ព័ត៌មានអន្តរជាតិ

បើកទ្វារទទួលភ្ញៀវទេសចរមិនបានប៉ុន្មាន ឥឡូវកោះភូកេតត្រូវបិទទ្វារបណ្ដោះអាសន្នវិញ ដោយសារការកើនឡើងនៃជំងឺកូវីដ១៩

Khmerpress July 30, 2021 30/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អភិបាលខេត្តភូកេតបានបញ្ជាឱ្យបិទទ្វារកោះទាំងមូល ដោយមិនឱ្យមានភ្ញៀវទេសចរមកពីខែត្តផ្សេងៗអាចចូលមកបានទៀតទេ ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តទៅ ខណៈដែលជោគវាសនានៃគម្រោងភូកេត Sandbox នៅមិនទាន់ត្រូវបានគេកំណតនៅឡើយទេ។ បទបញ្ជាថ្នាក់ខេត្តដែលត្រូវបានចុះហត្ថលេខាដោយអភិបាលខេត្តលោក Narong Woonciew មួយនេះ ក៏នឹងតម្រូវឱ្យមានការហាមឃាត់មនុស្សទូទៅដែលមិនមែនជាអ្នករស់នៅក្នុងខេត្ត ហើយអាចលើកលែងបានតែការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់សិស្ស និងសេវាកម្មវេជ្ជសាស្ត្របន្ទាន់ប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋនៅតែត្រូវការការបញ្ជាក់ពីលទ្ធផលអវិជ្ជមានជំងឺ COVID-19 ឬ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ឆ្លើយតបនឹងបញ្ហានេះដែរ នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃបាននិយាយថា ពួកគេនឹងធ្វើការត្រួតពិនិត្យស្ថានភាពនៅក្នុងខេត្តចំនួន ២ សប្ដាហ៍ ហើយបន្ទាប់មកទៀតពួកគេនឹងសម្រេចចិត្តថា ខេត្តអាចបន្ដគម្រោងភូកេត Sandbox តទៅទៀតបានឬទេ។ ភាពស្ទាក់ស្ទើរនៅក្នុងការបន្ដគម្រោង Sandbox របស់កោះភូកេត គឺបន្ទាប់ពីខេត្តនេះបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ច្រើនជាង ៣០ ករណី ប៉ុន្តែនាយកដ្ឋានបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានចូលមកខេត្តនេះទាំង ១២,៣៩៥ នាក់ ពួកគេទើបតែរកឃើញមានករណីជំងឺ COVID-19 ច្រើនជាង ៣០ ករណី ហើយអ្នកជំងឺត្រូវបានគេរកឃើញទាន់ពេល […]

ថៃរាយការណ៍ពីអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១៧,៣៤៥នាក់, បាត់បង់ជីវិត ១១៧នាក់ នៅព្រឹកថ្ងៃសុក្រនេះ

Khmerpress July 30, 2021 30/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៧,៣៤៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៦៦៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៨១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,៦៧៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៧៨,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៧៩នាក់ និងអ្នកជាសះស្បើយ ៣៨១,១៧០នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) […]

BREAKING: ព្រឹកនេះវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន៤,៩៩២ករណី និងស្លាប់១៥៩នាក់បន្ថែមទៀត, សរុបអ្នកបាត់បង់ជីវិតកើនដល់១០២២នាក់

Khmerpress July 30, 2021 30/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ (សម្រាប់ព្រឹកនេះ) នៃជំងឺកូវីដ១៩ ចំនួន ៤,៩៩២ករណី និងស្លាប់១៥៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់សរុប ១០២២នាក់ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជា ចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ២,៧៤០នាក់។ បើតាមអាជ្ញាធរសុខាភិបាលវៀតណាម អ្នកស្លាប់ ១៥៩នាក់បន្ថែមទៀត នៅចន្លោះពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ក៏ត្រូវបានរាយការណ៍ផងដែរ។ សរុបមកវិញ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៣៣,៤០៥នាក់ ក្នុងនោះជាសះស្បើយ ៣១,៧៨០នាក់ និងស្លាប់ ១,០២២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

មីយ៉ាន់ម៉ាចាក់វ៉ាក់សាំងឲ្យអ្នកទោសរាប់រយនាក់ ដើម្បីទប់ស្កាត់ការផ្ទុះកូវីដ-១៩ នៅក្នុងពន្ធនាគារ

Khmerpress July 29, 2021 29/07/2021

(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យដល់អ្នកទោសជាង ៦០០នាក់ នៅក្នុងពន្ធនាគារសំខាន់មួយ ដើម្បីទប់ទល់ការផ្ទុះករណីឆ្លងជំងឺ ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស ក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។ គ្រាន់តែថ្ងៃពុធម្សិលមិញនេះប៉ុណ្ណោះ ករណីឆ្លង COVID-19 ទូទាំងប្រទេសសរុបជិត ៥,០០០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ៣៥៦នាក់បាត់បង់ជីវិត។ យ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកសុខាភិបាល និងក្រុមការងារបូជាសពបានអះអាងថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺមានច្រើនជាង តួលេខដែលត្រូវបានប្រកាសជាផ្លូវការនេះទៅទៀត។ បើតាមអាជ្ញាធរមីយ៉ាន់ម៉ា ក្រៅពីការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនទូទៅ និងអ្នកទោសនៅតាមពន្ធនាគារ ពួកគេក៏កំពុងរៀបចំកសាង ទីកន្លែងបូជាសពតាមស្តង់ដាចំនួន ១០ ទីតាំងបន្ថែមទៀតផងដែរ នៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលនឹងអាចមានលទ្ធផលបូជាសពបានជាង ៣,០០០សព ក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុប ២៨៤,០៩៩ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨,២១០នាក់ និងជាសះស្បើយវិញ ១៩៧,៩៩៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ មីយ៉ាន់ម៉ាទើបសម្រេចបាន ៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ១.៥៣លាននាក់ […]

អ្នកជំងឺច្រើនពេក ថៃសម្រេចប្រើរថភ្លើងពិសេស ដឹកអ្នកជំងឺកូវីដពីទីក្រុងបាងកកឲ្យទៅព្យាបាលនៅតាមខេត្តវិញ

Khmerpress July 29, 2021 29/07/2021

ថៃ៖ ប្រតិបត្តិករផ្លូវដែកគ្រប់គ្រងដោយរដ្ឋថៃ (SRT) បានសម្រេចដាក់ឲ្យប្រើប្រាស់រថភ្លើងពិសេសមួយ សម្រាប់ដឹកអ្នកជំងឺ COVID-19 កម្រិតមធ្យម ឬកម្រិតស្រាល ដែលចង់ត្រឡប់ទៅព្យាបាលជំងឺនៅតាមផ្ទះរបស់ពួកគេនៅឯខេត្តវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ អភិបាលរបស់ SRT គឺលោក Nirut Maneephan បាននិយាយកាលពីថ្ងៃពុធថា ក្រសួងដឹកជញ្ជូននឹងផ្តល់រថភ្លើងបន្ថែមទៀតដើម្បីជួយសម្រួលដល់កិច្ចការនេះ ហើយការដឹកជញ្ជូនអ្នកជំងឺ COVID-19 ដំបូងគេ គឺចេញស្ថានីយ Rangsit ទៅកាន់ខេត្ត Ubon Ratchathani ជាមួយនឹងអ្នកជំងឺចំនួន ១៣៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។ នៅតាមផ្លូវទៅកាន់គោលដៅ ផ្លូវរថភ្លើងក៏បានឈប់នៅតាមស្ថានីយ៍មួយចំនួនក្នុងខេត្ត Nakhon Ratchasima, Buri Ram, Surin និង Si Sa Ket ដើម្បីឱ្យអ្នកជំងឺអាចចុះចតសម្រួលឥរិយាបថបាន។ ពួកគេត្រូវបានស្វាគមន៍ដោយមន្រ្តីសុខាភិបាល ហើយបន្ទាប់មកទៀតនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅតាមខេត្តរបស់ពួកគេ។ SRT គ្រោងនឹងដាក់សេវាកម្មដូចគ្នាទៅកាន់គោលដៅផ្សេងៗទៀត ដូចជាទៅកាន់ភាគឦសានខាងជើង ភាគខាងជើង និងខាងត្បូងរបស់ប្រទេសថៃ។ យ៉ាងណាក៏ដោយសេវាកម្មបន្ទាប់ទៀតរបស់រថភ្លើងនេះ នៅមិនទាន់ត្រូវបានប្រកាសពីកាលបរិច្ឆេទនៅឡើយទេ៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍

BREAKING: កំណត់ត្រាថ្មីនៅថៃ! រកឃើញអ្នកឆ្លងកូវីដ-១៩ជាង «១៧,៦០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ «១៦៥នាក់ទៀតបាត់បង់ជីវិត» ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress July 29, 2021 29/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៤០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៦៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៧៩៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) […]

លោក ឌូតឺតេ៖ «បើអ្នកមិនចង់ជួយប្រទេសនេះ ដោយការចាក់វ៉ាក់សាំង ដូច្នេះសូមកុំចេញពីផ្ទះ»

Khmerpress July 29, 2021 29/07/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង ខណៈប្រទេសរបស់លោកកំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យជំងឺឈឺធ្ងន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។ លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាមួយ ដោយសម្តែងការព្រួយបារម្ភចំពោះវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងពិភពលោកនោះថា «យើងនឹងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង»។ ដោយការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ វាត្រូវបានផ្តល់អាទិភាពដល់ក្រុមបុគ្គលិកថែទាំសុខភាព ក្រុមមនុស្សចាស់ ក្រុមមនុស្សដែលមានសុខភាពមិនល្អស្រាប់ និងក្រុមមនុស្សពេញវ័យដែលគ្រប់អាយុធ្វើការ។ លោក Duterte ក៏បានបញ្ជាឱ្យមេភូមិ រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងនោះ មិនឲ្យចាកចេញពីផ្ទះផងដែរ។ លោក Duterte បានថ្លែងជុំវិញបញ្ហានេះថា «ខ្ញុំកំពុងប្រាប់អ្នកកុំឱ្យចាកចេញពីផ្ទះរបស់អ្នក។ ប្រសិនបើអ្នកចេញទៅក្រៅ ខ្ញុំនឹងប្រាប់ប៉ូលិសឱ្យនាំអ្នកត្រលប់ទៅផ្ទះវិញ ពីព្រោះអ្នកអាចជាអ្នកដើរចម្លងវីរុសនេះបាន។ ប្រសិនបើអ្នកមិនចង់ជួយប្រទេស […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៦,៥៥៩ករណីក្នុងមួយថ្ងៃ» ក្នុងនោះ ៤,៤៤៩នាក់នៅទីក្រុងហូជីមិញ

Khmerpress July 29, 2021 29/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៦,៥៥៩នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៤ករណីប៉ុណ្ណោះជាងករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,៤៤៩នាក់។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១៨,៦១២នាក់ ក្នុងនោះជាសះស្បើយ ២៧,៤៥៧នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស នៅតែមានចំនួន ៥២៤នាក់ដដែល ដោយមិនទាន់មានការប្រកាសបន្ថែមនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំងចិន Sinopharm នឹងបង្ហាញវត្តមាន នៅក្នុងប្រទេសសិង្ហបុរី

Khmerpress July 28, 2021 28/07/2021

(សិង្ហបុរី)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm នឹងបង្ហាញវត្តមាននៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីស្ថាប័នថែទាំសុខភាពឯកជនមួយ បានទទួលការអនុញ្ញាតពីរដ្ឋ ឱ្យនាំចូលវ៉ាក់សាំងនេះតាមរយៈច្រកផ្លូវពិសេស ដែលទើបត្រូវបានបង្កើតឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ស្ថាប័នថែទាំសុខភាពសិង្ហបុរី (IHH) បានឲ្យដឹងថា «ខ្លួនបានទទួលការអនុម័តពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) ដើម្បីនាំចូលវ៉ាក់សាំង Sinopharm តាមរយៈច្រកផ្លូវពិសេសហើយ»។ លោកវេជ្ជបណ្ឌិត ណូអែល យ៉េអូ (Noel Yeo) ប្រធានផ្នែកប្រតិបត្តិការរបស់ស្ថាប័ន IHH បានគូសបញ្ជាក់ថា «ប្រជាជនសិង្ហបុរីនឹងទទួលបានជម្រើស វ៉ាក់សាំងមួយបន្ថែមទៀត»។ លោកវេជ្ជបណ្ឌិត Noel Yeo បានគូសបញ្ជាក់បន្ថែមថា «ព័ត៌មានលម្អិតកំពុងត្រូវបានរៀបចំឡើងនាពេលនេះ ហើយយើងនឹងធ្វើការប្រកាសជាផ្លូវការ នៅពេលដែលមានព័ត៌មានថ្មីៗបន្ថែមទៀត»។ គួរបញ្ជាក់ថា ច្រកផ្លូវពិសេស គឺអាចអនុញ្ញាតឱ្យស្ថាប័នថែទាំសុខភាពឯកជន នាំចូលនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយ HSA។ ប៉ុន្តែវ៉ាក់សាំងទាំងនោះ ត្រូវតែទទួលបានការអនុម័តឱ្យប្រើប្រាស់ ដោយអង្គការសុខភាពពិភពលោក (WHO)។ […]

សហរដ្ឋអាមេរិកត្រៀមដឹកជញ្ជូន វ៉ាក់សាំងជិត១០លានដូស ទៅកាន់ប្រទេសធំៗពីរនៅអាហ្វ្រិក

Khmerpress July 28, 2021 28/07/2021

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នឹងរៀបចំដឹកជញ្ជូនវ៉ាក់សាំងបង្ការ COVID-19 រហូតដល់ជិត ១០លានដូស ទៅកាន់ប្រទេសធំៗពីរនៅទ្វីបអាហ្វ្រិក ដែលមានប្រជាជនច្រើននោះគឺ នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ព័ត៌មានខាងលើនេះ គឺទទួលបានពីសេចក្តីថ្លែងការណ៍ នៃសេតវិមានទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះបានបញ្ជាក់ទៀតថា វ៉ាក់សាំង Moderna ចំនួន ៤លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសនីហ្សេរីយ៉ា ដែលមានចំនួនប្រជាជនជាង ២១០លាននាក់ ខណៈវ៉ាក់សាំង Pfizer-BioNTech ចំនួន ៥.៦៦លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដែលមានចំនួនប្រជាជនជាង ៦០លាននាក់។ គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសតែមួយគត់ ដែលបានទទួលវ៉ាក់សាំងបង្ការ COVID-19 ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុត ហើយបើគិតថែមទាំងលើកនេះទៀត គឺនឹងមានចំនួនសរុបរហូតដល់ ១៦.៤លានដូសឯណោះ។ ទ្វីបអាហ្វ្រិកដែលមានប្រជាជនសរុប ១.៣ពាន់នាក់ និងសម្បូរដោយប្រទេសក្រីក្រនោះត្រូវបានគេមើលឃើញថា កំពុងដើរក្រោយគេឆ្ងាយទៅលើការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ព្រោះគិតត្រឹមសប្តាហ៍នេះ វ៉ាក់សាំងតែជាង ៦០លានដូសប៉ុណ្ណោះ ទើបត្រូវបានចាក់ជូនប្រជាជន នៅតាមបណ្តាប្រទេសក្នុងទ្វីបនេះ៕ […]