ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៦,១៦៦នាក់ ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ២៨ ម៉ឺននាក់

Khmerpress July 5, 2021 05/07/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ៥ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦,១៦៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥០ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៦,០៨២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៨៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៨៩,២២៣ នាក់ និងស្លាប់សរុបចំនួន ២,២៧៦ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ប្រទេសថៃមានវ៉ាក់សាំងចំនួន ៣ កំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្ស

Khmerpress July 5, 2021 05/07/2021

(បាងកក)៖ មជ្ឈមណ្ឌលព័ត៌មានស្ដីពី COVID-19 នៃរដ្ឋាភិបាលថៃបានឱ្យដឹងថា បច្ចុប្បន្នមានបេក្ខភាពវ៉ាក់សាំង COVID-19 ច្រើនជាង ២០ កំពុងស្ថិតនៅក្រោមការស្រាវជ្រាវ និងអភិវឌ្ឍ ខណៈវ៉ាក់សាំង ០៣ផ្សេងទៀតកំពុងស្ថិតនៅក្នុង ដំណាក់កាលធ្វើតេស្ដលើមនុស្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។ បើតាមមជ្ឈមណ្ឌលខាងលើ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្រោមដំណាក់កាល ធ្វើតេស្ដលើមនុស្សក្នុងនោះរួមមាន វ៉ាក់សាំង ជូឡាខូវ ១០ (ChulaCov19) ដែលជាប្រភេទវ៉ាក់សាំងអភិវឌ្ឍឡើងដោយសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ដោយប្រើបច្ចេកវិទ្យា «MRNA»។ វ៉ាក់សាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលទី ១ នៃការធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តចំនួន ៧២នាក់។ ChulaCov19 គឺជាវ៉ាក់សាំងប្រភេទចាក់ ០២ដូស។ វ៉ាក់សាំងមួយទៀត គឺមានឈ្មោះបណ្តោះអាសន្នថា HXP-GPOVac ជាវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយមហាវិទ្យាល័យវេជ្ជសាស្ត្រត្រូពិក (Tropical Medicine) នៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល (Mahidol) សហការជាមួយក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical […]

មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញគម្រោងសាងសង់ប្រាសាទមួយនៅប្រទេសថៃ ស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា

Khmerpress July 5, 2021 05/07/2021

កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ គណនីឈ្មោះ Worachet Duangmakoed បាននិយាយនៅក្នុងការបង្ហោះនៅលើ ហ្វេសប៊ុក មួយថា ប្រាសាទនេះគឺចម្លងតាមប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ប៉ុន្តែខ្លួនមិនបានបង្ហាញពីគោលបំណងនៃការសាងសង់នេះឱ្យច្បាស់លាស់នោះទេ។ វាជាផ្នែកមួយនៃគម្រោងសាងសង់ជាច្រើន ដែលទំនងជាមានប្រាសាទផ្សេងៗទៀត ត្រូវបានសាងសង់ឡើងក្នុងទីតាំងជាមួយគ្នានេះ។ ចង់ជ្រាបច្បាស់ថាពួកគេសាងសងបែបណា សូមមើលរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ FACEBOOK

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៩០០ករណី»ទៀត ក្នុងនោះ ៥៩៩នាក់នៅទីក្រុងហូជីមិញ

Khmerpress July 5, 2021 05/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់៨៨៧ករណី ក្នុងនោះ៨៧៣ករណីជាករណីសហគមន៍ និង១៤ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងរហូតដល់ ៥៩៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៨៧ករណី និងខេត្ត Long An មាន៧២ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន ២នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យរនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៩,៩៣៣នាក់ ក្នុងនោះស្លាប់៨៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វីរុសកូវីដ-១៩ បម្លែងថ្មី Delta ឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន៩៨ នៅជុំវិញពិភពលោក, នេះបើតាម WHO

Khmerpress July 4, 2021 04/07/2021

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros បាននិយាយថាវីរុស COVID-19 បម្លែងថ្មី Delta បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន៩៨ ហើយនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយក្នុងសប្ដាហ៍នេះ លោក Tedros បានបញ្ជាក់ទៀតថា វីរុសបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញមុនគេនៅក្នុង ប្រទេសឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២០ គឺពិតជាមានគ្រោះថ្នាក់ ហើយវានៅតែបន្តវិវត្តខ្លួន ក៏ដូចជាបម្លែងខ្លួនដែលនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ ខ្ពស់ និងការបន្តអនុវត្តវិធានការសុខាភិបាលនានាឱ្យមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា បើតាមលោក Tedros វីរុសបម្លែងថ្មី Delta បាន និងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សទាំងនៅតាមបណ្ដាប្រទេសដែលមានអាត្រា ចាក់វ៉ាក់សាំងទាប និងខ្ពស់។ ប៉ុន្តែ លោកនៅតែអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ចាកវ៉ាក់សាំងឱ្យបានយ៉ាងហោច ១០ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ឱ្យបានកានតែឆាប់ តាមដែលអាចធ្វើទៅបាន ព្រោះវ៉ាក់សាំងដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននៅតែមានប្រសិទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មីនេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន នៅបាតសមុទ្រម៉ិចស៊ីកូ មើលទៅគួរឲ្យព្រឺព្រួចបំផុត (Video inside)

Khmerpress July 3, 2021 03/07/2021

(ម៉ិចស៊ីកូ-ស៊ីតធី)៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន ភីមិច (Pemex) របស់ប្រទេសម៉ិចស៊ីកូបានប្រកាសថា បំពង់បង្ហូរឧស្ម័នរបស់ខ្លួន ដែលស្ថិតក្រោមបាតសមុទ្រ នៅតំបន់ឈូងសមុទ្រមិចស៊ីកូបានបែកធ្លាយ និងបង្កឲ្យមានកំសួលជាអណ្តាតភ្លើងយ៉ាងកញ្ជ្រោល ផុសឡើងមកលើផ្ទៃទឹកសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស Independent នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍ខាងលើនេះ ត្រូវបានថតចេញជាខ្សែវីដេអូ និងបង្ហោះតាមបណ្តាញសង្គមនានា ដែលនាំឲ្យមនុស្សម្នាលើពិភពលោក ចាប់អារម្មណ៍ និងរិះគន់ផងដែរ ព្រោះវាបានបំពុលទឹកសមុទ្រ។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាអាចបញ្ជាក់ថា តើទំហំនៃការខូចខាតនោះ ស្ថិតនៅក្នុងកម្រិតណានៅឡើយទេ។ គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅមិចស៊ីកូ) ក្រុមហ៊ុន Pemex បានអះអាងថា តំបន់ដែលបានលេចធ្លាយឧស្ម័ននោះមានឈ្មោះថា គូ ម៉ាលូប ហ្សាអាប (Ku-Maloob-Zaap) ស្ថិតក្នុងបាតសមុទ្រ នៃតំបន់ឈូងសមុទ្រមិចស៊ីកូ ហើយរយៈពេលជាង ៥ម៉ោង នាវាបាញ់ទឹក និងទូកសង្គ្រោះនានាបានចេញប្រតិបត្តិការ ដើម្បីពន្លត់អណ្តាតភ្លើង ដែលជះចេញពីក្រោមទឹកនោះបានសម្រេចហើយ ដោយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៤,១១១ ករណី និងមរណភាពចំនួន ៧៣៨ នាក់

Khmerpress July 3, 2021 03/07/2021

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៤៤,១១១ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលនាំឱ្យប្រទេសនេះមានករណីជំងឺ COVID-19 សរុបទាំងអស់ចំនួន ៣០,៥០២,៣៦២ ករណី។ ក្រៅពីនេះអ្នកស្លាប់ថ្មីចំនួន ៧៣៨ នាក់ ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យការស្លាប់ទាំងអស់មានសរុប ៤០១,០៥០ នាក់ ចាប់តាំងពីប្រទេសនេះមានជំងឺ COVID-19 ជាលើកដំបូង។ ឥឡូវនេះករណីសកម្មនៅសល់តែ ៤៩៥,៥៣៣ ករណី ដែលជាចំនួនក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេល ៩៧ថ្ងៃ ខណៈធ្លាក់ចុះចំនួន ១៤,១០៤ ករណី ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ។ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន ២៩,៦០៥,៧៧៩ នាក់ ត្រូវបានព្យាបាល និងរំសាយចេញពីមន្ទីរពេទ្យដោយជោគជ័យ ហើយក្នុងនោះមាន ៥៧,៤៧៧ នាក់ ត្រូវបានរំសាយក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ ស៊ីនហួរ

ដោយសាខ្វះគ្រែពេទ្យ អ្នកជំងឺកូវីដ១៩ នៅថៃមួយចំនួនសុខចិត្តអង្គុយចាំក្រៅមន្ទីរពេទ្យទាំងយប់ ដើម្បីបានគ្រែសម្រាកព្យាបាល

Khmerpress July 3, 2021 03/07/2021

ថៃ៖ ដោយសារតែអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងប្រទេសថៃត្រូវបានរកឃើញក្នុងចំនួនយ៉ាងច្រើនជារៀងរាល់ថ្ងៃនោះ អាជ្ញាធរសុខាភិបាលថៃកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយគឺខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ នាពេលកន្លងមកអ្នកជំងឺកូវីដ ១៩ ថៃមួយចំនួនមិនអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យបានភ្លាមៗនោះទេក្រោយធ្វើតេស្តវិជ្ជមានរួច ពោលគឺពួកគេត្រូវត្រលប់ទៅផ្ទះវិញសិនហើយរង់ចាំ ២-៣ ថ្ងៃរហូតមានគ្រែពេទ្យទំនេរ ទើបខាងមន្ទីរពេទ្យទាក់ទងឲ្យពួកគេមកសម្រាកនៅមន្ទីរពេទ្យ។ យ៉ាងណាក្តី ថ្មីៗនេះចំនួនអ្នករង់ចាំចូលទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ រហូតធ្វើឲ្យអ្នកជំងឺមួយចំនួនមិនហ៊ានត្រលប់ទៅរង់ចាំនៅផ្ទះនោះទេ ហើយពួកគេសុខចិត្តរង់ចាំនៅក្នុងបរិវេណមន្ទីរពេទ្យតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Thiravat Hemachudh ដែលជាប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលថៃបានបង្ហោះនូវភាពជាសន្លឹកតាមរយៈបណ្តាញសង្គមដោយបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ជាច្រើនបានអង្គុយរង់ចាំឬដេកចាំនៅខាងក្រៅមន្ទីរពេញមួយយប់ ដែលមើលទៅគួរឲ្យអាណិតជាទីបំផុត។ លោកអ្នកអាចទស្សនារូបទាំងនោះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ Coconuts

WHO៖ ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta ពេលនេះមានវត្តមានក្នុងប្រទេស និងតំបន់ចំនួន ៩៨ នៅលើពិភពលោកនេះ

Khmerpress July 3, 2021 03/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ជំងឺ COVID-19 បំប្លែងខ្លួនប្រភេទ Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពេលនេះត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់ចំនួន ៩៨ នៅលើពិភពលោក នេះបើតាមសម្ដីលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក។ អគ្គនាយករងអង្គការសុខភាពពិភពរូបនេះបានបន្ថែមថា វ៉ារ្យ៉ងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ទាំងនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់ ហើយមនុស្សកំពុងស្ថិតក្នុងពេលវេលាដ៏គ្រោះថ្នាក់ជាមួយនឹងជំងឺរាតត្បាតនេះ។ លោកថាវ៉ារ្យ៉ង់នេះគឺ «មានគ្រោះថ្នាក់» និងបន្តវិវឌ្ឍនិងការផ្លាស់ប្តូរ ហើយនេះតម្រូវឱ្យមានការវាយតម្លៃថេរ និង «ការសម្របដោយប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំង Moderna ៤លានដូសទៅឥណ្ឌូណេស៊ី ឲ្យបានឆាប់រហ័សបំផុត

Khmerpress July 3, 2021 03/07/2021

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកបានអះអាងថា វ៉ាក់សាំងម៉ូឌែណា (Moderna) ចំនួន ០៤លានដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីទប់ទល់ការឆ្លងរាតត្បាតជំងឺ COVID-19 នៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ហ្ស៊លលីវែន (Jake Sullivan) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsui) ភាគទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក អំពីស្ថានការណ៍នៃជំងឺ COVID-19 ដែលកំពុងរាតត្បាតខ្លាំង នៅក្នុងប្រទេសអាស៊ានមួយនេះ។ ក្នុងពេលនោះដែរ សហរដ្ឋអាមេរិកបានព្រមព្រៀងផ្តល់ វ៉ាក់សាំង Moderna សរុប ០៤លានដូស ដល់ឥណ្ឌូណេស៊ី តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានប្តេជ្ញា ក្នុងការជួយគាំទ្រប្រជាជនឥណ្ឌូណេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយជំនួយបន្ថែមទៀត នឹងត្រូវផ្តល់ជូនឥណ្ឌូណេស៊ីនៅពេលអនាគត។ លោក Jake Sullivan បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាល […]