ្ទង់ ៣០ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសណាមីប៊ី នៃភាគខាងត្បូងទ្វីបអាហ្រ្វិកនោះទេ។ ជុំវិញបញ្ហានេះ លោក Hirokazu Matsuno បាននិយាយថា ប្រទេសជប៉ុន […]

អាមេរិកជិតអនុម័តឲ្យប្រើ ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩របស់ក្រុមហ៊ុន Merck ជាផ្លូវការហើយ

Khmerpress December 1, 2021 01/12/2021

(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល តែងតាំងដោយរដ្ឋាភិបាលអាមេរិក បានបោះឆ្នោតអនុម័តដោយផ្ដល់អនុសាសន៍ ឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺជាមនុស្សពេញវ័យ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយក្នុងការ បង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីៗ រួមទាំង Omicron ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។ គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ខាងលើ ក្នុងសំឡេងគាំទ្រ ១៣សំឡេង ទល់នឹង ១០សំឡេងជំទាស់។ ចំណែកឯ FDA ដែលបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានគេរំពឹងថា នឹងផ្ដល់ការអនុញ្ញាតឱ្យប្រើ ជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាល COVID-19 ក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ថ្នាំ ម៉ុលនូភូរ៉ាវៀរ (Molnupiravir) របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងចក្រភពអង់គ្លេសរួចហើយដែរ។ ថ្នាំនេះត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពកាត់បន្ថយអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ និងអត្រាស្លាប់ចំពោះអ្នកជំងឺ COVID-19 ដែលមានហានិភ័យខ្ពស់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតប្រេស៊ីលរកឃើញអ្នកផ្ទុក មេរោគបំប្លែងថ្មី Omicron «២ករណីដំបូង»

Khmerpress December 1, 2021 01/12/2021

(រីយ៉ូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ថា ប្រទេសនេះបានរកឃើញអ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ២ករណីដំបូង និងជាលើកទី១ សម្រាប់តំបន់អាមេរិកឡាទីនទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលប្រេស៊ីល បានគូសបញ្ជាក់ថា ២ករណីខាងលើនេះ គឺជាគូស្វាមីភរិយា ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង តាមជើងយន្តហោះដែលបានចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិទីក្រុង សៅ ប៉ូឡូ (Sao Paulo) របស់ប្រេស៊ីល។ អាជ្ញាធរប្រេស៊ីលបានឲ្យដឹងទៀតថា យន្តហោះដែលពួកគេជិះខាងលើនេះ បានចុះចតនៅទីក្រុង សៅ ប៉ូឡូ តាំងតែពីថ្ងៃទី២៣ ខែវិច្ឆិកា មកម្ល៉េះ ហើយនៅពេលនោះ គូស្វាមីភរិយាទាំងពីរនាក់នេះបានធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19។ យ៉ាងណាក៏ដោយ នៅក្រោយពេលដែលពួកគេ រៀបចំដើម្បីត្រឡប់ទៅកាន់អាហ្វ្រិកខាងត្បូងវិញ ស្រាប់តែការធ្វើតេស្តរបស់ពួកគេ ចេញលទ្ធផល «វិជ្ជមាន» ដែលជាហេតុបង្ខំឲ្យអាជ្ញាធរប្រេស៊ីល សម្រេចធ្វើតេស្តលម្អិតដំណាក់កាលទី២ ដើម្បីរកមើលឃើញថា តើជាវីរុសបំប្លែងថ្មី […]

អូស្ត្រាលីប្រឈមនឹងការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងច្រើនករណីបន្ថែមទៀត ក្រោយរកឃើញអ្នកជំងឺ ២នាក់បានធ្វើដំណើរទៅកាន់កន្លែងជាច្រើនក្នុងក្រុងស៊ីដនី

Khmerpress December 1, 2021 01/12/2021

អូស្រ្តាលី៖ នៅព្រឹកថ្ងៃពុធ ទី១ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានជូនដំណឹងអំពីលទ្ធភាពនៃការរកឃើញករណីចម្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីវ៉ារ៉្យង់អូមីក្រុងជាច្រើនករណីបន្ថែម ក្រោយអាជ្ញាធររកឃើញថាមានអ្នកដំណើរអន្តរជាតិចំនួន ២នាក់បានធ្វើដំណើរទៅកាន់តំបន់កំសាន្តជាច្រើនកន្លែងនៅក្នុងទីក្រុងស៊ីដនី ខណៈពេលនេះអ្នកដំណើរទាំងនោះសុទ្ធតែបានតេស្តវិជ្ជមានជំងឺកូវីដ ១៩។ អ្នកដំណើរទាំង ២នាក់នោះរួមមានបុរសអាយុជាង ៤០ឆ្នាំម្នាក់ធ្វើដំណើរមកពីប្រទេសអាហ្រ្វិកខាងត្បូងនិងមកដល់ទីក្រុងស៊ីដនីនៅថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ហើយការធ្វើតេស្តជាបឋមនៅពេលនេះគឺគាត់វិជ្ជមានជំងឺកូវីដ ១៩ អូមីក្រុង តែយ៉ាងណាក្តី​ក្រុមអ្នកជំនាញកំពុងបន្តធ្វើតេស្តដោយម៉ាស៊ីនទំនើបមួយផ្សេងទៀតដើម្បីបញ្ជាក់ថា មេរោគកូវីដ ១៩ ដែលគាត់បានឆ្លងនោះពិតជាវ៉ារ៉្យង់អូមីក្រុងមែនឬយ៉ាងណា។ ដោយឡែកអ្នកដំណើរម្នាក់ទៀតត្រូវបានគេរកឃើញច្បាស់ហើយថា គាត់ពិតជាវិជ្ជមានជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង ហើយពេលនេះគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់នៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយនៅកន្លែងនៅតំបន់ Northern Territory ខណៈអាជ្ញាធរបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ រូបនេះមានការពាក់ព័ន្ធជាមួយមនុស្សចំនួន ៣នាក់ផ្សេងទៀត តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញអ្នកពាក់ព័ន្ធទាំង ៣នាក់នោះឃើញនៅឡើយទេ។ ទន្ទឹមនឹងការជូនដំណឹងខាងលើនេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីក៏បានប្រកាសពីកាត្រៀមខ្លួនទប់ទល់ជាមួយវ៉ារ៉្យង់អូមីក្រុងផងដែរ ក្នុងករណីដែលមេរោគបំប្លែងខ្លួនថ្មីនេះបន្តរាតត្បាតច្រើនករណីបន្ថែមទៀត ៕ ដោយ​៖ ខ្មែរណូត

ប្រមុខ WHO ជំរុញឲ្យចាត់វិធានការដ៏ «សមហេតុផល» ប្រឆាំងនឹងហានិភ័យរបស់ Omicron

Khmerpress December 1, 2021 01/12/2021

(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភ នៅថ្ងៃអង្គារសប្តាហ៍នេះ ស្របពេលប្រទេសមួយចំនួន កំពុងដាក់ចេញនូវវិធានការបិទខ្ទប់ ប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) យ៉ាងតឹងរ៉ឹង ដោយលោកផ្ទាល់បានយល់ឃើញថា «មិនទាន់មានភស្តុតាងត្រឹមត្រូវ ឬភាពគួរឲ្យជឿទុកចិត្តណាមួយ» អំពីឥទ្ធិពលនៃមេរោគបំប្លែងថ្មីនេះ ថាពិតជាអាចបង្កការចម្លងយ៉ាងលឿនរហ័ស នៅតំបន់អាហ្វ្រិកខាងត្បូងនោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។ អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសសមាជិកទាំង ១៩៤ របស់ WHO បានជំរុញឱ្យពួកគេចាត់វិធានការទប់ស្កាត់នានា ដោយ «សមហេតុផល» អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការនេះ តាំងតែពីឆ្នាំ២០០៥។ លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងនៅតែមើលឃើញសំនួរ ច្រើនជាងចម្លើយនៅឡើយ ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron ដូចជាការចម្លង, ភាពធ្ងន់ធ្ងរនៃជំងឺ និងប្រសិទ្ធភាពនៃការធ្វើតេស្ត, ការព្យាបាល និងវ៉ាក់សាំងជាដើម»។ លោក […]

នាយកក្រុមហ៊ុន Moderna ព្រមានថា វ៉ាក់សាំងប្រហែលថយចុះប្រសិទ្ធភាព ក្នុងការប្រឆាំងវីរុសបំប្លែងថ្មី Omicron

Khmerpress November 30, 2021 30/11/2021

(អាមេរិក)៖ នាយកក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នៅថ្ងៃអង្គារនេះ បានព្រមានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បច្ចុប្បន្ននេះ ប្រហែលអាចចុះខ្សោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron គឺដូចប្រសិទ្ធភាពពួកវា ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta កន្លងមកដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Stephane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Financial Times ដូច្នេះថា «ប្រសិទ្ធភាពវ៉ាក់សាំង ទំនងជាមិនអាចស្ថិតនៅកម្រិតដូចគ្នាដដែលឡើយ ពោលគឺវាដូចជាមួយវីរុសទម្រង់ Delta របស់ COVID-19 យ៉ាងដូច្នោះ។ ខ្ញុំគិតថាប្រសិទ្ធភាពវ៉ាក់សាំងនឹងថយចុះ តែខ្ញុំមិនទាន់អាចនិយាយឲ្យប្រាកដថា ថយច្រើនឬតិចកម្រិតណាឡើយ ព្រោះយើងត្រូវរង់ចាំទទួល ទិន្នន័យជាក់ស្តែងសិន»។ គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញដំបូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយឥឡូវវាក៏មាន វត្តមាននៅតាមប្រទេសយ៉ាងហោចជាង១០ទៀតដែរ។ មូលហេតុដែលពិភពលោកទាំងមូលភ័យព្រួយខ្លាំងអំពីវា គឺព្រោះតែវីរុសបំប្លែងថ្មីនេះ […]