ព័ត៌មានអន្តរជាតិ

ជប៉ុនប្រកាសបង្កើនការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ រហូតដល់៦០លានដូស

Khmerpress September 23, 2021 23/09/2021

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៉ីហ៉ីដេ (Yoshihide Suga) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលតាមរយៈវីដេអូមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបង្កើនការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនទ្វេដង ដល់ប្រទេសដែលខ្វះខាត គឺប្រមាណ៦០លានដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ទី២៣ ខែកញ្ញា ឆ្នាំ២០២១។ ការសន្យានេះ បានបន្ថែមពីលើកិច្ចព្រមព្រៀងពីមុន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៣០លានដូស និងទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលដឹកនាំដោយសម្ព័ន្ធភាពវ៉ាក់សាំងអន្តរជាតិ GAVI និងអង្គការសុខភាពពិភពលោក (WHO)។ លោក Yoshihide Suga បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំកំពូលនោះថា «ប្រទេសជប៉ុន បានផ្ដល់វ៉ាក់សាំងចំនួន ២៣លានដូសដល់ ប្រទេស និងតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោករួចហើយ ដែលបានក្លាយជាប្រទេស ដែលបានផ្តល់វ៉ាក់សាំងដ៏ធំបំផុតទី៣ នៅលើពិភពលោក»។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៦៨១,១២០ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,២៧៦នាក់ និងអ្នកជាសះស្បើយ ១,៦០៣,៨៣៣នាក់ ខណៈប្រហែល […]

នាយកក្រុមហ៊ុន Moderna មើលឃើញថា វិបត្តិកូវីដ១៩ អាចនឹងចប់ក្នុងពេល១ឆ្នាំទៀត ដោយសារកំណើននៃការផលិតវ៉ាក់សាំង

Khmerpress September 23, 2021 23/09/2021

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Moderna លោក ស្ទេហ្វាន បាស៊ែល (Stephane Bancel) បានយល់ឃើញថា វិបត្តិជំងឺ COVID-19 អាចនឹងចប់ក្នុងរយៈពេល១ឆ្នាំទៀត ដោយសំអាងថា កំណើននៃការផលិតវ៉ាក់សាំង បាននិងកំពុងជួយធានាដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។ លោក បាស៊ែល បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើអ្នកក្រឡេកមើល ការពង្រីកសមត្ថភាពផលិតវ៉ាក់សាំង ក្នុងរយៈពេល៦ខែកន្លងទៅនេះ គឺនៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ អាចមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់មនុស្សរាល់គ្នានៅលើផែនដីនេះ។ រីឯការចាក់ដូសជំរុញក៏គួរតែអាចទៅរួច តាមតម្រូវការផងដែរ»។ នៅពេលអ្នកសារព័ត៌មានសួរថា តើអ្វីៗអាចនឹងត្រឡប់ទៅរកភាពប្រក្រតីវិញ ក្នុងពាក់កណ្តាលឆ្នាំក្រោយមែនឬទេ លោកនាយកក្រុមហ៊ុន Moderna បានឆ្លើយតបថា «គិតចាប់ពីឥឡូវទៅ គឺខ្ញុំសន្និដ្ឋានថា ១ឆ្នាំទៀត»។ គួរបញ្ជាក់ថា យោងតាមទិន្នន័យនៃវែបសាយ ourworldindata គិតត្រឹមពេលនេះ ៤៣.៧ភាគរយ នៃប្រជាជនទាំងអស់នៅលើពិភពលោក ទទួលបានការចាកវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 យ៉ាងហោច១ដូស ខណៈបើរាប់ជាដូសគឺវ៉ាក់សាំងជាង ៦ពាន់លានដូស ត្រូវបានចាក់ […]

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាតជាបន្ទាន់លើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech

Khmerpress September 23, 2021 23/09/2021

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech ហើយអ្នកដែលមានសិទ្ធិទទួលបានដូសទី៣ ត្រូវតែមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ ឬអ្នកដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ឬប្រឈមនឹងជំងឺ COVID-19 ជាប្រចាំ។ ជម្រាបផងដែរថា រដ្ឋាភិបាលអាមេរិកបានប្រកាសពីផែនការកាលពីខែមុនថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងដូសទី៣ ដោយនិយាយថា ប្រសិទ្ធភាពនៃវវ៉ាក់សាំងបង្ការជំងឺ COVID-19 ទំនងជាថយចុះទៅតាមពេលវេលា។ កាលពីសប្តាហ៍មុនក្រុមអ្នកជំនាញរបស់ FDA ក៏បានណែនាំការចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សចាស់ និងក្រុមដែលមានហានិភ័យខ្ពស់ ដោយផ្អែកលើអត្ថប្រយោជន៍ច្រើនជាងហានិភ័យរបស់វ៉ាក់សាំង ហើយក្រុមដែលមានហានិភ័យខ្ពស់ រួមមានបុគ្គលិកថែទាំសុខភាព គួរតែទទួលបានវ៉ាក់សាំងដូសទី៣។ FDA ក៏បាននិយាយដែរថា វ៉ាក់សាំងបង្ការដូសទី៣ នឹងត្រូវបានផ្ដល់ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំង Pfizer យ៉ាងហោចណាស់ ៦ខែ ពីការចាក់លើកទី២ ។ រំលឹកដែរថា FDA ក៏បានផ្តល់ការយល់ព្រមពេញលេញដល់ Pfizer ហើយការអនុញ្ញាតឱ្យប្រើគ្រាអាសន្នលើដូសទី៣ នឹងអនុញ្ញាតឱ្យវាអាចប្រើបានក្នុងពេលមានអាសន្នសុខភាពសាធារណៈ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១១,៥២៧ករណី» និងបាត់បង់ជីវិត ២៣៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress September 23, 2021 23/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៥២៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៤៣៥នាក់។ ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៣៦នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧១៨,៩៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៨៧,២៦២នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៧,៧៨១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្រ្តាលីជំរុញឲ្យក្រុមហ៊ុន Pfizer ស្នើសុំការអនុម័ត សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារអាយុចាប់ពី៥ឆ្នាំ ឡើងទៅ

Khmerpress September 22, 2021 22/09/2021

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋមន្ត្រីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ទៅ ១១ឆ្នាំ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីការធ្វើតេស្តសាកល្បងបានរកឃើញថា វ៉ាក់សាំងនេះអាចបង្កើតអង្គបដិប្រាណខ្លាំង ក្នុងកម្រិតស្មើគ្នាចំពោះកុមារ ដូចក្រុមក្មេងវ័យជំទង់ និងមនុស្សពេញវ័យដែរ។ លោក Greg Hunt បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅកាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Pfizer ប្រចាំប្រទេសអូស្រ្តាលី និងនូវែលសេឡង់ លោកស្រី Anne Harris ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំបូន្មានរបស់អ្នកដែលថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង Pfizer កំពុងបង្ហាញពីភាពល្អប្រសើរចំពោះកុមារអាយុក្រោម ១២ឆ្នាំ។ ខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រុមហ៊ុន […]

ថៃគ្រោងដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដនៅតាមហាងលក់ទំនិញទូទៅដើម្បីផ្តល់ភាពងាយស្រួលឲ្យពលរដ្ឋទិញយកទៅធ្វើតេស្តនៅផ្ទះដោយខ្លួនឯង

Khmerpress September 22, 2021 22/09/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងអនុញ្ញាតឲ្យមានការដាក់លក់នូវឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ នៅគ្រប់ហាងលក់ទំនិញទូទៅ ដើម្បីផ្តល់ភាពស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញយកឧបករណ៍នេះទៅធ្វើតេស្តនៅផ្ទះដោយខ្លួនឯង។ គួរបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះការស្វែងរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ពោលគឺគេអាចរកទិញបានតែនៅក្នុងមន្ទីរពេទ្យឬឱសថស្ថានធំៗប៉ុណ្ណោះ។​ ចំពោះការដាក់លក់ទៀតសោធគឺភាគច្រើនគេតែងដាក់លក់ឧបរកណ៍ធ្វើតេស្តជាកញ្ចប់ដែលមានចំនួនច្រើនៗ ខណៈការលក់រាយគឺមិនសូវមាននោះទេ។ លោក Thongchai Keeratihattayakorn ដែលជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈថៃបានឲ្យដឹងថា សំណើសុំការអនុញ្ញាតខាងលើនេះត្រូវបានបញ្ជូនទៅដល់គណៈកម្មការគ្រប់គ្រងសម្ភារៈបរិក្ខាពេទ្យហើយ ខណៈគេរំពឹងថាការអនុម័តជាផ្លូវការអាចនឹងកើតមាននៅត្រឹមចុងខែកញ្ញានេះផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅពេលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ត្រូវបានដាក់លក់តាមហាងលក់ទំនិញទូទៅនោះគឺវានឹងផ្តល់ភាពងាយស្រួលមែនទែនសម្រាប់ប្រជាពលរដ្ឋ ដោយពួកគេអាចរកទិញឧបករណ៍ធ្វើតេស្តបានយ៉ាងឆាប់រហ័សក្រោយសង្ស័យថាបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩ ហើយម្យ៉ាងទៀតពួកគេក៏អាចទិញជាទំនិញរាយបានផងដែរ ពោលគឺអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ តាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា គិតត្រឹមពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩ ចំនួន ៦,៧លានគ្រឿង ត្រូវគេចែកចាយនៅទូទាំងប្រទេសថៃរួចហើយ ខណៈអាជ្ញាធរក៏កំពុងព្យាយាមចែកចាយឧបរកណ៍នេះឲ្យបានកាន់តែច្រើនជាងនេះទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

អ្នកវិទ្យាសាស្រ្តសិង្ហបុរីរកឃើញពីវិធីកែច្នៃសម្បកទុរេនឲ្យក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព

Khmerpress September 22, 2021 22/09/2021

សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា មានអ្នកវិទ្យាសាស្រ្តសិង្ហបុរីមួយក្រុមបានរកឃើញពីវិធីកែច្នៃសម្បកផ្លែទុរេនឲ្យក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានរកឃើញពីវិធីដ៏អស្ចារ្យនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅក្នុងសាកលវិទ្យាល័យ Nanyang Technological ដែលជាសាកលវិទ្យាបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតមួយប្រចាំនៅក្នុងប្រទេសសិង្ហបុរីផងដែរ។ បើតាមលោក William Chen ដែលជាប្រធានដឹកនាំគម្រោងកែច្នៃកាកសំណល់ខាងលើនេះបានឲ្យដឹងថា ជាមធ្យមពលរដ្ឋសិង្ហបុរីបានបរិភោគទុរេនប្រមាណជា ១២លានផ្លែក្នុងមួយច្នាំ ដែលវាអាចបង្កើតឲ្យមានកាកសំណល់យ៉ាងច្រើននៅក្នុងសង្គម។ ហេតុដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្រ្តបានផ្តើមមានគំនិតកែច្នៃកាកសំណល់ទាំងនោះដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងសង្គមផង និងដើម្បីទទួលបានរបស់មានប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ផង។ ចំពោះរបៀបនៃការធ្វើវិញគឺដំបូងឡើយគេត្រូវយកសម្បកទុរេនយកទៅសម្ងួតនៅក្នុងម៉ាស៊ីនជាមុនសិន ក្រោយមកគេក៏កិនវាឲ្យក្លាយជាម្សៅ​ រួចហើយគេបានលាយម្សៅទាំងនោះជាមួយនឹងសារធាតុជាច្រើនផ្សេងទៀតដើម្បីឲ្យវាក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark

ទីក្រុងមួយរបស់ប្រទេសចិនបានឈានដល់ការបិទខ្ទប់សារជាថ្មី បន្ទាប់ពីបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ

Khmerpress September 22, 2021 22/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីក្រុង Harbin ភាគពាយ័ព្យប្រទេសចិន ដែលមានប្រជាជនប្រមាណ ១០ លាននាក់ បានឈានដល់ការបិទខ្ទប់ទីក្រុងម្ដងទៀត បន្ទាប់ពីបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ជាលើកដំបូងបំផុត ចាប់តាំងពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ គណៈកម្មការសុខភាពជាតិបាននិយាយនៅថ្ងៃពុធនេះថា ករណីក្នុងស្រុកថ្មីចំនួន ៣ ក្នុងចំណោម ១៦ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសចិនសម្រាប់ថ្ងៃអង្គារ គឺត្រូវបានរកឃើញនៅក្រុង Harbin ខេត្តហៃឡុងជាំងនេះផ្ទាល់។ ទីក្រុង Harbin ដែលតំបន់ត្រជាក់បំផុតមួយនៅប្រទេសចិនអំឡុងពេលរដូវរងា បានប្រកាសភ្លាមៗឱ្យប្រជាជនរបស់ខ្លួនកុំចាកចេញពីទីក្រុង លុះត្រាតែមានហេតុផលចាំបាច់ប៉ុណ្ណោះ។ ចំណែកឯទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា កន្លែងបិទជិតដូចជា៖ រោងកុន កន្លែងហាត់ប្រាណ និងកន្លែងលេងម៉ាចុងត្រូវបានបិទទ្វារ ហើយកន្លែងទេសចរណ៍ត្រូវបានបញ្ជាឱ្យដាក់កំហិតចរាចរណ៍អ្នកទេសចរ មកនៅត្រឹមពាក់កណ្តាលនៃចំនួនធម្មតាវិញ។ ទូរទស្សន៍រដ្ឋក៏បាននិយាយនៅល្ងាចថ្ងៃអង្គារនេះដែរថា ទីក្រុង Harbin ក៏នឹងផ្អាកថ្នាក់រៀនសម្រាប់សាលាមត្តេយ្យ សាលាបឋមសិក្សា និងវិទ្យាល័យ រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃពុធនេះតទៅ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

ថៃ ត្រៀមបើកដំណើរការរោងកុន និងកន្លែងកម្សាន្តនៅទូទាំងប្រទេសឡើងវិញ បើទោះបីជាករណីឆ្លងប្រចាំថ្ងៃនៅច្រើនក៏ដោយ

Khmerpress September 22, 2021 22/09/2021

ក្រសួងសុខាភិបាលថៃ នឹងស្នើឱ្យបើកឡើងវិញនូវអាជីវកម្មមួយចំនួនទៀតនៅទូទាំងប្រទេស នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ជាមួយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ។ វេជ្ជបណ្ឌិត Apisamai Srirangsan អ្នកនាំពាក្យរងរបស់ CCSA បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រសួងសង្ឃឹមថា អាជីវកម្មជាច្រើនទៀតដូចជា រោងកុន និងកន្លែងកម្សាន្ត អាចត្រូវបានបើកជាបណ្តើរៗ នៅទូទាំងប្រទេស។ ប៉ុន្តែទោះយ៉ាងណា លោកស្រីបាននិយាយថា កន្លែងទាំងនេះនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប្រសិនបើប្រតិបត្តិករមានវិធានការសុវត្ថិភាពទាំងអស់នៅនឹងកន្លែង ហើយអាចធានាថាគ្មានការឆ្លងមេរោគណាមួយនឹងផ្ទុះឡើងនៅពេលបើកដំណើរការ។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីចំនួន ១០,៩១៩ ករណី និងមានអ្នកបាត់បង់ជិវីតចំនួន ១៤៣ នាក់ទៀតក្នុងរយៈពេល ២៤ម៉ោង៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

ក្រុមហ៊ុន៖ វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាពបង្ការជំងឺកូវីដ១៩ រហូតដល់៩៤% ក្រោយចាក់ដូសជំរុញនៅពីរខែបន្ទាប់

Khmerpress September 22, 2021 22/09/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Johnson & Johnson បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនកើនរហូតដល់ ៩៤% នៅពេលដែលការដូសជំរុញត្រូវបានចាក់នៅពីរខែ បន្ទាប់ពីដូសដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ លោក Mathai Mammen ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឃន៍សកលរបស់ក្រុមហ៊ុម Johnson & Johnson បាននិយាយនៅក្នុងសេចក្តីប្រកាសថា មានភស្តុតាងជាក់ស្តែងជាច្រើន ក៏ដូចជាការស្រាវជ្រាវដំណាក់កាលទី៣ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង Johnson & Johnson តែមួយដូសអាចផ្តល់នូវការការពារដ៏រឹងមាំ និងយូរអង្វែងមិនឲ្យអ្នកជំងឺកូវីដ១៩ ចូលមន្ទីរពេទ្យ។ លើសពីនេះទិន្នន័យសាកល្បងដំណាក់កាលទី៣ ក៏បានបញ្ជាក់បន្ថែមទៀត វ៉ាក់សាំងនេះអាចបង្ការមិនឲ្យអ្នកជំងឺឈឺស្លាប់។ ទន្ទឹមនឹងនេះ បើយោងតាមការសិក្សាដំណាក់កាលទី៣ ដដែលនេះបានឲ្យដឹងទៀតថា ការចាក់ដូសជំរុញក្នុងរយៈពេល ២ខែបន្ទាប់ វាមានប្រសិទ្ធភាព១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ និង ៩៤ ភាគរយប្រឆាំងនឹងករណីឆ្លងចេញជារោគសញ្ញា៕ ផ្តល់សិទ្ធិដោយ៖ freshnews