ព័ត៌មានអន្តរជាតិ

BREAKING: បំបែកកំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «១,៦២៥ករណី» ក្នុងនោះ១,២២៩នាក់នៅទីក្រុងហូជីមិញ

Khmerpress July 10, 2021 10/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់១,៦២៥ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៦១៦នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ១,២២៩ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏មើលឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០៥នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៦,០១០នាក់ ក្នុងនោះស្លាប់១១០នាក់ និងជាសះស្បើយ ៨,៩៨៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជំងឺ Zika លេចឡើងជាថ្មីនៅប្រទេសឥណ្ឌា ក្នុងរដ្ឋ Kerala

Khmerpress July 9, 2021 09/07/2021

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលនៅរដ្ឋ Kerala ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្ននៅទូទាំងរដ្ឋ បន្ទាប់ពីករណីជំងឺ Zika ចំនួន១៥ករណី ទើបតែត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ ករណីជំងឺ Zika ទាំងប៉ុន្មានខាងលើ ត្រូវបានរកឃើញនៅក្នុងស្រុក Thiruvananthapuram នៃរដ្ឋ Kerala ។ ក្រុមមន្រ្តីជំនាញសុខាភិបាលឥណ្ឌា ត្រូវបានបញ្ជូនទៅតាមដាន នៅកន្លែងមានករណីឆ្លង និងជួយអប់រំក៏ដូចជាបង្កើនស្មារតីប្រុងប្រយ័ត្ន របស់ប្រជាជនចំពោះការលេចឡើងនៃជំងឺនេះ។ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ រដ្ឋ Gujarat នៅភាគខាងលិចឥណ្ឌា ក៏ធ្លាប់រាយការណ៍ពីការឆ្លងរាលដាលនៃជំងឺ Zika នៅទីក្រុង Ahmedabad ផងដែរ។ គួរបញ្ជាក់ថា ភ្នាក់ងារចម្លងជំងឺ Zika ជាចម្បងគឺសត្វមូស ប៉ុន្តែវាក៏អាចឆ្លងតាមការរួមភេទផងដែរ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានស្លាប់ដោយសារជំងឺ Zika។ ជាធម្មតា ម្នាក់ក្នុងចំណោមមនុស្ស៥នាក់ ដែលឆ្លងជំងឺនេះ គឺកើតចេញរោគសញ្ញា ដែលរួមមានដូចជា គ្រុន ឡើងកន្ទួលរមាស់ និងឈឺសន្លាក់ដៃជើង។ […]

ថៃចេញវិធានការរឹតត្បិតថែមទៀត សម្រាប់ទីក្រុងបាងកក និងបណ្តាខេត្តដែលមានការឆ្លងកូវីដ-១៩ខ្លាំង

Khmerpress July 9, 2021 09/07/2021

(បាងកក)៖ ការិយាល័យព័ត៌មានជាតិថៃ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល បានសម្រេចចិត្តដាក់ចេញ នូវវិធានការរឹតត្បិតលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ នៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដែលត្រូវបានចាត់ថ្នាក់ជា តំបន់ក្រហមក្រមៅ ដែលមានអត្រាឆ្លងខ្ពស់នៃជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន Thaiger នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាព្រឹកថ្ងៃសុក្រនេះ ក្រុមមន្រ្តីថៃបានសម្រេចចិត្តដាក់ចេញ នូវវិធានការរឹតត្បឹតបន្ថែមទៀត ដើម្បីកាត់បន្ថយការធ្វើដំណើរ ដែលវាជាកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលមានសមត្ថភាពចម្លងរហ័សជាងវីរុស COVID-19 បម្លែងខ្លួនថ្មីដទៃទៀត កំពុងរាតត្បាតកាន់តែខ្លាំងឡើងៗ។ គួរបញ្ជាក់ថា បើតាមការិយាល័យព័ត៌មានជាតិថៃ វិធានការរឹតត្បិតបន្ថែមនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃសៅរ៍ស្អែក ហើយនឹងត្រូវអនុវត្តយ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ឲ្យច្បាស់ថា ខេត្តណាខ្លះរបស់ថៃ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហមក្រមៅនោះឡើយ។ ដោយឡែក […]

លទ្ធផលធ្វើតេស្តបឋមនៃវ៉ាក់សាំងចិន Sinovac ដំណាក់កាលទី៣នៅតួកគី «បង្ហាញប្រសិទ្ធភាព ៨៣.៥%»

Khmerpress July 9, 2021 09/07/2021

(ឡុងដ៍)៖ លទ្ធផលវិភាគបឋម (មិនទាន់សម្រេច) នៃការធ្វើតេស្តវ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ក្នុងដំណាក់កាលទី ៣ នៅប្រទេសតួកគី បានបង្ហាញប្រសិទ្ធភាពរហូតដល់ ៨៣.៥% ប្រឆាំងនឹងរោគសញ្ញានៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយកាសែតអង់គ្លេស The Lancet នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ លទ្ធផលបណ្តោះអាសន្នខាងលើនេះ ត្រូវបានបញ្ចេញក្រោយការធ្វើតេស្ត ទៅលើអ្នកស្ម័គ្រចិត្តនៅប្រទេសតួកគីសរុបជាង ១០,០០០នាក់ (អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ) ក្រោយពីពួកគេបានទទួលការចាក់វ៉ាក់សាំង CoronaVac គ្រប់ ០២ដូស ក្នុងគម្លាតរយៈពេល ១៤ថ្ងៃពីគ្នា។ ការរកឃើញជាបឋមបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac បានជំរុញនូវអង្គបដិប្រាណ (ប្រព័ន្ធភាពសុំា) ឲ្យរឹងមាំទប់ទល់នឹងវីរុស COVID-19 ហើយមិនមានករណីធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ណាមួយបានកើតឡើង ក្នុងចំណោមអ្នកចូលរួមធ្វើតេស្តនោះឡើយ។ ការស្រាវជ្រាវបានបង្ហាញទៀតថា ក៏មានអការៈប្រតិកម្មស្រាលៗមួយចំនួន បានកើតឡើងផងដែរក្នុងអំឡុងពេល ៧ ថ្ងៃនៃការចាក់ដូសដំបូង។ គួរបញ្ជាក់ថា ការធ្វើតេស្តនៅតែត្រូវបន្តទៅមុខទៀត សម្រាប់វ៉ាក់សាំង […]

ថៃ៖ មនុស្ស ៩,២៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress July 9, 2021 09/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៩,២៧៦នាក់ និងអ្នកជំងឺ ៧២នាក់នាក់់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើ មាន ៨,៩៩៨នាក់ ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ២៧៨ករណីទៀតរកឃើញនៅតាមពន្ធនាគារ។ នេះជាចំនួនករណីឆ្លង កើនឡើងយ៉ាងគំហុកបន្ថែមទៀត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំង ទៅលើវិស័យសុខាភិបាល ជាពិសេសនៅទីក្រុងបាងកក ដែលមានករណីឆ្លង COVID-19 ខ្លាំងក្លាជាងគេ រហូតដល់អ្នកជំងឺមួយចំនួន ត្រូវគេងនៅក្រៅអគារមន្ទីរពេទ្យ ដើម្បីរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣១៧,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់ ២,៥៣៤នាក់ និងអ្នកជាសះស្បើយ ២៤០,០៧៧នាក់។ សម្រាប់អត្រាចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១១.៦១លានដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Pfizer កំពុងសុំការអនុញ្ញាតដាក់ឲ្យប្រើវ៉ាក់សាំង «ដូសទី៣» នៅសហរដ្ឋអាមេរិកចាប់ពីខែសីហា

Khmerpress July 9, 2021 09/07/2021

(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer គ្រោងនឹងស្នើសុំការអនុញ្ញាតពី អាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣ ឬ booster dose នៅខែក្រោយនេះ។ នេះបើតាមការបញ្ជាក់ពី អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Pfizer ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។ ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក មីកែល ដូលស្ទែន (Mikael Dolsten) ធ្វើការកត់សម្គាល់ខាងលើ ដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន ០៦ខែ និងដោយសារការព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ លោក Mikael Dolsten បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង Pfizer មានប្រសិទ្ធខ្ពស់ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ ប៉ុន្តែក្រោយការចាក់វ៉ាក់ទាំង ០២ដូសរយៈពេល ០៦ខែ វាទំនងជានឹងមានហានិភ័យឆ្លងវិញដដែល។ ដូច្នេះការចាក់វ៉ាក់សាំងដូសទី ៣ នឹងត្រូវតម្រូវជាចាំបាច់ ជាពិសេសលើក្រុមមនុស្សមានវ័យចំណាស់»។ […]

ទីក្រុងហូជីមិញនឹងដាក់ពង្រាយក្រុមគ្រូពេទ្យរាបពាន់នាក់ ដើម្បីអាចប្រមូលសំណាកបាន ១.៣ លានក្នុងមួយថ្ងៃ

Khmerpress July 9, 2021 09/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា ទីក្រុងហូជីមិញនឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២,០០០ នាក់ ដើម្បីប្រមូលសំណាក ១.៣ លានក្នុងមួយថ្ងៃ សម្រាប់ការធ្វើតេស្ដរកជំងឺ COVID-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ នឹងត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។ ឥឡូវនេះទីក្រុងអនុវត្តការធ្វើតេស្តចំនួន ៤០០,០០០ ក្នុងមួយថ្ងៃ ប៉ុន្តែទីក្រុងមិនបានបង្ហាញព័ត៌មានលម្អិតអំពីវិធីដែលខ្លួននឹងយកសំណាកឱ្យបានច្រើនជាងមុន ៣ដង ក្នុងមួយថ្ងៃនោះទេ។ កាលពីថ្ងៃទី២៦ ខែមិថុនា ទីក្រុងបានចាប់ផ្តើមយុទ្ធនាការសាកល្បងដ៏ធំមួយ ដើម្បីប្រមូលសំណាកចំនួន ៥ លាន។ ដំបូងវាបានកំណត់គោលដៅបញ្ចប់ភារកិច្ចក្នុងរយៈពេល ១០ថ្ងៃ ប៉ុន្តែអត្រានៃការយកសំណាកមិនត្រូវបានគេដឹងទេ។ កាលពីថ្ងៃច័ន្ទទីក្រុងបានប្រកាសផ្លាស់ប្តូរវិធីសាស្រ្តសាកល្បង ដោយពន្យល់ថាខ្លួននឹងយកសំណាកពីមនុស្សម្នាក់ពីគ្រួសារមួយ ប្រសិនបើពួកគេមានសមាជិកតិចជាង ៥នាក់ ឬ ២ នាក់ ជាជាងឱ្យគ្រួសារទាំងមូលធ្វើតេស្ដទាំងអស់គ្នាដូចលើកមុន។ យ៉ាងណាក៏ដោយក្នុងតំបន់ដែលស្ថិតនៅក្រោមការចាក់សោរ សមាជិកគ្រួសារទាំងអស់គ្នានឹងត្រូវគេសាកល្បងទាំងអស់គ្នា៕ អត្ថបទ៖ លីដា ប្រភព៖ Vietnam Insider

ចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «១.៣៤ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស

Khmerpress July 9, 2021 09/07/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.៣៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បំបែកកំណត់ត្រាថ្មី! ថ្ងៃនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «១,៣១៤ករណី» ក្នុងនោះ៩១៥នាក់នៅទីក្រុងហូជីមិញ

Khmerpress July 8, 2021 08/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,៣១៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៣០៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៩១៥ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៤,៣៨៥នាក់ ក្នុងនោះស្លាប់១០៥នាក់ និងជាសះស្បើយ ៨,៩៥០៕ ផ្តល់សិទ្ធិដោយ៖ Freshnews

BREAKING: ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាថ្មីម្តងទៀត ដោយសារកូវីដ-១៩ ដែលនឹងបន្តរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក

Khmerpress July 8, 2021 08/07/2021

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា បានប្រកាសថា ទីក្រុងតូក្យូ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមវិធានការរឹតត្បិតមួយចំនួនស្រាប់ នឹងត្រូវដាក់ទៅក្នុងភាពអាសន្នតែម្តង។ រយៈពេលនៃការដាក់ក្នុងភាពអាសន្ននេះ មានន័យថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងធ្វើឡើង កំលុងពេលទីក្រុងតូក្យូស្ថិតក្រោមភាពអាសន្នពីដើមរហូតដល់ចប់។ ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា បន្ទាប់ពីវាត្រូវលើកពេលមួយឆ្នាំ កាលពីឆ្នាំ២០២០ ក៏ដោយសារតែបញ្ហា COVID-19។ គួរបញ្ជាក់ថា ជាមួយគ្នានេះ ការដាក់ភាពអាសន្ននៃខេត្តអូគីណាវ៉ា នៅភាគខាងត្បូង និងវិធានការរឹតត្បិតនៅខេត្តចំនួន៣ទៀត ជាប់ទីក្រុងតូក្យ គឺខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ព្រមទាំងខេត្តអូសាកា ក៏នឹងត្រូវបន្តដល់ពាក់កណ្តាលខែសីហាផងដែរ។ ដោយឡែក វិធានការរឹតត្បិតនៅខេត្តហុកកៃដូ អៃឈី […]