ព័ត៌មានអន្តរជាតិ

BREAKING: កូរ៉េខាងជើងបាញ់តេស្តមីស៊ីលចង្អុលប្រាប់ទិស ក្នុងរយៈចម្ងាយឆ្ងាយ ប្រកបដោយជោគជ័យ

Khmerpress September 13, 2021 13/09/2021

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។ គួរបញ្ជាក់ថា កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះម្តងរួចមកហើយដែរ កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមាន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ ការធ្វើតេស្តលើកនេះត្រូវបានគេមើលឃើញថា ជាការរំលឹកដល់ដំណើរជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៩ ដែលកូរ៉េខាងជើងធ្លាប់បានធ្វើ ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ ដោយឡែកកាសែត Rodong […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១១,៤៧៨ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៦១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress September 13, 2021 13/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៤៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៦,១៥៨នាក់។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៦១នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦១៣,៣៧៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៧៤,៩៥៧៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១៥,២៧៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសចិន ប្រកាសបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ

Khmerpress September 11, 2021 11/09/2021

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ និងបរិច្ចាគថវិកា ១០០លានដុល្លារអាមេរិកដល់ COVAX។ ប្រធានាធិបតីរូបនេះ បានធ្វើសេចក្តីប្រកាសនៅទីក្រុងប៉េកាំង ខណៈថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៣ តាមរយៈវីដេអូថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំនេះ។ លោកបានបន្តថា ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២ពាន់លានដូស ដល់ពិភពលោកនៅចុងឆ្នាំនេះ។ គួរឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១ពាន់លានដូសរួចហើយ ដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០ ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

ប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់លើវ៉ាក់សាំង Hayat Vax របស់ប្រទេសអារ៉ាប់រួម ដែលមានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងជំងឺកូវីដ១៩

Khmerpress September 11, 2021 11/09/2021

ប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំង Hayat Vax ដែលផលិតនៅប្រទេសអារ៉ាប់រួម ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងលើមនុស្សនាពេលកន្លងមក។ វាជាប្រភេទវ៉ាក់សាំងត្រូវការចាក់ ២ដង ហើយត្រូវមានគម្លាតចាក់ពីដូសទី១ រយៈពេល ១៤ថ្ងៃ។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា វ៉ាក់សាំង Hayat-Vax ត្រូវបានអនុម័តដោយផ្អែកលើឯកសារ ដែលបង្ហាញពីគុណភាព និងប្រសិទ្ធភាពរបស់វា ដែលបញ្ជូនដោយក្រុមហ៊ុន Vimedimex Pharmaceutical JSC របស់ប្រទេសវៀតណាម។ កន្លងមកក្រុមហ៊ុន Vimedimex Pharmaceutical JSC ត្រូវបានស្នើសុំឱ្យធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីវាយតម្លៃស្តង់ដារសុវត្ថិភាពនៃវ៉ាក់សាំង និងគុណភាពនៃដូសនីមួយៗ នៅពេលនាំចូលទៅប្រទេសវៀតណាម។ ក្រុមហ៊ុន Vimedimex Pharmaceutical JSC ក៏នឹងទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ក៏ដូចជាសហការជាមួយអ្នកផលិតវ៉ាក់សាំង ដើម្បីទទួលបានវ៉ាក់សាំងតាមការបញ្ជារបស់ក្រសួង។ ក្រៅពី Hayat Vax វៀតណាមក៏បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦ រួមមាន AstraZeneca, Pfizer, Moderna, Johnson & Johnson, Vero […]

ថៃ៖ មនុស្សជាង ១៥,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥៣នាក់បានបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress September 11, 2021 11/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,១៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៤៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧២៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៧២១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣៦៨,១៤៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,១៧៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២១៦,១១២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុងហូជីមិញ មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម គ្រោងបើកដំណើរការទាំងស្រុងឡើងវិញនៅខែមករាខាងមុខនេះ

Khmerpress September 11, 2021 11/09/2021

ទីក្រុងហូជីមិញ មានគម្រោងបើកសកម្មភាពទាំងអស់បន្ទាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ ទោះបីសេវាកម្មកម្សាន្តមួយចំនួននឹងត្រូវបានដាក់កម្រិតចំពោះមនុស្សដែលទទួលថ្នាំបង្ការពេញលេញក៏ដោយ។ នៅក្នុងកិច្ចប្រជុំមួយជាមួយសហគមន៍ធុរកិច្ចនៅថ្ងៃសុក្រ ទីក្រុងនេះបានបង្ហាញពីផែនការបើកជាបីដំណាក់កាលសម្រាប់មនុស្សពីរក្រុម បន្ទាប់ពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំនេះ។ ក្នុងនោះក្រុមទី១ ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ផលិតអង្គបដិប្រាណបានគ្រប់គ្រាន់ ហើយអ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនឹងត្រូវផ្តល់ប័ណ្ណបៃតង។ ចំពោះ ក្រុមទី២ អ្នកដែលទទួលបានវ៉ាក់សាំងការពារតែមួយដូស និងបានផលិតអង្គបដិប្រាណបានខ្លះៗ នឹងត្រូវផ្តល់ប័ណ្ណពណ៌លឿង។ ជាមួយគ្នានេះ នៅដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែតុលា អាជីវកម្មខារ៉ាអូខេ និងហាងម៉ាស្សា ក្លឹប បា រង្គសាល កន្លែងទទួលទានអាហារ កន្លែងកីឡា និងកន្លែងកម្សាន្ត រោងកុននិងមជ្ឈមណ្ឌលលក់ទំនិញនឹងនៅតែត្រូវបានបិទ។ អ្នកកាន់ប័ណ្ណបៃតងអាចចូលរួមក្នុងសេវាកម្មផ្សេងទៀតទាំងអស់ ហើយអ្នកកាន់ប័ណ្ណពណ៌លឿងនឹងត្រូវធ្វើតេស្តកូវីដអវិជ្ជមានបន្ថែម ដើម្បីចូលរួមសកម្មភាពផ្សេងៗ។ ដោយឡែកអង្គភាព អាជីវកម្មដែលមាននិយោជិតទាំងអស់ជាអ្នកកាន់ប័ណ្ណបៃតង អាចដំណើរការសេវាកម្មទាំងអស់បាន លើកលែងតែក្រុមហ៊ុនដែលនៅតែត្រូវបានហាមឃាត់។ ដំណាក់កាលទី២ ចន្លោះថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ ទីក្រុងនេះត្រូវបានគេរំពឹងថា នឹងបើកសេវាកម្មបន្ថែមដល់អ្នកកាន់ប័ណ្ណបៃតង។ […]

ថៃគ្រោងចាក់វ៉ាក់សាំង Pfizer ទៅកាន់កូនសិស្សអាយុ ១២-១៧ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយពួកគេយល់ព្រមទទួលយកហានិភ័យផ្សេងៗដែលអាចកើតមានក្រោយពេលចាក់

Khmerpress September 11, 2021 11/09/2021

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩នៃប្រទេសថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា អាជ្ញាធរថៃគ្រោងនឹងចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ទៅកាន់ក្រុមកូនសិស្សសាលាដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយរបស់ក្រុមកូនសិស្សទាំងនោះយល់ព្រមទទួលយកហានិភ័យណាមួយដែលអាចកើតឡើងដោយយថាហេតុក្រោយពេលចាក់វ៉ាក់សាំងរួច។ គួរម្លឹកថា នាពេលកន្លងមកធ្លាប់មានការរកឃើញថា មានករណីអ្នកកើតជំងឺរលាកសាច់ដុំបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ឬ Moderna រួចហើយអ្នកដែលងាយនឹងកើតមានបញ្ហានេះទៀតសោធ គឺក្រុមពលរដ្ឋជាបុរស ឬយុវវ័យ។ យ៉ាងណាក្តី ករណីកើតមានជំងឺនេះគឺជារឿងកម្របំផុត ពោលគឺស្ថិតក្នុងកម្រិតមិនដល់ ១ករណីផង ក្នុងចំណោមពលរដ្ឋ ១លាននាក់។ បើទោះជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរថៃនៅតែគោរពគោលការណ៍ចាក់វ៉ាក់សាំងដោយការស័្មគ្រចិត្ត ពោលគឺការចាក់វ៉ាក់សាំងជូនក្រុមសិស្សសាលាវ័យក្មេងទាំងនេះត្រូវតែមានការយល់ព្រមពីសំណាក់ឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេជាមុនសិន ដើម្បីបញ្ជាក់ថាពួកគាត់នឹងទទួលយកបញ្ហាផ្សេងៗក្នុងករណីដែលវាអាចកើតមានចំពោះកូនៗពួកគាត់ក្រោយពេលចាក់វ៉ាក់សាំងរួច។ បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានបញ្ជាក់ថា ប្រសិនបើគ្មានបញ្ហាជំទាស់ទេគឺយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកូនសិស្សសាលានេះអាចនឹងត្រូវចាប់ផ្តើមនៅខែក្រោយ​​ ហើយគេត្រូវការពេលវេលាចន្លោះពី ៣-៤ សប្តាហ៍ប៉ុណ្ណោះដើម្បីបញ្ចប់យុទ្ធនាការមួយនេះ។ គួរបញ្ជាក់ផងដែរថា នៅខែក្រោយនេះប្រទេសថៃនឹងទទួលបានវ៉ាក់សាំងសរុបចំនួន ២៤លានដូស ដោយក្នុងនោះមានវ៉ាក់សាំង AstraZeneca vaccine មានចំនួន ១០ លានដូស វ៉ាក់សាំង Pfizer […]

WHO៖ «ពិភពលោកអាចនឹងបន្តរស់នៅជាមួយ កូវីដ-១៩ ជាច្រើនឆ្នាំទៅមុខទៀត»

Khmerpress September 11, 2021 11/09/2021

(កូប៉ិនហាក)៖ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក ហានស៍ ក្លាហ្គ (Hans Kluge) នៅថ្ងៃសុក្រសប្ដាហ៍នេះបានបង្ហាញពី គំនិតទុទិដ្ឋិនិយមលើសមត្ថភាពរបស់វ៉ាក់សាំង ក្នុងការលុបបំបាត់ជំងឺឆ្លងរាតត្បាតសកល COVID-19 ខណៈវីរុសបំប្លែងថ្មីកំពុងបំផ្លាញក្ដីសង្ឃឹម នៃបង្កើតប្រព័ន្ធភាពសុំាសមូហភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។ លោក Hans Kluge ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយដោយបន្ថែមថា ពិភពលោកអាចនឹងបន្តរស់នៅជាមួយ COVID-19 ជាច្រើនឆ្នាំទៅមុខទៀត ហើយក្រុមមន្ត្រីសុខាភិបាលនានា កំពុងកែប្រែយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ពួកគេឡើងវិញ ក្នុងនោះរួមមានទាំងការចាក់ដូសជំរុញ ឬដូសទី ៣ ផងដែរ។ កាលពីខែឧសភាកន្លងទៅ លោក Hans Kluge ផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា ការឆ្លងរាលដាល COVID-19 នឹងត្រូវបានបិទបញ្ចប់នៅពេលដែលពិភពលោក សម្រេចបាននូវប្រព័ន្ធភាពសុំាជាសមូហភាពយ៉ាងតិច ៧០ភាគរយ តាមរយៈការចាក់វ៉ាក់សាំង។ តែនៅពេលត្រូវបានសាកសួរជាថ្មីដោយអ្នកសារព័ត៌មានថា តើតួលេខនេះនៅតែស្ថិតនៅក្រោមគោលដៅ ឬក៏ថាតើមនុស្សម្នាបន្ថែមទៀត ចាំបាច់ចាក់វ៉ាក់សាំងដែរ ឬក៏យ៉ាងណា? លោក Kluge បានទទួលស្គាល់ថា […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១៣,៣២១ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៧៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 11, 2021 11/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១៣,៣២១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៧,៥៣៩នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៧៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥៨៩,៤១៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៥០,៩២១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១៤,៧៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី ស្វាគមន៍ជើងហោះហើរដំបូងក្រោមគម្រោង «មិនធ្វើចត្តាឡីស័ក» បន្ទាប់ពីប្រកាសត្រៀមខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩

Khmerpress September 10, 2021 10/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរ ១០០ នាក់មកពីប្រទេសអាឡឺម៉ង់ធ្វើដំណើរក្រោមគម្រោង »មិនធ្វើចត្តាឡីស័ក» បានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៨ ខែកញ្ញា។ ជើងហោះហើរ SQ325 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានកត់សម្គាល់ការចាប់ផ្តើមនៃគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។ អ្នកដំណើរដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងធ្វើតេស្តរហូតដល់ទៅ ៤ដង នៃការធ្វើតេស្ត PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀត ដែលបានកំណត់ដូចជា ជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។ លោក Steven Ler ប្រធានសមាគមជាតិភ្នាក់ងារទេសចរណ៍សិង្ហបុរីបាននិយាយថា ជើងហោះហើរដំបូងក្រោមគម្រោង VTL គឺជារបកគំហើញមួយដ៏សំខាន់ក្រៅពីគម្រោងធ្វើដំណើរបែបពពុះ (travel bubble) ជាមួយទីក្រុងហុងកុងដែលមិនទទួលបានជោគជ័យ ៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus